ភាគទី«៤០»

281 44 4
                                    

   «...»អ្នកខ្លះបែរជាអង្គុយ មើលទៅម្ហូប មិនដាក់ភ្នែក ក៏មិនទាន់ហ៊ានដួសញុាំដែល ទើបធ្វើអោយបៀវត្រូវងាក់មើលទៅគេ។
   «លោកមិនចេះញុាំមែនទេ? ចាំលោកទៅញុាំខាងក្រៅក៏បាន មិនអីទេ?»គេប្រហែលជាមិនចេះញុាំអាហារទាំងនេះទេ ព្រះវាជាអាហារធម្មតា គេធ្លាប់តែញុាំរបស់ល្អៗ មិចនឹងអាចមកញុាំ សាច់អាំង សម្លស្ងោរ ឆាបានទៅ!
.........................................................
   «មិនអីទេ ញុាំបាន»
   «អីចឹងឆាប់ទៅ»បៀវតឿនម្តងទៀត ចង់អោយគេសាកម្ហូបនេះ ព្រោះជាអាហារបុរាណ គឺតាំងពីជំនានយាយតួតមកម្លេះ។
   «...»គេនៅតែមើល មើលម្ហូបនេះបន្តិច ម្ហូបនោះបន្តិច គិតថាតើគួរសាកមួយណាមុន មើលទៅវាក៏ទំនងណាស់។ ឯបៀវក៏នៅចាំមើលគេ ចាំមើលប្រតិកម្មគេ រហូតដល់គេដួសដាក់មាត់។
   «!!!»
   «យ៉ាងមិចដែល មិនឆ្ងាញ់មែនទេ?»មុខស្មើគ្មានជាតិ គ្រាន់តែដាក់អាហារចូលភ្លាមគេក៏ប្រែទឹកមុខភ្លែត! ថាហើយ គេមិចនឹងអាចញុាំអាហារទាំងអស់នេះបានទៅ។
   «គឺ...វា! វាឆ្ងាញ់ មិនគិតសោះថាឆ្ងាញ់បែបនេះ »
   «បើឆ្ងាញ់ញុាំអោយច្រើនទៅ»ម៉ាក់ពោលទាំងញញឹម គិតថាកូនប្រសារមិនចេះញុាំហើយអីតើ តែមិនឯណា គេសរសើរថាឆ្ងាញ់ទៀតផង។
   «បាទ...»បៃប៊លញញឹម។
...
   បន្ទាប់ពីបញ្ចប់អាហារពេលល្ងាចហើយ គ្រួសារតូចនេះក៏បន្តសំណេះសំណាលគ្នា រហូតក៏យប់ល្មម។ឯពេលនេះបៃប៊ល និង បៀវក៏បានមកបន្ទប់ដូចគ្នា។
   «លោកងូតទឹកមុនទៅ ចាំខ្ញុំងូតតាមក្រោយ»បៀវនិយាយ មកដល់ភ្លាមក៏ប្រាប់គេភ្លែត មិនមែនខ្វល់ពីគេទេ តែបៀវខ្លួនឯងកំពុងក្តៅស្អុស ខ្លាចថាបើបៀវចូលមុនគេនឹងលួចចូលតាមក្រោយ អីចឹងអោយគេងូតមុនចុះ ចាំទៅងូតក្រោយគេ យ៉ាងណាៗ គេមិនទំនេរអោយសើមខ្លួនពីរដងទេ។
   «ងូតជាមួយគ្នាតែម្តងទៅ»ភាសាបែបព្រាន លេងសើច គេញញឹមតិចៗ តែបៀវភ័យមែនទែន។
   «...»បៀវភ័យ ខ្លាចគេធ្វើបាប ព្រោះទឹកមុខព្រានបង្ហាញស្តែងថាមានបំណងមិនល្អទើបបៀវ វាងទៅម្ខាង រកផ្លូវរត់ចេញពីបន្ទប់ ។ បើគេបែបនេះ ខ្លួននឹងទៅគេងជាមួយម៉ាក់វិញហើយ។
   «អេ៎ៗ...យើងនិយាយលេងទេ! ចង់ទៅណា?»បៀវលឿន តែរហ័សជាង រត់ទៅក្រសោបកាយតូចពីក្រោយជាប់។
   «...»ដំបូងក៏រើបម្រាស់ តែពេលលឺគេនិយាយថា គេលេងហើយ ទើបបៀវព្រមស្ងាត់ ។
   «និយាយលេងសោះក៏ភ័យម្លេះ! ហើយមុននេះចង់រត់ទៅណា ថ្មើនេះហើយ?»មុននេះបើចាប់មិនជាប់ទេ ម្នាក់នេះច្បាស់ជា លបលួចលាក់ខ្លួនពួនកន្លែងណា យ៉ាងប្រាកដ មើលចុះ និយាយលេងសោះភ័យញ័រខ្លួនទទ្រើតបាត់ហើយ។
   «...»បៀវមិនបានតប ទើបគេបង្វែរកាយតូចមកប្រឈប់ តែបៀវបែរជាមិនហ៊ានប្រសព្វ ទម្លាក់មុខសម្លឹងទៅក្រោមមិនមើលគេ។
   «មានប្តីហើយ លើកក្រោយកុំចេះតែរត់ផ្តាសពេក យើងជាប្តីមិនមែនខ្លាកំណាច ដែលឯងឃើញហើយរត់នោះទេ»ក៏ខឹងបន្តិចដែល គេនិយាយលេងបន្តិចសោះក៏រករត់អីណា យ៉ាប់ណាស់កូនក្មេងតែចឹងឯង។
   «...»រាងតូចនៅតែមិនតប ឃើញបែបនេះគេក៏ខ្ជិលនិយាយបន្ត ទើបទាយកន្សែងចូលទៅបន្ទប់ទឹក។
    មួយស្របក់គេក៏ចេញមកវិញ ជាមួយឈុតគេងយប់ ឯបៀវដែលអង្គុយលើពូកចាំគេនោះ ពេលឃើញគេចេញមកក៏រហ័សកន្សែង សម្លៀកបំពាក់ ចូលទៅតែម្តងតួចក៏ចាក់សោក្រឹប។
    យូរទៅកាន់តែយូរទៅ ធម្មតា គេងូតទឹក៣០នាទីយ៉ាងយូរ ប៉ុន្តែរាងតូច ចូលទៅ១ម៉ោងជាងហើយបែរជាមិនព្រមចេញមកសោះ បែបនេះច្បាស់ណាស់ថាចង់គេចមុខពីប្តីមិនខាន។
   «បៀវ...មិចក៏យូរម្លេះ?»គេស្រែកពីខាងក្រៅទៅ ឃើញចូលយូរហើយ តែមកដល់ពេលនេះក៏នៅតែស្ងាត់។
   «ចេញឬអត់? បើមិនចេញមក យើងទម្លុះទ្វាចូលហើយណា កុំថាយើងមិនបានប្រាប់»បើគិតមិនខុសរាងតូចប្រហែលចាំអោយនាយគេងលក់ទើបចេញមកមិនខាន! ម្នាក់នេះ ធ្វើអោយគេខឹងពិតមែន។
   ក្រាក!!
   «ព្រមចេញមកហើយ»
   «ប...បាទ»ឆ្លើយប៉ុន្នេះ បៀវក៏ដើរវាងគេ ទៅម្ខាងរួចឡើងគ្រែទាញភួយមកសន្តប់កាយា។
   «???»
   «ម...មានអ្វីមែនទេ?»ឃើញគេសម្លឹងមកចម្លែកទើបបៀវសួរទាំងញ័រមាត់។
   «មិចក៏ស្លៀកបែបនេះ?»រាល់ដង ឃើញតែស្លៀកពាក់ឈុតវែងៗ តែម្តងនេះតើបៀវគិតអីបានជា ស្លៀកឈុតគេងខ្លីខុសពីរាល់ដង! ក្រែងខ្លាចមិនអីចឹងហ្អី? មិចក៏មិនយល់ចិត្តគេ?
   «ទីនេះពេលយប់ក្តៅស្អុសខ្លាំង បើពាក់បែបនេះវាមិនសូវក្តៅ»
   «ទៅដូរចេញអោយលឿនទៅ!!!!»គ្មានការងារធ្វើ មកធ្វើអោយនាយខឹង អត់មិនបានដាក់មួយឥឡូវហើយ! ប៉ាមិនខឹង តែកូនវាខឹង យល់ឬអត់!!!
   «តែ...»
   «បើមិនដូរ យប់នេះមិនបានគេងយើងមកនដឹងទេ»បើគដចាប់ស៊ីកុំថាគេខូច គឺដោយសារតែយើងនឹង! នេះជាផ្ទះម៉ាក់ប៉ាក្មេកទេណា៎ បើជាភូមិគ្រិះរបស់នាយវិញ នាយនឹងលេងអោយ ស្រែកចាចពេញបន្ទប់តែម្តង។ តែនៅទីមិនបានទេ ផ្ទះក៏រាងតូចបើហ៊ានប្រហេសលឺចង្រឹត យំដល់ខាងក្រៅមិនខាន ណាមួយបានលើកណា អ្នកខ្លះគិតតែពីយំ អីចឹងទប់សិនចុះ។
   «...»បៀវរហ័សចុះពីលើគ្រែ រត់ចូលបន្ទប់ទឹក ព្រោះចំហាយមិនស្រួលហើយ។
   មួយភ្លែតក៏ចេញមកវិញជាមួយឈុយថ្មី វាជាឈុតវែង ឃើញបែបនេះអ្នកដែលគេងលើពូកក៏មិនថាអីទើបបៀវ ឡើងទៅគេង ។ពេលប្រះខ្លួនដល់ពូកពេលណា អ្នកខ្លះក៏ទាញយកកាយតូចទៅអោយភ្លាម...
  
  

អន្ទាក់បេះដូងWhere stories live. Discover now