ភាគទី«៦៨»

272 36 3
                                    

  «អ៊ូយៗ...ម៉ា!!! ម៉ាឈឺ!!»ទៅមុខមិនទាន់បានប៉ុន្មាបផង ម៉ាក៏ទាញត្រជាក់ត្រឡបមកវិញ។នេះវាគិតរំលងក្បាលម៉ាមែនទេ? បែបចង់បែបប្រពន្ធ៤-១៤ឆ្នាំហើយមើលទៅ អាចៅប្រហើន!!!!
   «ឆ្លើយនឹងម៉ា មិចក៏មកទីនេះ????»
   «ម៉ា! ចាំនិយាយពេលក្រោយបានទេ?»នាយជ្រួលច្របល់ ចង់ជួបបៀវ ចុះម៉ា មិចក៏សួរច្រើនយ៉ាងនេះ ។រឿងច្រើនបែបនេះ សមតែមិនអោយក្បែរចៅទួតម៉ាទេ ព្រោះខ្លាចកាត់ចរិកតាម!!!
   ......
   «និយាយអីឡូវនេះ! ប្រាប់ម៉ាសិនថាមកធ្វើអី?»
   «ក្រែងប្រពន្ធកូបខ្ញុំនៅទីនេះមែន?»ប្រពន្ធកូននាយនៅទីនេះ នាយមកមិនបានហ្អ៎?
   «បើឆ្លាតអីចឹង! មិនមែនប្រពន្ធរត់ចោលក្បាលដល់ទៅជិតមួយឆ្នាំទេ!»បើអាចៅម្នាក់នេះ វាឆ្លាតបែបនេះតាំងពីដំបូងប្រហែលល្អ ! តែម្នាក់នេះល្ងង់អើយសែនល្ងង់ សមហើយដែលម៉ាត្រូវបង្រៀនមេរៀនខ្លះ។
   «ដោយសារតែម៉ានឹង! បើមិនមែនដោយសារតែម៉ាទេ ម្លោះប្តីប្រពន្ធខ្ញុំកំពុងតែស្អិតរមួតក៏ថាបាន»
   «ស្អិតរមួត! ហ៊ូយខ្ពើមណាស់! ចរិកអន់កែមិនឡើងមើលងាយប្រពន្ធបែបនេះ! ជាចៅបៀវទេ បើជាម៉ាឯង ចប់មិនខាន»ប៉ះចៅបៀវស្លូតទេ តែបើប៉ះសេរីម៉ាវិញ ដឹងតែខ្ជប់មាត់រាល់ហើយ ។អាងប្រពន្ធស្លូតក៏បានចិត្ត ធ្វើបាបឥតល្ហែ ចរិកបែបនឹងសមហើយដែលត្រូវបែកពីប្រពន្ធ តាមចិត្តខឹង សមតែបំបែក៤-១០ឆ្នាំអីបានត្រូវ។
   «និយាយជាមួយម៉ាក៏មិនត្រូវគ្នាដែល! ខ្ញុំទៅរកបៀវ!»បៃប៊លដកដង្ហើមធំមួយឃូស មិនចង់ឈ្លោះទើបសុខចិត្តដើរវាងចៀសពីមុខម៉ា។
   «ន៎ែៗ....មកវិញ! មកវិញ!!!»
   «ម៉ា!!!ឈឺៗ!!!!!លែង!!ម៉ាលែងសិន!!!»ចេញមាត់ទាន់ផុតម៉ាក៏ទាញត្រចៀកមកវិញ ទើបគេត្រូវស្រែកចាចផ្អើលអស់គេឯងមើលព្រោងព្រាត  គិតទៅខ្មាសគេមិនស្ទើទេ។
   «ឈរនៅត្រង់នេះហើយប្រាប់ម៉ាអោយច្បាស់! ឯងមកធ្វើអី?»ទុកចិត្តមិនបានទេ! ដឹងទេថាហេតុអី? ព្រោះតែអាចៅជើងល្អនេះ កាលពីនៅអាមេរិកក៏ធ្លាប់មានសង្សារាប់ភ្លេច តែមិនដែលច្បាស់លាស់ ហើយកាលដែលម៉ាសួរនេះគឺខ្លាចថាគេនឹងមានលួចលាក់អ្នកណានៅទីនេះ ! បើទាន់នឹងបានផ្តិតមេដៃស្អែកតែម្តង។
   «ខ្ញុំមានការងារនៅទីនេះ»
   «ចុះបើមានការងារមិចក៏មកពេទ្យ?»
   «ចុះបើប្រពន្ធខ្ញុំនៅទីនេះ អោយខ្ញុំទៅធ្វើការងារបានយ៉ាងមិចម៉ា?»
   «ម៉ាអោយបងបៃជួបបងថ្លៃទៅ គាត់មិនបានមកលប់លួចជួបអ្នកណាទេ! បើមែនគាត់ក៏មិនហ៊ានមកផ្ទះដែលព្រោះដឹងថាម៉ានៅទីនេះ!»
   «ម៉ា...សុំអង្វរណា»ដាច់ចិត្តលន់តួម៉ាហើយ ទោះប្រឹងចង់ចាញឈ្នះក៏មិនអាចទៅរួចជាមួយម៉ាដែល ។ពេលនេះអ្វីដែលសំខាន់គឺប្រពន្ធកូន ចង់ជួបមុខប្រពន្ធ ចង់ឃើញមុខកូនខ្លាំងណាស់។
   «ចៅបៀវច្បាស់ជាមិនទាន់ព្រម! មិនទាន់ចង់ជួបមុខ»
   «ម៉ាកុំដាច់ចិត្តពេកបានទេ!»
   «ចៅបៀវសរសៃខ្ចី បើចៅបៀវមានរឿងអីជាមួយម៉ាមិនខាន»
   «អរគុណ! អរគុណម៉ា»
   «ម៉ាចូលទៅជាមួយដែលខ្លាចថាឯងនឹងធ្វើអីមិនល្អ»ឃើញចៅរំភើបអរម៉ាក៏សប្បាយចិត្ត តែបណ្តោយគេនៅតែពីរនាក់ចៅបៀវមិនបានទេ ខ្លាចថាបៀវនឹងមានអារម្មណ៍ភ័យខ្លាច ហើយគិតចង់រត់ចេញពីមន្ទីពេទ្យនោះច្បាស់ជាមិនល្អទេ។
   «បាទ! បាទម៉ា»
   ម៉ាក៏ដើរទៅមុនឯបៃប៊លក៏ដើរតាមក្រោយម៉ា តម្រង់ទៅរកបន្ទប់ដែលបៀវនឹងកូនកំពុងស្នាក់នៅនោះ...
    ទ្វាបន្ទប់ក៏បើក!
   «...»ប៉ុន្តែគ្មានបៀវ គឺមានតែអ្នកបម្រើដែលកំពុងរៀបចំទុកដាក់របស់របរក្បែរនោះ ឯកូនតូចក៏កំពុងគេង។បៃប៊លរហ័សចូលមកជិតកូន ដៃក៏លើកមកប៉ះថ្ពាល់កូនថ្នមៗតិចៗ ញញឹមស្រស់! កូននេះមុខដូចម៉ាក់គេចឹង។
   «ឯចៅបៀវ?»
   «គឺកំពុងនៅក្នុងបន្ទប់ទឹកលោកស្រី!»
   ក្រាក!!!
   ទ្វាក៏បើកឡើងល្មម ទើបបៀវចេញមក ទប់ទ្វាដើរមួយៗ មិនហ៊ានខ្លាំងព្រោះទើបតែវះកាត់ម្សិលមិញ! ហើយក៏មិនបានមើលជុំវិញបន្ទប់ថាមាននរណាខ្លះនៅទីនេះ។
   «ចៅបៀវ! មិចក៏មិនអោយមនុស្សជួយគ្រាហ៍ ចូលទៅម្នាក់ឯង បើដួលគិតយ៉ាង!!!»
   «ចាំខ្ញុំជួយបងថ្លៃ»ហ្វាក៏រហ័សចូលទៅជួយគ្រាបងថ្លៃ។
   «ខ្ញុំមិនអីទ៎....!!!!!!»ហាស្តីមិនទាន់ចប់ទើបគ្រលាស់ភ្នែកទៅជួបមនុស្សម្នាក់! គឺមនុស្សដែលខ្លួនគេចមុខ មនុស្សដែលខ្លួនមិនចង់ជួប! គឺគេ មនុស្សដែលស្អប់ខ្លួន។
   «បៀវ...»
   «ម៉ា!!!ម៉ា!!!ហ៊ឹក!!!»បៀវក៏ស្ទុះវឹងទៅជិតម៉ាដែលនៅក្បែរនោះទាំងមិនបានថ្នមខ្លួន ហ៊ានតែប្រហេសវានឹងមានឈាមមិនខាបទេ! ឯហ្វាឃើញបែបនេះក៏ទៅកៀកបងថ្លៃដូចគ្នា។
   «ចៅបៀវ! មិនអីទេៗ»បៀវញ័រខ្លួនតតាត់ មិនយល់សោះថាហេតុអីក៏ខ្លាចគេដល់ម្លឹង?
   «កូន...គេមកកូនខ្ញុំមែនទេ! ហ៊ឹកកូនខ្ញុំ»ទើបចាប់ភ្លឹកថាកូននៅក្បែរគេ ទើបបៀវម្នីម្នាចូលទៅបីកូន ចេញពីគេ។
   «បៀវ...»
   «ហ៊ឺ!លែង!!!!»
   
  
  
  

អន្ទាក់បេះដូងWhere stories live. Discover now