ភាគទី«៧២»

212 30 11
                                    

   គ្រែក្នុងបន្ទប់ដាក់តែពីរនាក់ម៉ាក់កូនក៏ពេញល្មម ។ កូនក៏នៅតូចពេកមិនទាន់ដាក់អង្រឹងបាន យប់នេះប្រហែលមានតែម្យ៉ាងគឺគេងលើសាឡុង ទើបនាយត្រូវហួសទៅបើកទូរសារជាថ្មីដើម្បីយក ខ្នោយ និង ភួយ។
   ប្រាវ!!!
   «ហ៊ឺ!!!»នាយមិនប្រយ័ត្ន ទើបប៉ះនឹងរបស់ធ្លាក់ ធ្វើអោយអ្នកដែលគេងលក់ភ្ញាក់មកទាំងភិតភ័យ។
....
   «អឹង៎ង៉ា...»ឯកូនតូចក៏ភ្ញាក់មកតាមក្រោយ ស្រែកយំទ្រហឹងដូចគ្នា ព្រោះសុខៗបែរជាមានសម្លេងរំខានបែបនេះ ក្មេងនៅព្រលឹងព្រលះតិច អោយលឺសម្លេងខ្លាំង ស្រែកដល់គាំងមិនខាន។
   «បៀវ...»បៀវញ័រខ្លួន ទាញកូនទៅឱប ស្តែងអោយដឹងថាកំពុងខ្លាច ទើបនាយខាងនោះរហ័សចូលមកជិត តែសាមីខ្លួនក៏ប្រឹងរំគិលខ្លួនទៅចុងគ្រែ។
   «ចូលមកធ្វើអី? ចេញទៅវិញទៅ!!!!»បៀវស្រែកដេញទាំងមិនហ៊ានសម្លឹងមុខចំ ឯដៃក៏នៅតែអោបកូនជាប់ ព្រោះភ័យខ្លាចថាគេនោះ ចូលមកមានបំណងមិនល្អ ។
   «បៀវ បងគ្រាន់តែ...»
   «ចេញទៅ!!!»មិនអោយបៃប៊លស្តីតប បៀវក៏ស្រែកមួយវ៉ាសទៀត បើថាគេមិនចេញទេ បៀវនឹងចេញខ្លួនឯង!
   «បៀវ...»
   «ហ៊ឹស!!!»ដល់ដេញគេមិនចេញ ទើបបៀវប្រឹង យោកខ្លួនទាំងពិបាក បីកូនចេញពីគ្រែ! បើគេចង់នៅទីនេះក៏នៅចុះ។
   «បៀវទៅណា?»មនុស្សដែលប្រុងចេញពីនេះ ត្រូវគេស្ទាកជាប់ មិនអោយទៅណា ព្រោះនាយគ្មានបំណងអ្វីធ្វើអោយបៀវភ័យទេ នាយគ្រាន់តែ ចង់ក្បែរប្រពន្ធកូន ចង់មើលថែ ចង់ប៉ះពៅដែលកន្លងមក នាយមិនដែលបាននៅក្បែរមើលថែ ពេលនេះនាយគ្រាន់តែចង់បំពេញតួនាទីជាប្តី ជាឪពុកម្នាក់ប៉ុណ្ណោះ ។
   «ចេញទៅ! បើលោកមិនចេញ ខ្ញុំចេញខ្លួនឯង»
   «បៀវ!!»បៀវនៅតែរឹងទទឹងចង់ចេញ ទើបនាយអោបជាប់មិនអោយទៅណា ។មនុស្សទើបតែសម្រាលបានមួយអាទិត្យជាងមុខរបួស មិនទាន់ជានៅឡើយទេ បើប្រហែសដួលគិតយ៉ាងមិច?
   «លែង!!!លែងខ្ញុំ»
   «បៀវកុំរឹងពេកបានទេ!ប្រយ័ត្នត្រូវរបួស»
   «អឹង៎ង៉ាៗ...»កូនតូចដែលនៅក្នុងដៃបៀវក៏យំខ្លាំងឡើងក្រោយបៀវរើបម្រាស់ខ្លាំងៗចេញពីគេ ។ តែនាយនៅតែអោយជាប់ មិនគិតទេថាបៀវស្អប់នាយដល់កម្រិតនេះ។
   «បៀវកូនយំហើយ! ស្ងៀមបានទេ?»ចុះបើធ្លាក់កូនគិតយ៉ាងមិចបើបៀវរើបម្រាស់មួយទំហឹង ហ៊ានតែនាយប្រលែងច្បាស់ជាដួលទាំងម្តាយនិងកូនមិនខានទេ។
   «លែង!!!ចេញអោយឆ្ងាយពីខ្ញុំទៅ ហ៊ឹកហ៊ឺ....»
   «បៀវ...»បៀវយំទៀតហើយ ឃើញទឹកភ្នែកបៀវពេលណានាយអារម្មណ៍មិនល្អជានិច្ច។ បៀវទឹកភ្នែករហូតរាល់ពេលដែលឃើញនាយ នាយក៏ឈឺចាប់ តែមិនអាចធ្វើអ្វីបាន ព្រោះកន្លងមកនាយជាអ្នកធ្វើអោយបៀវស្អប់ដល់ថ្នាក់នេះ។
   នាយមិនដែលហិង្សា តែរាល់លើកតែងមានពាក្យសម្តីមើលងាយ ជានិច្ច! នាយក៏ស្តាយក្រោយ ស្តាយក្រោយនូវទង្វើរបស់ខ្លួន។
    «ហ៊ឹកហ៊ឺ...»
    ក្រាក!
    «មានរឿងអី?»ទ្វាបើកឡើង! បន្លឺសម្លេងអោយដឹងថាជាអ្នកណា!គឺជាម៉ានេះឯង មុននេះក៏លឺសម្លេងច្រូងច្រាង ទើបម៉ា អ៊ិនហ្វា និងអ្នកបម្រើម្នាក់ទៀតក៏មក។
   «ម៉ា...»បៃប៊ល។
   «កើតអីចៅបៀវ?»ម៉ាចូលទៅក្បែរទាញចៅប្រសារមកជិតដោយមានហ្វា ចាំទប់បងថ្លៃដូចគ្នា! នេះមានរឿងអីទៅ ម្តេចក៏ម្តាយក៏យំ កូនក៏យំរំពងពេញនឹងយ៉ាងនេះ?
   «ហ៊ឹកហ៊ឺ...»បៀវឆ្លើយមិនចេញ គិតតែយំ មិនដឹងថាត្រូវឆ្លើយបែបណា គ្រាន់តែថាពេលនេះ មិនចង់នៅក្បែរគេម្នាក់នេះទេ។
   «អឺៗ មកនេះមកចៅ»ម៉ាទាញចៅអោយទៅអង្គុយលើគ្រែ លួងអោយបាត់យំសិនសឹមដោះស្រាយជាមួយអាចៅជើងល្អ។
   «បងបៃទៅក្រៅសិនទៅ»ហ្វា។
   «តែ...»
   «ទៅក្រៅសិនទៅ!!!!»មិនអោយហាស្តីទាន់ ទើបម៉ាដេញបន្ថែម ។
   «...»ឯបៃប៊លបានត្រឹមមើលបៀវភ្លឹសៗ មុននឹងសម្រេចចេញពីត្រង់នេះ ។
.....
   រហូតជាងកន្លះម៉ោង ម៉ាក៏ចុះមកក្រោម មករកមនុស្សដែលកំពុងអង្គុយចាំលើសាឡុងទាំងទឹកមុខក្រៀមក្រំ។
    «ម៉ា...»
   «ស្រវឹងមែនទេ?»
   «...»នាយត្រឹមឈ្ងោក ឱនមុខចុះ! គ្មានអ្នកណាប្រាប់តែម៉ាមើលដឹងខ្លួនឯង ព្រោះបៃប៊លរាល់ពេលស្រវឹង មុខគេក៏ឡើងក្រហម បែបនេះឯទើបម៉ាចាប់បាន។ តែថានាយក៏មិនបានផឹកច្រើនអីណាស់ណា គឺផឹកតិចតួចដើម្បីបំភ្លេចទុក្ខសោក វាក៏គ្រាន់តែស្រវឹងស្រើងៗប៉ុណ្ណោះ។
   «យប់នេះមិនបាច់គេងជាមួយចៅបៀវទេ!»
   «ម៉ា...ចុះខ្ញុំត្រូវគេងនៅឯណា?»ក្រែងអស់បន្ទប់ហើយមែនទេ ចុះអោយនាយគេងនៅឯណា? សណ្ឋាគារមែនទេ? អត់ទេ ! សុខចិត្តគេងលើឥដ្ឋ លើសាឡុងក៏មិនទៅដែរ ប្រពន្ធកំពុងកូនខ្ចី បើអោយនាយទៅគេងសណ្ឋាគារទុកប្រពន្ធចោល តើនាយជាប្តីបែបណា?
    «ដេកជាមួយឆ្កែឆ្កាក្រោមផ្ទះនេះហើយ!»
    «ម៉ា...»
    «ម៉ាអត់បាននិយាយលេង យប់នេះហាមឡើងទៅខាងលើអោយសោះ បើម៉ាដឹងថាចៅឯងលួចឡើងបន្ទប់ចៅបៀវ មានរឿងប្រាកដណាស់»
    «...»នាយត្រឹមស្ងាត់ពេលមិនហ៊ានតវ៉ាជាមួយម៉ា ដឹងច្បាស់ថាចរិកម៉ាបែបណា! បើនិយាយអ្វីម៉ានឹងធ្វើអោយមើល។
   «បន្តិចទៀត ហ្វាយកខ្នើយ ភួយមកអោយបងចៅបងផង»
   «ចាស៎ម៉ា»
    ត្រឹមប៉ុន្នេះម៉ាក៏ឡើងទៅខាងលើ ហ្វាក៏ទៅតាមពីក្រោយដូចគ្នា ។ ហើយបន្តិចក្រោយមកហ្វាក៏យកភួយខ្នើយមកអោយពិតមែន!
   «នេះរបស់បង»
   «មិចក៏ភួយនេះស្តើងម្លេះ?»
   «អត់ដឹងទេស៍ ម៉ាអោយយកអានឹងមកអោយ!»
   «ហ្វាក៏ដឹងថាពេលយប់វាត្រជាក់ខ្លាំង! មិចក៏យកភួយស្តើងបែបនេះអោយបង ទៅប្រាប់ម៉ាទៅ យកភួយផ្សេងមក»
    «ក្រែងស្បែកក្រាស់ហ្អី! បានដណ្តប់អានេះក៏សំណាងហើយ ម៉ាសុខចិត្តដកពីអាស៊ឺអោយឯង»សម្តីម៉ាហោះកាត់វឹងពីលើមក ទើបនាយងាក់សម្លឹងម៉ាដែលនៅមាត់ជណ្តើរច្រត់ចង្កេះមើលមកនាយ ។
   «អាស៊ឺនឹងអីគេហ្វា?»បៃប៊ល។
   «គឺកូនឆ្កែរបស់ម៉ាដែលទើបយកមកចិញ្ចឹម រាល់ដងក៏យកក្រណាត់នេះហើយជូតខ្លួនអោយវា»ហ្វា។
   «????»#រឿងអន្ទាក់បេះដូង

អន្ទាក់បេះដូងWhere stories live. Discover now