«យូរទៅក៏គង់តែស្រឡាញ់!»
«មិនអាចទេ! ខ្ញុំស្អប់គេ!!!»
«ម៉ាមិនប្រកែក! យ៉ាងណាឯងត្រូវរៀបការនៅពីរអាទិត្យខាងមុខទៀតនេះ»គិតរួចហើយថាកាន់តែឆាប់ គឺកាន់តែល្អ។
«ហេតុអីក៏លឿនយ៉ាងនេះ??»បៃប៊លប្រកែកងាង ការរៀបការ មិនមែនលេងសើច ហេតុអ្វីម៉ានាយគិតងាយយ៉ាងនេះ ?
«ម៉ាមិនចូលចិត្តមនុស្សមិនស្តាប់បង្គាប់ មនុស្សផ្គើន!!!យ៉ាងណាឯងត្រូវត្រៀមខ្លួនចូលរោងការពីរអាទិត្យទៀតនេះ!គ្រប់យ៉ាងម៉ានឹងចាត់ចែងខ្លួនឯង»ថាហើយគាត់ក៏ដើរចេញ ទុកតែមនុស្សមុខមិនរីកអោយឈរខឹងដល់ម្នាក់នោះតែម្នាក់ឯង ។
ពេលនេះកែអ្វីលែងកើតហើយមានតែតាមដំណើរ ចុះ ទោះនាយចង់ប្រកែកថាមិនព្រមក៏មិនអាច ។ បាន!!! នាយរៀបការបាន ទៅពេលខាងមុខយ៉ាងណានាយមិនដឹង ព្រោះម៉ាបង្ខំគេខ្លួនឯង!!!----------------------------------
បៃប៊លឡើងទៅខាងលើទាំងអារម្មណ៍ គេដើរមកដល់ខាងមុខទ្វាបន្ទប់ក៏ឈប់បន្តិច មុននឹងងាក់សម្លឹងទៅទ្វាបន្ទប់របស់បៀវដែលនៅក្បែរនេះ។ត្រឹមតែបន្ទប់ក្បែរគ្នានាយស្អប់ សឹងតែចង់ទៅសម្លាប់គេទៅហើយចុះទម្រាំ រៀបការហើយរស់នៅជាមួយគ្នានោះ នាយអាចទ្រាំបានយ៉ាងមិចទៅ? នាយចង់ទៅរករឿងពេលនេះ ចង់ទៅស្តីអោយពេលនេះ តែមិនអាច ព្រោះនាយទើបតែទាស់សម្តីជាម៉ា! តែចាំមើលណា...ការរួចនឹងមានរឿងល្អមើលច្រើនមិនខាន!!!
«អាក្រក់!!! ថោកទាប!!! ចរិកអន់!!! កុំគិតអោយសោះថារៀបការរួចយើងអោយអ្វីទៅឯង!»គេឈរជេរប្រទិចទៅបៀវដែលមិនដឹងអីនោះរួចក៏ចូលបន្ទប់បាត់។ នាយមិនដឹងថាហេតុអីក៏ស្អប់! ស្អប់បៀវខ្លាំង ក៏មិនដែលស្អប់អ្នកណាខ្លាំងបែបនេះ តែបៀវនេះហើយជាមនុស្សដែលនាយស្អប់មិនសូម្បីតែងចង់ជួបមុខ ព្រោះជួបពេលណានាយទប់អារម្មណ៍មិនស្អីអោយ មិនធ្វើបាបមិនបាន។
មិនយូរក៏មិនឆាប់ ពេលវេលាកន្លងផុតជាច្រើនថ្ងៃ ។ ក្រឡេកទៅមើលភូមិគ្រឹះធំស្កឹមស្កៃ បង្ករអោយឃើញមនុស្សម្នាក់រៀបចំតុបតែង ពេញទាំងអស់គ្មានចន្លោះ គ្រប់កន្លែងលម្អរទៅដោយផ្កាចម្រុះ គ្រប់ពណ៌ គ្រប់ប្រភេទ ទាក់ទាញភ្នែកមនុស្សម្នា មើលហើយមិនចេះណាយ។គ្រប់យ៉ាងត្រូវរៀបចំអោយស្រេចនៅថ្ងៃនេះ ព្រោះស្អែកដល់ថ្ងៃរៀបការពិតមែនហើយ។
ដំណើរមាំទាំបុរសសង្ហារ គឺបៃប៊លតម្រង់ចូលភូមិគ្រិះដោយមានស្រីស្រស់ ដើរអមជាមួយ និងមានអ្នកបម្រើ បី បួននាក់ជួយយួរវ៉ាលី មុខក្រោយ យ៉ាងហូរហែ។
«ម៉ា...»នាងក្រមុំរត់វឹងចូលទៅរកស្រ្តីចំណាស់ ដែលកំពុងអង្គុយលើសាឡុង ដោយមានបៀវតូចនៅជាមួយចាំមើលថែ។
«ហ្វា...»លោកស្រីធំឧទានឈ្មោះឡើងទាំងរំភើប នឹកណាស់ដឹងទេ?នេះគឺចៅស្រីរបស់គាត់ដែលទៅសិក្សាអាមេរិច ខានមកយ៉ាងយូរ ពេលនេះ ថ្ងៃរៀបការបងប្រុសទើបមក ។
អ៊ិនហ្វា អាំម៉ារីន អាយុ២៤ឆ្នាំ ជាប្អូនបង្កើតបៃប៊ល តែចរិកមិនដូចគ្នា ព្រោះនាងជាមនុស្សល្អស្អាត ថែមទាំងមានចិត្តគំនិតល្អ មិនអគតិដូចបងប្រុសឡើយ។
«នឹកម៉ាណាស់នៀគ»អ៊ិនហ្វាចូលទៅអោបស្ត្រីចំណាស់ទាំងក្តីនឹករលឹក តែក៏ទាក់ភ្នែកនឹងមនុស្សដែលនៅក្បែរនោះ ទើបនាងថយពីការអោបងាក់មកសួរ!
«នេះគឺ...»
«បងថ្លៃរបស់ឯង គឺបៀវ»ស្ត្រីចំណាស់កាត់សម្តីណែនាំមុន នេះនៅស្រពិចស្រពិលអីទៀត ទាំងដែលធ្លាប់ផ្ញើររូបអោយមើលរាប់ភ្លេចហើយ។
«វ៉ោវ...នៅក្រៅស្អាតដល់ហើយ ក្មេងទៀតផង មិនសមនឹងបងប្រុសមុខងាប់របស់បងប្រុសខ្ញុំសោះ»នាងសរសើរ បៀវត្រឹមញញឹមតប ឯអ្នកខ្លះក៏សម្លក់បៀវថ្មែរ ។ប្អូនកំហូចនោះក៏អីចឹងដែល ខំទៅទទួលដល់ព្រលានយន្តហោះ មកវិញមិនខ្ចីអរគុណហើយនៅមកបង្អាប់ថែមទៀត មិចក៏ម្នាក់ៗលំអៀងជាមួយនាយសម្បើមម្លេះ មិនយល់សោះ!!!
«ត្រូវតែក្មេងហើយ ព្រោះបៀវគេអាយុតិចជាងចៅពិតមែន»បៀវទើបតែអាយុ ម្ភៃ ឯ អ៊ិនហ្វាអាយុដល់ទៅម្ភៃបួនទៅហើយ មិនអោយបៀវក្មេងយ៉ាង! បៀវក្មេងរូប តែមិនក្មេងគំនិតដឹងអ្វីល្អ ដឹងអ្វីអាក្រក់ គ្រាន់ជាងអ្នកខ្លះអាយុសាបស្អែកៗហើយ តែមិនដឹងអ្វីល្អ អ្វីអាក្រក់សោះ។
«បងប្រុសខ្ញុំសំណាងដល់ហើយ»នាងញញឹមងាក់ទៅបងប្រុស តែគេមិនតប បែរជាសម្លក់បៀវរួចក៏ដើរទៅចេញទៅបាត់។
«...»បៀវតាមមើលដំណើរអ្នកដែលចេញទៅទាំងទឺកមុខស្មើរធេង ។មិនមែនអន់ចិត្តតែកំពុងនឹកភ័យទៅវិញទេ។
«ចរិកគាត់តែបែបនេះឯង កុំគិតច្រើនអី អនាគតបងថ្លៃ!»អ៊ិនហ្វាស្រដីកាត់ការគិតរបស់បៀវ ធ្វើបៀវត្រូវងាក់មកញញឹមរីកមុខបង្ហាញថ្ពាល់ខួចគួរអោយស្រឡាញ់ ។ ប្អូនគេនេះមិនដូចបងគេសោះ ស្អាតបាតហើយ នៅលេងសើចច្រើនទៀត។
«បាទ»
...
ភូមិគ្រិះដល់ស្កឹមស្កៃពោរពេញទៅដល់មនុស្សគ្រប់ច្រកល្ហក់ មានភ្ញៀវប្រុសស្រីក្មេងចាស់ សុទ្ធតែជាអ្នកមានឋានៈខ្ពង់ខ្ពស់។
បៀវតូចឯណេះវិញ អង្គុយមុខកញ្ចក់ក្នុងបន្ទប់ទាំងទឹកមុខក្រៀមក្រំ។គិតសប់គ្រប់គ្មានចន្លោះ គិតគ្មានល្ហែ ហេតុអីក៏មានអារម្មណ៍ថាវេទនាចិត្តយ៉ាងនេះ វាប្រៀបដូចជាកំពុងទូលភ្នំមួយតែឯងអិចឹង។
ក្រាក!!!
«ម៉ាក់...»កំពុងតែគិតសុខៗ ម៉ាក់បៀវក៏ចូលមកកាត់ចង្វាក់ បៀវត្រូវប្រឹងញញឹម ជាថ្មីដើម្បីកុំអោយម៉ាក់បារម្ភ ព្រោះម៉ាក់មិនដឹងទេថាពួកគេមិនបានស្រឡាញ់គ្នា។
«ដល់ពេលពិធីចាប់ផ្តើមហើយ កូន!»គាត់ចូលមករកកូន
«បាទម៉ាក់»
«ថ្ងៃនេះកូនស្អាតណាស់ ស្អាតបំផុតសម្រាប់ម៉ាក់! ដឹងទេ ម៉ាក់ចាំថ្ងៃនេះយូរហើយ ថ្ងៃដែលមានមនុស្សចូលមកមើលថែកូនជំនួសម៉ាក់ ម៉ាក់នឹងអស់បារម្ភ ប៉ុន្នេះម៉ាក់ស្លាប់បិទភ្នែកជិតហើយ»
«ម៉ាក់...ហេតុអីក៏និយាយបែបនេះ ?ខ្ញុំមិនទាន់បានសងគុណម៉ាក់ទេ»បៀវចូលទៅអោបម្តាយ ទាំងរលីងរលោងហើយ ហេតុអីក៏លើកនិយាយរឿងស្លាប់រស់ ដឹងទេថាបៀវមិនបានសប្បាយចិត្តទេ ដែលត្រូវមករៀបការជាមួយគេ !
«អា៎...មិចរកយំទៅហើយ? ម៉ានិយាយលេងទេណា៎ តែថាជីវិតមនុស្សមិនទៀងពិតមែនណា៎កូន!»កូនអង្អែលក្បាលកូនថ្នមៗ ស្រលាញ់ណាស់ អាណិតណាស់ ដែលកូនមករស់នៅទីនេះគាត់ក៏មិនសប្បាយចិត្តតែយ៉ាងណា ដើម្បីអនាគតកូន។
«ម៉ាក់កុំនិយាយអីចឹងទៀតអី ខ្ញុំមិនអោយម៉ាក់ទៅណាចោលខ្ញុំទេ »
«បានៗ ! ម៉ាក់មិននិយាយក៏បាន ! ម៉ាក់មិនទៅណាទេ បើមិនទាន់បានឃើញមុខចៅម៉ាក់ កូនកុំបារម្ភអី»
«...»បៀវសម្លឹងមុខម៉ាក់ភ្លឹសៗ អត់ទាន់ដឹងអី គិតរឿងកូនចៅបាត់ហើយ។
«អៀនអី??ធម្មជាតិទេកូន! តោះបានហើយចុះទៅក្រោម »...មកដល់ខាងក្រោម មនុស្សគ្រប់គ្នាសម្លឹងមកបៀវក្នុងឈុតកូនក្រមុំ ពិតជាស្អាត មើលពីជ្រុងណាក៏ស្អាត ស្អាតដល់ថ្នាក់អ្នកដែលតែងតែពោលថាស្អប់គេនោះ មើលដល់ភ្លឹក ។ បៀវចូលមករកកូនកម្លោះ តែគេក៏ធ្វើមុខមាំឡើងវិញ ។
គ្រប់យ៉ាងប្រពឹត្តទៅរហូតដល់ពិធីបានចប់សប់គ្រប់ ពេលនេះភ្ញៀវគ្រប់គ្នាក៏ត្រឡប់ទៅវិញសឹងតែអស់។
«បងអាំ...លែងដៃខ្ញុំសិន»បៀវត្រូវគេអូសរហូត ដល់ក្បែរអាងទឹក មិនដឹងថាចង់និយាយជាមួយរឿងអី?ហេតុអីចាំបាច់អូសមកឆ្ងាយពីគេឯងបែបនេះ?
«ហេតុអីក៏រៀបការជាមួយគេ?»
«?????»
«គេមិនចូលចិត្តបៀវបងមើលដឹង ហេតុអីក៏រៀបការជាមួយគេ?»គេមិនបានដឹងសោះថាបៀវរៀបការ បៀវរិតតែមិនបានប្រាប់ គេមកថ្ងៃក៏មកចូលរួមពិធីជាមួយម៉ាក់ប៉ាធម្មតា តែក៏មិនស្មានថាអ្នកដែលរៀបការនោះជាបៀវសោះ!
«ខ្ញុំគិតថាវាមិនមែនជាពេលនិយាយរឿងនេះទេ !»បៀវព្យាយាមប្រលេះដៃចេញពីគេ តែគេមិនព្រម ចាប់ជាប់មិនលែងទាល់តេសោះ។
«ត្រូវតែនិយាយ! ព្រោះបងស្រឡាញ់បៀវ!!!»
«បងអាំ???»ស្រឡាញ់ឬ? កន្លងមកខ្លួនទុកគេត្រឹមជាបងប្រុសបុណ្ណោះ មិនដែលគិតលើសពីនោះឡើយ។
«បងស្រឡាញ់បៀវ ស្រឡាញ់យូរហើយ»បៀវរកគេចចេញតែគេស្រវ៉ាអោបជាប់ ។
«លែង...លែងខ្ញុំភ្លាមទៅ!!!»
«បងមិនលែង បងស្រឡាញ់បៀវ»
«លែងប្រពន្ធខ្ញុំ!!!»សម្លេងបៃប៊លបន្លឺឡើងធ្វើអោយបៀវនឹងអាំត្រូវងាក់តែរកភ្លាមៗ ។បៃប៊លចូលមកទាញកាយតូចវ៉ឹបមកក្រោយខ្នងមុននឹងស្រដីទៅអ្នកខាងមុខ...
«យប់ព្រលប់ហើយ ល្មមទៅផ្ទះហើយ មិនមែនមកនៅញ៉ែញ៉ងប្រពន្ធគេអីចឹងទេ!!!យើងព្រមានឯងបើមានលើកទី២ យើងនឹងមិនអត់ឱនអោយទេ»ថាហើយគេក៏ដឹងដៃបៀវចេញទៅ រកអ្នកកម្លោះខាងនេះតបមិនទាន់។
ព្រូស!!!
មកដល់បន្ទប់គេគ្រវែងកាយស្តែងទៅលើពូកលាន់ព្រូស មុនននឹងសង្កត់គេបៀវជាប់មិនលែង។
«មានសង្សា មិចក៏មិនប្រាប់ម៉ាទៅ !!មិចក៏ចាំបាច់លួចពពាក់ពពួនគ្នាបែបនេះ»គេខឹង ខឹងខ្លាំង គេមិនស្រឡាញ់តែកុំមើលងាយកត្តិយសគេជាប្តី ការហើយត្រូវនៅជាមួយប្តី មិចក៏ទៅឃើញអោបគ្នាស្អិតរមួតជាមួយប្រុសផ្សេងទៅវិញ!!!
«លោកយល់ស្រលំហើយ ខ្ញុំមិនបានធ្វើអីទេ!»
«ច្រលំហ្អេស៎? អោបគ្នាឡើងស្អិតបែបនេះហើយហៅថាច្រលំទៀត?»
«សូមជឿខ្ញុំផង ខ្ញុំមិនដឹងអីព៎...អ៊ឹប!!!»គេថើបបបិទមាត់ជិត មិនចង់លឺសម្តីដោះសារ ឃ្លានប្រុសណាស់មែនទេ? បានតើ ចាំនាយបំពេញអោយ!!!រងចាំភាគបន្ត🥺💙
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?