ភាគ«៣»

366 47 8
                                    

   តុរួមអាហារបន្ទាប់ពីមានសម្លេងចម្រូងចម្រាសក៏ប្រែជាស្ងាត់វិញ ជាមួយអ្នកណាមិនដឹងតែអ្នកស្រីអែលហ្វីបើអ្នកណាមិនព្រមចាញ់គាត់ក៏មិនព្រមឈប់ ពិសេសចៅជើងល្អរបស់គាត់ កាន់តែចចេសគាត់កាន់តែបង្ខំ។
   ពីរថ្ងៃបន្ទាប់
   កាយតូចចុះពីលើផ្ទះមកជាមួយនឹងឈុតសិស្សនិស្ស័យ មើលទៅកាន់តែស្អាត ។ថ្ងៃនេះជាថ្ងៃសៅរិ៍បៀវត្រូវទៅរៀន ព្រោះខ្លួនដាក់វេនរៀនចុងសប្តាហ៍។
   «ញុាំអាហារពេលព្រឹកជាមួយម៉ាសិនទេបៀវ?»ស្ត្រីចំណាស់ដែលអង្គុយនៅតុអាហារ សួរឡើងខណៈពេលដែលនាយតូចចុះមកដល់ រួមទាំងមានបៃប៊លដែលអង្គុយនៅទីនោះជាមួយផង តែមិនមានប៉ាម៉ាក់នាយទេព្រោះគាត់ទាំងពីរត្រឡប់ទៅបរទេសវិញហើយ។
   «មិនរំខាន់ទេអ្នកស្រីធំ ខ្ញុំចាំញុាំនៅសាលាក៏បាន ណាមួយវាក៏ជិតដល់ម៉ោងរៀនហើយ»
   «លើកក្រោយញុាំពីផ្ទះទៅ វាល្អជាងញុាំនៅសាលា អនាម័យវាមិនដូចគ្នាទេ»និយាយបែបនេះមិនមែនគាត់គម្រិះតែគ្រាន់តែគិតគូពីបញ្ហាសុខភាពនាយតូចប៉ុណ្ណោះ។
   «បាទលើកក្រោយខ្ញុំនឹងញុាំពីផ្ទះទៅអោយទាន់ពេល អីចឹងខ្ញុំសុំជម្រាបលាអ្នកស្រីទៅសិនហើយ»
   «អូហ៍...មែនហើយថ្ងៃនេះចៅបៃប៊លទៅមើលការរៀបចំនៅក្រុមមែនទេ! បើបែបនេះជួនបៀវទៅសាលាផង»ស្រ្តីចាស់ស្រដីឡើងបណ្តាលអោយ ទាំងបៃប៊លនិងបៀវត្រូវមើលមុខគ្នាភ្លាមៗ។
   «អោយអ្នកបើកឡានជួនទៅខ្ញុំមិនទំនេរទេ» បៃប៊លបដិសេដភ្លាមៗ មនុស្សកំពុងមិនចូលចិត្តស្រាប់ ណាមួយបៀវមិនមានឋានៈអ្វីដែលបៀវត្រូវជូនទៅសាលាទេ។
  «មិនអីទេអ្នកស្រីខ្ញុំទៅខ្លួនឯងបាន»បៀវឯណេះក៏បដិសេដភ្លាមៗ ព្រោះខ្លួនក៏មិនចូលចិត្តនាយកម្លោះម្នាក់នេះប៉ុន្មានដែរ។
  «ជូនចៅបៀវទៅអោយដល់សាលា នេះជាបញ្ជា!!»ខ្លាំងពិតមែន បៃប៊លបៀវស្ងាត់ដូចគេចុកមិនហ៊ានហាស្តី មិនចង់ក៏ត្រូវតែស្របតាម...
   នៅតាមផ្លូវមានសភាពស្ងប់ស្ងាត់ ថ្ងៃនេះបៃប៊លបើកឡានទៅខ្លួនឯងដោយក្នុងនោះមានតែនាយនិងបៀវប៉ុណ្ណោះ។ម្នាក់ៗស្ងាត់មិននិយាយអ្វី ព្រោះហាក់ដូចគ្មានអ្វីត្រូវនិយាយ ណាមួយវិញទៀត បៃប៊លផងដែលក៏កំពុងមិនចូលចិត្តបៀវស្រាប់
  ង៉ឺត!!!!
  ឡានបានបញ្ឈប់ភ្លាមៗនៅផ្លូវស្ងាត់មួយកន្លែង កាយមាំទុកពីលើឡានមុននឹងបើកទ្វាទាញនាយតូចចុះ រកបដិសេដមិនទាន់។
  «យ៉ាងមិចនឹងលោក??»បៀវសួរទៅមនុស្សមុខមាំមិនដឹងថាឆ្កួតឬយ៉ាងមិចបានជាទាញនាយទម្លាក់ពីលើឡាន ប្រុងយ៉ាងមិចនឹង?? បើបៀបខករៀនអោយគិតយ៉ាងណា!
   «ដើរទៅរៀននោះអី ឡានយើងមិនមែនសម្រាប់ដឹកមនុស្សធនដូចជាឯង»ធន?ធនយ៉ាងមិច មនុស្សដូចបៀវគួរអោយស្អប់នឹងខ្ពើមខ្លាំងណាស់ឬ? ទើបគ្រាន់តែដោយសារឡាននាយមកត្រូវនាយមើលរឿងបែបនេះ។
   «បើលោកមិនចង់គួរតែមិនទទួល មិនមែនដឹកខ្ញុំមកចោលបែបនេះ»មនុស្សគ្មានទំនួលខុសត្រូវទទួលពាក្យហើយបែរជាធ្វើចរិកបែបនេះ ។
  «ចង់ឬមិនចង់ មិនមែនជារឿងរបស់ឯងចេញទៅ»ស្រដីប៉ុន្នេះគេក៏រៀបឡើងឡានវិញប៉ុន្តែត្រូវបានស្កុបនឹងសម្តីតូច។
  «បើលោកមិនជូនខ្ញុំទៅ ខ្ញុំនឹងប្រាប់លោកស្រីធំហើយ»បៃប៊លងាក់មកខ្វាច់ សម្លឹងម្ខបៀវមុននឹងចូលមកច្របាច់មាត់តូចសឹងតែបាក់ថ្គាមទៅហើយ។
  «យើងជាអ្វី ឯងជាអ្វីអោយដឹងខ្លួនផង ឃើញយើងមិនមាត់តែកុំអោយយើងលេងអោយសោះ ឯងនៅមិនសុខទេ»កាយតូចស្រាប់តែញ័រមួយរំពេញ គេមិនមែនងាប់តែមុខទេ ចិត្តក៏ងាប់ដែរ។
  «ហ៊ឹក...»គេគ្រវាសនាតតូចចេញសឹងតែដួលផ្កាប់មុខ ឯគេក៏បើកឡានចេញទៅបាត់។
  «មនុស្សអាក្រក!!!»
  «ទៅរៀនយ៉ាងមិចទៅ ហ៊ឹកហ៊ឺ...»បៀវងាកលិចងាកកើតផ្លូវត្រង់នេះស្ងាត់ណាស់អោយខ្លួនទៅរៀនយ៉ាងមិច ?
  «បងអាំ?»ភ្លៀមបៀវនឹកដល់សិស្សរួមថ្នាក់ម្នាក់ ដោយម្នក់នោះមានអាយុបងខ្លួនទើបបៀវគោរពហៅបងពេញៗមាត់។
  បៀវទាញយកទូរសព្ទពីក្នុងកាតាប មុននឹងខលទៅអាំ
 

  

អន្ទាក់បេះដូងWhere stories live. Discover now