ភាគទី«៩»

318 42 16
                                    

«យ៉ាងមិច??ជ្រួលជ្រើមដល់ម្ល៉ឹងឬ? »
   «អត់ទេ...»
   «ឈុតរៀបការមិនចាំបាច់ល.ទេ ចាំថ្ងៃរៀបការ យើងកម្មង់ទៅមកតែម្តង មិនចាំបាច់ធំដុំណាស់ណាទេ ព្រោះមិនដឹងថាការបានប៉ុន្មានថ្ងៃផង»សរុបមកការរៀបការនាយនិងបៀវគ្រាន់តែបង្គាប់ចិត្តម៉ានាយប៉ុណ្ណោះ ។ ការហើយក៏រស់នៅរាងខ្លួនមានអីពិបាក ហើយចាំអោយយូរគួរសមនាយនឹងលែងលះតែម្តង ពូកែបង្ខំទាល់តែបែបនេះ!!!!!!

-----------------------------
   រយៈពេលប្រហែល២០នាទី ឡានក៏បានមកដល់ក្រុមហ៊ុន។នាយមិនស្តីដើរចូលទៅក្រុមហ៊ុនចូលទៅការិយាល័យផ្ទាល់ខ្លួនបាត់។ឯណាបៀវក៏ចូលទៅរកបន្ទប់បណ្តុះបណ្តាលការងារជាមួយបុគ្គលិកដទៃទៀតដើម្បីរៀនបន្ថែមការងារអោយច្បាស់មុននឹងចូលធ្វើបម្រើការងារ។
    «ប្អូនបៀវមែនទេ?»បៀវដែលដាក់បង្គុយមិនបានប៉ុន្មាននាទីផង បុគ្គលិកម្នាក់ក៏មកហៅ ។
    «បាទ...ខ្ញុំគឺបៀវ»
    «គឺមុននេះលោកប្រធានផ្តាំបងអោយមកហៅបៀវ»
   «មានអ្វីមែនទេបង?»ពេលមកដល់គេក៏ចេញទៅមុនបាត់មិនសូម្បីតែមើលមុខឬហៅបៀវបន្តិចទាំងដែលមកជាមួយគ្នាសោះនឹង។
   «បងមិនដឹងដូចគ្នា! បៀវទៅជួបគាត់បន្តិចទៅ បងទៅមើលការងារបន្តិច»
   «បាទបងអរគុណ»
   មិនបង្អង់យូរបៀវក៏ឆ្ពោះទៅបន្ទប់ធ្វើការរបស់បៃប៊ល មិនចង់ខកខានយូរខ្លាចថានឹងត្រូវមាត់គេទៀត ក៏មិនចូលចិត្តអាទឹកមុខកាចៗ ដូចខ្លាចចង់ចាប់ស៊ីមនុស្សនោះដែល ម្តងៗ ខ្លួនសឹងតែរាគនោមទៅហើយ។
   តុកៗ!!
   «ចូលមក!!!»សម្លេងរឹងកំព្រឹសពីខាងក្នុងជាការផ្តល់ដំណឹង បៀវត្រូវបើកទ្វាចូលទៅទាំងផើតផតពោះ
   «????»
   «យ៉ាងមិច??»បៀវគាំងមួយភ្លែតគេក៏ស្រែកឡើង ។មុននេះស្មានថាគេនៅម្នាក់ឯងទើបហៅជួប តែនេះមិនដឹងជាណាត់ស្រីមកតាំងពីពេលណា ហើយហៅបៀវមកជួបធ្វើអី? មើលចុះលូកលាន់គ្នា ស្ទៀបច្របាច់មិនចេះខ្មាស់នរណាសោះ!!
   «គឺ...គ្មានទេ!គ្មានអ្វីទេ!!»
   «សួស្តីបៀវ»សម្លេងស្រួយស្រិប ចេញពីក្រអូមមាត់ស្រីស្រស់ ហ្វាន់នី ។នាងក្រមុំនេះឯង ដែលជាសង្សានាយកម្លោះបៃប៊ល ដែលនាយធ្លាប់នាំទៅជួបលោកស្រីអែលហ្វី គឺម៉ារបស់នាយកាលពីលើកមុន តែឃើញថាគាត់មិនពេញចិត្តទើបបានត្រឹមទាក់ទងគ្នាស្ងាត់ៗ។
   «បាទ សួស្តី»បៀវញឹមៗតប។
   «អឺ...ល៎...លោកប្រធានហៅខ្ញុំមកមានការអី?»បៀវទម្លាប់មាត់ តែត្រូវធ្វើតាមកាលៈទេសៈ ដូរសព្វនាមហៅគេទាំងរអៀសមាត់ព្រោះមិនធ្លាប់ ឯអ្នកដែលស្តាប់លឺហើយក៏សើចទាំងតិចៗទាំងហួសចិត្ត។
   «នោះ!!តុការងាររបស់ឯង យើងអោយគេរៀបចំរួចរាល់អស់ហើយ ស្អែកមានការងារធ្វើតែម្តង មិនចាំបាច់ហាត់ការយូរពេកទេ គង់ចេះតែដូចតែគ្នា»
   «បាទ»
   «ហើយថ្ងៃនេះ ដល់ម៉ោងទៅផ្ទះមុនទៅ!!! ម៉ាសួរប្រាប់ថាយើងមានការសំខាន់»
    «បាទ!!!»
    «បាទ?ឯងចេះតែបាទមួយម៉ាត់នឹងឬយ៉ាងមិច??»លឺតែបាទៗៗៗ អត់ចេះអីផ្សេងទេឬ មិចក៏មិនចេះសួរនាំសោះអីចឹង ?
    «គឺ...»
    «បានហើយ ចេញទៅ!!»រកស្រដីមិនទាន់គេក៏ដេញចេញបាត់ទៅហើយ បៀវមិនមាត់ឈ្ងោកមុខចុះរួចក៏ចេញទៅ ទុកតែមនុស្សមុខយក្សដែលខឹងមិនទាន់បាត់។
   មុនពេលដែលគេហៅបៀវមកក៏មានបំណងចង់អោយគេឃើញ នាយជាមួយនឹងសង្សាល្អូកល្អើន ស្អិតរមួតគ្នាដូចមនុស្សតែមួយ ។ក៏ដើម្បីអោយរាងតូចមុខល្ងីល្ងឺនៀក៎ បដិសេធរៀបការងារជាមួយម៉ានាយ តែនរណាទៅដឹងទៅថាគេបែរជាធម្មតា មិនប្រតិកម្មអីបែបនេះ ។មើលទៅប្រហែលជាចង់បានប្តីឡើងញ័រខ្លួនហើយ ដូច នាយគិតមិនខុស មុខក្រាស់ចរិកអន់!!
   «បងបៃប៊ល!»ឃើញនាយកម្លោះពាក់មុខកាចមិនឈប់ទើប ហ្វាន់នីហៅឡើង ឯសាមីខ្លួនក៏ងាក់មកធ្វើទឹកមុខធម្មតាញញឹមដាក់នាងវិញ។
   «បាទ?»នាយញញឹម ស្រស់លោទៅថើបថ្ពាល់ស្រីស្រស់ដែលអង្គុយលើភ្លៅតែគេបែររុញធ្វើទឹកមុខបែបងក់ងរ។
   «បងមិនទាន់បានប្រាប់អូនទេ!!!»
   «ប្រាប់រឿងអី?»
   «គឺរឿងបងជាមួយក្មេងម្នាក់នោះ!»
   «គ្មានអ្វីទេ បងអាចដោះស្រាយបាន»
   «រឿងអីទៅ??»
   «អូនមិនចាំបាច់ដឹងទេណា៎»មុនពេលបៀវមកបៃប៊លក៏និយាយរឿងខ្លះៗ ទាក់ទងនឹងបៀវ តែក៏មិនទាន់បានប្រាប់រឿងរៀបការខ្លាចថាសង្សាម្នាក់នេះមិនព្រម។
   «ហេតុអីទៅ?»មើលទៅវាដូចចម្លែក មកធ្វើការជាមួយគ្នា ទៅណាមកណាក៏ប្រាប់គ្នាទៀត មិនសង្ស័យមិចនឹងបាន។
  «គ្មានអីពិតមែន ជឿបងទៅ»
  .....
  ម៉ោងប្រាំល្ងាច បៀវត្រូវត្រឡប់ទៅវិញដោយជិះតាក់ស៊ី រីឯមនុស្សកំណាចម្នាក់នោះវិញក៏ឃើញចេញទៅណាក៏មិនដឹង តែមិនហ៊ានសួរនាំខ្លាចគេគំហក់ស្តីអោយថា ចេះដឹងរឿងគេ។
  «បៀវ...ឯណាចៅបៃប៊ល?»សម្លេងស្ត្រីចំណាស់ដាស់អោយបៀវងាក់ទៅភ្លាមៗ នេះអង្គុយចាំផងឬ?
  «គាត់ប្រាប់ថាមានការងារសំខាន់ទើបអោយខ្ញុំមុន»បៀវភ័យៗព្រោះខ្លាចគាត់សួរច្រើនជាងនេះ។
  «យ៉ាប់ណាស់ ការងារសំខាន់ស្អី!មិចក៏មិនយកប្អូនមកផ្ទះសិន»ក៏ដឹងស្រាប់ថាមកវិញត្រូវឆ្លងតាមផ្លូវស្ងាត់ ចេះតែបណ្តោយបៀវអោយមកម្នាក់ឯងកើត បើគាត់ដឹងច្បាស់ជាអោយតាកុងទៅយកហើយ មិនអោយធ្វើដំណើរតែឯងទេ មនិស្សសម័យនេះទុកចិត្តបាន!
  «មិនអីទេលោកស្រីធំ ផ្លូវក៏មិនស្ងាត់ណាស់ណាទេ »
  «មិនអីយ៉ាងមិច ??លើកក្រោយហាមបែបនេះទៀតលឺទេ យ៉ាងណាៗត្រូវខលមកផ្ទះមុនសិន»
  «បាទ ខ្ញុំយល់ហើយ»បៀវញញឹមតប ប្រហែលនេះជាបុណ្យាខ្លួនហើយ ក្រៅពីម្តាយឪពុកក៏មានស្ត្រីចំណាស់ម្នាក់នេះហើយដែលទំនុកបម្រុងស្រឡាញ់បៀវដូចកូនចៅបង្កើត ខ្លួនពិតជាមានអារម្មណ៍ថាមានសំណាងណាស់ សំណាងពិតមែន។
  «ហ៊ឹម!និយាយអីចឹង ទៅល៎ឈុតរៀបការយ៉ាងមិចដែល?»
  «...»

  
 

អន្ទាក់បេះដូងWhere stories live. Discover now