ភាគទី«៣៥»

317 40 5
                                    

   «ហ្វាន់...ចេញពីបង»បៃប៊លបង្ហាញទឹកមុខធុញថប់ រុញគេចេញពីខ្លួនតែគេមិនចេញ តោងស្អិតរកបេះមិនបាន ។
   «បងដេញប្រពន្ធហ្អ៎...»
   «បងប្រាប់ហើយថាកុំនិយាយបែបនេះ»
   «មិនចង់អោយអូននិយាយ ថើបសិនមកចឹង»នាងមិនត្រឹមតែនិយាយ លោកមុខទៅរកគេពិតមែន ឯសាមីខ្លួនក៏ព្យាយាមទប់។
    ក្រាក....
    «បៀវ...»
 ......................
   «អឺ...សុំទោសផង ដែលមុននេះខ្ញុំមិនបានគោះទ្វា»មុនចូលមកស្មានថាគេ នៅម្នាក់ឯង គេក៏ធ្លាប់ប្រាប់ដូចគ្នាថាមុននឹងចេញចូលត្រូវគោះទ្វាជាមុនសិន តែខ្លួនចេះភ្លេចទៅកើត! ហើយក៏ឆ្ងល់ដែល តើគេហៅខ្លួនមកធ្វើអី ឬក៏ចង់មកបង្អួតបៀវឃើញគេនិងហ្វាន់នីកំពុងស្អិតរមួតនឹងគ្នាមែនទេ? តែចង់ប្រាប់ថានាយតូចមិនបានខ្វល់ទេ ឯរឿងលែងលះនោះ បៀវគង់តែលែងអោយគេទេ តែវាមិនទាន់ដល់ពេល ណាក៏អាណិតចិត្តម៉ា មិនអីចឹងបៀវលែងយូរហើយ។
   «មិនអីទេ បងមិនប្រកាន់!»មិនមែនជាសម្លេងបៃប៊ល តែវាជាសម្លេងហ្វាន់នី។
   «ទៅវិញសិនទៅ!»បៃប៊ល រុញហ្វាន់នីចេញតិចៗ មិនហ៊ានខ្លាំង ក៏មិនមែនខ្លាច តែមិនចង់ប្រើកម្លាំងដាក់មនុស្សស្រី ។
   «តែអូនទើបតែមកទេ!»
   «ចាំជួបពេលក្រោយ ពេលនេះទៅវិញសិនទៅ»បៃប៊លនិយាយ ឯហ្វាន់នីក៏ព្រមចុះពីលើភ្លៅ តែមិនទាន់ទៅណា។
   «ខ្ញុំចង់និយាយពេលនេះ»នាងមិនត្រឹមតែនិយាយថែម ងាក់ទៅមើលមុខបៀវ ដោយខ្សែភ្នែកចម្លែក ញញឹមចុងមាត់តិចៗ។
   «រឿងសំខាន់អី ចាំនិយាយពេលក្រោយទៅ!»
   «គឺរឿងលែងលះគេហើយនិ....»
   «ទៅវិញហ្វាន់នី!! ប្រាប់ហើយថាចាំនិយាយពេលក្រោយ!!!»បៃប៊លចាប់ដៃតូចវឹប និយាយកាត់សម្តីដែលមិនគួរនិយាយ ឯភ្នែកក៏រេមើលទៅបៀវ មើលទៅមុខច្រមិចដែលឡឺកឺមិនដឹងអី។
   «ហ៊ឹស!!!»នាងគ្រវាស់ដៃគេចេញមួយទំហឹង ច្រាលចិត្តខឹងមកភ្លាមៗ មិចក៏គេមកធ្វើបែបនេះដាក់ខ្លួន! គេហ៊ានតម្លើងសម្លេង គេសម្លុត គេធ្វើមុខក្រម៉ូវដាក់ ឬក៏ព្រោះតែអាក្មេងម្នាក់នោះ?
    នាងថយក្រោយ ដើរចេញមក! គេសម្លក់បៀវជាប់ ជាប់រហូតដល់បៀវត្រូវឱនមុខចុះមិនហ៊ានប្រសព្វនឹងគេ ឯបេះដូងតូចក៏ផ្តើមឌុកឌាក់ៗ រហូតដល់គេចេញទៅផុត ទើបងើបមុខមកវិញភ្នែកសព្រាត។
   «យកមកនេះមក»ឃើញបៀវនៅទ្រឹង ទើបគេហៅ។
   «...»បៀវក៏យកចានស្រាក់ ទៅទុកលើសាឡុង ឯគេក៏ងើបពីតុធ្វើការទៅអង្គុយលើសាឡុង 
   «...»គេតាមមើលសកម្មភាព តាមមើលមុខតូច ដែលកំពុងរៀបអាហារអោយគេជាប់ ឯបៀវក៏មិនបានដឹងទេ ថាគេតាមមើលគ្រប់សកម្មភាពមិនចន្លោះត្រង់ណា។
   «រួចហើយ អីចឹងខ្ញុំទៅវិញហើយ»
   វ៉ឹប!!!
   «លោកលែង!!!»បៀវងើបឡើង មិនទាន់ទាំងបានដើរចេញផង គេក៏ទាញវ៉ឹបមកមកអង្គុយលើភ្លៅ រួចក៏ឱបជាប់។ គិតទៅគេគេងចំណេញមិនឈប់សោះ អីបន្តិចក៏អោបៗ មានដឹងឬអត់ថាបៀវធុញ! ធុញណាស់ព្រោះរាល់គេមិនឱបធម្មតាទេ តែគេនៅឆ្លៀតស្ទាបអង្អែលសាច់ទន់រលោងលេងមិនឈប់ទៀតផង។
   «អត់ទាន់អស់តួនាទីទេ»
   «នៅអីទៀត? និយាយមកខ្ញុំប្រញាប់!»បៀវនិយាយ ក៏ងាក់មុខចេញតិចៗ ព្រោះមុខគេរវៀមនៅមិនស្ងៀម លោមករកមុខតូចជានិច្ច។
   «ដួសបាយបញ្ចុកប្តី»
   «លោកមិនមែនក្មេង ឯខ្ញុំក៏មិនមែនម្តាយ»បៀវនិយាយ មិនដឹងថាមានចិត្តខ្លាហានមកពីណាទើបបណ្តាលអោយបៀវ ហ៊ាននិយាយបែបនេះ ឬក៏អាចមកពីខ្លួននៅសល់ចិត្តខឹងគេទេដឹង?
   «ចាំបាច់ម្តាយ ចាំបាច់ក្មេងអីទៅ ជាប្តីប្រពន្ធបញ្ចុកគ្នាមិនបានទេឬ?»
   «មិនបានទេ...លែងខ្ញុំ!!!»
   «អត់!!!»គេមិនលែង អោបស្អិត ។
   «...»
   «យ៉ាងមិចព្រមហើយហ្អេស៎?»ឃើញបៀវស្ងាត់គេក៏សួរ តែដៃមិនព្រមលែងចេញពីចង្កេះគេសោះ។
   «ឆាប់ញុាំទៅខ្ញុំប្រញាប់...»ដឹងគេពិបាកនិយាយ ទើបបៀវព្រម! មិនអីទេចាត់ទុកថាធ្វើបុណ្យទៅចុះ ចាត់ទុកថាបញ្ចុកបបរក្មេង៦ខែក៏បាន!!
   «អីចឹងសោះគេពិបាក»
    បន្ទាប់ពីនោះ បៀវក៏ចាត់ចែងបញ្ចុកអាហារគេ តែគេមិនបានព្រមអោយចុះពីភ្លៅ ។គេញុាំបណ្តើរញញឹមបណ្តើរ ព្រោះបានធ្វើបាបម្នាក់នេះ រាល់ពេលគេខឹងពេលណា ថ្ពាល់ក៏ឡើងក្រហម ចិញ្ចើមក៏ចង់តិចៗ ឃើញពេលណាក៏គួរអោយចង់សើច។
   មួយស្របក់ក៏រួចរាល់ បៀវរៀបចំចានស្រាក និងសម្ភារៈទុកវិញ មុននឹងងើបចេញពីភ្លៅគេ ព្រោះមុននេះគេនៅអោបដដែល។
   «លោកលែង!»មនុស្សនេះតាប៉ែណាស់ អោយបញ្ចុកបាយក៏បញ្ចុកហើយ ឥឡូវចង់បានអីទៀត?
   «អត់ទាន់បានផឹកទឹកទេ»
   «ទឹកនៅក្បែរនេះទេ»
   «បញ្ចុកបន្តិចមក»
   «លោក...»
   «លឿនឡើង...»
   «...»បៀវដកដង្ហើមធំ មួយឃូស ទើបទាញទឹកមកចាក់ដាក់កែវ បញ្ចុកគេ។
   «រួចហើយ»
   «ហ៊ឹម...»គេក៏ប្រលែងបៀវអោយចេញបាន បៀវក៏រហ័សងើបចេញ រៀបរាងឥរិយាបថឡើងវិញ អោយរៀបរយ ទើបទាញរបស់របរដាក់ក្នុងកន្រ្ទក់។
    «ល្ងាចនេះមិនបាញ់ធ្វើអាហារទេ ទៅញុាំខាងក្រៅ»
    «???»បៀវត្រូវងាក់ទៅមើលគេ ទាំងភ្លឹក ខ្លួនមានស្តាប់ច្រឡំឬអត់នៀគ? គេហៅទៅញុាំអីខាងក្រៅហ្អ៎ បើគេនិយាយមែនប្រហែលជានិយាយចោល រួចក៏ធ្វើមិនដឹងហើយមើលទៅ!
    «មើលអី?»
    «អ...អត់ទេ»
    «ពិតមែន???»
    «បាទ! បើលោកអស់អីប្រើហើយខ្ញុំសូមទៅសិនហើយ»បៀវនិយាយ តែគេមិនទាន់បានឆ្លើយផង បៀវក៏ញាប់ជើងចេញទៅបាត់ រហូតបណ្តាលអោយឡេសើចដោយមិនដឹងខ្លួន។
   «ក្មេង!!!»គេនិយាយតែឯង មិននឹង ងាក់ទៅរកធ្វើការងារវិញ។
   រីងៗ
   សម្លេងទូរស័ព្ទ បន្លឺឡើង បណ្តាលអោយនាយកម្លោះ ងាក់ទៅរកទូរស័ព្ទ ឃើញថាជាលេខរបស់ ហ្វាន់នី។
   (មានការអី?)
   (ល្ងាចនេះជួបគ្នា ម៉ោង៦)
   (បងមិនទំនេរ !!)
   (ខ្ញុំចង់និយាយរឿងយើង)
   (ចាំលើក្រោយទៅ!!!)
   (គ្មានលើកក្រោយ វាត្រូវតែល្ងាចនេះ បើបងមិនមកខ្ញុំប្រាប់រឿងយើងដល់ម៉ាហើយ»នាងមិនបាននិយាយលេង តែធ្វើមែន បើគេហ៊ាននាងនឹងលេងមិនអោយស្ងប់ឡើយ។
   (ហ្វាន់នី!!!!)
   (យ៉ាងមិច ព្រមឬអត់?)
   (បានៗ ម៉ោង៦ជួបគ្នា...»បៃប៊លដកដង្ហើមធំ មុននឹងតបទៅហ្វាន់ គេមិនគួរសោះ មិនគួរភ្លេចខ្លួនអោយមានរឿងបែបនេះសោះ។
  
 
  

  
  
  

អន្ទាក់បេះដូងWhere stories live. Discover now