«...»អ្នកក្រោមទ្រូងបានត្រឹមខាំមាត់ ទប់សម្លេង មិនហាម មិនរុញច្រានគេចេញ។ មនុស្សគេនេះថោកអស់កែហើយ អីចឹងក៏មិនបាច់និយាយច្រើន ព្រោះមនុស្សដូចគេមិនដែលចេះស្តាប់អ្នកណាស្រាប់ហើយ។
មិនប៉ុន្មាន សម្លៀកបំពាក់ត្រូវដោះចេញគ្មានសល់ពីកាយស្រឡូន នៅសល់តែខ្លួនទល់ខ្លួន សាច់ទល់សាច់ ។ឯជើងស្រឡូន ត្រូវគេហែកចេញពីគ្នា ទើបប្រណំរបស់ខ្លះដោតបញ្ចូល។
....
អ្វីៗបន្ទាប់ពីនោះ ក៏ត្រូវគេបំពាន គេយកតាមតែចិត្ត ។បៀវកាន់តែស្ងាត់គេកាន់តែកម្រោល កម្រោលរហូតដល់បៀវត្រូវយំហ៊ូ ទើបគេសមចិត្ត។
ពេលព្រលឹមជាថ្មី ក្រលេកមកមើលក្នុងបន្ទប់ ដែលឃ្មុំបានក្រេបផ្កា កាលពីយប់មិញនេះ សបង្ហាញអោយឃើញ កាយចង់ឈរមុខកញ្ជក់រៀបចំកាយា ព្រោះព្រឹកនេះក៏ត្រូវធ្វើភារកិច្ចតាមតួនាទី ជាចាំបាច់។
«ឆឺតៗ...»ស្នូរបាញ់ទឹកអប់ រំពងពេញបន្ទប់ ជះក្លិនក្រអូបប្រហើរ ជាទីគាប់ចិត្ត រួចពេលណាទើបទាញក្រវ៉ាត់កមកចង់ ជាកិច្ចបន្ទាប់ ក៏មិនបានហៅរាងតូចប្រើព្រោះដឹងថា ពេលនេះប្រហែលជាងើបមិនរួចទេ ដោយសារតែថាយប់មិញលេងធ្ងន់ដៃ ដល់រាប់ម៉ោង ដល់រាងតូចដង្ហក់ញ័រខ្លួនទើបនាយឈប់។
«...»រួចរាល់អស់ ទើបបែរត្រឡប់ ដើរមករកអ្នកដែលគេងលឺពូក ភ្ញាក់ពីពេលណាក៏មិនដឹង?
«កើតអី?»ប្រទះនឹងទឹកមុខដែលស្លេកស្លាំងពេលណា ទើបអត់សួរមិនបាន! បៀវគេងក្តោបពោះ បបូរមាត់ក៏ផ្តើមឡើងជាពណ៌ស្វាយ។
«...»បៃប៊ល ឡើងគ្រែ ស្ទាបថ្ងាស់សរលោង តែត្រូវម្ចាស់ខ្លួនតូចវាស់ដៃចេញមិនហាស្តីរក។
«បន្តិចទៀតញុាំបាយហើយ លេបថ្នាំផង ឈឺតែខ្លួនឯង កុំអោយពិបាកដល់អ្នកដទៃពេក »
«ខ្ញុំមិនបានអោយលោកមកបារម្ភ!»លឺវាចាគេពេលណា ក៏ចង់តែវាយគេអោយស្លាប់នឹងកន្លែងទេ ។គេនិយាយធ្វើមើលតែខ្លួនចង់ឈឺ ចង់អោយអ្នកដទៃមកពិបាកជាមួយ ទាំងដែលគេខ្លួងសោះដែលជាអ្នកធ្វើអោយគេឈឺបែបនេះ។
«យើងមិនបានបារម្ភ!»
«អីចឹងក៏កុំចេះដឹងរឿងរបស់ខ្ញុំ ស្លាប់រស់យ៉ាងណាក៏ខ្ញុំមិនបានហៅលោកមកបារម្ភ»
«ហ៊ឹស!!!ប៉ុណ្ណឹងហើយនៅសម្តីខ្លាំងទៀត!»បៃប៊លខឹង ទើបចាប់កញ្ឆក់ខ្លួនតូចអោយបែរមកខ្លួន។ភ្នែកកាចៗសម្លឹងបៀវដូចចង់ហែកស៊ីមនុស្ស ចង់ប្រាប់ថា កុំអោយខ្លាំងជាមួយនាយ បើមិនចង់ឈឺខ្លួន ក៏ដឹងថាពេលនាយខឹងវាយ៉ាង! បែបមិនរៀងទាល់តែសោះហើយមើលទៅម្នាក់នេះ។
«...»បៀវស្ងាត់ ទើបបៃប៊លព្រមព្រលែង ហើយក៏ចេញទៅបាត់ ទុកតែកាយតូចគេងយំខឹងគេម្នាក់ឯង ។តាំងចិត្តហើយថាមិនយំទៀតទេ និងប្រឹងរឹងមាំ តែទប់វាមិនជាប់ ដូចចាញ់សម្លុតរបស់គេ ។
បៀវប្រឹងយ៉ោងខ្លួន ងើបឡើងទាំងពិបាក រួចក៏ចូលបន្ទប់ជម្រះខ្លួនអោយស្អាតលុបស្នាមកខ្វក់របស់គេចេញអោយអស់ ។
«អ៊ួក!!!!»មកដល់ក្នុងបន្ទប់ទឹកមិនប៉ុន្មាន ក៏ក្អួតចង្អោរចេញ ឯដៃនៅតែទប់ពោះជាប់ព្រោះ វាចុកខ្លាំងសឹងទ្រាំមិនបានទៅហើយ។
សម្ងំក្នុងនោះមួយសន្ទុះទើបបៀវងូតទឹក ផ្លាស់សម្លៀកបំពាក់នឹងចេញមកក្រៅវិញ។
«...»បៀវចេញពីបន្ទប់គេង ចុះទៅខាងក្រោមតែមិនបានមានបំណងទៅញុាំអាហារទេ គឺមកជួបម៉ា ។ពេលនេះសូមនិយាយអោយដាច់ស្រេចតែម្តង ហើយក៏បានសម្រេចចិត្តដូចគ្នាថាខ្លួននឹងលែងលះអោយគេ ។
«អៅ...ចៅបៀវចុះមកហើយហ្អ៎ មកនេះមក»មកដល់ក៏ឃើញម៉ាកំពុងអង្គុយនៅបន្ទប់ទទួលភ្ញាល់ល្មម។
«...»បៀវញញឹម ដើរទៅអង្គុយក្បែរម៉ា។
«កើតអីចៅបៀវ ដូចជារៀងស្លេកស្លាំង»ពេលបៀវមកជិតទើបដឹងថាភក្រ្តាមួយនេះដូចជាស្លេកស្លាំងចម្លែក កុំប្រាប់ណាថាខូចចិត្តសម្ងំយប់ម្នាក់ឯង ! តែក៏មិនបានសួរពីរឿងនោះ ខ្លាចថាចៅមានអារម្មណ៍មិនល្អ ។
«ខ្ញុំអត់កើតអីទេម៉ា »
«បានមិនអីក៏ល្អហើយ ម៉ានឹងអស់បារម្ភ»ម៉ាអង្អែលស្មាតូច ពោលពាក្យពិរោះពិសា ឯបៀវក៏ញញឹមដាក់ម៉ា ក្រៅពីប៉ាម៉ាក់ ម៉ានេះហើយជាឪពុកនិងជាម្តាយទីពីររបស់ខ្លួន គាត់ទាំងបារម្ភ ទាំងមើលថែ យកចិត្តទុកដាក់ ។ចុះបើខ្លួនបែកបាក់ជាមួយបៃប៊ល តើទំនាក់ទំនង រវាងខ្លួននិងគ្រួសារនេះអាចនឹងត្រូវប្រេះឆាឬទេ?
«ម៉ា....»តែសម្រេចចិត្តរួចហើយ ថាខ្លួននឹងលែងលះជាមួយគេ ។គេក៏កំពុងមានគ្រួសារថ្មីហើយ ទោះនៅក៏មិនដឹងថានៅក្នុងតួនាទីជាអ្វី?ម៉ាក៏ចង់បានចៅ បើហ្វាន់នីសម្រាលកូន ម៉ាក៏ប្រហែលនឹងស្រឡាញ់ឯបៃប៊លក៏ដូចគ្នា គេប្រហែលមិនបានខ្វល់ជាមួយនឹងបៀវទេ។
«មានអ្វីមែនទេចៅបៀវ?»បៀវហៅមិនព្រមនិយាយទើបម៉ាសួរ។
«ខ្ញុំចង់លែងលះ!»
«ចៅបៀវ????»កុំប្រាប់ណាថាដោយសារតែរឿងម្សិលមិញទើបចង់លែងលះ! តែម៉ាមិនព្រមទេ! មិនព្រមដាច់ខាត!!!!
«ពួកគាត់ស្រឡាញ់គ្នា កុំអោយដោយសារតែខ្ញុំធ្វើអោយពួកគាត់ទាំងពីរត្រូវបែកបាក់»
«មិចក៏ដឹងថាពួកគេស្រឡាញ់គ្នា បៀវដែលឮបៃប៊លនិយាយថាស្រឡាញ់ស្រីម្នាក់នោះឬអត់?»
«អត់ទេ! តែទង្វើក៏បង្ហាញមកហើយ ពួកគាត់ថែមទាំងមានកូនជាមួយគ្នាទៀត»បៀវក៏ធ្លាប់ឃើញណា ធ្លាប់ឃើញពួកគេកៀកកើយអោបថើបគ្នា កាលនោះក៏តាមទៅឃើញនៅក្រុមហ៊ុន មកដល់ពេលនេះក៏មានកូនទៀត បើប្រាប់ថាមិនស្រឡាញ់គឺបៀវមិនជឿទេ។
«បៀវជឿថានាងមានកូន?»
«បាទ ព្រោះទាក់ទងគ្នាយូរហើយ! ដំបូងគេក៏ធ្លាប់បង្ខំសុំលែងលះញឹក»
«បៃប៊លធ្លាប់សុំលែងលះមែនទេ?»
«ប...បាទ»
«ក៏បាន...បើបៀវចង់លែងលះម៉ាក៏ព្រម ប៉ុន្តែមិនមែនពេលនេះ! ចាំទាល់តែដល់កូននោះកើតសិន បើពិនិត្យឃើញថាជាកូនបៃប៊លពិតមែន ម៉ាមិនហាមបៀវទេ »
«តែខ្ញុំមិនចង់នៅបែបនេះទេ»បៀវឱនមុខចុះ ពោលទាំងអួលទ្រូង បើមិនដោះស្រាយអោយឆាប់ទេ គេធ្វើបាបខ្លួនស្លាប់មិនខាន។
«ទៅអាមេរិកទៅ! នៅទីនេះម៉ាដោះស្រាយខ្លួនឯង! បៀវនឹងមិនបាច់ហត់គិត!»
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?