«ខ្ញុំមិនព្រម!!!»បៃប៊លប្រកែកង៉ាងមិនយល់ស្របសម្តីម៉ា ។
«មិនព្រមយ៉ាងមិច??»
«ប្រពន្ធខ្ញុំ ខ្ញុំចេះមើលថែហើយ! មិនចាំបាច់យកទៅផ្ញើអ្នកណា»
«មើលថែ! បើថែមម៉ាជឿ ម៉ាមិនបណ្តោយបៀវនៅពីរឯងទេ អោយគេនៅជាមួយប៉ាម៉ាក់មួយរយៈចុះ»
«អីចឹងខ្ញុំទៅដែល»
...........
«ទៅធ្វើអី?»
«ធម្មតា ខ្ញុំមិនចូលចិត្តអោយណានិយាយក្រោយខ្នង ចុះបើខ្ញុំមិនទៅ ប៉ាម៉ាក់គេច្បាស់ជានិយាយដើមខ្ញុំមិនខាន»
«ប៉ាម៉ាក់ខ្ញុំគាត់មិនថាអីទេ»
«!!!»បៀវនិយាយ គេក៏ងាក់ទៅសម្លក់ថ្មែរ ទើបបៀវត្រូវខ្ជឹបមាត់ មិនហ៊ានមើលមុខគេ ។គេមិនបានអោយបៀវចេះដឹង មិនបានអោយបៀវឆ្លើយតប ពេលគេនិយាយហាមលូកមាត់!
«អីចឹងម៉ាមិនដឹងទេ បៀវគិតគូចុះ»ម៉ាខ្ជិលគិតក៏សម្រេចលើបៀវចុះ ។ឯបៀវដែលលឺសម្តីម៉ាហើយគេបានត្រឹមលួចអន់ចិត្ត! តើខ្លួនអាចសម្រេចចិត្តអីបានទៅ ? ក៏ដឹងថាម្នាក់នោះផ្តាច់ការ ហ៊ានជំទាស់គេធ្វើបាបមិនខានទេ!
«...»ឯអ្នកខ្លះដែលនៅក្បែរនេះក៏លួចញាក់ចិញ្ជើមដាក់បៀវព្រឺតៗ ញញឹមចុងមាត់...
ថ្ងៃថ្មី...
ថ្ងៃនេះម៉ាក៏ត្រូវចេញដំណើរទៅអាមេរិច ។ពេលនេះគឺយប់បាត់ទៅហើយ ព្រោះជើងយន្តហោះ ត្រូវចេញម៉ោង៧យប់ ឯបៃប៊ល និងបៀវក៏ត្រូវមកជូនដំណើរម៉ាដូចគ្នា។
«ថែសុខភាពផងណាចៅ...»មនុស្សពីរ អោបលាគ្នា ។ម៉ាមើលទៅដូចស្រឡាញ់បៀវដល់ហើយ មុននឹងចេញទៅក៏ផ្តែផ្តាំគ្រប់បែបយ៉ាង ខ្លាចថាបៀវនឹងពិបាក។
«ម៉ាដូចគ្នា »បៀវញញឹមអោបម៉ាជាប់ហាក់នឹករលឹក បន្តិចទៀតនេះក៏ត្រូវចេញដំណើរ មិនដឹងថាពេលណាទើបមកវិញ តែប្រហែលជាយូរ កន្លះ ឬ១ខែមិនទៀងទេ ។
«ចំណែកបៃប៊ល មើលថែបៀវអោយល្អ ហ៊ានតែបៀវកើតអីម៉ាមកវិញ ត្រូវមិនខាន!!»ម៉ាដកខ្លួនពីការអោប ងាក់មកប្រាប់បៃប៊លដែលនៅក្បែរដៃនេះ !ម៉ាក៏មិនទុកចិត្ត តែធ្វើមិចបើចៅនៅឯណុះក៏ឈឺ ខ្លួនមួយតែឯង មានតែម៉ានេះឯងដែលឆ្លៀតទៅជួយមើលថែបាន ព្រោះពីនោះគ្រប់គ្នារវល់ការងារអស់ហើយ។
«ខ្ញុំដឹងហើយម៉ា»នាយឆ្លើយហីៗ មិនដឹងថាម៉ាបារម្ភអីណាស់ណាទេ ។នាយមិនបានស៉ីមនុស្សឯណា ក៏បារម្ភអ្វីម្លេះ?
«អោយប្រាកដ!!!»
«បាទ...»
«បៀវម៉ាទៅហើយណា...បៃប៊លមើលថែបៀវអោយល្អលឺទេ!!!»ម៉ាលាបៀវ ក៏ងាក់មកប្រាប់បណ្តាំបៃប៊ល ពិតជាមិនអស់ចិត្តសោះ ទើបត្រូវប្រាប់ដដែល ។
«បាទម៉ា»បៃប៊ល។
«សុខសប្បាយណាម៉ា»បៀវញញឹមលាម៉ា ឯម៉ាក៏ចេញ ជាមួយនឹងអ្នកបម្រើម្ខាងចាំមើលថែ។បៀវតាមមើលឥត់ឈប់ តាមមើលរហូតផុតកន្ទុយភ្នែក ឯទឹកមុខហាក់ស្រពោនចម្លែក។
«បានហើយ ទៅវិញ»ឃើញបៀវភ្លឹកបៃប៊លក៏តឿនទើបបៀវត្រូវងាក់មករកគេ ។
«បាទ...»
ទាំងពីរនាក់មិនបានទៅណាទៀត ក៏ចេញដំណើរមកភូមិគ្រិះវិញ! ពេលជិះមកតាមផ្លូវបៀវហាក់សហរងូតស្រងាត់ចម្លែក រហុតមកដល់ភូមិគ្រិះហើយក៏នៅតែស្ងាត់។
បៀវចុះពីលើឡាន មិនបាននិយាយរកបៃប៊លក៏ឡើងសម្តៅទៅខាងលើព្រោះញញឹមអាហារខាងក្រៅមុនពេលម៉ាឡើងយន្តហោះរួចហើយ។បៀវឡើងទៅឯអ្នកខ្លះក៏ឡើងតាមដូចគ្នា។
«ទៅណា?»មកដល់ខាងលើ បៀវក៏ដើរហួសទៅបន្ទប់ម៉ា ទើបគេហាម ។
«ខ្ញុំចង់គេង»
«បន្ទប់គេងនៅខាងនុង?»
«ម៉ាអោយខ្ញុំគេងបន្ទប់គាត់»
«ចុះឥឡូវម៉ានៅអត់?»
«អ...អត់ទេ»
«អីចឹងទៅគេងបន្ទប់ដើម»
«...»បៀវមិនតបមើលគេភ្លឹសៗ គេចង់យ៉ាងមិចទៀតហើយ?ក៏ចង់ជំទាស់គេប៉ុន្តែម៉ាមិននៅ ធ្វើបែបនឹងមិនបានទេ។
«ទៅឬអត់?»គេបញ្ជាក់ជាថ្មីក្នុងន័យគម្រាម ទើបបៀវត្រូវឱនមុខចុះដើរចូលបន្ទប់បាត់មិនហ៊ាន ប្រកែកនឹងគេ។
មកដល់ខាងក្នុងបៀវក៏រហ័សទាំញសម្លៀកបំពាក់ចូលងូតទឹកលឿនៗ ព្រោះខ្លាចអ្នកខ្លះរំខាន មិនបានងូតទឹក។
«ហ៊ឹសៗ...»ពេលបៀវចេះមក គេសើចតិចៗមិនដឹងថាសើចក្នុងន័យអ្វី រួចហើយក៏ដើរចូលបន្ទប់ទឹកបាត់។
មួយស្របក់គេក៏ចេញមកវិញ មានតែកន្សែងនៅចង្កេះ ជូតសក់បណ្តើរដើរតម្រង់មករកគ្រែ។
«ធ្វើស្អីទៀតហើយ»ពេលសួរពេលដែលមកដល់ក៏ឃើញកាយតូចកំពុងរៀបចំភួយខ្នើយលើសាឡុង !ទើបធ្វើអោយគេខឹងឡើងមក។
«រៀបចំកន្លែងគេ»
«មកគេងលើគ្រែ!!!»គេដង្ហើមធំ មុននឹងនិយាយមួយៗ ច្បាស់ៗ អោយបៀវញញើតខ្លាច ! យូរទៅដូចកាន់តែយ៉ាប់ទៅហើយ ទាល់តែបញ្ជាទើបធ្វើតាម ។
«...»បៀវខ្លាចគេ ក៏មិនហ៊ានតប ទើបទាញភួយក្នើយ ដើរវាងឡើងគេងលើគ្រែ បែរខ្នងទៅម្ខាង ឃ្លុំភួយជិតត្រឹមក។ឯអ្នកខ្លះក៏ឡើងគ្រែតាមមុននឹង...
វឹប...
«អា៎!!!»បៀវត្រូវភ្ញៀកក្រញាង សុខៗគេក៏ទាញ ទៅបៀតនឹងទ្រូង សឹងតែក្លាយជាកាយតែមួយទៅហើយ។
«ខ...ខ្ញុំដកដង្ហើមមិនរួចទេ»គេរិតបៀវជាប់ រហូតដល់ពិបាកដកដង្ហើម ទើបបៀវព្យាយាម បេះដៃគេចេញ តែគេមិនព្រម! គេអោបជាប់ រួចក៏ស្រង់ក្លិនសក់ក្រអូបនោះយ៉ាងជក់ចិត្ត ជក់រហូតដល់...
«លោក???»កាយតូចត្រូវគេទាញអោយគេងផ្ងារមុននឹងនាំកាយធំសង្ហារមកសង្រ្គប់ពីលើ។
«យ៉ាងមិច??»
«គ...គេងទៅ ខ្ញុំចង់គេគេង»បៀវរអាក់រអួលព្រោះភ័យ មិនដឹងថាគេចង់ធ្វើអ្វីឬក៏អត់? សារភាពតាមត្រង់ខ្លួននៅតែខ្លាច...ខ្លាចគេ! ព្រោះរាល់លើកគឺពុំដែលទទួលបានការថ្នាក់ថ្នមឡើយ។
«អីចឹងដេកទៅ! យើងធ្វើភារកិច្ចសិន...»
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?