(នាងមិនហ៊ានទេ)សព្វនាមប្រែប្រួល បង្ករអោយអ្នកម្ខាងទៀតកាន់តែក្តៅឡើង ។កន្លងមកនាយល្អដាក់មិនមែនដោយសារតែស្រឡាញ់ តែនាយរកលេសដើម្បីគេចពីម៉ាចាប់រៀបការទៅវិញ ព្រោះកាលនៅអាមេរិចម៉ាក៏ធ្លាប់និយាយរឿងរៀបការញឹកញាប់ តែនាយបដិសេដ រហូតត្រឡប់មកវិញម៉ាក៏ចាប់រៀបការពិតមែន។តែពេលនេះនាយគ្មានបំណងលែងលះទេ ក៏ព្រោះតែ...
(បងសាកមើលទេ!)
.......................
(...)បៃប៊លមិនបានតប ព្រោះនាយក៏មិនហ៊ានទុកចិត្តដែល ហ្វាន់នីចិត្តដាច់ បើគេចង់ធ្វើអ្វី គេនឹងធ្វើភ្លាម បើបែបនោះមែនរឿងនឹងកាន់តែធំមិនខាន។
(បងត្រូវទទួលខុសត្រូវចំពោះខ្ញុំ ហើយ២អាទិត្យទៀតត្រូវតែលែងគ្នាអោយដាច់!!!!)
ទូតៗ
ស្តាប់ត្រឹមនេះបៃប៊លក៏បិទចូល ទុកទូរសព្ទទៅម្ខាង ភ្នែករំពៃទៅបន្ទប់ទឹកដែលមានប្រពន្ធនៅក្នុងនោះ។ តើនាយអាចធ្វើបែបនោះដាក់បៀវបានទេ? នាយក៏មិនច្បាស់ពីចិត្តខ្លួនដែល ថាកំពុងគិតយ៉ាងណាចំពោះបៀវ ដឹងត្រឹមថា...អាណិត!
...
មិនយូរមិនឆាប់ ពេលវេលាហាក់លឿនរហ័ស វាក៏កន្លងផុតមួយអាទិត្យទៀតហើយ ។ពេលនេះ ក្នុងបន្ទប់មួយកំពុងមានមនុស្សពីរនាក់ ដែលកំពុងរៀបចំឥវ៉ាន់ មិនខុសទេ ព្រោះពេលនេះក៏ត្រូវត្រឡប់ ទៅភូមិគ្រិះវិញហើយ។
«រួចហើយលោក»រាងតូចដែលរៀបចំឥវ៉ាន សម្លៀកបំពាក់រួចក៏ប្រាប់ទៅអ្នកដែលកំពុងអង្គុយចាំលើពូក។
«តោះ...»
ថាតែប៉ុន្នេះគេក៏ចូលទៅយួរឥវ៉ាន់ចេញមក ឯរាងតូចក៏ដើរមកតាមក្រោយគេ ។
«ម៉ាក់...»មកដល់ខាងមុខក៏ឃើញប៉ាម៉ាក់អង្គុយចាំលើសាឡុងល្មមទើបបៀវ រត់ត្រេមកអង្គុយក្បែរម្តាយ ឯបៃប៊លក៏ដាក់ខ្លួនអង្គុយតាមក្រោយដូចគ្នា។
«មើលថែសុខភាពផងណាកូន...»ម៉ាក់ទាញបៀវមកអោប អង្អែលក្បាលតិច ឯលោកប៉ាក្បែរនោះក៏ញញឹមឡើង កូនម្នាក់នេះតូចមិនដែលធំសម្រាប់លោកប៉ានិងម៉ាក់សោះ ទោះកូនមានគ្រួសារហើយក្តី ក៏នៅតែគិតគូគ្រប់ពេល។
«ម៉ាក់ប៉ាក៏ដូចគ្នា មើលថែសុខភាពផង ខ្ញុំនឹងឧស្សាហ៍មកលេង...»
«តោះបៀវ»នាយតឿន នេះម៉ោង៤ល្ងាចជាងហើយជួនបៀវដល់ភូមិគ្រិះនាយត្រូវមានការងារទៅធ្វើបន្ទាន់មួយស្របក់ទៀត បែបនេះទើបត្រូវប្រញាប់។
«បាទ...»បៀវដកខ្លួនពីម៉ាក់ទាំងចង់ ក៏ចង់អោយគេទៅមុនតែគេមិនព្រម បាននិយាយគ្នារួចហើយ គេថាដាច់ខាតត្រូវតែទៅជាមួយគ្នា ព្រោះនាយខ្លាចថាម៉ានឹងស្តីបន្ទោសនាយថាចេះមើលប្រពន្ធ ។
«អីចឹងជម្រាបលាទៅសិនហើយបាទ...»អ្នកកម្លោះលើកដៃសំពះលាមនុស្សចំណាស់ តែមិនបានពោលសព្វនាមច្បាស់លាស់ ។ គ្រាន់តែពោលពាក្យថាប៉ាម៉ាក់មួយម៉ាត់វាពិបាកខ្លាំងណាស់ឬ ?
«ទៅចុះកូន»ម៉ាញញឹមតប តែលោកប៉ាបែរជាមុខស្មើបន្តិច ក៏មិនសូវជាពេញចិត្តជាមួយអាកប្បកិរិយារបស់កូនប្រសារម្នាក់នេះសោះ...
...........................
ក្រលេកមកបៃប៊លវិញ បន្ទាប់ពីដាក់បៀវនៅភូមិគ្រិះហើយ ខ្លួនក៏ត្រូវទៅក្រុម ព្រោះមានការណាត់ជួបសំខាន់ដែលមិនអាចខានបាន។
...ម៉ោង៧យប់...
ពេលនេះក៏ឈានចូលដល់យប់ទៀតហើយ នៅឡើយរាងតូចមិនទាន់ទទួលទានអាហារព្រោះកំពុងចាំស្វាមី បើសិនជាយូរជាងនេះខ្លួននឹងញុាំហើយ ឡើងគេងមុនហើយ។
ង៉ឺត!!! គិតមិនទាន់ផុត ឡានក៏បង្អងឈប់នៅមុខភូមិគ្រិះ មហាសាល បណ្តាលអោយអ្នកដែលអង្គយចាំគេនោះ ញញឹម មុននឹងងើបទៅចាំគេនៅមាត់ទ្វាតែម្តង កុំអោយគេថា ខ្លួនមិនខ្វាយខ្វល់ជាមួយប្តី។
«ខ្ញុំចាំញុាំអាហារជាលោក...»បៀវញញឹមពេលគេ មដល់ បៀវក៏អឹមអៀនតិចដែលព្រោះមិនធ្លាប់បែបនេះ។
«មានលេបថ្នាំច្រឡប់ឬអត់?»រាងក្រាសលើកដៃឡើងស្ទាបថ្ងាស់សរលោងតិច ចង់ដឹងថាគេមានក្តៅខ្លួន ឬក៏លេបថ្នាំច្រឡំឬអត់បានជា ថ្ងៃនេះប្លែកពីរាល់ដងបែបនេះ។
«គឺ...អត់ទេ! ខ្ញុំគ្រាន់តែ...»
«តោះ...»ខ្ជិលស្តាប់សម្តីឡឺក៏ក្មេងមិនដឹងខ្យល់អី ទើបនាយ ដឹកដៃតូចស្រឡូនទៅតែម្តង នាយឃ្លាន...
មកដល់តុអាហារ បៃប៊លដាក់ខ្លួនអង្គុយទល់មុនបៀវ ដែលមានអ្នកបម្រើ ចាត់ចែងដួសបាយដាក់ចាន មិននឹង៣អ្នកទាំងពីចាប់ផ្តើមញុាំ។
«លោកអត់ញុាំអីទេ?»ញុាំបានតែពីរ បី ម៉ាត់ក៏ឃើញគេរុញចានអាហារចេញទើបបៀវសួរ។
«អត់ទេ»
«មិនចូលចិត្តមែនទេ?»
«អត់ទេ...តែចាំញុាំយប់សរុប! ខានញុាំយូរប្រហែលជាប្លែកមាត់...»មិនមែនមិនឃ្លានទេ គឺឃ្លាន! តែឃ្លានអ្វីផ្សេង ។ចំណែកអាហារគឺនាយញុាំរួចខាងក្រៅរួចហើយ ញុាំជាមួយអ្នកបណ្តាក់ទុនថ្មី ទើបពេលនេះនាយមិនឃ្លាន តែក៏ខំញុាំខ្លះមិនអោយប្រពន្ធអន់ចិត្ត។
«???»គេនិយាយអី? បៀវយល់ណា! ទើបរាងតូចត្រូវងាក់ទៅមើលអ្នកបម្រើតិចៗដែលឈរក្បែរនេះ២-៣នាក់។ តើគេមិនខ្មាសទេឬ? តែបៀវខ្មាស អ្នកណាដែលដូចគេ និយាយបែបនេះ មុខគ្រប់គ្នានោះ។
«ញុាំទៅយើងឡើងទៅខាងលើមុនហើយ ឆាប់បន្តិចលឺទេ !»គេញញឹមខិលដាក់រាងតូច មុននឹងតម្រង់ឡើងទៅខាងលើ។
មកដល់បន្ទប់ គេក៏ប្រញាប់ប្រញាល់ងូតទឹកអោយស្អាតទើបចេញទៅមកវិញជាមួយនឹងកន្លែងរុំត្រឹមចង្កេះ ។
ក្រាក...
ភ្លាមនោះបៀវក៏ចូលមកល្មម តែមិនបានភ្ញាក់នឹងគេទេ ព្រោះគេបែបនេះតែញឹកហើយ មិនចេះផ្លាស់ខោអាវក្នុងបន្ទប់ទឹកទេ តែងផ្លាស់កណ្តាលវាលបង្ហាញភ្នែកគេរហូត។
«...»បៃប៊លក៏មិនបាននិយាយអ្វី ឯបៀវក៏ចូលបន្ទប់ទឹកម្តងព្រោះខ្លួនក៏ក្តៅស្តុះដែល។
«សំណាងណាស់ដែលគេមិនរញ៉េរញ៉ៃ» បៀវនិយាយម្នាក់ឯងក្នុងបន្ទប់ទឹកតិចៗ នេះសំណាងពិតមែនដែលគេមិនបេះបោចងូតទឹកពីរ មិនអីចឹងបៀវចប់របស់គេទៀតមិនខាន! ឃើញគេព្រងើយបែបនេះក៏សប្បាយចិត្ត។ បន្ទាប់ពីនោះក៏ចាត់ចែងងូតអោយស្អាតបាត រួចរាល់ពេលណាក៏ចេញមកវិញជាមួយឈុតគេងយប់។
«អា៎!!!!អាយ៎!!!!! ល...លោកធ្វើស្អីនឹង?»
«ស្រាត...មិនឃើញទេហ្អេស៎ថាកំពុងស្រាត»គេគេងជំទែងលើពូក មិនឃើញទេឬ មនុស្សស្រាតប៉ុនស្រាតមកសួរថាធ្វើអី!
«...»បៀវមិននិយាយបែមុខចេញទៅម្ខាង។
«មោះ! មកនេះមក ខំស្រាតចាំយូរហើយ»គេញញឹមចុងមាត់ ព្រោះចង់ធ្វើបាបរាងតូច ។តែបៀវភ័យ ឆ្វេលរត់ទៅមាត់ទ្វា បើគេបែបនេះ ខ្លួនគេងបន្ទប់ម៉ាហើយ។
«ទៅណា? មកនេះ! ផឹប»
«អ៎ា លែងណា...លែងខ្ញុំ»រត់មិនបានប៉ុណ្ណាផង ក៏ត្រូវកាយននលគរ រត់ទៅស្រវ៉ាជាប់ បោះមកលើពូកបានសម្រេច ! គឺត្រូវតែរហ័សបែបនឹងហើយ ហ៊ានតែប្រហេសយប់នេះអត់លិឌទៀតមិនខាន!!!
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?