ភាគទី«៧៣»

222 36 4
                                    


   «ក្រែងស្បែកក្រាស់ហ្អី! បានដណ្តប់អានេះក៏សំណាងហើយ ម៉ាសុខចិត្តដកពីអាស៊ឺអោយឯង»សម្តីម៉ាហោះកាត់វឹងពីលើមក ទើបនាយងាក់សម្លឹងម៉ាដែលនៅមាត់ជណ្តើរច្រត់ចង្កេះមើលមកនាយ ។
   «អាស៊ឺនឹងអីគេហ្វា?»បៃប៊ល។
   «គឺកូនឆ្កែរបស់ម៉ាដែលទើបយកមកចិញ្ចឹម រាល់ដងក៏យកក្រណាត់នេះហើយជូតខ្លួនអោយវា»ហ្វា។
   «????»
...........
   «ម៉ា!!!មិចក៏អោយខ្ញុំដណ្តប់អានេះ? ខ្ញុំមិនមែនឆ្កែទេ»នាយងាក់តវ៉ាជាមួយម៉ា! នេះចៅម៉ាណា មិនមែនឆ្កែ កោតម៉ាធ្វើបែបនេះទៅរួចដែល។
   «ឯងមិនមែនឆ្កែ! តែចរិកក៏ស្រដៀងឆ្កែ»
   «ម៉ា!!!»
   មិនអោយអាចៅជើងល្អនេះតវ៉ាទាន់ ម៉ាក៏ដើរចេញទៅបាត់។សល់តែអ្នកដែលឈរក្តៅក្រហាយឯណ្ណេះ ។
   «ចាំម៉ាគេងសិនចាំខ្ញុំយកភួយមកអោយបង»ដំបូងគិតថាធ្វើបាបដែល តែក្រោយឃើញភាពគួរអោយអាណិតរបស់បងប្រុសហើយ មិនជួយមិនកើត ។
   «ហ៊ឹម...»នាយងក់ក្បាលតបប្អូន ឯហ្វាក៏ចេញទៅបាត់ម្នាក់ទៀត ។
   ខណៈនេះក៏សល់តែនាយម្នាក់ឯង នាយដាក់ខ្លួនអង្គុយលើសាឡុងថ្នមៗ មុននឹងហួតទូរសព្ទចេញមក ចុចមើលរូបភាព។នោះគឺជារូបបៀវ គេមើលអង្អែលពីលើនោះថ្នមៗ ពេលនេះជួបហើយ តែមិនសូម្បីតែជួបមុខច្បាស់ បានត្រឹមឃើញមួយភ្លែតៗ ក៏ត្រូវបៀវក្រាញននាលដេញចេញជានិច្ច។ តែនាយមិនខឹង ព្រោះនាយខ្លួនឯង ដែលជាអ្នកធ្វើអោយបៀវស្អប់ ! តើវាមិនទាន់ហួសពេលមែនទេ សម្រាប់អោយនាយកែប្រែ?
   «បងសុំទោស...»សុំទោស! សុំទោសដែលកន្លងមកធ្វើអោយបៀវឈឺចាប់...
   ...
   ព្រឹកព្រលឹមជាថ្មី !
   ពន្លឺព្រះអាទិត្យរះឡើងដាស់មនុស្សគ្រប់ប្រាណ អោយភ្ញាក់ពីនិទ្រ្ទាគ្រប់គ្នា។
   បែរក្រលេកមកមើលប្រុសកម្លោះបៃប៊លវិញ ថ្មើរនេះក៏ជាម៉ោងទទួលអាហារពេលព្រឹកទៅហើយ ប៉ុន្តែនាយនៅគេងស្ពឹកនៅឡើយ ធម្មតានាយមិនមែនជាមនុស្សខ្ជិលច្រអូសបែបនេះទេ ប៉ុន្តែដោយសារតែយប់នេះមិញនាយមិនសូវបានគេង ព្រោះសាឡុងក៏រឹង ណាក៏ត្រជាក់ទៀត ពេញមួយយប់មិនសូវបានគេង ទើបតែគេងលក់ជិតភ្លឺនេះឯង។
   «បងបៃ! បងបៃងើប!»ហ្វាអង្រួនបងប្រុសតិចៗ អោយងើប។ សំណាងហើយដែលព្រឹកនេះម៉ាមិនស្រួលខ្លួនមិនចុះមក កុំអីត្រូវមាត់របស់ម៉ាមិនខានទេ។
    «ហ្អឹម...»គេគ្រហឹមតិច ព្រោះមិនទាន់អស់ងងុយ ។
   «ងើបមក ងូតទឹកញុាំអាហារពេលព្រឹក!»
   «ម៉ោងប៉ុន្មានហើយ?»នាយងើបអង្គុយមុននឹងសួរទៅប្អូន ឃើញថាថ្ងៃរះដល់ណាណីហើយ តែនាយនៅគេងនៅឡើយ។
   «ម៉ោង៧ព្រឹក! ងើបមក ហើយទៅងូតទឹកទៅខ្ញុំរៀបអាហារចាំ នោះកន្សែង និងខោអាវរបស់បងខ្ញុំរៀបអោយស្រេចហើយ»ហ្វាចង្អុលទៅខោអាវ ដែលរៀបទុកអោយស្រេច ព្រោះដឹងថាបងប្រុសចូលបន្ទប់បងថ្លៃមិនបាន ។
   «បៀវញុាំអីហើយឬនៅ?»
   «រួចហើយ ខ្ញុំអោយអ៊ំមេផ្ទះលើកអាហារទៅហើយ ឯម៉ាក៏ញុាំរួចដូចគ្នា នៅតែបងនិងខ្ញុំទេ»
   «យប់មិញកូនបងមានយំអត់?»នាយបារម្ភតែម្តាយកូននេះទេ ខ្លាចតែកូននឹងយំព្រោះយប់មិញក៏លឺសម្លេងខ្លាំង កូនអាចនឹងភ័យយំមិនខានទេ។
   «មិនអីទេ! គេមឹមច្រើនណាស់ ហើយទ្រមក់ដេកទៀត យប់មិញមិនលឺយំទេ»
   «...»លឺហ្វានិយាយបែបនេះនាយក៏ធូរទ្រូង នាយចង់នៅជិតប្រពន្ធកូនណាស់តែធ្វើមិនបាន បានត្រឹមមើលពីចម្ងាយ ព្រោះកាលណាតែនាយហ៊ានទៅជិតបៀវ ប្រាកដណាស់ថាម្នាក់នេះនឹងយំស្រែកមិនឈប់។
   «កុំបារម្ភអី! មិនយូរទេបងបៀវនឹងចិត្តទន់!»
   «...»នាយមើលមុខប្អូន ឯប្អូនក៏ញញឹមដាក់វិញជាកម្លាំងចិត្ត! សារភាពតាមត្រង់ ខ្លួនក៏អាណិតបងប្រុសព្រោះកន្លងមកបៃប៊លមិនដែលស្រងូកស្រងាត់ពិបាកចិត្តបែបនេះទេ ពេលនេះឃើញហើយ ក៏ទប់ចិត្តអាណិតមិនបាន។
    នាយនៅតែមានទឹកមុខស្មើធេញដូចដើម មិននឹងងើប ទាញសម្លៀកបំពាក់ចូលបន្ទប់ខាងក្រោម វាជាបន្ទប់ទឹកប្រើរួម នៅជាន់ផ្ទាល់ដី។
...
    លុះមកដល់ល្ងាចសារជាថ្មី ពេលនេះក៏ដល់ពេលជាអាហារពេលល្ងាចទៀតហើយ វិលវ៉ល់ៗក៏មួយថ្ងៃបាត់ហើយ។
   «ទុកអោយបងវិញ»អាហារមួយថាសត្រូវនាយទាញពីប្អូនយកទៅកាន់ ។អាហារនេះត្រៀមសម្រាប់បៀវ ហ្វាក៏បម្រុងនឹងយកទៅអោយបងថ្លៃហើយ តែបៃប៊លដណ្តើម ព្រោះចង់យកអោយបៀវដោយផ្ទាល់ ដំបូងគិតថាលែងហ៊ានជួបបៀវហើយ តែគិតម្តងទៀតថាបើនៅតែបណ្តោយអោយវាបែបនេះក៏មិនបានដែល គ្រួសារនឹងគ្មានថ្ងៃជួបជុំឡើយ។
   «មិនបាច់ទេ មានរឿងទៀតឥឡូវហើយ!»នាងទាញមកវិញតែបៃប៊លមិនលែង។
   «ឯងចង់គិតចង់អោយបងនិងបៀវនៅបែបនេះរហូតមែនទេ? ហ្វាមិនគិតអោយឱកាសបងដូចជាម៉ាដែលមែនទេ?»
   «ចុះបើមានរឿង?»
   «មិនអីទេ បងសន្យាថាមិនអោយដូចយប់មិញទេ»
   «...»ហ្វាមើលមុខខ្ជាប់ សញ្ជឹងគិតបន្តិច មុននឹងងក់ក្បាលយល់ព្រម ឯបៃប៊លឃើញបែបនេះក៏ញញឹមតបប្អូន រួចលើកអាហារទៅខាងលើ។ សំណាងហើយ ដែលម៉ាឈឺ កុំអីចប់!
   ក្រាក...
    ទ្វាបន្ទប់បើកឡើង  ឯអ្នកដែលកំពុងតែបញ្ចុកទឹកដោះគោកូនក៏មិនបានខ្វល់ព្រោះ គិតថាជាហ្វា ព្រោះមុននេះក៏មករកបៀវម្តងរួចហើយ។
    «...»អាហារទុកលើតុ នាយបៃប៊លមិនទាន់ហ៊ានមាត់ក រហូតដល់...
   «ចូលមកធ្វើអី????»បៀវងាក់មករកព្រោះចម្លែកថាស្ងាត់ តែងាក់មកឃើញគេទើបស្រែកបណ្តេញភ្លាមៗ ទាញកូនដាក់អោយគេងខិតទៅម្ខាង មើលទៅដូចក៏ខ្លាច តែមិនខ្លាចខ្លាំងដូចម្សិលមិញ។
   «បងយកអាហារមកអោយអូន»
   «ចេញទៅវិញទៅ»មាត់ក៏ស្រែកដេញ តែក៏បែរសម្លឹងទៅចំណុចផ្សេងមិនចង់មើលមុខគេ ។
   «បៀវញុាំសិនទៅ ចាំបងមើលកូនជំនួស»នាយលើកថាសអាហារមកជិត គិតថានឹងអោយបៀវញុាំលើពូកតែម្តង ឯកូនទុកអោយនាយជាអ្នកមើល ខ្លាចថាគ្មានអ្នកមើលកូន បៀវនឹងពិបាក។
   «មិនបាច់!!! ប្រាវ!!!»
   «អួយ...»
   «លោក...»អាហារមួយថាថាសត្រូវបៀវវាស់ចេញ កំពប់ខ្ទេច ជិះទឹកសម្លក្តៅដាក់ដៃនាយកម្លោះទើបបៀវដឹងខុសរហ័សទាញដៃគេ មកមើល។
   «ខ្ញុំ...ខ្ញុំគ្មានបំណងទេ»បៀវទាញក្រដាសសើមជូតដៃអោយគេ ឯបៃប៊លក៏មើលឥតឈប់នូវសកម្មភាពមួយនេះ។
   «ផ្តល់ឱកាសអោយបងកែខ្លួនបានទេ?»

អន្ទាក់បេះដូងWhere stories live. Discover now