ភាគទី«៧៥»

236 34 2
                                    


  «លោកឡប់ឬយ៉ាងមិញ? ក្មេងក៏ចេះ ជុះនោមដូចមនុស្សដែល!!! បើធ្វើមិនបាន មិនបាច់ធ្វើទេ!!» ចង់បានកូនរកស្លាប់ស្អីបើមិនដឹងខ្យល់ស្អីបែបនេះ គិតហើយគួរអោយខឹង!
   «ចុះ! ចុះមិនស្លៀកខោទឹកនោមទេហ្អ៎?»ឃើញថាក្មេងទូទៅគេប្រើខោទឹកនោមទើបនាយឆ្ងល់ ។
   «កូនទើបកើតបានមួយអាទិត្យជាង ស្លៀកខោទឹកនោមយ៉ាងមិចកើត? បើលោកមិនដឹងអីបែបនេះ មិនបាច់ធ្វើឪពុកគេទេ!!!!»
...
   «គឺ...បង! បងមិនសូវដឹងរឿងនេះ តែ ...តែបងនឹងព្យាយាមយល់ដឹងបន្ថែម!»
   «...»បៀវគ្រាន់តែសម្លក់ហើយក៏ងាក់មកមើលកូនវិញ។ មិនយល់សោះ ដំបូងក៏ខ្លាចគេ ប៉ុន្តែក្រោយឃើញទង្វើគេប៉ុន្មានថ្ងៃនេះមក មានអារម្មណ៍ថាភាពភ័យខ្លាចបាត់ពីខ្លួនអស់រលីង។
   បៃប៊លក៏ចេញពីត្រង់នេះ មិនហ៊ាននៅយូរខ្លាចត្រូវមាត់ថែម ឥឡូវប្រពន្ធកំពុងតែកាចផង ហ៊ានតែទាស់ចិត្តនាយត្រូវមាត់ថែមទៀតមិនខាន។
   លុះមួយស្របក់! បៃប៊លក៏យកខោអាវកូនចេញមកអាលនៅយ៉ជំហៀងផ្ទះ ។ពេលនេះក៏ល្ងាចទៅហើយ តែខោអាវនឹងកន្ទបកូនទើបតែបានបោកដាក់ហាល ព្រោះមួយថ្ងៃនេះគេនៅក្បែរបៀវរហូត មិនអោយអ្នកណារំខាន រាងដងក៏មានអ៊ុំអ្នកបម្រើបោកគក់អោយ តែថ្ងៃនេះក៏ល្ងាចជ្រុលបើមិនបោកខ្លាចថានឹងមានក្លិនអាក្រក់ ណាមួយនេះក៏ខែធ្លាក់ខ្យល់ កន្ទបកូនស្តើងៗ ដាក់ហាលតែមួយស្របក់ក៏ស្ងួតហើយ។
   «រួចហើយបៀវ»ហាលរួចរាល់ក៏ត្រឡប់មករកប្រពន្ធវិញ ក្រែងបៀវមានអ្វីចង់ប្រើទៀត នាយនឹងធ្វើដាច់ដៃចោលតែម្តង។
   «ចេញ ទៅវិញទៅ!»អ្នកដែលកំពុងបំបៅដោះកូន ក៏តបវិញ ទាំងមិនងាក់រក ។
   «បងចង់គេងកំដរអូន»
   «មិបបាច់ទេ អោយទៅវិញក៏ទៅៗ!!!»
   «បៀវ...»នាយអស់សង្ឃឹមទៀតហើយ ! ទឹកមុខកម្លោះស្តែងអោយដឹងថាកំពុងខូចចិត្ត ក៏មិនបានសម្តែងតែនាយអន់ចិត្តពិតមែន សូម្បីតែប្រពន្ធកូនខ្លួនឯងក៏មិនអាចសូម្បីតែជិត។
   «...»
   បៀវនៅតែមិនបានតប ទើបនាយមិនហ៊ាន និយាយអ្វីច្រើនទៀត ចូលទៅទាញថាសអាហារ ដែលបៀវញុាំមុននេះ នឹងយកវាទៅទុកខាងក្រោម។
   «គេងក៏គេងទៅ!!តែក៏គេងលើសាឡុង»អ្នកដែលរៀបចេញទៅក៏ឈប់ងក់...
   «បៀវ...បៀវនិយាយថាមិច?»
   «មិនបាច់គេងក៏បាន!!»
   «ទេៗ...បងគេង...គេងលើសាឡុងក៏បាន»នាយរំភើបអរ នេះបៀវចិត្តទន់ហើយមែនទេ?ទោះសម្តីមិនសូវល្អ តែអាចដឹងថាបៀវចិត្តទន់បណ្តើរៗហើយ។
   «...»ឈប់!!!កុំអាល យកចានទៅទុកសិន ចាំរំភើបតាមក្រោយ ម្នាក់នេះខឹងឥឡូវទៀតហើយ ទើបមិនចាំយូរទៀត បើកទ្វាចេញចុះទៅក្រោមយ៉ាងរហ័ស។
   មកដល់ក្រោមក៏រូតរះ ញុាំបាយ ខ្លួនឯងសិន ថ្មើនេះអ្នកដទៃក៏ញុាំអស់ហើយ គឺនៅតែនាយម្នាក់ ព្រោះនេះម៉ោង៦ល្ងាចជាងហើយ  ទើបនាយកម្លោះត្រូវញូាំបាយវិបៗ នឹងអាលបានឡើងទៅខាងលើវិញ ខ្លាចថាបៀវនឹងបិទទ្វាចោល។
    ...
   មកដល់បន្ទប់វិញ នាយក៏ហួសទៅមើលម្តាយកូនដែលកំពុងគេងបន្តិចសិន មុននឹងទាញភួយខ្នើយយកមកដាក់លើសាឡុង គិតថានឹងឆាប់គេង ព្រោះយប់នេះនាយត្រូវមើលកូន បើមិនឆាប់គេងអត់ងងុយមិនខាន។
   «អត់ងូតទឹកទេ???»អ្នកដែលបិទភ្នែកគេងក៏បើកភ្នែកឡើង សម្លឹងទៅនាយ មុននេះមិនបានគេងគ្រាន់តែសម្ងំ! នេះមិនគិតងូតទឹកទេឬ ? ចង់គេងទាំងខ្លួនស្អុយបែបនេះ!
   «នៅ...នៅទេ»នាយញឹមៗ អឹមអៀន រវល់តែរំភើបអរប៉ិសភ្លេចងូតទៅហើយ។
   «ទៅងូតចេញ ក្លិនអាក្រក់ណាស់!!»
   «អូនងូតសិនទៅចាំបងលាយទឹកក្តៅអោយ»
   «ខ្ញុំរួចហើយ »បៀវរួចរាល់តាំងតែពីពេលគេងចុះមកញុាំបាយម្លេះ ឆ្លៀតពេលគេញុាំបាយ ទើបខ្លួនចូលទៅងូតទឹក វារាងពិបាកបន្តិចពេលផ្លាស់សម្លៀកបំពាក់អីបែបនេះ ព្រោះវាឈឺមុខរបួស ប៉ុន្តែពឹងគេមិនបានទេ វាមិនគួរអោយទុកចិត្ត។
   «មិចក៏មិនបានប្រាប់បងបៀវ ចុះបើអូនដួលគិតយ៉ាងមិច?»
   «...»បៀវមិនតប សួរច្រើនណាស់ ចាំមើលតែហ៊ានសួររញ៉េរញ៉ៃតែបន្តិចទៀតនឹងដេញចេញក្រៅបន្ទប់មិនខានទេ។
   ឃើញបៀវដូចជាខឹងទើបបៃប៊លឈប់មាត់ ហួសទៅបើកទូយកសម្លៀកបំពាក់គេងយប់ចេញមក រួចហួសចូលបន្ទប់ទឹកបាត់។
   ក្រាក...
   «ចៅបៀវ...»បៃប៊លចូលទៅផុតបានបន្តិច ម៉ាក៏មកដល់ល្មម ។ក៏ហួសមករកគ្រែបៀវមុនគេ គឺមកមើល មុខចៅទួត នឹកអើយសែននឹក មិនបានឃើញមុខតែមួយថ្ងៃសោះនឹងយ៉ាងនេះ។
   «ម៉ា...?»
   «ភ្ញាក់ផ្អើលអីទៅ! ម៉ាឈឺទើបមិនហ៊ានមកជិតចៅទួត ខ្លាចឆ្លង ពេលនេះក៏ធូរហើយ ទើបមកអើតមើលបន្តិច បែកមួយថ្ងៃនឹកអើយសែននឹក»ឃើញមុខចៅបៀវៗ ភាំងៗទើបម៉ាប្រាប់អោយដឹង! បាត់ពីព្រឹកដល់ល្ងាចទើបតែមកដល់អម្បាញ់មិញព្រោះតែម៉ាឈឺខ្លាចមកជិតចៅហើយឆ្លងក្តៅខ្លួន ទើបម៉ាសម្ងំនៅតែក្នុងបន្ទប់ លេបថ្នាំឥឡូវក៏ធូរហើយ ទើបប្រញាប់មកមើលចៅ។
   «គឺ!!គ្មានទេ...»បៀវមើលមុខម៉ាភ័យៗ ព្រោះកំពុងមានមនុស្សក្នុងបន្ទប់ទឹកបើម៉ាដឹងចប់មិនខាន។
   «អ៊ឹម...ចុះនាងយ៉ែមទៅណាហើយ មិចក៏មិនចាំជួយមើលថែ យ៉ាប់ពិតមែន»ម៉ាងាក់មើលជុំវិញបន្ទប់ មិនឃើញសម្រាលអ្នកបម្រើ ទើបម៉ាសួរ។
   «គឺ...គឺគាត់...»
   ក្រាក...
   ទ្វាបន្ទប់ទឹកបើកឡើង ទើបទាំងម៉ានឹងបៀវ ត្រូវងាក់សម្លឹងទៅក្នុងពេលតែមួយ។
   «បៃប៊ល!!!!!»
   «ម៉ា...»អ្នកដែលទើបតែចេញពីបន្ទបើទឹកភាំងមិនស្ទើ! ក្រែងម៉ាឈឺហ្អី មិចក៏មកនៅត្រង់នេះបាន?
   មុននេះដែលចេញពីបន្ទប់ទឹកមកវិញ ព្រោះភ្លេចយកកន្សែងចូលទៅ ទើបនាយត្រូវចេញមកយកវិញ តែក៏មិននឹកបានថាបានជួបម៉ាត្រង់នេះទេ ដឹងតែចប់ហើយពេលនេះ។
   «មិចក៏មកនៅទីនេះ?»
   «គឺខ្ញុំមកគេងកំដរបៀវម៉ា»
   «អត់!!! ទៅដេកខាងក្រោមភ្លាមទៅ!!!»

អន្ទាក់បេះដូងWhere stories live. Discover now