ភាគទី«៦៧»

276 42 5
                                    

   «...»នាងត្រឹមស្ងាត់សម្លឹងបង ភ្លឹសៗ ចិត្តរេរាល់មិនដឹងគួរប្រាប់បែបណា! តែដល់ដំណាក់កាលនេះហើយ នាយបងប្រុសច្បាស់ជាជួលគេអោយស៊ើប ចុងក្រោយក៏គង់តែដឹងដដែលនឹង! ហើយក៏មិនដឹងលាក់បាំងរឿងប្រពន្ធគេដល់ពេលណាទៀត ជិតមួយឆ្នាំមកនេះ វាយូរល្មមហើយ។
   «ហ្វាសុំអង្វរ...ប្រាប់បងមក!»នាយសុខចិត្តលន់តួ អោយនាយអង្វរក៏បាន សុំអោយប្រាប់ពេលនេះនាយនឹកបៀវ ចង់ជួបមុខបៀវខ្លាំងណាស់។
   «បងថ្លៃនៅទីនេះ»
....
   «ថ...ថាមិច? ហ្វានិយាយមែនឬ? បៀវនៅទីនេះមែនទេ? បៀវនៅឯណាហ្វា បងចង់ជួបបៀវ!»នាយសប្បាយចិត្តមិនតិច ការពិតក៏ប្រពន្ធនៅទីនេះសោះ។ស្មានមិនខុស ច្បាស់ជាគំនិតម៉ាមិនខាន! ចាំមើលចុះបើបានត្រូវរូវជាមួយប្រពន្ធពេលណា នឹងយកប្រពន្ធទៅនៅអោយឆ្ងាយពីម៉ា មិនអោយបានជួបមុខទេ។
   «បងថ្លៃនៅមន្ទីពេទ្យ មិនបាននៅផ្ទះទេ»
   «មែនហើយ...ចុះ! ចុះសម្លៀកបំពាក់ក្មេង គ្រែក្មេង ជារបស់អ្នកណាហ្វា?»ត្រូវសួរអោយច្បាស់នាយសឹងតែគាំងបេះដូងផុតដង្ហើមហើយ ព្រោះចង់ដឹង ដឹងអោយច្បាស់ថាបៀវមានកូនពិតមែនអត់? បើមានមែននាយសប្បាយចិត្តដល់ឆ្កួតខ្លួនមិនខាន។
   «បងថ្លៃមានកូន! ទើបតែសម្រាលម្សិលមិញនេះ»
   «មានកូន! បៀវមានកូន ជាកូនរបស់បង! »
   «មែន! តែខ្ញុំថាបងពិបាកបន្តិចហើយ ព្រោះបងថ្លៃមិនងាយចិត្ត ឯម៉ាក៏រិតតែពិបាក!»
   «យ៉ាងមិចក៏បាន! បងចង់ជួបបៀវពេលនេះហ្វា បៀវនៅពេទ្យណា! នាំបងទៅជួបបៀវពេលនេះ!»នាយរំភើបអរសឹងស្លាប់ទៅហើយ ។ពេលនេះអ្វីក៏លែងសំខាប់ដែល តែនាយចង់ជួបបៀវ ចង់សុំទោស មិនថាបៀវស្អប់នាយកម្រិតណា នាយក៏ព្រម ចង់វាយទាត់ធាក់នាយក៏បានតាមចិត្ត សុំតែម្យ៉ាង គឺរត់គេចពីនាយទៅបានហើយ តែម្តងនោះ វាពិបាកទ្រាំពេកហើយ។
   «អីចឹងបង រៀបចំខ្លួនទៅ! ខ្ញុំត្រូវប្រមូលរបស់របរសិន»
   ...
   +មន្ទីពេទ្យ
   ទាំងពីរនាក់បងប្អូនមកដល់មន្ទីពេទ្យទាំងត្រហេបត្រហប ព្រោះមានអ្នកខ្លះតឿនឥតឈប់ រកតែប្អូនចង់ងូតទឹកបន្តិចក៏បាន។
   ឡានឈប់ចត់មុនមន្ទីពេទ្យ ទាំងពីរនាក់ក៏មកយួរឥវ៉ាន់ចេញមក។ បៃ៊ល ញញឹមរំភើបឥតឈប់ ព្រោះជិតបានជួបប្រពន្ធហើយ ខ្វះអូនប៉ុន្មានខែនេះ នាយស្ទើតែផុតអង្ហើមម្តងៗទៅហើយ តែពេលនេះក៏ជួបបានសម្រេច នាយសន្យាថា នឹងមើលថែ សងគ្រប់យ៉ាងដែលនាយធ្លាប់អាក្រក់ដាក់បៀវ ទោះជាបៀវស្អប់នាយហើយ  តែនាយនឹងព្យាយាមកែប្រែបំពេញតួនាទីជាប្តីអោយល្អបំផុត។
   «បន្ទប់ណាហ្វា! លឿនបន្តិចទៅ»នាយតឿនប្អូន! ទាំងដែលហ្វាដើរសឹងតែដូចរត់ទៅហើយ មិនដឹងថាប្រញាប់ទៅណាក៏សម្បើមយ៉ាងនេះ គ្មានអ្នកណាយកប្រពន្ធគេរត់ទៀតទេ។
   «នោះបន្ទប់ខាងនោះ!!»ហ្វាចង្អុល វារំលងតែ៣បន្ទប់ទៀរទេក៏ដល់ហើយ ។លឺបែបនេះនាយសឹងតែរត់ទៅតែម្តងហើយប៉ុន្តែ...
   «ម៉ា!!!»គឺម៉ាកំពុងចេញពីបន្ទប់នេះ ហើយក៏ងាក់តម្រង់មកខាងនេះ...
   «បៃប៊ល?»ទើបម៉ាប្រទាក់ភ្នែកនឹងចៅៗ ពីរនាក់ដែលក្បែរនេះ ទើបតម្រង់មករកសួរអោយដឹងរឿង!
   «មកធ្វើអី?»សម្លេងកាចៗ ភ្នែកសម្លឹងទៅអ៊ិនហ្វាឥតឈប់ ច្បាស់ជានាងច្រម៉ក់នេះហើយ ដែលជាអ្នកប្រាប់អាចៅឆ្កែឆ្កួតអោយដឹង រឿងបៀវសម្រាលកូន ចាំមើល មានរឿងជាមួយម៉ាមិនខាន!
   «ខ្ញុំចង់ជួបបៀវ!»នាយមិនតប បែរដើរវាងម៉ា តម្រង់ទៅរកបន្ទប់ប្រពន្ធ ព្រោះដឹងថាម៉ារឿងច្រើន បែបនេះហើយ ទើបនាយមិនចង់ជួបមុខពេលនេះ ម៉ាប្រាកដជារករឿងនាយមិនខានទេ។
   «អ៊ូយៗ...ម៉ា!!! ម៉ាឈឺ!!»ទៅមុខមិនទាន់បានប៉ុន្មាបផង ម៉ាក៏ទាញត្រជាក់ត្រឡបមកវិញ។នេះវាគិតរំលងក្បាលម៉ាមែនទេ? បែបចង់បែបប្រពន្ធ៤-១៤ឆ្នាំហើយមើលទៅ អាចៅប្រហើន!!!!
   «ឆ្លើយនឹងម៉ា មិចក៏មកទីនេះ????»
   «ម៉ា! ចាំនិយាយពេលក្រោយបានទេ?»នាយជ្រួលច្របល់ ចង់ជួបបៀវ ចុះម៉ា មិចក៏សួរច្រើនយ៉ាងនេះ ។រឿងច្រើនបែបនេះ សមតែមិនអោយក្បែរចៅទួតម៉ាទេ ព្រោះខ្លាចកាត់ចរិកតាម!!!
   
  

អន្ទាក់បេះដូងWhere stories live. Discover now