ភាគទី«៣៣»

297 43 2
                                    

«ម៉េចក៏គេចមុខបង??»គេសួរទាំងសម្លឹងមុខតូច! នឹកណាស់តើដឹងទេ បៀវបាត់ឡើងយូរ វាជិតមួយខែហើយ ក៏ស្មានថាបៀវឈប់រៀនហើយអីតើ តែសំណាងដែលបៀវនៅរៀនដដែល។
«ខ្ញុំអត់បានគេចមុខបងទេ»
«គេមានធ្វើបាបបៀវអត់?»នាយមិនខ្វល់ជាមួយចម្លើយរាងតូចបែរជាចង់ដឹងពីសុខទុក្ខម្នាក់នេះវិញ តើមុនុស្សដែលបៀវរៀបការជាមួយគេមានធ្វើបាបបៀវឬអត់?
«អត់ទេ លែងទៅ...»
«ធ្វើស្អីនឹង???»
...............................................................
«លោកបៃប៊ល...»លឺសម្លេងស្រែកពីក្រោយខ្នង ទើបបៀវត្រូវងាក់ទៅ! បេះដូងតូចផ្តើមភ័យភ្លាមៗ មិនដឹងថាគេមានយល់ច្រឡំឬអត់ទេ ប៉ុន្តែបើគេយល់ខុសនោះខ្លួនចប់មិនខាន។
«មកនេះ!!!»គេមិននិយាយច្រើន ចូលទៅដល់ចាប់ទាញនាយតូចមកខាងក្រោយ! គេក៏ខឹង ខំមកចាំតាំងពីកន្លះម៉ោងមុន ហាមអ្នកបើកឡានមិនអោយមកទេ ទុកនាយមកខ្លួនឯង កុំអីមិនបានឃើញសោះថាប្រពន្ធនាយមករៀនមានប្រុសតាមបែបនេះ!
«ខ្ញុំថាលោកកុំហួសហេតុពេក ខ្ញុំគ្រាន់តែនិយាយលេងជាមួយបៀវធម្មតាទេ»
«និយាយធម្មតា? ហ៊ឹស!ធម្មតាគេតាមចាប់ដៃចាប់ជើងអីចឹងមែនទេ?»
«...»លឺបៃប៊លនិយាយ អាំមិនបានតប ព្រោះមុននេះខ្លួនបានទៅចាប់ដៃបៀវពិតមែន ។
«ខ្ញុំប្រមានឯង កុំមករញ៉េរញ៉ៃជាមួយប្រពន្ធខ្ញុំម្តងទៀតអោយសោះ មិនអីចឹងបើខ្ញុំឃើញឯងនិងខ្ញុំមានរឿងជាមួយគ្នាមិនខាន»ថាហើយអោយអ្នកខាងនោះឆ្លើយតបទាន់ គេក៏ដឹងដៃបៀវចេញមកបាត់ ទុកអោយអ្នកម្ខាងទៀតក្តៅឆេះឆួលតែម្នាក់ឯង។
មកដល់ឡាន ពួកគេក៏ចេញទៅភូមិគ្រិះវិញ។រាងតូចលបលួចមើលគេម្តងម្កាល ព្រោះគេមិនបាននិយាយអ្វី រាល់លើកពេលខឹងគេច្បាស់ជាខឹងឆេះឆួល រករឿងពេញនឹងមិនខាន !តែបើគេមិនរករឿងបែបនេះខ្លួនក៏សុខ។
មកដល់ភូមិគ្រិះវិញ គេចុះពីឡានដឹកដៃបៀវចូលទៅខាងក្នុងទាំងទឹកមុខនឹងធឹងដដែល ឃើញបែបនេះបៀវក៏ផ្តើមភ័យតិចគេរករឿងអីទៅ។
«អោយមកនេះ»មកដល់ខាងក្នុងគេក៏ទៀមទារកាតាបដាក់សៀវភៅដែលនៅនឹងដៃរបស់បៀវ ។
«ល...លោកយកធ្វើអី?»បៀវសួរទាំងញ័រមាត់ ប៉ុន្តែមិនទាន់អោយទៅគេទេ មិនដឹងថាគេមានបំណងអ្វី!
«អោយមក!!!»គេមិននិយាយច្រើន កញ្ឆក់យកតែម្តងរកតែបៀវហាមមិនបាន មិនដឹងថាយកទៅធ្វើកិច្ចអី?
«លោក...»មិនអោយបៀវហុចអោយទាន់គេក៏ទាញចេញពីដៃរបស់បៀវមុននឹង...
«យកទៅចោលអោយអស់ទៅ រួចទៅប្រមូលអាខាងលើផង កុំទុកសូម្បីតែមួយ!!»គេបញ្ជា ទៅអ្នកបម្រើដែលនៅក្បែរនោះ នឹងហុចកាតាទៅអោយបម្រើ គេក៏មិនភ្លេចបញ្ជាអោយទៅយកឥវ៉ាន់នៅបន្ទប់ខាងលើផងដែរ ព្រោះឃើញថាស្កេកស្កះសម្បើមណាស់ ។
«អោយមកវិញ មិចក៏ធ្វើអីចឹង?...»
«ទៅរៀនធ្វើអី? បើទៅរៀនដោយតែប្រុសបែបៗនេះ ! អីចឹងមិនបាច់ទៅរៀនទេ ឈប់តែម្តងទៅ!!»
«អត់ទេ អោយមកវិញ! ហ៊ឹក លែង...»បៀវបម្រុងនឹងទៅតាមយករបស់ខ្លួនមកវិញតែគេចាប់ដៃជាប់មិនអោយទៅណាកើត ទើបយំហ៊ូ ។
«ស្ងៀម!!!»គេសម្លុត ក្តាប់ដៃបៀវជាប់ បើបៀវនឹងតែរឹងតតឹងគេនឹងប្រដៅចេញម្តងហើយ !មានប្តីត្រូវស្តាប់ប្តី ធ្វើតាមប្តី មិនមែនចចេសតាមតែចិត្តខ្លួឯង។
«ហ៊ឹក...»បៀវក្តាប់មាត់យំមិនហ៊ានត មិនហ៊ានរើ ! ទោះខឹងបានត្រឹមលាក់ទុក។តើគេមានហេតុអី ដែលត្រូវអោយខ្លួនឈប់រៀនទៅ? បើមិនរៀនអនាគត អោយធ្វើស្អីបាន បើការងារសព្វថ្ងៃគេរកតែអ្នកចេះដឹង អ្នករៀនបានខ្ពង់ខ្ពស់ ! ចុះបើខ្លួនឈប់រៀនត្រឹមនេះ អោយទៅធ្វើការស្អីបាន។ ណាមួយ ក៏មិនយូរទៀតលែងលះគ្នាហើយ ចាំបាច់អីគេមកចេះសម្រេចលើរឿងរបស់ខ្លួន។
មិនយូរព្រះអាទិត្យចាប់ផ្តើមលេច នាំនូវច័ន្ទនារាត្រីចូលមក ឯខ្យល់អាកាសផ្តើមបកមកត្រជាក់ល្ហឹមៗ ។
«ហ៊ឹក...»សម្លេងយំអណ្តឺតអណ្តកលាន់លឺពេញបន្ទប់ កាយតូចដែលគេងយំខឹង បាយក៏មិននឹកទឹកក៏មិនស្រេក ខឹងគេហើយ ងូតទឹករួចក៏ចូលគេងតែម្តងព្រោះមិនចង់ជួបមុនគេ មនុស្សផ្តាច់ការ។
ក្រាក!!!
«...»បៃប៊លបើកទ្វាចេញពីបន្ទប់ទឹក ។គ្រាន់តែបើកទ្វាមកភ្លាមក៏លឺសម្លេងយំល្វើយៗ មិនដឹងថាយំដល់ពេលណា! តាំងពីនាយចូលបន្ទប់ទឹក ឥឡូវចេញមកវិញហើយក៏នៅតែយំមិនឈប់សោះ ទើបគេដើរទៅជិត ឡើងលើគ្រែថ្នមៗ មុននឹងទាញភួយដណ្តប់ខិតជិតកាយតូច។
«ហ៊ឹកហ៊ឺ...»បៀវបង្ខិតកាយខ្លួនទៅរាងឆ្ងាយពីគេបន្តិច ហើយក៏នៅយំដដែល ខឹងគេហើយ មុខក៏មិនចង់មើលដែល។
«រៀនធ្វើអី? ខ្លួនមួយខ្លាចប្តីចិញ្ចឹមមិនរស់ឬ? កុំថាឡើយមួយ ខ្លួនតូចតែមួយប៉ុណ្ណឹងទោះម្ភៃនាក់ទៀតក៏ចិញ្ចឹមរស់ដែល...»គេខិតទៅជិត ទាញកាយកូចមកអោបថ្នមៗ និយាយស្រទន់ៗ ក្បែរត្រជាក់រាងស្តើយ គេក៏មិនបានបម្រាស់ មិនបានតប គិតតែពីយំដដែល។
«កុំអោយពិបាក...ចាំស្អែកធ្វើកាតអោយមួយ ទុកបាញ់ប្រាក់ខែអោយរាល់ខែ ចង់ធ្វើអីក៏បាន»
«...»
«ហ៊ឹម...គេងទៅ»ឃើញបៀវមិនមាត់ទើនាយឈប់និយាយ ឱបកាយតូចជាប់ទាំងដែលម្ចាស់ប្រាណយយំឡើងញ័រខ្លួន ។តែទោះជាបៀវយំយ៉ាងណានាយច្បាស់ក្នុងចិត្តហើយថានឹងមិនអោយកាយតូចទៅរៀនទេ ព្រោះអ្នកខ្លះឃើញប្រពន្ធគេមិនបាន ! មិនចេះញញើតសោះដែលញ៉ែប្រពន្ធអ្នកដទៃបែបនេះ ។ ក៏សំណាងហើយដែលល្ងាចមិញនៅសាលា បើនៅទៅណាផ្សេងនាយច្បាស់ជាដាល់អោយបែកមុខមិនខាន។
ដៃមាំឱបកាយតូចបៀតជាំទ្រូង ឱបដោយភាពកក់ក្តៅ ទោះមានលឺសម្លេងយំពីរាងតូចពិតមែន ប៉ុន្តែនាយនៅតែចង់ឱបកាយក្រអូបទន់ៗមួយនេះពេលមួយយប់ មិនចង់អោយរបេះសោះ។

អន្ទាក់បេះដូងWhere stories live. Discover now