ភាគទី«៤១»

308 43 5
                                    

«...»បៀវរហ័សចុះពីលើគ្រែ រត់ចូលបន្ទប់ទឹក ព្រោះចំហាយមិនស្រួលហើយ។
មួយភ្លែតក៏ចេញមកវិញជាមួយឈុយថ្មី វាជាឈុតវែង ឃើញបែបនេះអ្នកដែលគេងលើពូកក៏មិនថាអីទើបបៀវ ឡើងទៅគេង ។ពេលប្រះខ្លួនដល់ពូកពេលណា អ្នកខ្លះក៏ទាញយកកាយតូចទៅអោយភ្លាម...
..........................
មួយអាទិត្យក្រោយ
ព្រះអាទិត្យរះចិញ្ចែងចិញ្ចាច បញ្ចេញរស្មី មកលើផែនដីគ្រប់ទិសទី ដាក់អោយអ្នកកម្លោះដែលគេងយន់លើគ្រែទើបតែភ្ញាក់ឡើង ។
«ម៉ោង៨ព្រឹកហើយ...»បៃប៊លឧទានម្នាក់ឯង ក្រោយពេលងើបអង្គុយសម្លឹងទៅនាឡិកាជាប់ជញ្ជាំង។
«ទៅណាហើយ! មិចក៏មិនដាស់ផងអីចឹង?»ងើបតាំងពីពេលណាមិចក៏មិនព្រមដាស់នាយ ទុកអោយគេងថ្ងៃចាំងគូទបែបនេះប៉ាម៉ាក់គេនឹងនិយាយដើមនាយមិនខាន។
ខឹងបន្តិចដែលនឹងណា ចាំមើលតែឃើញមុខពេលណា ជម្រះបញ្ជីចេញម្តង។ មិនបង្អង់យូរតទៀត រាងក្រាស់ក៏ទាញ កន្សែងចូលបន្ទប់ទឹកបាត់។
មួយស្របកនាយចេញពីបន្ទប់ទឹក រៀបចំខ្លួនស្អាតពេលណា ក៏ចេញមកក្រៅ ទៅរកតុអាហារ គាប់ជួនក៏ជួបជាមួយអ្នកខ្លះកំពុងកាន់ឪវ៉ាន់សំពីងសំពោងមកល្មម។
«មកពីណា?»មិនឃើញម៉ាក់ម៉ានៅ ទើបនាយហ៊ាន សម្តីដាក់ សួរទាំងខឹង។
«មកពីផ្សារ...»ឃើញហើយ ថាមានឥវ៉ាន់ច្រើន បើមិនទិញមកពីផ្សារ តើអ្នកនឹងអោយទទេនោះ គេនេះចាំរករឿងតែខ្លួនពិតមែន។
«មិចក៏ដាស់យើងផង»
«ខ្ញុំមិនហ៊ាន...»មនុស្សមិនចោលសោះអាទឹកមុខមុិសៗបែបនេះ ។អោយនាយខឹងយូរបានយ៉ាងមិច គ្រាន់តែសម្តីធ្ងន់ប៉ុណ្ណឹងសោះ បៀវស្លេកមុខបាត់ហើយនោះ។
«ផ្សារឆ្ងាញ់ឬអត់?»
«គឺគួរសមដែល»និយាយថាឆ្ងាយក៏បាន តែសម្រាប់រាងតូចគឺមិនឆ្ងាយទេ ព្រោះទម្លាប់ដើរទៅផ្សារឡើងញឹមហើយ កាលពីក្មេង។
«បានអីជិះទៅ?»សូម្បីម៉ូតូមួយគ្រឿងក៏គ្មាន តើគេបានអីជិះទៅផ្សារ។
«ពេលទៅដើរ! មកវិញជិះម៉ូតូឌុប»
« លើកក្រោយហៅយើង លឺទេ? យើងមិនចង់អោយ ប៉ាម៉ាក់ឯងថាយើងចិត្តមិនបាន»គេដកដង្ហើមធំ មុននឹងពោល ឡាននាយពីមុខផ្ទះប៉ុណ្ណាណី ហើយម្នាក់នេះបែរជាដើរទៅផ្សារ! យ៉ាប់ពិតមែន ខ្លួនតូចប៉ុណ្នឹងហើយ ឬក៏ចង់សម្រកគីឡូទៀត!
«បាទ...»
«អោយច្បាស់ផង!»នាយបញ្ចាក់ម្តងទៀត ឯបៀវក៏ងក់ក្បាល បញ្ជាក់ថាយល់ហើយ មិនចាំបាច់សុាំច្រើនទេ និយាយតែម្តងក៏ស្តាប់បានហើយ។
«លោកញុាំអីហើយឬនៅ?»
«នៅទេ»
«អីចឹង លោកអង្គុយចាំបន្តិចខ្ញុំរៀបចំអោយ»ចប់ប្រយោគ រាងតូចមិនអោយគេ ឆ្លើយទាន់ យួរឥវ៉ាន់រត់ត្រុកៗ យកទៅដាក់អោយត្រូវកន្លែងរបស់វា។
ឯបៃប៊លក៏អង្គុយចាំ តាមរៀងតូចប្រាប់ បន្តិចក្រោយក៏ឃើញគេលើកអាហារមកអោយនាយ។
«ឯងញុាំហើយឬនៅ?»
«នៅទេ...»
«មិចក៏លើកមកតែមួយចាន?»
«ខ្ញុំអត់ញុាំបបរទេ វាធុំឃ្លិនឆ្អាបត្រី»មិនចេះតែថា ពេលចូលចង្រ្កានពេលណា បៀវក៏ត្រៀមប្រេងខ្យល់ទុករហូត ព្រោះឥឡូវនេះមិនដឹងយ៉ាងមិច ធុំឃ្លិនត្រីសាច់ តែងរាងឆ្អាប គឺចង់ក្អួតតែម្តង ប្រហែលសុខភាពមានបញ្ហាហើយមើលទៅ។
«អត់ឆ្អាបផងនឹង តិចខូចក្រពះ! ទៅយកមួយចានទៀតមក »គេលើកបបរមកហិត វាគ្មានឃ្លិនឆ្អាបទេ ក៏មិនបានបារម្ភ គ្រាន់ខ្លាចគេឈឺ ព្រោះអ្នកដែលពិបាកគឺនាយ។
«ខ្...»
«ទៅយកមក!!»គេបញ្ជាក់ជាថ្មី មិចបានគ្រាន់តែញុាំក៏បៀវពិបាកនិយាយគ្នាម្លេះ! ឬក៏ចង់ញុាំមួយពីរនាក់ មាត់បញ្ចុកមាត់ បែបនេះនាយក៏ព្រមណា៎។
«...»បៀវមិនបានតប ក៏បកទៅដួសបបរមួយចានទៀត។មិនយូរក៏មកវិញ បៀវដាក់បបរលើតុចូលអង្គុយ មុននឹងកូរវឹកៗ មុននឹងដួសដាក់មាត់...
«!!!»
«កើតអី?»ឃើញរាងតូច បង្ហាញទឹកមុខមិនស្រួលទើបគេសួរ ។
«គឺ...អឹក!!!»មិនទាន់បញ្ចប់ប្រយោគ រាងតូចលើកដៃ ខ្ទប់មាត់រួចក៏រត់ចេញទៅដោយមាន បៃប៊លរត់តាមទៅក្រោយផ្ទះដូចគ្នា។ មកដល់ របស់ដែលខំទប់ក៏ចេញគ្មានអាសូរ ! បៀវក្អួតរហូតដល់អស់ពីខ្លួន រហូតដល់ដង្ហក់ តែមានអ្នកទប់ពីក្រោយជាប់។
«ឃើញឬអត់ ធ្វើទុកក្រពះហើយ»
«???»បៀវចងចិញ្ចើម ក្រែងប្រាប់មុនហើយហ្អី ថាញុាំមិនបាន តែគេនៅតែបង្ខំ ហើយបែបនេះក៏មកបន្ទោសបៀវថែមទៀត គួរអោយខឹង។
«យ៉ាងមិចហើយ?»
«មិនអីទេ...»ថាហើយបៀវក៏បេះដៃគេចេញ ដើរទៅក្នុងវិញទាំងមិនស្រួលខ្លួន ឯបៃប៊លក៏ងើបដើរទៅក្បែរប្រកៀកប្រកិត ក្រែងល៎ បៀវមិនស្រួល វិលមុខរកដួលអី នឹងមាននាយជួយទាន់ គេនៅតែក្បែរបៀវរហូតដល់បន្ទប់។
«លោកអត់ទៅញុាំអីទេ?»
«ញុាំយ៉ាងមិចទៀត ខ្លួនយើងធំឃ្លិនក្អួតពេញនឹងនៀគ»
«លោកងូតទឹកទៅអីចឹង»
«ឯងងូយមុនទៅ»
«បាទ...»ថាហើយបៀវក៏ចូលទៅបន្ទប់ ឯបៃប៊លក៏អង្គុយចាំលើពូក បន្តិចក្រោយមកក៏...
រីងៗ....
សម្លេងទូរស័ព្ទលឺ វាជាទូរស័ព្ទរបស់បៃប៊ល ទើបនាយទាញយកមកមើល គឺជាលេខរបស់ហ្វាន់នី ទាញមិនខុសពិតមែន ។នាយដកដង្ហើមធំធុញថប់ មុននឹងចុចបិទ។ មិនប៉ុន្តែទូរស័ព្ទក៏លាន់លឺម្តងទៀត នាយចុចបិទ តែគេឈប់នៅតែខលមករហូត...
ទីង...
ម្តងនេះមិនមែនជាសម្លេងរោទ៍ទូរស័ព្ទតែវាជាសម្លេងសារ ទើបនាយលើកមកមើល ឃើញថា ហ្វាន់នៅផ្ញើររូបអ្វីមក ទើបនាយដាច់ចិត្តចុចមើល។
«!!!!!»នេះ!!!នេះជាស្អី? រូបនាយនឹងហ្វាន់នីគេងជាមួយគ្នា! គេហ៊ានដល់ថ្នាក់នេះឬ?
(មិចក៏ធ្វើបែបនេះ?)គេរហ័សចុចខលទៅសួរ មិចក៏គេធ្វើបែបនេះកើត គេជាស្រី ហេតុអីក៏ហ៊ានម្លេះ បើទាយមិនខុស លើកដំបូងប្រហែលជានាងដាក់ថ្នាំគេដូចគ្នា តែនាយច្បាស់ខ្លួនឯងថាមិនបានធ្វើអី?
(ខ្ញុំទុកពេលអោយបង២អាទិត្យ ដើម្បីលែងលះគ្នា បើបងមិនធ្វើតាម ខ្ញុំនឹងបង្ហោះរូបចូលបណ្តាញសង្គម)
(នាងមិនហ៊ានទេ)សព្វនាមប្រែប្រួល បង្ករអោយអ្នកម្ខាងទៀតកាន់តែក្តៅឡើង ។កន្លងមកនាយល្អដាក់មិនមែនដោយសារតែស្រឡាញ់ តែនាយរកលេសដើម្បីគេចពីម៉ាចាប់រៀបការទៅវិញ ព្រោះកាលនៅអាមេរិចម៉ាក៏ធ្លាប់និយាយរឿងរៀបការញឹកញាប់ តែនាយបដិសេដ រហូតត្រឡប់មកវិញម៉ាក៏ចាប់រៀបការពិតមែន។តែពេលនេះនាយគ្មានបំណងលែងទេ ក៏ព្រោះតែ...
(បងសាកមើលទេ!)

អន្ទាក់បេះដូងWhere stories live. Discover now