«បៀវប្រាកដទេ??»
«ប្រាកដបាទ»
«រៀបការជាមួយបៃប៊ល...តើបានទេ?»
«??????»
«បៀវ???»ស្រ្តចំណាស់បញ្ចាក់ ពេលបៀវបែរជាគាំងមិននិយាយអី។
«គឺ...គឺខ្ញុំ!»
«ខ្ញុំចង់អោយចៅប្រុសតែម្នាក់បានគូជីវិតល្អ ដូចជាបៀវ»
«គ៎...គាត់ស្អប់ខ្ញុំ រឺឯឋានៈក៏មិនសាកសម»
...........................
«បៀវ...»ស្ត្ត្រីចំណាស់សម្តីស្រទន់ លូកដៃក្រសោបដៃបៀវថ្នមៗ ។
«ខ្ញុំមិនហ៊ានទទួលពិតមែន»បៀវក្រវីក្បាលតិចៗ ឱនមុខចុះ។ រាល់ថ្ងៃនេះគេធ្វើបាបប៉ុណ្ណឹងហើយ ចុះបើសិនជាអោយរៀបការនៅជាមួយគ្នាទៀតមិនដឹងជាយ៉ាងណា?
«ស្អប់ហើយក៏អាចស្រឡាញ់បាន!បៃប៊លគេមិនមែនជាមនុស្សអាក្រក់អីទេ ចរិកគេបែបនេះតាំងតែពីដើម»
«...»បៀវចង់បដិសេដអោយដាច់ស្រេចតែម្តង តែមិនហ៊ានព្រោះគិតដល់គុណស្រ័យដែលគាត់ធ្លាប់ជួយ វាច្រើនលើសលប់ណាស់ហើយ តើគួរឆ្លើយបែបណា?
«បៀវសាកសមជាមួយបៃប៊លបំផុត»
«គាត់ច្បាស់ជាមិនព្រមទេ»
«រឿងនេះខ្ញុំនឹងនិយាយជាមួយគេដោយផ្ទាល់ ធ្វើចិត្តអោយល្អៗណា»
«ល...លោកស្រីគួររើសមនុស្សដែលគាត់ស្រឡាញ់ មិនមែនជាខ្ញុំមនុស្សដែលគាត់ស្អប់ទេ»គេប្រហែលជាមានមនុសស្សដែលគេស្រឡាញ់ អោយគេរើសទៅ ខ្លួនបៀវផ្ទាល់ក៏មិនចង់ធ្វើជាមនុស្សអាក្រក់ ដែលគេចោទថាចង់បានរបស់ទ្រព្យអ្នកដទៃ។
«ខ្ញុំស្រឡាញ់បៀវ ចង់បានបៀវ បៀវជាមនុស្សល្អ មនុស្សដែលខ្ញុំគិតថាសាកសមជាមួយបៃប៊លតាំងពីដំបូង»ពិតមែន គាត់ពេញចិត្តបៀវតាំងពីទើបមកនៅដំបូងៗម្លេះ មុខមាត់ស្អាតបាត សម្តីសម្តៅល្អ ដឹងទាបខ្ពស់ ល្អ ស ខ្មៅ មនុស្សបែបនេះ ឃើញហើយក៏ចង់បានភ្លាម។បើបានទៅចៅបៃប៊លគាត់ច្បាស់ជាសំណាងមិនខាន។
«ខ្ញុំខ្លាចថាចុងក្រោយវាមិនអាចទៅរួច...»បៃប៊លបែបណា បៀវដឹង ទោះជាទើបតែស្គាល់មិនប៉ុន្មានខែនេះក៏ដោយ តែខ្លួនដឹងច្បាស់ថាបើហ៊ានតែប្រឡូកជាមួយគេហើយច្បាស់ជាមិនល្អទេ។
«ជឿជាក់លើខ្ញុំ ខ្ញុំដឹងច្បាស់ពីអត្តចរិកចៅបៃប៊លច្បាស់ បើគេស្រឡាញ់ហើយមួយនាទីក៏មិនចង់ឃ្លាតដែរ»
«...»បៀវអស់វាចា គួរតបបែបណា ចង់បដិសេធក៏មិនបាន ។តទៅមុខ ច្បាស់ជារស់មិនស្រួលទេ...
«ទៅសម្រាកចុះ យប់ដែលហើយ»
«បាទ...»ថាហើយបៀវក៏ត្រឡប់ទៅបន្ទប់វិញយ៉ាងស្ងៀមស្ងាត់។
មុខតូចត្រមិច គេងលើគ្រែធំទូលាយ ប្រែទៅប្រែមក គ្មានពេលស្រាកស្រាន្ត យប់នេះគេងមិនលក់ទេ ព្រោះកំពុងគេងគិតខ្វល់ចិត្ត ពីរឿងមុននេះ ។ គេស្អប់ខ្លួនដល់ម្ល៉ឹង តិចល៎ដឹងរឿងហើយ វាយធ្វើបាបខ្លួន ឬក៏ សម្លាប់អីទៅ ចប់ហើយ!!!
«ឈប់គិត !!! បៀវឈប់គិត ស្អែកធ្វើការណា៎»រាងតូចលើកដៃតប់ថ្នាសខ្លួន មុននឹងទាញភួយមកគ្របអោយជិតក្បាលសម្ងំគេង ព្រោះស្អែកមានការងារផង។------------------
ព្រឹកព្រលឹមស្រាងៗ បៀវចេញពីបន្ទប់គេ ប្រុងប្រៀបនឹងចុះទៅខាងក្រោមជួយរៀបចំធ្វើម្ហូបអាហារសិន សឹមរៀបចំទៅធ្វើការ តែជាប់ឃាំងមនុស្សក្បែរបន្ទប់នោះ មិនអោយទៅណារួច។
«អួយ...កើតអី? លែងដៃខ្ញុំណា...»គេចាប់ច្របាច់កដៃតូចល្អិតសឹងតែបាក់ទៅហើយ មនុស្សដឹងថាទៅកើតស្អីមកទាំងព្រឹកព្រលឹមបែបនេះ?
«ឯងនិងខ្ញុំត្រូវមានរឿងនិយាយគ្នា!!!»ផ្ទៃមុខឡើងសរសៃ ដៃក្តាប់ក.ដៃបៀវជាប់រករើមិនកើត រហូតវាក្រហមសឹងតែជាំឈាមទៅហើយ។
«លែង...ឈឺ!!!លែង!!!»បៀវរើប្រតាយប្រតប តែគេទាញកញ្ឆក់កាយតូចរហូតដល់បន្ទប់ផ្ទុកឥវ៉ាន់។
ប្រូស!!!!
«អួយ...»បៀវលើកដៃទប់ចង្កេះដែលសឹងតែបាក់ទៅហើយ មុននេះគេចាប់គ្រវែងធ្វើមើលតែបៀវជាកង្កែបអីចឹង ខ្លួនតូចគេធ្វើបាបពិតមែន!!!!
«ឯងទៅញុះញង់ម៉ាខ្ញុំយ៉ាងមិចខ្លះ??ទើបគាត់គិតបែបនេះ?? »បៃប៊លស្រែកសម្លុត រហូតដល់បៀវសឹងតែញ័រខ្លួន គេពេលខឹងខ្លាំងរិតតែគួរអោយខ្លាច ។បៀវព្យាយាមយោងខ្លួនឈរអោយនឹង មុននឹងតប...
«ខ្...ខ្ញុំមិនបាននិយាយអ្វីទេ» គេច្បាស់ជាខឹងពីរឿងយប់មិញហើយ មិចក៏ដឹងលឿនយ៉ាងនេះ?
«ឯងកុហក!!!ឯងចង់បានទ្រព្យសម្បត្តិទីនេះ ទើប ព្យាយាម និយាយលោកលោមម៉ារហូតដល់គាត់ចង់អោយឯង រៀបការជាមួយយើងមែនទេ???» មនុស្សមិនស្គាល់ប្រវត្តិច្បាស់ ចេះតែម៉ានាយទុកចិត្តអោយនៅទីនេះទៅកើត មនុស្សធន់នេះនាយមើលដឹង ស្រែកឃ្លានលុយហើយអាចធ្វើអ្វីបានគ្រប់យ៉ាង។
«ខ្ញុំទើបតែដឹងកាលពីយប់មិញទេ ហើយខ្ញុំក៏មិនដែលចង់បានទ្រព្យសម្បត្តិអ្នកណាដែល!»
«មុខឯងនេះហ្អេស៎ មិនដឹង??? ចង់បានអីក៏និយាយមក មិនបាច់ប្រឹងធ្វើដល់ថ្នាក់នេះ!!!!មនុស្សខ្ញុំមិនល្ងង់អោយឯងបោកបានទេ»មួយម៉ាត់បោក ពីរមាត់បោក គេមើលត្រង់ណាដែលថាខ្លួនចាំតែបោក បើចង់បោកប្រហែលមិនទុកពេលវេលាដល់រាប់ឆ្នាំបែបនេះទេ។
«ខ្ញុំមិនបានបោកអ្នកណា!!»
«យើងសួរម្តងទៀត»បៃប៊លអង្រួនស្មាតូចតិចៗ។
«...»បៀវរលីងរលោងទៅហើយ មិនទាន់ដឹងអីផងគេធ្វើបាបប៉ុន្នេះទៅហើយ ណ្ហើយ បណ្តោយតាមនេះចុះ។
«ហ៉ឺយ...ទៅបដិសេធជាមួយម៉ាយើងថាឯងមិនព្រម!!!»គេដកដង្ហើមធំ មុននឹងបញ្ជាដាច់ខាតអោយបៀវទៅបដិសេធពិធីរៀបការនេះអោយទាល់តែបាន មិនអីចឹងភាគបន្តខាងមុខនឹងល្អមើលមិនខាន។
ត្រឹមប៉ុន្នេះគេក៏ចេញបាត់ទុកអោយកាយតូច ស្រងេះស្រងាត់ទឹកភ្នែកម្នាក់ឯង។សុំទោសចំពោះអក្ខរាវិរុទ្ធព្រោះមិនបានអានឡើងវិញ🙏
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?