ភាគទី«៣៨»

319 44 4
                                    

     គេបិទភ្នែករំងាប់ចិត្តខឹងក្រោធ តែមិនមែនខឹងបៀវ គឺខឹងខ្លួនឯង ខឹងដែលមិនចេះទប់អារម្មណ៍ ចុះបើម្នាក់នេះធ្លាក់ខ្លួនឈឺខ្លាំង ត្រូវធ្វើយ៉ាងណា! ម៉ាប្រាកដជាបន្ទោសនាយមិនខាន។
   «កុំយំ...កុំយំអី...»គេសន្សឹមចូលទៅក្បែរ ទាញកាយតូចមកឱបថ្នមៗ លួងលោមអោយរាងតូចបាត់យំ បើនៅតែយំបែបនេះច្បាស់ជាឈឺប្រាកដ! ដឹងទេថាគេក៏បារម្ភ!
..........................................
   «...»បៀវមិនតប ក៏ព្យាយាទប់មិនអោយលឺសម្លេងយំតទៅទៀត នៅតែកាយដែលញ័រញាក់មិនឈប់សោះ។ បៀវមិនស្តី មិនងាក់មករក ទោះគេកំពុងអោបក៏ដោយ ពេលនេះកំពុងខឹង តែធ្វើអីគេមិនបាន។
   «ល...លើកក្រោយ ឈប់ធ្វើបែបនេះហើយ កុំយំអី!» សម្លេងផ្អែមពិរោះនៅតែបន្តលួងលោម ទោះរាងតូចមិននិយាយរកក៏ដោយ តែនាយមិនបានខឹង គឺអាណិត! អាណិតដែលខឹងរាងរូចតែមួយក្តាប់ ត្រូវនាយធ្វើបាបពីយប់មិញឡើង ខ្សោះអស់ពីខ្លួន សាច់ជាំ ទក់គ្រប់កន្លែង ព្រោះតែនាយញក់ញីខ្លាំង ។
   មួយព្រឹកលឺតែសារស័ព្ទ ពិរោះស្រទន់ លួងលោមអោយរាងតូចងូតទឹក ញុាំអាហារបន្ត មុននឹងឡើងទៅគេងសម្រាក ឯនាយកម្លោះក៏មិនបានទៅធ្វើការ ព្រោះថ្ងៃនេះមានអារម្មណ៍ថាចង់នៅផ្ទះ។
    រហូតក៏ឈានមកដល់ថ្ងៃត្រង់។មនុស្សទាំងគូចុះមកក្រោមទាំងព្រម ដោយមានមាឌមាំដើរពីក្រោយកាយតូចច្រឡឹង ។ពីព្រឹកដល់ពេលនេះគឺទើបតែងើបគេគេងនឹងឯង ទើបរាងក្រាស់ត្រូវឡើងទៅដាស់អោយញុាំអាហារ មិនអីចឹង ម្នាក់នេះច្បាស់ជាគេងដល់ល្ងាចមិនខាន។
   «...»បៀវមុខស្លេកស្លាំង ដាក់ខ្លួនអង្គុយ ដោយបៃប៊លក៏អង្គុយជាប់នោះដូចគ្នា តែអ្នករាងតូចជាងនៅតែមិនមាត់មិននិយាយរក។
   «ញុាំទៅ...»បៃប៊លតឿនព្រោះរាងតូច គិតតែពីអង្គុយមើលអាហារមិនខ្ចីលូកសូម្បីបន្តិច ។ឃើញបែបនេះគេក៏ដួសអាហារដាក់ចានអោយ។
   «...»បៀវឈ្ងោកមុខចុះ នៅតែរក្សាភាពស្ងៀមស្ងាត់ដដែល ឯក្រលេកមើលទៅចក្ខុវិញក៏ផ្តើមក្រហមឡើងហើយ។
   «ញុាំទៅអាលរៀបចំសម្លៀកបំពាក់...»
   «...»
   «រៀបចំសម្លៀកបំពាក់ ទៅលេង ម៎...ម៉ាក់បា៉»
   «???»កាយតូចដែលលឺគេនិយាយដល់ប៉ាម៉ាក់ ក៏ងើបមុខមើលទៅគេយ៉ាងរហ័ស តើគេមាននិយាយលេងឬអត់? ឬក៏ខ្លួនស្តាប់ច្រឡំទេដឹង តែដូចជាមិនអាចទេ គេមិនល្អដល់ថ្នាក់នេះទេ។
   «ទៅលេងម៉ាក់ប៉ា... ទៅអត់? បើទៅឆាប់ញុាំទៅ»គេបញ្ជាក់ជាថ្មី ស្តីឡើងទាំងញញឹម ផ្តល់ភាពជឿជាក់ដល់បៀវ ។ក៏ចង់ឃើញគេញញឹមណា មិនចង់អោយគេធ្វើមុខដូចកុលាបក្រៀមស្វីតស្រពោនបែបនេះឡើយ។
   «...»បៀវរីកមុខបន្តិច ទើបងាក់ទៅញុាំអាហាររបស់ខ្លួន។ មិនគិតសោះថាគេក៏ចេះគិត! វាល្មមហើយ តាំងពីរៀបការមកមិនដែលបានទៅលេងប៉ាម៉ាក់សោះ  ពេលនេះក៏បានទៅលេងហើយនឹកអើយសែន រាល់ដងមិនដែលបានទៅព្រោះ មិនហ៊ានខ្លាចអ្នកខ្លះរករឿង។ហើយពេលនេះគេក៏បើកចិត្តទូលាយអោយទៅ តែទោះសប្បាយចិត្តយ៉ាងណាក៏មិនខ្ចីញញឹមដាក់គេ សុខចិត្តលាក់ទុកក្នុងចិត្តវិញ។
    «...»ឯអ្នកអង្គុយក្បែរក៏បេះដូងរីកមាឌបន្តិចពេលឃើញបៀវបែបនេះ ហើយខ្លួនក៏បន្តញុាំជាមួយគ្នា។
   ញុាំរួចគេមិនអោយខកសន្យា ឡើងមកខាងលើក៏រៀបចំ ឥវ៉ាន់ សម្លៀកបំពាក់ ឯបៀវក៏ដូចគ្នា មើលទៅដូចជាញាប់ដៃញាប់ជើងសម្បើមណាស់ រៀបឥវ៉ាន់ផងញញឹមផង សម្បាយអរហួស។ពេលរួចពេលណាក៏ចេញដំណើរ ចាក់ចេញពីភូមិគ្រិះទៅរកទីលំនៅឪពុកម្តាយក្មេកម្តង។
    មកដល់ឡានក៏ចូលចត់ក្បែររបង កាយតូចបើកទ្វាឡានមក រត់វឹង ចូលទៅរកប៉ាម៉ាក់បាត់មិនអោយអ្នកកម្លោះខាងនេះហាមទាន់។ ហាមថាកុំអោយរត់ ក្រែងកំពុងឈឺហ្អី? បើវាកើតជាវិលមុខអីទៅ មិនយ៉ាប់ទៅហើយទេ! គេក្រវីក្បាលតិចៗ ទើបចុះទៅបើកគូទយកឥវ៉ាន់ រួចទៅតាមរាងតូច។
   «ម៉ាក់ ប៉ា...»រាងតូចរត់មកដល់មាត់ទ្វាក៏ស្រែកពីចម្ងាយ ទៅប៉ានិងម៉ាក់ដែលកំពុងធ្វើកិច្ចការក្នុងផ្ទះមិនបានដឹងអី។
   «បៀវកូន...»ម៉ាក់ងាក់មកឃើញ ចិត្តអររំភើបពេល ជំហ៊ានញាប់ៗមករកកូន មុននឹងត្ររាងដៃអោយបាត់នឹករលឹក ក៏ស្របពេលដែលកូនប្រសារមកដល់ដូចគ្នា។
   «កូនប្រសារមកដែលហ្អ៎?»មិនមែនម៉ាក់តែជាសម្តីប៉ា សួរឡើងពេលឃើញកូនប្រសារយូរឥវ៉ាន់រយីងរយោងចូលមក។
   «បាទ...»នាយញញឹមតិចៗ មិនសូវសមព្រោះមិនសូវទម្លាប់ បែបអៀនៗយ៉ាងមិចក៏មិនដឹង។
   «កូនបៀវឥឡូវដូចជារាងស្គម!»អ្នកជាម្តាយឧទានឡើង កាលដែលអោបកូនហើយក៏ទទួលដឹងថាកូនស្រកសាច់ជាងមុន ឯសាច់ទៀតនោះក៏រាងស្លេកស្លាំង មិនដឹងថាបៀវមានជំងឺអ្វីក៏មិនដឹង តែឃើញហើយក៏អាណិតដល់កូនណាស់។
   «មួយរយៈនេះខ្ញុំចេះតែមិនស្រួលខ្លួនណាម៉ាក់»
   «កូនមានទៅរកពេទ្យឬនៅ?»
   «នៅទេ មិនអីទេម៉ាក់ គ្រាន់តែឈឺតិចតួចប៉ុណ្ណោះ»
   «យ៉ាងណាក៏ត្រូវ ការពារ វាប្រសើរជាងព្យាបាល»
   «បាទ កូនដឹងហើយ»ម៉ាក់មិនខុសពីម៉ាទេ បារម្ភអើយបារម្ភ ។
   «អោយប្រាកដ»
   «បាទប្រាកដ»សន្យានឹងម៉ាថាកូននឹងថែខ្លួនមិនអោយឈឺទៀតទេ ។បើបៀវឈឺ ឬគ្រុនអីនោះគឺមានតែគេម្នាក់ទេដែលធ្វើ។
    «បានហើយៗ នាំបៃប៊លទៅរកបន្ទប់គេងសិនទៅបៀវ»ឃើញថានាយកម្លោះយួរឥវ៉ាន់ច្រើនគគោកតែម្នាក់ឯង ទើបប៉ាស្តីឡើង។
   «បាទ»
   ថាហើយទាំងពីរនាក់ក៏តម្រង់មករកបន្ទប់ដោយមានកាយមាំជាអ្នកកាន់វ៉ាលីឥវ៉ាន់ពីក្រោយ។រហូតមកដល់គេដាក់ឥវ៉ាន់ចុះ ងាក់មើលគ្រប់ជ្រុងជ្រោយជុំវិញបន្ទប់។
   «បើលោកមិនចេះនៅអាចទៅវិញបាន!»
   «ឯងនៅបាន ហេតុអីខ្ញុំនៅមិនបាន»
 
 

អន្ទាក់បេះដូងWhere stories live. Discover now