«តែពេលនេះគេស្រឡាញ់!»
«...»លឺបែបនេះអ្នកដែលយំខ្លាំងមុននេះក៏ប្រែជាយំស្ងាត់ៗមិនលឺសម្លេងវិញ ព្រោះភាំងនឹងអ្វីដែលម៉ាកំពុងនិយាយ! ហ៊ឹស! កំប្លែកពេកហើយដែលគេមកស្រឡាញ់ខ្លួន ក្រែងគេកំពុងរួមរស់ជាមួយមនុស្សដែលគេស្រឡាញ់មែនទេ! នៅមានកូនរបស់គេទៀត គេច្បាស់ជាមិនស្រឡាញ់កូនរបស់ខ្លួនទេ ព្រោះគ្រាន់តែជាកូនដែលកើតចេញពីការស្អប់របស់គេ។
...........
មួយអាទិត្យក្រោយមក!
រយៈពេលមួយអាទិត្យមកនេះបៃប៊ល មិនដែលបានជួបមុខបៀវឡើយ គឺបានត្រឹមតែលប់លួចមើលពីចម្ងាយ។ រហូតមកដល់ពេលនេះក៏ដ៏ពេលបៀវចេញពីមន្ទីពេទ្យដូចគ្នា ។
កាយមាំឈររេរ៉ មុខបន្ទប់ រងចាំប្រពន្ធចេញមក ព្រោះត្រៀមច្បាស់ហើយ ថានឹងមកទទួលបៀវទៅផ្ទះវិញ។តែពុំទាន់ចូលទៅក្នុងគឺ សុខចិត្តឈរចាំខាងក្រៅ ។
ក្រាក!
រហូតដល់ទ្វាបន្ទប់សម្រាកបៀវត្រូវបានបើកឡើង! បៀវអង្គុយលើរទះបីកូនជាប់ឯម៉ានិងអ៊ិនហ្វា ក៏ចេញមកតាមក្រោយដូចគ្នា។កាលដែលមិនទាន់ឃើញមានអ្នកដែលឈរចាំក្រៅ ព្រោះគិតតែឈ្ងោក បៀវក៏ធម្មតា បីកូនជាប់ញញឹមឥតឈប់។ ឯកូនតូចទៀតសោតក៏បើកភ្នែកបឹមៗ បែបនេះហើយទើបម៉ាក់ៗគេក្រឺតក្នាញ់ញញឹមមើលកូនឥត រហូតដល់...
«បៀវ...»
«!!!!!»សម្លេងមួយបង្ករឡើង ដាស់អោយអ្នកដែលឈ្ងោកមើលមុខកូនមុននេះងាក់មករកប្រភពសម្លេង! កាលដែលដឹងច្បាស់ពីវត្តមានរបស់មនុស្សម្នាក់ហើយបៀវក៏អោបកូនជាប់លើសដើម ទាំងខ្លួនញ័រទទ្រើក។
«បៀវ បងមក....»
«ចេញទៅ!!!»បៃប៊លហាស្តីមិនទាន់ចប់ក៏ត្រូវបៀវបណ្តេញចេញបាត់ទៅហើយ! ភ្នែកក៏មិនបានមើល មកនាយគឺសម្លឹងទៅជ្រុងផ្សេង មិនសូម្បីតែចង់ជួបមុខគេ។
«បងគ្រាន់តែ...»
«ចេញទៅ! ខ្ញុំមិនចង់ជួបមុខលោក!!!»
«បៀវ...»
«ទៅមុនទៅ! ចាំម៉ានាំចៅបៀវចេញទៅតាមក្រោយ»ម៉ា
«...»លឺសម្តីម៉ានាយបានត្រឹមមើលទៅបៀវទាំងស្ងៀមស្ងាត់ ។ បៀវមិនចង់ជួបមុខ ឯនាយក៏មិនហ៊ានចូលទៅជិត ព្រោះមើលទៅបៀវនៅមិនទាន់អារម្មណ៍ល្អនៅឡើយ។ គ្រាន់តែនាយចង់នៅក្បែរមើលថែក៏ធ្វើមិនអាចធ្វើបាន គ្រប់យ៉ាងព្រោះតែនាយម្នាក់គត់!!
«មិនអីទេ អីចឹងបងទៅចាំអូនផ្ទះក៏បាន...»បៃប៊ល
«កន្លែងណាក៏ខ្ញុំមិនចង់ជួបលោកដែល! »
«...»នាយគាំង និយាយអ្វីមិនចេញទេ ហាក់អួលដើមកជាខ្លាំង! បៀវស្អប់នាយដល់ថ្នាក់នេះឬ? មិនចង់ជួបមុខនាយដល់ថ្នាក់នេះឬ?
«បងបៃទៅមុនទៅ!»
«មិនអីទេ! បើបៀវមិនចង់ជួបមុខបង ក៏មិនអីដែល !»នាយពោលទាំងញញឹមទៅបៀវ តែកែវភ្នែកហាក់បង្ហាញពីអារម្មណ៍សោកសៅដែលកំពុងមាន! បើបៀវស្អប់ហើយ នាយមានតែត្រូវនៅអោយឆ្ងាយ បើបែបនេះជាអ្វីដែលបៀវសប្បាយចិត្តនាយក៏ព្រម ព្រមទាំងចិត្តមិនចង់។
«...»រហូតដល់នាយចេញទៅផុត ទើបអ្នកដែលក្រអឺតក្រទមមុននេះ ងាក់សម្លឹងទៅរក! គេទៅបាត់ហើយ ទៅបាត់ពិតមែន តែហេតុអ្វីក៏មានអារម្មណ៍ថាមិនសប្បាយចិត្ត?
«តោះឆាប់ទៅ តិចបានចៅទួតម៉ាយំ»ម៉ាពោលឡើង ទើបគ្រប់គ្នាចេញពីត្រង់នេះ ត្រឡប់ទៅផ្ទះ។
...
«មួយៗបងថ្លៃ!»មកដល់ផ្ទះ អ្នកបម្រើក៏បីអ្នកប្រុសតូចរបស់គេ ឯអ៊ិនហ្វាក៏គ្រាហ៍បងថ្លៃឡើងទៅខាង ទៅបន្ទប់សម្រាក...
«...»ពេលដល់បន្ទប់ ទ្វារបើកឡើងបណ្តាលអោយបៀវនិងអ៊ិនហ្វាដែលទើបនឹងមកដល់នោះក៏ស្ងាត់ សម្លឹងជុំវិញបន្ទប់ព្រមគ្នា។
ក្នុងបន្ទប់ត្រូវគេបានតុបតែង រៀបចំស្អាត គឺអោយដៃបៃប៊លនេះហើយ។ គេរៀបចំគ្រប់យ៉ាងមិនអោយខ្វះទាំងរបស់ម្តាយនិងកូន។ បន្ទប់នេះក៏ខាននៅជិត១០ថ្ងៃនេះ ទើបត្រូវបៃប៊លរៀបចំដូរផ្កាដែលក្រៀមស្វីតស្រពោនចេញនិងជួសដោយរបស់ថ្មីៗស្រស់ក្រអូបវិញ ឯរបស់ប្រើប្រាស់ខ្លះដែលចាស់ៗអស់ ក៏នាយដូរដាក់ថ្មី មិនអោយមើលទៅមានអារម្មណ៍ថាអួលអាប់ ឯគ្រែក៏មានពីរគឺរបស់កូនតូចមួយនិងបៀវមួយ គ្រែកូនគឺឃាំងជុំវិញជិត ខ្លាចថាពេលគេងមិនដឹង កូនច្រម៉ក់នេះគេងទធាក់ខ្លាំងអាចធ្លាក់ពីលើគ្រែ ទើបនាយត្រូវឃាំងបែបនេះ មិនតែប៉ុណ្ណោះ នៅមានតុក្កតាដែលចង់រណេងរណោងពីលើថែមទៀត គឺមិនយូរទេកូននាយទេលេងហើយ ។នាយរៀបចំគ្រប់យ៉ាងព្រោះដឹងថាបៀវនៅមិនទាន់ចង់ទៅវិញ ណាកូនក៏នៅខ្ចីខែ ទៀត ។ទាំងអស់ដែលនាយធ្វើនេះគឺចង់អោយទាំងប្រពន្ធនិងកូនមានអារម្មណ៍ល្អនេះឯង។
«ខ្ញុំសុំដូរបន្ទប់បានទេ! អ្នកនាងហ្វា?»
«ហេតុអីទៅ?»បងបៃគេខំរៀបចំដល់ទៅ២-៣ថ្ងៃនៀគមិចក៏ចង់ដូរចេញ?
«ម្ចាស់គេមកវិញហើយ ខ្ញុំចង់រើទៅបន្ទប់ផ្សេង!»
«តែគាត់ខំរៀបចំអោយបងណា?»
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?