ភាគទី«៧៧»

236 44 3
                                    

   «តែម៉ា...»ម៉ាធ្វើបាបគេ មិនអោយសូម្បីតែអោយនៅជិតកូន បើបែបនេះគេច្បាស់ជាទ្រាំមិនបានយូរទេ នៅថែមទាំងអោយគេគេងលើសាឡុងក្រោមផ្ទះថែមទៀត។
   «ទេ...ម៉ាមិនបានទៅចិត្តដាច់អីថ្នាក់នោះទេគ្រាន់តែចង់អោយគេយល់!!!»
   «...»
   «គំនុំត្រូវតែសងសឹក!! »មុននឹងត្រូវគ្នាវិញត្រូវគ្នាវិញ ត្រូវអោយអាចៅក្បាលខូចនេះយំសិនទើបម៉ាសុខចិត្ត !!!
....
  ពីរខែក្រោយ!
  មួយពព្រិចភ្នែកក៏កន្លងផុតពីរខែបាត់ទៅហើយ។ចាប់តាំងពីថ្ងៃដែលម៉ាហាមបៃប៊លមិនអោយក្បែរបៀវនោះនាយកម្លោះក៏មិនសូវបាននៅ អាមេរិកដែលព្រោះមានការងារច្រើននៅប្រទេសថៃបែបនេះទើបនាយកម្លោះ ត្រូវឡើងចុះញឹកញាប់ជួនមួយអាទិត្យនៅអាមេរិក មួយអាទិត្យប្រទេសថៃ ឯពេលនៅអាមេរិកក៏បានលួចជួបប្រពន្ធនិងកូនម្តងម្កាល ពេលម៉ាមិននៅឬពេលយប់អាទ្រាតអីបែបនេះ។
  ខណៈពេលនេះ នាម៉ោង១០យប់នៅអាមេរិក! ស្តែងអោយឃើញនៅកាយតូចច្រឡឹងអង្គុយលើគ្រែក្បែរកន្លែងកូនគេ ហាក់ស្ងៀមស្ងាត់ ភ្នែករំពៃទៅក្រៅឥតឈប់ឈរ...
  ដឹងទេថាហេតុអ្វីក៏ក្រៀមក្រំ? ព្រោះតែម្នាក់នោះ ...មុនទៅប្រទេសថៃគេប្រាប់ថាទៅតែមួយអាទិត្យទេ តែគេកុហក មកដល់ពេលនេះក៏ដប់ថ្ងៃទៅហើយនៅតែមិនឃើញគេត្រឡប់មកវិញ ឬគេក្បត់សម្តី? ឬក៏មានថ្មីហើយភ្លេចប្រពន្ធ??
  «មនុស្សអាក្រក់!»គិតតែឯងក៏ខឹងតែឯង ទើបបៀវជេរគេមួយម៉ាត់អោយអស់ចិត្តក្តៅក្រហាយ។មនុស្សខំចាំរាល់ថៃបែរជាមិនឃើញអើតក្បាលមករក ។
  ក្រាក...
  «បៃប៊ល...»នឹកដើមដង្ហើមដល់ ជេរមិនទាន់ផុតពីមាត់ ទ្វាក៏បើកឡើងបង្កសម្លេងតិចបំផុត ទើបបៀវងាក់ទៅមើល ឃើញថាម្នាក់នោះពិតមែន។
  «!!!!»តែកាលដែលឃើញគេហើយ ក៏បែរជាង៉ក់ងរស្តែងអោយឃើញ បៀវផ្តួលខ្លួនគេងបែរទៅម្ខាងលើក ភួយដណ្តប់ជិតត្រឹមក។ ត្បិតថារាល់ដងដែលគេលួចចូលមករក បៀវបង្ហាញទង្វើមិនពេញចិត្តពិតមែន តែនោះគ្រាន់តែមិនចង់អោយគេគិតថាបៀវងាយ ទើបរាល់លើកសម្តីអាក្រក់ដាក់ជានិច្ច។តែក៏អាណិតគេ យូរៗទើបបានចូលមកលេងកូនម្តង ។
  «បៀវអូនកើតអី?...»បៃប៊លដើរមកជិត សួរនាំប្រពន្ធ ព្រោះគ្រាន់តែនាយចូលមកភ្លាមម្នាក់នេះក៏គេងភ្លែត មិនដឹងថាមិនស្រួលខ្លួនឬក៏អត់?
  «មកធ្វើអី? ខ្ញុំស្មានថាលោកភ្លេចកូនហើយអីតើ?»
  «ទេបៀវ...គឺបងរវល់ពិតមែនណា»មិនមែនកុហក តែនាយរវល់ពិតមែន នឹកកូនស្ទើរស្លាប់ទៅហើយ ឯម្តាយកូនក៏នឹករិតតែខ្លាំងទៀត តែអោយធ្វើយ៉ាងមិចបើការងារនាយបន្ទាន់បែបនេះ។
  «បើរវល់យ៉ាងនឹងមិនបាច់មកវិញក៏បាន គ្មាននរណាគេថាអី?»
  «បៀវ...»
  «មកហើយក៏មិនប្រាប់មុន ឬក៏គិតថាធ្វើអ្វីស្រេចតែខ្លូនឯង?»បើគេមកខកថ្ងៃក៏មិនខឹងដល់ថ្នាក់នេះ តែគេមកស្ងាត់ៗ មិនអោយដំណឹង ចុះបើមានរឿងអីកើតឡើងគិតបែបណា?
  «បើបងប្រាប់ម៉ាប្រាកដជាដឹង ហើយបងក៏មិនបានមករកអូននឹងកូន»នាយមិនប្រាប់ព្រោះនាយដឹងមុន ថាម៉ាដឹងគាត់មិនមកយាមមិនអោយនាយបានចូលក្បែរប្រពន្ធទេ ។បែបនេះហើយទើបនាយមកស្ងាត់ៗ សូម្បីតែឡានក៏មិនបានហ៊ានជិះមកទុកនៅផ្ទះ ហើយក៏មករកប្រពន្ធកូនភ្លាម បែបនេះនៅតែគិតថានាយអាក្រក់ទៀតឬ?
   «ពិបាកអីចឹងមិនបាច់មកក៏បាន!»
   «បៀវ...»មិនយល់សោះថាហេតុអីក៏ពិបាកនិយាយគ្នាបែបនេះ បៀវឥឡូវក៏ប្លែក កាចឆ្នាស់ខុសពីមុន និយាយប៉ះពាល់អីតិចតួចក៏មិនបាន។ពេលខ្លះខឹង ថ្នាក់វ៉ៃបោចសក់នាយក៏មាន។
   «ទៅវិញបានហើយ ខ្ញុំងងុយគេង!»មិនទាន់បានប៉ុន្មានក៏ដេញគេចេញទៅ ខឹងអីអោយប្រាកដ?
   «តែបងទើបតែមកទេ...»
   «មិនដឹងទេ! ទៅវិញទៅ!!»
   «អូនមិនអាណិតបងទេហ្អេស៎? បងបែបកូនយូរហើយណា»
   «នឹកកូន តែនៅសម្ងំសោយសុខ? ហ៊ឹសចរិកលោកបែបណា អ្នកណាក៏គេដឹង»
   «អូននិយាយអីបងមិនយល់?»
   «លោកប្រាប់ថានឹកកូន តែទៅបាត់ឡើងយូរ ឬក៏ជួបអ្នកថ្មីក៏ភ្លេចគ្រួសារហើយ?»
   «????»អ្នកថ្មីអី? អត់យល់ កុំប្រាប់ណាថាប្រច័ណ្ឌ។
   «និយាយត្រូវចំណុចក៏ស្ងាត់!»
   «បៀវ បងមិនបានមានអ្នកណា ដូចដែលប្រាប់ បងរវល់ការងារទើបមិនបានមក»ថាហើយ...បៀវប្រាកដជាប្រច័ណ្ឌ! តែ អ៎េ...ឈប់សិន!ស្រឡាញ់ទើបប្រច័ណ្ឌណ៎?
   «ឌឹប!!ឈប់និយាយទៀត ហើយចេញទៅ!!!»បៀវងើបឆ្ងក់ទាញខ្នើយគប់កណ្តាលមុខគេផាំង អត់ចង់លឺសម្តីគេ ថ្លង់មិនចង់ស្តាប់!!!!
   «...»តែនាយកម្លោះខាងនេះក៏ចង់ឈ្នះ មិនបានតប តែក៏ទាញយកកន្សែងរួចចូលទៅបន្ទប់ទឹកបាត់ទុលអោយអ្នកខាងនេះក្តៅក្រហាយតែម្នាក់ឯង។
  មួយសន្ទុះគេក៏ចេញមកវិញ ជាមួយកន្លែងរុំចង្កេះ ។ក្រឡេកមកមើលបៀវឯណេះក៏គេងស្ងៀមបែរទៅម្ខាងតែមិនទាន់បានគេង ព្រោះរវល់តែម៉ួម៉ៅ។
   «ស្សឺត...»
   «!!!»នាយថើបកូនមួយខ្សឺត ទើបបៀវអ្នកកំពុងគេង ងើបមកសម្លក់គេថ្មែរ!
   «យកកូនទៅណា?»ឃើញគេបីកូនចេញពីគ្រែទើបបៀវសួរ។
   «អោយកូនគេងក្នុងអង្រឹង យប់នេះបងគេងជាមួយអូនដែល»នាយស្តីបន្តើរ ដាក់កូនគេងក្នុងអង្រឹងបន្តើរ  ។គិតរួចហើយថានឹងធ្វើអោយគ្រួសារនេះពេញលេញម្តងបន្តិចៗ បើនៅតែតាមសម្តីម៉ា គ្មានថ្ងៃបានជួបជុំគ្រួសារឡើយ។
   «ឡប់មែន? អ៎េធ្វើអី?ចេញទៅ!!!»គេដើរមកជិត ទើបបៀវត្រូវស្រែកហាមជាថ្មី។

អន្ទាក់បេះដូងWhere stories live. Discover now