ភាគទី«២៣»

290 40 4
                                    

   «គ្រាន់តែឈឺក្បាល! ក្តៅខ្លួន»
   «ម្អួយទេដឹង!»ថាមិនចេះខុស គេសួរមិនមែនក្នុងន័យល្អទេ ក៏មានតែស្តីថាអោយថែម ។
   «...»បៀវមិនតប មិនចង់ឈ្លោះ ទើបដោះអាវអោយគេហើយក៏ទៅគេងលើសាឡុងជាថ្មី តែពុំបានដឹងដល់អ្នកក្បែរនេះក្រឺតខ្នាញ់ប៉ុណ្ណាទេ ។
   នាយកម្លោះចង់ធ្វើបាប តែនឹកឃើញថាឈឺទើបលើកលែង ខ្លាចថាធ្វើបាបហើយឈឺថែមអ្នកដែលពិបាកនោះគឺនាយ ក៏ដឹងថារាងតូចមានខ្សែធំលេងមិនស្រួលអ្នកដែលស៊យធំគឺជានាយ។
.............................
   មួយអាទិត្យក្រោយ
   មនុស្សជើងខ្លីដៃខ្លីរហ័សទាញនេះទាញនោះមករៀបចំ ក៏ឃើញមានស្រៈបាយ កន្រ្តក់ផ្លែឈឺហាក់ដូចជាកំពុងរៀបចំសម្រាប់នរណាម្នាក់។
   «រួចហើយឬនៅចៅបៀវ?»ម៉ាដើរមកអើតមើល ព្រោះតែបារម្ភ ឃើញចុះមកធ្វើអាហារទាំងមិនស្រួលខ្លួន ។បៀវឈឺយូរថ្ងៃហើយមិនទាន់បាត់សោះសុខភាពខ្សោយតាំងពីក្មេង ពេលឈឺម្តងៗគឺដល់មួយខែក៏មាន។ក៏បៀវឈឺបែបនេះហើយ ទើបម៉ាសម្រេចចិត្តរំសាយផែនការហាន់នីម៉ូនចោល ខ្លាចថាទៅដល់អង់គ្លេសបៀវនឹងកាន់តែឈឺលើសដើម យ៉ាងមិចយ៉ាងម៉ារឿងហាន់នីម៉ូននោះអាចគិតតាមក្រោយបាន។
   «រួចហើយម៉ា»បៀវញញឹមតបទៅម៉ា ។
   «ប្រាប់ថាអោយអ្នកបម្រើធ្វើក៏មិនព្រម ឆាប់ទៅសម្រាក់ទៅ ចាំម៉ាជាអ្នកអោយមនុស្សយកអាហារទៅអោយបៃប៊ល»
   «អត់អីទេម៉ា ខ្ញុំយកទៅអោយគាត់ខ្លួនឯង!»បៀវដបិសេធ! ខ្លួនក៏ចង់គេង ចង់សម្រាក់ តែធ្វើមិចបើបៃប៊លផ្តាំមកតាំងពីព្រឹកម្លេះថាអោយធ្វើអាហារយកទៅគេ ថែមទាំងប្រាប់ទៀតថាត្រូវតែជាបៀវជាអ្នកធ្វើខ្លួនឯងទើបគេសុខចិត្ត ក៏មិនយល់ថាគេគិតអី ពីដើមមកញុាំបាយហាងបាន ឥឡូវទាល់តែមានអ្នកធ្វើយកទៅអោយក៏ញុាំកើត។
   «យកទៅក៏យកចុះ តែឆាប់មកសម្រាកវិញលឺទេ»ជ្រុលជាហាមមិនស្តាប់ទៅហើយ ទើបម៉ាបណ្តោយ ។ឃើញថារកាំរកូស តែបែរជាបែកគ្នាមិនបាន ពិសេសនោះគឺបៃប៊លចៅម៉ាតែម្តង។
   «បាទម៉ា»ថារួចក៏ងាក់មកទុកដាក់បន្ថែមមុននឹងទៅរៀបចំខ្លួនអាលយកអាហារទៅអោយគេ ព្រោះនេះក៏រាងថ្ងៃដែលហើយ។
...
   ក្រលេកមកមើលខាងក្រុមហ៊ុនឯណេះវិញ នាយកម្លោះ ហាក់មិនបានរវល់ជាមួយការងារបែរជាអង្គុយគ្រវីប៊ិកចុះឡើងៗ ផ្អែកខ្លួននឹងកៅអីហាក់គិតអ្វីយ៉ាងចម្លែក។
   តុៗ!!
   «លោកប្រធានមានមនុស្សចង់ជួប»សម្លេងគោះទ្វាបង្កឡើងបណ្តាលអោយនាយភ្ញាក់បន្តិចទើបរៀបរឹកពារអោយធម្មតាវិញ ។
   «អោយគេចូលមក»មិនគិតច្រើន ព្រោះបានដឹងថាជាអ្នកណា ទើបនាយមិនសួរនាំច្រើន។ឯលេខាក៏ចេញទៅ ក្រោយមកមនុស្សម្នាក់ផ្សេងទៀតចូលមក
...
   «!!!»
   «ហេតុអីក៏មើលអូនបែបនេះ!!!»
   «ហ្វាន់នី! ហេតុអីក៏អូនមក?»មុននេះក៏គិតថាបៀវ តែបែជាហ្វាន់នីវិញ ទើបនាយភាំងបន្តិច ។ នាងក្រមុំដើរមកជិតមុននឹងទាញអ្វីពីកាបូបចេញមក។
    «នេះជាអី?»រូបថត៤-៥សន្លឹកទម្លាក់ទៅលើតុ បៃប៊លរហ័សទាញវាមកមើល ព្រោះវាជារូបថតរៀបការនាយជាមួយនិងបៀវ។
   «ហ្វាន់! គឺបង...»នាយងើបឡើង ចង់ពន្យល់តែនាងក្រមុំបែរជារុញចេញ។
   «មិចក៏បងធ្វើអីចឹង?មិចក៏ទៅរៀបការជាមួយក្មេងនោះ? ប្រាប់ខ្ញុំមកបៃប៊ល មិចក៏ទៅរៀបការជាមួយគេ ឌឹបៗ!»នាងខឹង រហូតដល់ទះតប់គេឌឹបៗ ។ នាងស្រឡាញ់ពិត តែមិនគិតថា គេមើលងាយការស្រឡាញ់នាងបែបនេះសោះ មាត់ថាស្រឡាញ់ តែទង្វើបង្ហាញក្តីស្រឡាញ់គឺគ្មានសោះ វាសោះកក្រោះតាំងតែពីដើមមកម្លេះ!
   «ហ្វាន់ស្តាប់បងសិនណា៎ បងអាចបកស្រាយបាន»គេចាប់ដៃតូចជាប់ ចង់បកស្រាយ។
   «អីចឹងក៏និយាយមក! បកស្រាយមក!»លឺថាគេបកស្រាយនាងក៏ស្ងប់ចិត្ត តែមិនបានឈប់ខឹង នាងមកនេះព្រោះត្រូវការពាក្យបកស្រាយ តែបើគេក្បត់នាង ក្មេងនោះក៏មិនរួចខ្លួនដែរ។
   «បងគ្រាន់តែរៀបការតាមម៉ា! រៀបការព្រោះម៉ាបង្ខំ ពួកយើងអត់ស្រឡាញ់គ្នាទេ បងក៏រិតតែស្អប់គេ »
   «បងកុហកខ្ញុំឬអត់?»
   «បងមិនបានកុហក! មិនយូរទេ ពួកយើងលែងលះគ្នា ពេលនោះពួកយើងនឹងត្រឡប់មកដូចដើម»
   «ចុះបើដល់ពេលនោះបងស្រឡាញ់គេនោះ គិតយ៉ាងមិច?»
   «មិនអាចទេ ព្រោះបងស្អប់គេ»នាយជឿជាក់ថានាយមិនអាចស្រឡាញ់បៀវ ។វាមិនអាចទៅរួចទេដែលប្តូរពីស្អប់ទៅស្រឡាញ់នោះ វាមិនអាចកើតឡើងឡើយ!
   «...»
   «ជឿបងបាន»គេបញ្ជាក់ទាំងអង្អែលដៃនាងតិចៗ រហូតដល់នាងញញឹមឡើងចូលទៅអោបគេជាប់
   ក្រាក!!!!!
   «!!!!»
   «មិចក៏ចេះគោះទ្វា!!!»ទ្វាបើកឡើង បង្កអោយទាំងពីរនាក់ងាក់ទៅទាំងព្រម។ ហ្វាន់នីដកខ្លួនពីបៃប៊លបន្តិច ទើបនាយកម្លោះងាក់មកសម្លុតបៀវជាថ្មី។
   «ខ្...ខ្ញុំស្មានថាលោកនៅម្នាក់ឯង!»បៀវរដាក់រដុប ព្រោះខ្លាចថាគេនឹងខឹង ខ្លួនក៏ខុសដែលចូលមកមិនគោះទ្វា!
   «ហាមមានលើកក្រោយទៀតអោយសោះ!»គេបញ្ចាក់ទាំងសម្លេងរឹងកំព្រឹស បៀវបានត្រឹមក្តាប់ជាប់មិនហ៊ានតវ៉ា។
   «នោះជាស្តី??»គេសម្តៅដល់កន្ទ្រក់មួយដែលបៀវយួរនឹងដៃ ធ្វើដូចជាភ្លេចទាំងដែលនាយខ្លួនឯងជាអ្នកបញ្ជាអោយបៀវ ធ្វើម្ហូបយកមកអោយ។
   «អាហារថ្ងៃត្រង់របស់លោក!»
   «យកទៅទុកលើសាឡុងទៅ»បៃប៊លបញ្ជា បៀវក៏ដើរវៀងមិនហ៊ានមើលមុខគេ រួចទុកលើសាឡុង តែក៏អេះអុញមិនទាន់ចេញទៅ ព្រោះខ្លាចថាគេចង់ប្រើអ្វីបន្តទៀត ណាមួយគេក៏មិនទាន់ដេញ ខ្លាចថាចេញទៅគេនៅគំហក់ដាក់ទៀត គេកំពុងតែស្អប់ស្រាប់ផង។
   «បៃប៊ល...អូនឃ្លានហើយ»ហ្វាន់នីស្រដីឡើង ដោយអោបដៃ កៀកកើយបៃប៊លជាប់ ឯភ្នែកក៏រំពៃសម្លឹងទៅបៀវមិនខុសពីនាយកម្លោះបៃប៊លឡើយ។
   «អីចឹងញុាំជាមួយគ្នាទៅ»
   «ហ៊ឹម...អត់ទេ! អូនអត់ញុាំរបស់ទាំងនោះទេ អូនចង់ទៅញុាំនៅហាង»ហ្វាន់នីគ្រវីក្បាលញាប់ឆ្មេរ ពេបមាត់ហាក់ខ្ពើមរអើបម្ហូបដែលបៀវយកមកទើបបណ្តាលអោយ បៃប៊លត្រូវងាក់ទៅសម្លឹងមុខបៀវបន្តិច។
   «ទៅផ្ទះវិញបានហើយ!»
   «ចុះ...អាហារអោយយកទៅវិញឬអត់?»បៀវសួរ ព្រោះលឺគេថាចង់ទៅញុាំនៅហាង ប្រហែលមិនចង់ប៉ះរបស់ខ្លួន ទើបចង់យកទៅវិញ គេមិនញុាំក៏មិនអីដែល ទុកញុាំខ្លួនឯងក៏បាន! ព្រោះពេលមកមិនទាន់បានញាត់អ្វីចូលពោះទេ ខ្លាចថាត្រូវមាត់គេ ទើបរហ័សមកតែម្តង។
   «មិនបាច់!»
   «បាទ...»ថាអោយបៀវក៏ចេញទៅ មិនហ៊ាននៅយូរនាំរំខាន់គេ ។ ឯមនុស្សដែលបៀវខ្លាចរំខាននោះក៏តាមមើលបៀវឥតឈប់ មើលរហូតដល់ចេញទៅផុត ក៏ចៀសមិនផុតពីខ្សែភ្នែកហ្វាន់នីឡើយ!!

  
  

អន្ទាក់បេះដូងWhere stories live. Discover now