«...»មិនយូររបស់ខ្លះក៏សន្សឹមៗ ចូលទៅដល់កប់គល់ ។បៀវត្រឹមខ្ញាំពួក ខាំមាត់ជាប់ មិនហ៊ានរុញច្រាបគេ ព្រោះរាល់លើកដែលបៀវព្យាយាមហាមគេ គេកាន់តែធ្វើបាប!
សម្លេងសាច់ប៉ះសាច់ បង្កលាន់លឺពេញបន្ទប់ ក៏មិនហ៊ានសន្មត់ថាចប់នៅពេលណា ព្រោះអ្នកខ្លះ ដូចជាមនុស្សដាច់ដាបរាប់ខែ...
...............
ព្រះអាទិត្យរះចិញ្ចែងចិញ្ចាចពេញផ្ទៃជលសារ សម្លេងក្រិមៗ បង្កឡើងពីរលកសមុទ្របោលផ្ទុបមាត់ឆ្នេរ រឺបក្សីបក្សាក៏ហោះហើរ ពេញវេហារគួរអោយចង់គយគន់ពេកក្រៃ។
កាយសង្ហាដេកលើកពូកធំទូលាយ ប្រះខ្លួនតិចៗ ឯដៃរវាម រ៉ាវរកមនុស្សដែលបាននេបនិត្យកាលពីយប់មិញ ព្រោះចាំបានថានាយមិនបានដេញ កាយតូចចេញឡើយ ក៏ដោយសារតែយប់មិញនាយលេងជ្រុលដៃពេកដល់ថ្នាក់បៀវបាត់មាត់ឈឹងទើបឈប់។
«ទៅណាអីចេះ??»រ៉ាវមិនប៉ះទើបនាយត្រូវបើកភ្នែកឡើងយ៉ាងរហ័ស តែមិនឃើញ បង្កអោយនាយងាក់ទៅមើលម៉ោង ពេលនេះក៏ម៉ោង៩ព្រឹកបាត់ទៅហើយ។ នាយមិនបានខ្វល់ មិនបានគិតច្រើន ទើបចុះពីលើគ្រែ ទាញកន្សែងចូលបន្ទប់ទឹកជម្រះកាយាបាត់។
មួយស្របក់នាយក៏ចុះមកក្រោម តែហាក់ចម្លែកបន្តិច ព្រោះឃើញតែម៉ា ម៉ាក់ ប៉ា អង្គុយលើសាឡុងជជែកគ្នាលេង គឺបាត់ហ្វានឹងអ្នកខ្លះ ។
«ក្រោកហើយហ្អេស៎ ទៅរកញុាំអាហារពេលព្រឹកទៅកូន!»ឃើញកូនប្រុសចុះមកទើបម៉ាក់តឿន តែគេនេះមិនបានខ្វល់ខ្វាយជាមួយសម្តីម៉ាក់ រវល់ងាក់ភ្នែករកមើលអ្វីក៏មិនដឹង!
«បៃប៊ល!!!»
«ប៎...បាទម៉ា»ម៉ាក់ហៅមិនស្តី ទើបម៉ាស្រែកឡើងបង្កអោយគេភ្ញាក់បន្តិចដើរមកជិតម៉ាភ្លាមៗ មុននឹងដាក់បង្គុយក្បែរនោះ។
«មិនលឺម៉ាក់ប្រាប់ទេហ្អេស៎??»
«ប្រាប់អីទៅ?»
«យ៉ាប់ពិតមែន!! រវល់គិតស្អីបានជាម៉ាក់ហៅមិនលឺ!»ម៉ា។
«មិនបានគិតអីទេម៉ា! មុននេះសម្លេងរលកខ្លាំងពេកទើបមិនលឺ»បៃប៊ល។
«ចុះដែលងាក់លិច ងាក់កើតអម្បាញ់មិញនេះ ងាក់រកអី?»ថាមិនគិត ក៏មិនគិតចុះ តែហេតុអីចាំបាញ់ងាក់ឆ្លេឆ្លាដូចមាត់រកពង បើថារកប្រពន្ធក៏ថាទៅ ម៉ាមានទៅថាអីឯណា!
«គឺបាត់ប្អូនណា៎ម៉ា គ្រាន់ឆ្ងល់ព្រោះមិនឃើញទាំងព្រឹក!»
«បាត់ប្អូនឬបាត់ប្រពន្ធ?»
«គេនោះទៅណាក៏ទៅៗ តែឃើញបាត់ទាំងប្អូនទៀត ខ្ញុំខ្លាចថាគេចាប់ជម្រិតប្អូនតែប៉ុណ្ណោះ!»នាយមិនបានខ្វល់ពីគេ តែបារម្ភពីប្អូន ខ្លាចថាមនុស្សអាក្រក់ម្នាក់នោះចាប់ជម្រិតប្អូនគេអោយគិតយ៉ាងមិច!
«បៃប៊ល...និយាយស្អីអោយតម្លៃប្រពន្ធបន្តិចទៅកូន បើអ្នកដទៃលឺ គេនឹងគិតបែបណា!»មិនមែនម៉ាក់ តែជាប៉ា ក៏ឃ្នើសចិត្តជាមួយកូនប្រុសម្នាក់នេះយូរ កែមិនឡើងសោះចរិកបែបនេះ ជាមួយអ្នកដទៃប៉ាមិនថា តែនប្រពន្ធខ្លួនឯង បើអ្នកដទៃលឺ ឬ បៀវលឺផ្ទាល់នោះតើគេនឹងអន់ចិត្តប៉ុណ្ណាទៅ?
«ខ្ញុំគ្រាន់តែបារម្ភពីប្អូនប៉ា មានអីខុសទៅ!»
«បារម្ភក៏និយាយអោយល្អជាងនេះបាន ប្អូនមិនបានទៅណាឆ្ងាយ គ្រាន់តែទៅដើរលេងក្បែរនេះជាមួយកូនបៀវ»ម៉ាស្តីឡើង នាយកម្លោះត្រឹមដណ្តើមធំរួចដើរចេញមកក្រៅបាត់ មិនយល់តែម្តងត្រូវមាត់ទាំងព្រឹកដោយសារក្មេងម្នាក់នោះ! យូរៗទៅពង្វក់អស់មួយគ្រួសារតែម្តង!
.......
មកមើលកាយតូចទាំងពីរនាក់ឯណេះវិញ រត់លេងតាមវាលឆ្នេរដូចកូនក្មេង មិនតែប៉ុណ្ណោះនៅឆ្លៀតកាយខ្សាច់លេងប្រណាំងគ្នាថែមទៀត។
បៀវតូចអមជាមួយនឹងមួយអាវ.សដៃវែង ស្តើងៗ បូករួមជាមួយនឹងខោរលុងៗ មើលទៅកាន់តែទាក់ទាញ ទាក់ភ្នែកខ្លាំងឡើង។
«បងថ្លៃ...»
«មានអ្វីមែនទេអ្នកនាងហ្វា?»
«ពួកយើងដើរមករាងឆ្ងាយហើយរកទៅវិញហ្អី!»រវល់តែដើរលេងសប្បាយ ភ្លេចៗខ្លួនក៏ដើរដល់ណាណីបាត់ វាមិនស្ងាត់ទេ ម្តុំនេះក៏មានមនុស្សគួរសមដែល តែខ្លាចថាអ្នកផ្ទះ បារម្ភទើបហៅបបួលបងថ្លៃតែម្តងទៅ។
«អីចឹងពួកយើងទៅវិញតែម្តង!»
«តោះៗ លឿនឡើង!»
ទាំងពីនាក់ក៏ប្រញាប់ទៅវិញ ព្រោះចេញមកមិនតិចម៉ោងទេ មិនដឹងថាទៅដល់ត្រូវម៉ាត់ម៉ាឬអត់ ប្រាប់ថាមួយភ្លែតឥឡូវក៏ថ្ងៃត្រង់បាត់ទៅហើយ។
មួយស្របក់ទាំងពីរក៏បានមកដល់ ក៏រហ័សចូលទៅក្នុង តែក៏ទាក់ភ្នែកនឹងអ្នកខ្លះអង្គុយលើសាឡុង សម្លឹងមកទាំងទឹកមុខកំណាចគួរអោយខ្លាច មិនដឹងថាកំពុងខឹងរឿងអ្វីនោះទេ ឃើញហើយក៏គួរអោយរអា។
«ទៅដល់ណាមិចក៏យូរម្លេះ!»សម្តីរឹងកំព្រឹសហោះកាត់កាត់ត្រចៀកទាំងពីរនាក់ អោយងាក់មើលមុខគ្នា។ហ្វាក៏រាងខ្លាច ព្រោះមើលក៏ដឹងច្បាស់ថាបងបៃគេកំពុងខឹង!
«គ្រាន់តែដើរ...»
«បងមិនបានសួរឯង!!!»គេស្រែកកាត់ជាថ្មី ក៏មិនបានសួរហ្វាទេ តែគេចង់សួរទៅមនុស្សមុខឡេកឺមិនដឹងខ្យល់អីនោះទៅវិញទេ មិនខ្វីមើលមុខនាយ មិនយល់សោះ មុខនាយវាយ៉ាងមិចបានជារាល់លើកបៀវគេចមុខចេញរហូត!
«...»ហ្វាកេះដៃបៀវតិចៗ អោយដឹងថាបៃចង់និយាយជាមួយបងថ្លៃ មិនមែនហ្វាទេ ទើបនាងច្រម៉ក់ រត់ឡើងទៅខាងលើបាត់ព្រោះមិនចង់ចេះដឹងរឿងប្តីប្រពន្ធ ទុកបៀវនៅតែឯងញ័រដៃញ័រជើងអស់រលីង។
«...»
«មិនលឺយើងសួរទេ?»គេបញ្ចាក់ជាថ្មី ព្រោះបៀវមិននិយាយអ្វី ឈរមើលនាយភ្លឹសៗក្តោបដៃចោលគ្នា មិនចង់និយាយអ្វី ព្រោះនិយាយអីក៏មិនដែលត្រូវខុសរហូត។
«ដំបូងក៏ដើរក្បែរៗនេះ តែយូរទៅក៏ភ្លេចខ្លួនទើបដើរទៅរាងឆ្ងាយ»
«ហើយស្លៀកអីចឹងហ្អេស៎??»
«...»បៀវឱនមើលសម្លៀកបំពាក់របស់ខ្លួន វាដូចជាមិនអីទេ ស៊ីជាមួយនឹងការដើរសមុទ្រ តើគេចង់អោយពាក់បែបណា ឬក៏ដើរសមុទ្រត្រូវពាក់អា.កក្អមទើបពេញចិត្តគេ?
«អត់មានមើលទេ ថាវាឃើញឆ្លុះដល់ខាងក្នុង!!»
«អ្នកនាងហ្វារើសអោយ ប្រាប់ថាអោយស្លៀកពាក់បែបនេះ»បៀវតប ឯដៃក្តាប់ជាយអាវតិចៗ ខ្លាចថាគេគំរោលចូលមកចាប់ហែកអាវខ្លួនរហែកអស់ទៀត! មួយឈុតនេះគឺហ្វារើសអោយពិតមែន ស្មានថាបៀវចង់ពាក់ឬ ធ្វើមិចបើជីវិតនេះគេបង្គាប់រហូតហើយ!
«ទៅដូរចេញទៅ មិនចេះខ្មាសគេទេហ្អេស៎!!»
«ខ្ញុំទៅដូរក៏បាន»
«មក!!»
«អ៎េ...លោកលែងមើល៍!! លែង!!»បៀវស្រែកឡើងព្រោះសុខៗ គេក៏ទាញអូសដៃវឹងឡើងទៅខាងលើ មិនដឹងថាគេត្រូវការអី ដឹងត្រឹមថាប្រហែលជា...។
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?