ភាគទី«៨៤»

178 26 0
                                    


   «ចេញទៅ!!!!»
   «...»នាយគ្រាន់តែសម្លឹងមើលប្រពន្ធតិចៗ ហេតុអីក៏កាចៗយ៉ាងនេះ បៀវស្លូតៗពីមុនបាត់ទៅណា។
    «ចេញទៅ»ដេញជាថ្មីម្តងទៀតទើបនាយព្រមចេញទៅ នៅយូរប្រាកដជាហើមមុខស្ពឹលមិនខាន...
   «ហ៊ឹក...មានថ្មីប្រាកដ!»
...
   ពេលគេចេញទៅបាត់កាយតូចបានត្រឹមតែលួចយំម្នាក់ឯង។ គេមិនសូវខ្វល់ មិនសូវយកចិត្តទុកដាក់ ប្រាកដណាស់ថាគេនោះមានក្រៅមិនខាន បើគេស្រឡាញ់ប្រពន្ធ ទោះរវល់យ៉ាងណាក៏គេឆ្លៀតប្រើពេលវាលាជាមួយប្រពន្ធអោយច្រើនដែល តែអត់ទេ! គេមិនរវល់ពីម្នាក់នេះឡើយ។
   ...
   បែរក្រលេកមកមើលបៃប៊លវិញម្តង! គេចេញពីបន្ទប់មកទាំងទឹកមុខក្រៀមក្រំ នាយខំណាស់ ខំឆ្លៀតពេលមករកប្រពន្ធ ព្រោះការងារនៅថៃគឺច្រើនដែលត្រូវដោះស្រាយ! បើសិនជាបៀវត្រឡប់ទៅប្រទេសថៃវិញ ក៏មិនពិបាកបែបនេះ។
   «បងបៃប៊ល!!!!»មកដល់ខាងក្រោម បន្ទប់ទទួលភ្ញៀវហ្វាឃើញក៏ភ្ញាល់ ព្រោះមុខបងប្រុសរបស់នាងហើម មានស្នាមបាតដៃក្រហមពេញនឹង។
   «...»គេមិនបានឆ្លើយ រវល់តែខ្ទប់មាត់ ព្រោះវាឈឺ ទើបដើរមករកសាឡុងដាក់ខ្លួនក្បែរហ្វានិងម៉ា។
   «កើតអី???»ម៉ាសួរបន្ត! តែបើតាមស្មាន ប្រហែលដូចដើមនឹងហើយ គឺប្រពន្ធវ៉ៃប្រាកដ!
   «ប្រ...ប្រពន្ធវ៉ៃ!!!»នាយរអៀសខ្លួនឆ្លើយទាំងបង្ខំ ព្រោះគ្មានហេតុផលណាអាចកុហកអោយសមនោះទេ គឺមានតែប្រាប់ត្រង់ៗនេះឯង! តែពាក្យដែលត្រង់នេះទើបធ្វើអោយប្អូនស្រីនាយទប់សើចមិនបាន ប្រឹងខ្ទប់មាត់កុំអោយបងប្រុសខឹង!
   «ថាអីចេះខុសហាសៗ ទៅធ្វើស្អីទៀតហើយបានជាប្រពន្ធវ៉ៃ»ម៉ាក៏សើចកិល ឃើញអត់ គិតមិនខុសពិតមែន ថាប្រពន្ធវៃគឺវ៉ៃមែន។
   «បៀវខឹងព្រោះខ្ញុំមិនសូវបានមក»
   «សូវបានមក?? មិនសូវបានមកក៏ល្អហើយ កាន់តែយូរកាន់តែណាយ ពេលបៀវអស់ចិត្តពេលណា ម៉ានឹងរកប្តីថ្មីអោយចៅបៀវ!»
   «ម៉ានិយាយអី?»មនុស្សកំពុងតែពិបាកចិត្តរឿងប្រពន្ធផង ម៉ាមកនិយាយបែបនេះទៅកើត នាយមិនសប្បាយជាមួយទេ។
   «ម៉ានិយាយមែន បើរកពេលអោយប្រពន្ធមិនបាន មិនបាច់យកប្រពន្ធទេ ម៉ានឹងរកប្តីថ្មីអោយចៅបៀវ ល្អជាងនេះ ឆ្លាតជាងនេះ!»
   «ម៉ាធ្វើបែបនេះស្មើនឹងបំបែកប្តីប្រពន្ធគេហើយ»
   «ក្រែងពីដំបូងក៏ចង់បែកមិនអីចឹង?»ម៉ាបញ្ជោះ ព្រោះពីដំបូងគេនេះឯងដែលរករឿងធ្វើបាបបៀវមិនលួសថ្ងៃ  ចុះពេលនេះ? យ៉ាងមិចក៏មិនចង់បែកទៀតទៅ?
   «ម៉ាកុំលើករឿងអតីតកាលមកនិយាយបានទេ! ពេលនេះខ្ញុំប្រែហើយ ខ្ញុំស្រឡាញ់ប្រពន្ធ ស្រឡាញ់កូន» នាយនិយាយច្បាស់ៗ មើលមុខម៉ា! ប៉ុន្នេះសង្ឃឹមថាម៉ានឹងច្បាស់ ហើយឈប់មានគំនិតចង់បំបែកប្តីប្រពន្ធគេទៀត។
   «សារ៉េមាត់អោយត្រង់សិន ចាំនិយាយជាមួយម៉ា»មាត់ប្រពន្ធទះបែក ឡើងហើម ហើយប្រឹងនិយាយប្រយោគស្នេហាអីណា ពិបាកភ្នែកណាស់។
   ...
   ម៉ោង៦ល្ងាច!
   វិលៗក៏ឈានដល់ម៉ោង៦ល្ងាច! បៃប៊លកាន់អាហារមួយថាស ក៏ដល់ម៉ោងយកទៅអោយប្រពន្ធហើយ ព្រោះមិនឃើញម្នាក់នេះ ចុះមកខាងក្រោមសោះ។
   នាយក៏មិនទាន់ញុាំអ្វី! នៅចាំបៀវ តែមិនឃើញបៀវចុះមកញុាំអាហារទើបនាយយកអាហារទៅខាងលើ គិតថានឹងញុាំជាមួយប្រពន្ធ!
   ក្រាក!
   «...»ទ្វាបើកហើយ កាយមាំក៏ចូលមកខាងក្នុង តែមិនឃើញប្រពន្ធ គឺឃើញតែកូនដែលគេងនៅលើគ្រែ ក៏មានលឺសម្លេងចេញពីបន្ទប់ទឹក ប្រហែលជាបៀវងូតទឹកនេះឯង នាយក៏យកអាហារទៅទុកលើតុមុននឹងដើរមកក្បែរកូន។
   «ស៊ឺត...កូនអត់សក់ទេ តែពេលប៉ាហៅអាត្រង៉ោល ម៉ាក់កូនក៏ខឹងយ៉ាប់ណាស់!»នាយញញឹមមើលទៅកូន នាយមិនមែនចេះតែហៅឯណា ព្រោះតែកូននាយអត់សក់មែនទើបហៅបែបនោះ។
   «និយាយអី?»សុខៗក៏លឺសម្លេងនិយាយក្រោយខ្នង បៃប៊លញ័រខ្លួនពព្រិច មុនបឹងងាក់មករកប្រពន្ធ។
   «គ...គ្មានទេ បងនិយាយលេងជាមួយកូនធម្មតានឹង»
   «...»បៀវមិនតប មើលគេតែបន្តិចទើប បកមកជូតសក់ខ្លួនវិញ  តែអ្វីដែលធ្វើអោយបៃប៊លត្រូវបើកភ្នែកធំៗនោះគឺមុននេះមិនបានចាប់អារម្មណ៍ឡើយថាបៀវ ចេញមកមានតែកន្លែងរុំខ្លួន  បង្ហាញគល់ទ្រូង និង ភ្លៅសខ្ចីញ៉េញ។
   «...»នាយលេបមាត់មួយក្តឹក រសាយអារម្មណ៍ចោលអោយអស់ ព្រោះធ្វើអ្វីមិនទាន់បានទេ ប្រពន្ធនៅខ្ចីខែ ។ តែមកអោយឃើញបែបនេះ តើអ្នកណាទ្រាំបាន?
   «មើលអី?»ឃើញគេមើលទើបបៀវសួរ។
   «គ្មានទេៗ បងធម្មតាៗ»នាយញញឹមគ្រវីក្បាលតតាត់។
   «លោកញុាំអីហើយឬនៅ?»បៀវក្រលេកឃើញអាហារមួយថា មានម្ហូបច្រើនទើបសួរគេ ។
   «បងនៅទេ»
   «អីចឹងមកញុាំមក!»
   «...»
   «មើលអី មិនញុាំទេឬ? »ឃើញគេភ្លឹសៗ មិនព្រមមកញុាំទើបបៀវស្តីម្តងទៀត ឥឡូវគេនេះចូលចិត្តធ្វើចរិកក្មេងតូចណាស់។
   «ញុាំ!!!ញុាំតើ»ដឹងទេថាកាលដែលនាយភ្លឹកមុននេះព្រោះអ្វី? គឺភ្លឹកព្រោះតែប្រពន្ធនាយអង្គុយញុាំអាហារ ទាំងនៅរុំកន្លែងនៅឡើយ នាយមិនយល់ទេ ថាបៀវគិតអី ព្រោះរាល់ដងមិនដែលបែបនេះឡើយ។

អន្ទាក់បេះដូងWhere stories live. Discover now