ភាគទី«៨០»

194 36 3
                                    


...

   «ឈ្មោះកូនខ្ញុំត្រូវផ្តើមពីអក្សរ"ប" ក្រៅពីនេះខ្ញុំមិនអោយដាក់»
   «តែម៉ាដាក់រួចហើយ ឈ្មោះត្រូវតែស្រដៀងម៉ា»
   «បើម៉ាចង់ដាក់ឈ្មោះខ្លាំង បង្កើតកូនខ្លួនឯងហើយដាក់ឈ្មោះទៅ តែនេះកូនខ្ញុំម៉ាគ្មានសិទ្ធ»
   «អាបៃ!!!!»
...
   ម៉ាស្រែកខឹងសង្រ្គឺតធ្មេញ! វានេះឌឺសម្បើមណាស់ មិនស្គាល់ភ្លើងក្តៅឬយ៉ាងមិចបានជាចង់មកប្រលែងលេងជាមួយភ្លើង។
   «កូនប៉ា...កូនប៉ាៗមករកប៉ាណាកូន»បៃប៊លមិនខ្វល់ មិនអើពើជាមួយម៉ា ចូលមកបីកូនតូចរួចរលាក់តិចៗ និយាយផងប្រលែងផង ។កូនគេខ្ជូតៗគួរអោយស្រឡាញ់ តែបែរជាដាក់ឈ្មោះអាល់ហ្វីន ឈ្មោះអត់សេរីសួស្តីទាល់តែសោះ។
   «អោយអាល់ហ្វីនមកម៉ា!!!»
   «កូនប៊ី...ឈ្មោះប៊ីលីល្អទេកូន! ប៉ាថាឈ្មោះនេះពិរោះណាស់»នាយលឺសម្តីម៉ា តែមិនខ្វល់ ប្រលែងលេងជាមួយកូនវិញ តែកូនង៉ែតមិនទាន់យល់ភាសាត្រឹមសម្លឹងមុខប៉ាៗភ្លឹសៗ។
  «អ្នកណាឈ្មោះប៊ីលី?»ម៉ាសួរ!បៃប៊លហៅអ្នកណាថាប៊ី ហៅចៅទួតគាត់ឬ? មិនព្រមទេ ឈ្មោះប៊ីអត់ហុងស៊ុយទាល់តែសោះ។
   «ហៅកូនខ្ញុំ! ខ្ញុំគិតថាដាក់ឈ្មោះប៊ីពិរោះណាស់»ប៊ីស្រដៀងទាំងនាយ និងទាំងបៀវ ប៊ីលីទោះមិនស្រដៀងទាំងអស់តែមានអារម្មណ៍ថាឈ្មោះនេះស្លូត ឯកូនក៏ត្រូវតែស្លូតដូចឈ្មោះដែល។
   «មិនបាន!!! ខ្វះឈ្មោះដាក់ឬយ៉ាងមិច? គ្រាន់លឺឈ្មោះនៀគក៏ដឹងថាមិនល្អបាត់ទៅហើយ»
   «ទាល់តែឈ្មោះស្រដៀងម៉ាទើបល្អឬ?»
   «បើមែនវាយ៉ាងមិច?»
   «អីចឹងក៏បង្កើតកូនខ្លួនឯងទៅ»
   «បៃប៊ល!!!!»ម៉ាញ័រសាច់ចង្អុលមុខចៅ មិចក៏វានៅទន្ទេញពាក្យដដែលៗអីចឹង តិចថាទ្រាំមិនបានប្រដៅម្តងចោទថាចាស់ខូច!
   «សម្រេចថាប៊ីលី! ម៉ាអូខេឬអត់?បើអត់ក៏អត់ទៅ»
   «...»ម៉ាខឹងតែមិនដឹងគួរធ្វើបែបណា គ្រាន់តែឈ្មោះកូនសោះក៏ចង់ឈ្នះជាមួយមនុស្សចាស់ដែល អន់ចរិកពិតមែន? ម៉ាមិនស្តីតែចូលទៅជិត មើលមុខបៃប៊លចំៗ មុននឹង...
   ផាច់!!!
   «អ៊ូយ...ម៉ា?»ផ្លាច់កណ្តាលមាត់ដែលប៉ិនឌឺម៉ាពេក បែកឈាមគែមមាត់។
   «លើកក្រោយកុំមកឌឺយើង!»ម៉ាចង្អុលមុខចំៗអោយ អោយដឹងថាម៉ាជាម៉ា មិនមែនពួកម៉ាកដែលលើសលួសសម្តីមិនបាន ហើយមកផ្គើនបែបនេះទេ ។
   គ្រាំង!!!
   ហើយក៏ឈប់ឈរត្រង់នេះ ខ្មើតចេញទៅវិញបិទទ្វាគ្រាំងមិនអាសូរ។
    «...»ម៉ាចេញទៅបាត់ បៃប៊លក៏លើកដៃអង្វែលផ្ទៃខ្លួនឯងថ្នមៗ ឈឺគួរសមដែលនឹងណា មួយកំផ្លៀងរបស់ម៉ារកកលចង់វិលមុខម្តងៗ។
   «...»បន្តិចមក កាចតូចក៏លបៗចេញមក ។ឃើញកូននៅគេងលេងលើពូក ឯបៃប៊លវិញកំពុងអង្អុយនៅតុសម្អាងផ្អៀងផ្អងមើលផ្ទៃមុខចុះឡើង។
   «ឃ្លានមឹមៗនៅកូន?»បៀវដើរមកឈរក្បែរគ្រែ ចាប់ដៃកូនតូចកំពុងខ្វៃគ្រវៃលេងតិចៗ កូនមិនទាន់យំច្បាស់ជាមិនទាន់ឃ្លានហើយ ព្រោះទើបតែបំបៅទឹកដោះគោទាបភ្លឺនេះ។
    ផឹប...
   «អ៎េ...ធ្វើអី? លែងខ្ញុំ»ភ្លេចៗខ្លួនអ្នកខ្លះក៏ចូលមកអោបពីក្រោយ រើបម្រាស់ក៏មិនព្រមលែង នៅមានបន្លំថែថើបពីក្រោយទៀត។
   «អូនឯងខូចណាស់ ឃើញម៉ាមកក៏រត់គេចបាត់»
   «ខ្ញុំមិនបានគេចទេ»
   «ចុះចូលបន្ទប់ទឹកធ្វើអី?»ប្រាប់ថាមិនបានគេច តែឃើញម៉ាមកក៏រត់ចូលបន្ទប់ទឹកភ្លាម ទុកអោយនាយរងកម្មតែម្នាក់ឯង។
   «ខ្ញុំចូលទៅមានធុរៈ »
   «អៀនទេដឹង? ព្រោះពេលម៉ាចូលមក ពួកយើងកំពុង...កំពុង...»កំពុងអោបគ្នា នៅមានលបលួចស្ទាបអង្អែលសព្វសាច់សខ្ចីថែមទៀត ហើយម៉ាក៏ចូលមកទាន់ បៀវច្បាស់ជាអៀនមិនខាន។
   «លែង!!!»ម្តងនេះបៀវក៏ស្រែកដាក់ ទើបអ្នកខ្លះភ័យខ្លួនព្រមព្រលែង ឈប់អោបតាមសម្រួល។និយាយលេងក៏មិនបានដែល ឥឡូវនេះកាចណាស់!
   «...»បៀវក៏ងាក់មកសម្លក់ ទើបនាយលែងហ៊ានលលេងជាមួយ ញឹមៗដាក់ប្រពន្ធ។
   «បងនិយាយលេងទេបៀវ...»
   «...»បៀវមិនតប មិនស្តីរក ហើយឆុងទឹកដោះគោអោយកូន ទើបនាយលែងហ៊ាននិយាយតទៀត ។
...
   មួយស្របក់ ប្តីប្រពន្ធទាំងគូក៏ចុះមកខាងក្រោម។ បៀវបីកូន ឯបៃប៊ល ក៏លើករទេះក្មេងមកតាមក្រោយ។រាល់ដងបៀវក៏នៅតែក្នុងបន្ទប់ កូនក៏នៅខ្ចីខែ ណាក៏ពិបាកឡើងចុះ។តែពេលនេះកូនក៏ធំបន្តិចហើយ ហើយបៀវក៏រឹងមាំវិញដូចគ្នា ទើបអាចឡើងចុះបាន ។
   «ចៅបៀវ...មកអង្គុយក្បែរម៉ាមកចៅ»ម៉ាក្រលេកឃើញក៏ហៅបៀវមកជិត។ បៀវបីកូនមកអង្គុយជិតម៉ា ឯបៃប៊ល ដាក់រទេះគេងកូនក្បែរនោះ មុននឹងមកអង្គុយជិតបៀវ។
   «មើល! អោយអាល់ហ្វីន មកម៉ាបន្តិចមើល ម៉ាចង់បី»បៀវញញឹមហុចកូនទៅម៉ា ឯម៉ាក៏ទទួលចៅយកមកបី។
   «ប៊ីលីមិនមែនអាល់ហ្វីន!»មិនមែនជាសម្តីបៀវ តែជាសម្តីនាយកម្លោះបៃប៊ល ។គ្រាន់តែលឺម៉ាហាស្តីភ្លាម  នាយក៏កាត់សម្តីភ្លែត។ ក៏បាននិយាយគ្នារួចហើយ ថាកូនឈ្មោះប៊ីលី មិនមែនអាល់ហ្វីន។
   «ឯងមិនតមាត់យើងមួយថ្ងៃប្រកាច់ស្លាប់ឬយ៉ាងមិច?»
   «ខ្ញុំមិនចង់អោយកូនខ្ញុំជាប់ឈ្មោះនឹង បើម៉ានៅតែហៅបែបនេះ ជាប់ឈ្មោះកូនខ្ញុំមិនខានទេ»នាយតបទៅម៉ា តែភ្លេចមើលបៀវដែលកំពុងសម្លក់នាយ ទើបស្ងាត់វិញ។
   «មិនអីទេ ម៉ាហៅបែបណាក៏បាន»មួយឈ្មោះប្តីដាក់អោយកូន មួយទៀតក៏ជាឈ្មោះម៉ាដាក់អោយកូន តែសម្រាប់បៀវបែបណាក៏បាន។
   «អាល់ហ្វីន! អាល់ហ្វីនចៅម៉ា...អាល់ហ្វីនចៅសំណព្វចិត្ត...»

អន្ទាក់បេះដូងWhere stories live. Discover now