«ហ៊ឹក...»គេគ្រវាសនាតតូចចេញសឹងតែដួលផ្កាប់មុខ ឯគេក៏បើកឡានចេញទៅបាត់។
«មនុស្សអាក្រក់!!!»
«ទៅរៀនយ៉ាងមិចទៅ ហ៊ឹកហ៊ឺ...»បៀវងាកលិចងាកកើតផ្លូវត្រង់នេះស្ងាត់ណាស់អោយខ្លួនទៅរៀនយ៉ាងមិច ?
«បងអាំ?»ភ្លាមបៀវនឹកដល់សិស្សរួមថ្នាក់ម្នាក់ ដោយម្នក់នោះមានអាយុបងខ្លួនទើបបៀវគោរពហៅបងពេញៗមាត់។
បៀវទាញយកទូរសព្ទពីក្នុងកាតាប មុននឹងខលទៅអាំ។
-----------------------------មួយស្របក់សេរីឡានទំនើបមួយគ្រឿងពណ៌សចែងចាំងបានបើកមកដល់កន្លែងបៀវ។នាយកម្លេះស្លៀកពាក់ឈុតនិស្សិតបែបមានរបៀបរាបរយ មើលក៏អាចដឹងថាជាអ្នកធ្វើការផង និងរៀនផង។ជាពិតប្រាកដនាយកម្លោះអាំ ម័រផុន ក្នុងវ័យ២៥ឆ្នាំដែលទើបតែបន្តការសិក្សានៅឆ្នាំទី២ ។ដំបូងនាយកម្លោះរៀនច្បាប់តែពុំមានការពេញចិត្តពីខាងគ្រួសារ ណាប៉ាជាអ្នកជំនួញស្រាប់ទើបប្តូរជំនាញរៀនដូច្នេះ។នាយកម្លោះនិងបៀវស្និទស្នាលគ្នាគួរសម ថែមទាំងដឹងច្រើនពីគ្នាថែមទៀតផង។
«បៀវ...»នាយកម្លោះចុះពីលើឡាន ញញឹមស្រស់ដាក់រាងតូច មើលទៅសង្ហារមិនអន់។
«រំខានបងដល់ហើយបងអាំ»បងញញឹមតប រាងក្រែងរអែងចិត្តមិនតិចដែល នេះជាលើកទី១ហើយដែលហ៊ានពឹងនាយកម្លោះម្នាក់នេះ រាល់លើកតែងបដិសេដជានិច្ច តែម្តងនេះមិនដឹងធ្វើបែបណា បើមានមនុស្សអាក្រក់យកមកទម្លាក់ចោលផ្លូវស្ងាត់បែបនេះ។
«មិនរំខានទេ...បងរីករាយជានិច្ច»
«បាទ អរគុណបងណាស់»
«តោះឆាប់ទៅដល់ម៉ោងឥឡូវហើយ»នាយកម្លោះអាំបើកទ្វាឡានអោយកាយតូចចូលក្នុងមុននឹងខ្លួនឡើងតាមក្រោយ ប្រញាប់បើកចេញទៅ។
«បៀវ?»ឃើញថាបរិយាកាសក្នុងឡានដូចជាស្ងាត់នាយកម្លោះក៏សួរឡើង។
«បាទ...»
«បៀវរៀនពូកែណាស់ មិនគិតរកការងារក្រៅធ្វើទេហ្អ៎? បើរក...បងប្រាកដថាដឹងតែបានច្បាស់ណាស!»តាមមើលសម្ថភាពបៀវក៏ពូកែពិតមែន បើចង់រកការងារធ្វើជាបទពិសោធន៍កន្លែងនាយទទួលស្វាគមន៍២៤ម៉ោង ខិខិ។
«ក៏គិតហើយបង»
«អីចឹងទៅធ្វើនៅក្រុមហ៊ុនបងតែម្តងទៅ ពូកែដូចបៀវធានាថាជាប់តែម្តង»ព្រោះមានខ្សែ។
«អរគុណបងណាស់ តែមិនកើតទេបង!លោកស្រីធំគាត់អោយធ្វើការនៅក្រុមហ៊ុនចៅគាត់ហើយ ខ្ញុំមិនហ៊ានបដិសេដទេ»នឹកដល់ម្នាក់នោះភ្លាម ក៏កើតចិត្តខឹងភ្លែតមនុស្សស្អីចិត្តអាក្រក់យ៉ាងនឹង?
«លោកបៃប៊លនោះមែនទេ?»មិនចម្លែកទេដែលនាយស្គាល់ព្រោះគ្រួសារនាយក៏មានទំនាក់ទំនងជាមួយលោកស្រីធំអែលហ្វីដូចគ្នា។
«បាទ ពិតមែនហើយ»
«គេនោះជាមនុស្សយ៉ាងមិចដែល?»មិនសួរតែមាត់ នាយនៅលូកដៃចាប់ដៃតូចហាក់កំពុងដេញដោលសួររកចម្លើយ។
«អឺ...គឺមិនដឹងទេបង ព្រោះគាត់ទើបតែមក»បៀវឆ្លើយរួមទាំងដកដៃចេញពីការចាប់របស់នាយក្រាស។
«លឺមកថាទំនើងណាស់»
«បាទ...»_______________
ពេលល្ងាចក៏បានមកដល់ បៀវត្រូវបានអាំជួនផ្ទះដោយខ្លួនឯងទោះជាបៀវក្រកែកក៏នាយមិនព្រមនៅតែទទូចជួនមក ណាលេះប្រាប់ថាចង់ជួបលោកស្រីធំតែការពិតក៏មានបំណងចង់ក្បែរនាយតូចថាខ្លះ។
ជួនមកដល់ផ្ទះនាយក៏បានទាន់ទៅវិញភ្លាម នៅសួរសុខទុក្ខស្រ្តីចំណាស់ម្ចាស់ផ្ទះសិន។
«ជម្រាប់សួរលោកស្រី»អាំ
«លោកស្រីអីទៅហៅធម្មតាបានហើយ ម៉ាមិនទម្លាប់»
«លោកស្រីធំនិងបងអាំនិយាយគ្នាចុះខ្ញុំទៅផ្លាស់សម្លៀកបំពាក់សិន»
«មិនអីទេ ទៅចុះ»ទទួលបានការអនុញ្ញាតហើយបៀវក៏ដកខ្លួនចេញទៅ។
«ម៉ាសុខសប្បាយទេ ខ្ញុំខានមកទីនេះយូរទើបតែជួនបៀវមកទើបចូលមកសួរសុខទុក្ខតែម្តង»
«អ៎!!!នេះបើមិនមែនដោយសារតែចៅបៀវទេ ក៏មិននឹកឃើញមកលេងដែរមែនទេ?»ស្រ្តីចំណាស់ពោលឡើងបែបអន់ចិត្ត តែគ្រាន់តែលេងសើចប៉ុណ្ណោះ។
«មិនមែនបែបនឹងទេបាទ ដោយសារតែរវល់រៀនផង នៅមើលខុសត្រូវក្រុមហ៊ុនទៀតមិនសូវជាមានពេលទំនេរទេ ម៉ាកុំប្រកាន់អី»។
«ប្រកាន់អីទៅ ម៉ានិយាយលេង»
.......
តុអាហារពេលល្ងាចថ្ងៃនេះចម្លែកដោយមានបៀវ អាំ និងលោកស្រីអែលហ្វី ដោយម៉ាក់ប៉ាក៏មិនបាននៅត្រូវត្រឡប់ទៅមើលការខុសត្រូវក្រុមហ៊ុននៅឯបរទេសវិញ ឯ បៃប៊លផ្ទាល់ចេញទៅតាំងពីព្រឹកល្ងាចថ្មើរនេះទៅហើយក៏មិនទាន់មក។
ង៉ឺត!!!
និយាយមិនទាន់ផុតពីមាត់ សម្លេងហ្វ្រាំងឡានលាន់លឺផ្តើលអស់ទាំងវិមានរួមទាំងមនុស្សបីនាក់ដែលកំពុងអង្គុយនៅតុអាហារផងដែរ។
មាឌមាំស្វាហាប់ ដើរតម្រង់ចូលមកខាងក្នុងដោយមានអាវធំក្រៅដាក់លើ មើលទៅហាក់ដូចកំពុងសប្បាយចិត្តអ្វីម្យ៉ាង ទាក់ចិត្តអោយស្តី្រចំណាស់មើលភ្លាមដឹងភ្លែតថាមកពីណា។
«សួស្តីបងបៃប៊ល»អាំ។
«...»នាយកម្លោះមិនតប ត្រឹមញញឹមតិចៗមុននឹងចង់ដើរហួសតែក៏ឈប់វិញ...
«កុំអត់សីលធម៌ជាមួយប្អូនពេក ឆាប់មកអង្គុយត្រង់នេះ»ឃើញថាបៃប៊លហាក់គ្មានសីលធម៌ទាល់តែប្រដៅបន្តិចទើបបាន ។
«...»នាយត្រឹមតែមកអង្គុយនៅតុអាហារដោយមិនតបត នៅឆ្លៀតសម្លក់នាយតូចបៀវទៀតផង។
«អាយុបងចៅអាំដល់តែ៤-៥ឆ្នាំតែសីលធម៌ចាញ់ប្អូនដាច់»
«ម៉ា...?»
«ចៅអាំនេះចាស់ទុំច្រើនណាស់ ចង់បានប្រពន្ធហើយទេដឹង? »មិនចង់លូកមាត់ជាមួយចៅទំនើងច្រើនក៏ងាកមកនិយាយជាមួយអាំវិញ។
«នៅមិនទាន់គិតទេបាទ»នាយកម្លោះតបទាំងញិមៗតិច សួរចំៗពេកមិនដឹងឆ្លើយបែបណាទើបសម។
«ចុះមានកំណាន់ចិត្តហើយឬនៅ?មានអ្នកណាពេញចិត្តហើយឬនៅ?»
«គឺ...មើលឃើញហើយបាទ តែមិនទាន់គិតព្រោះខ្ញុំត្រូវរៀនអោយចប់សិន»
«មនុស្សល្អដូចជាចៅនេះណា៎ អ្នកណាក៏គេចង់បានដែល»
តុអាហារមានតែការជជែកលេងសើចខុសតែម្នាក់ មុខមាំមិនចុះជាមួយគេ ទាំល់តែសោះ។
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?