ភាគទី«៨»

268 37 13
                                    

«ខ្ញុំមិនបានបោកអ្នកណា!!»
  «យើងសួរម្តងទៀត»បៃប៊លអង្រួនស្មាតូចតិចៗ។
  «...»បៀវរលីងរលោងទៅហើយ មិនទាន់ដឹងអីផងគេធ្វើបាបប៉ុន្នេះទៅហើយ ណ្ហើយ បណ្តោយតាមនេះចុះ។
  «ហ៉ឺយ...ទៅបដិសេធជាមួយម៉ាយើងថាឯងមិនព្រម!!!»គេដកដង្ហើមធំ មុននឹងបញ្ជាដាច់ខាតអោយបៀវទៅបដិសេធពិធីរៀបការនេះអោយទាល់តែបាន មិនអីចឹងភាគបន្តខាងមុខនឹងល្អមើលមិនខាន។
  ត្រឹមប៉ុន្នេះគេក៏ចេញបាត់ទុកអោយកាយតូច ស្រងេះស្រងាត់ទឹកភ្នែកម្នាក់ឯង។
-----------------------------------
   អ្នកបម្រើត្រៀបត្រាជញ្ជូនម្ហូបអាហារដាក់ពាក់ពេញតុ ដោយមានរាងតូចត្រឡឹងមិនទំនេររៀបបង្អែមផ្លែឈឺយ៉ាងយកចិត្តទុកដាក់។
   មួយស្របក់ដំណើរមាំទាំរបស់បៃប៊លដែលបណ្តើរមនុស្សចាស់ជរារមកជាមួយ ដោយដៀងក្រសែភ្នែកមើលបៀវឥតឈប់។ បៀវទាញកៅអីស្រាប់សម្រាប់ទទួលលោកស្រីធំ។ បៀវរហ័សរហួនរៀបចំដួសបាយដាក់ចានឯអ្នកផ្សេងទៀតក៏ឈរចាំបម្រើត្រៀបត្រា ខ្លះក៏ចាក់ទឹក ។
   «អង្គុយមកបៀវ!»ស្ត្រីចំពោលឡើងបង្អាក់សកម្មភាពរបស់បៀវអោយងើបមុខឡើង រួចរេលភ្នែកលួចសម្លឹងអ្នកខ្លះ។
   «មិនអីទេបាទ»បៀវញញឹមតប។ មុខគេដូចមានផ្ទុកមីនប្រាំតោន មិនហ៊ានទេ ខ្លាចគេរករឿង កុំអោយថាខ្លួនឡើងទ្រើងលែងស្គាល់ចៅហ្វាយនាយ។
   «អង្គុយមក ខ្ញុំមានរឿងចង់និយាយ»ម្តងនេះគាត់តឿនបែបច្បាស់ការ បៀវសម្លឹងមើលមុខបៃប៊លបន្តិចតែគេបែរមុខចេញទៅផ្សេងទើបបៀវហ៊ានចូលតុ។
   «ដួសបាយអោយចៅបៀវ រួចទៅធ្វើការងារចុះ»អ្នកបម្រើចូលខ្លួនដួសបាយរួចចេញទៅបាត់។
   «ថ្ងៃនេះមិនបាច់ទៅធ្វើការទេ!!»លឺសម្តីម៉ាគេភ្លាមបៃប៊លដែលរៀបនឹងដួសអាហារញុាំនោះក៏ស្កុបភ្លាមៗ។
   «ហេតុអីទៅម៉ា?»សម្តីបែបមិនស្រួលស្តីឡើងធ្វើអោយបៀវដែលអង្គុយក្បែរនោះ ត្រជាក់ចុងជាក់ចុងដៃត្រជាក់ចុងជើងអស់។
   «ទៅកាត់ឈុតភ្ជាប់ពាក្យជាមួយចៅបៀវ»
   «ម៉ា!!!!»បៃប៊លតោងតាងក្រោកឡើង មិនហួសពេកទេឬ? មិនអោយនាយសម្រេចចិត្ត មិនអោយនាយជ្រើសរើស សម័យនេះហើយនៅប្រកាន់ទស្សនៈ "នំមិនធំជាងនាឡិ"ទៀតឬ?
   «សមល្មមហើយឯងក៏អាយុច្រើន បានប្រពន្ធក្មេង ស្អាត ចរិកល្អ ចង់រកប៉ុណ្ណាទៀត»
  «ចរិកល្អ?? ម៉ាស្គាល់តិចពេកទេដឹង »មើលត្រង់ណាក៏ដឹងថាមនុស្សស្រែកឃ្លានលុយ មិនអីចឹងមិនមែនទុកឪពុកម្តាយចោលហើយមករស់នៅទ្រនំថ្មីទេ។
  «បៀវបែបណា ម៉ាដឹង!!!មិនចាំបាច់ឯងមកប្រដៅ !!មានតែឯងទេដែលអាក្រក់គិតអ្នកដទៃក្នុងផ្លូវអាក្រក់»
  «លោកស្រីធំបានហើយ»ឃើញសភាពមិនស្រួល បៀវចូលខ្លួនឃាត់ម្ខាង ឯម្ខាងនោះជាចៅទេ តែមិនព្រមចុះញមមនុស្សចាស់សោះ។
  «ខ្ញុំមិនភ្ជាប់ពាក្យ!!!»
  «ល្អ!!! អីចឹងរៀបការតែម្តង»
  «ម៉ា!!!»នាយមិនចង់ឈ្នះមនុស្សចាស់ តែបើហួសហេតុបែបនេះពេក ។
  «កុំឌឺម៉ាអោយសោះ ឯងក៏ដឹងថានឹងបែបណា៎»
  «បាន!!!ហ៊ឹស រៀបការតែម្តងមែនទេ ការស្អែកនេះតែម្តងទៅ យ៉ាងមិចដែរម៉ា?»បើថាប្រកែកមិនឈ្នះហើយ ក៏បានណា៎ នាយកំដរ ហើយកុំបន្ទោសនាយតាមក្រោយ ព្រោះផ្លូវនេះគាត់រើសខ្លួនឯងទេ ។បានប៉ះរបស់ពិតមិនខានទេ តែមិនខែទ្រព្យបានឬអត់ នាយចាំមើល។
   «ម៉ាមិនបានលេងសើច!!»ដឹងចរិកគាត់ហើយកុំមកឌឺ ហ៊ាននិយាយហ៊ានធ្វើ ការក៏ការ មិនបាច់ភ្ជាប់ពាក្យ  អោយដឹងទៅថាជីដូននិងចៅអ្នកណាខ្លាំងជាងអ្នកណា?
   «ខ្ញុំក៏មិនបានលេងសើច ខ្ញុំនិយាយពិត ធ្វើពិត បើម៉ាមិនជឿក៏សាកមើល៍»គេផ្គើន គេឌឺ តែជួយមិនបានទេ ម៉ាបង្ខំធ្វើអី? ឥឡូវ នាយបង្ខំវិញម្តងកុំធ្លាប់។
  «កុំគិតមានបំណងអាក្រក់លើចៅបៀវអោយសោះ!!»គាត់ព្រមានជាមុន ព្រោះចៅប្រុសគាត់ទុកចិត្តមិនបាន ស្រួលមិនស្រួល ធ្វើបាបបៀវអីទៅគិតយ៉ាងមិច?
  «បើម៉ាខ្លាចម៉ាចង់អោយគេរៀបការជាមួយខ្ញុំធ្វើអី???»
  «ម៉ា ទ្រាំមើលឯង ជ្រើសមនុស្សខុសមិនបាន ស្រឡាញ់ចេញឡើង រកតែស៊ិចស៊ី គ្មាន សុជីវធម៌ សីលធម៌ បែបនេះយើងមិនត្រូវការ»
  «...»អស់យោបល់តប ព្រោះនិយាយក៏មិនឈ្នះ។
  «ញុាំហើយទៅល.ឈុតរៀបការ ម៉ានឹងបានបោះធៀបការទុកអោយហើយដូចគ្នា!!»ថាបៃប៊លពូកែឌឺ ម៉ាឯណេះក៏មកនធម្មតា អាណិតតែបៀវភ្នែក.ស ព្រៀត មិនដឹងនិយាយបែបណា គឺមានតែស្របតាម។
  «ប្រឹងញឹមបន្តិចទៅ ជិតដល់ថ្ងៃរៀបការហើយ តិចថាទ្រាំទ្រកន្លាំងខ្ញុំមិនរួច»នាយនិយាយបែបញញឹមបញ្ឈឺ តាមតែមើលទៅ ថាការហើយនឹងមានអ្វីកើតឡើង ធានាអោយ១អាទិត្យរត់ប្រាស់អាយុមិនខានទេ។
  «បៃប៊ល!!!»
  «ខ្ញុំនិយាយពិត»
  «កុំមកឈ្លើយមុខយើង មាត់អោយមានគម្របបន្តិច ឯខួរក្បាល គិតរឿងល្អៗខ្លះផង កុំចេះតែរឿងអត់ប្រយោជន៍ខ្លាំងពេក»
  «ខ្ញុំគិតរឿងរៀបការមានខុសឯណាម៉ា??»
  «!!!!»
  «ឈ...ឈប់និយាយហើយ»មើលទៅម៉ាគេក្បែរឆេះដុំហើយ បៃប៊លសុខចិត្តចុះចាញ់ទៅចុះ ឈ្នះមនុស្សចាស់នាំតែបាប។

--------------
   ឡានសេរីទំនើបពណ៌ខ្មៅរលើបរលោងបរលើផ្លូវ ខ្វាត់ខ្វែង តម្រង់ទៅក្រុមហ៊ុន មិនមែនជាហាងលក់ឈុតរៀបការ បៀវក្បែរដៃឃើញដូច្នេះក៏សួរ...
   «នោះ.?..នោះជាផ្លូវទៅក្រុមហ៊ុនទេ»
   «ហើយយ៉ាងមិច?»គេសួរបែបហីៗ គិតតែពីសម្លឹងផ្លូវខាងមុខ។
   «គឺ...ទៅល.ឈុតរៀបការមែនទេ?»បៀវអេះអុញសួរគេ។
   «យ៉ាងមិច??ជ្រួលជ្រើមដល់ម្ល៉ឹងឬ? »
   «អត់ទេ...»
   «ឈុតរៀបការមិនចាំបាច់ល.ទេ ចាំថ្ងៃរៀបការ យើងកម្មង់ទៅមកតែម្តង មិនចាំបាច់ធំដុំណាស់ណាទេ ព្រោះមិនដឹងថាការបានប៉ុន្មានថ្ងៃផង»សរុបមកការរៀបការនាយនិងបៀវគ្រាន់តែបង្គាប់ចិត្តម៉ានាយប៉ុណ្ណោះ ។ ការហើយក៏រស់នៅរាងខ្លួនមានអីពិបាក ហើយចាំអោយយូរគួរសមនាយនឹងលែងលះតែម្តង ពូកែបង្ខំទាល់តែបែបនេះ!!!!!!
 
 

អន្ទាក់បេះដូងWhere stories live. Discover now