ភាគទី«១៩»

305 45 8
                                    

«រួចហើយ!»បៃប៊លឆ្លើយ ឯគ្រប់គ្នាក៏អូខេ មិនមានអ្វីត្រូវភ្លេចឬខ្វះទេ ព្រោះសុទ្ធតែរៀបចំពីយប់គ្រប់ៗគ្នា។
    «បៃប៊ល បៀវ និង ហ្វា ជិះឡានខាងមុខចុះ  ឯឡានខាងក្រោយទុកអោយចាស់ៗ»
   «បាទ»
   «អីចឹង ចេញដំណើរទៅកុំអោយថ្ងៃជាងនេះ»ថាហើយគ្រប់គ្នាក៏ឡើងឡានចេញដំណើរទៅ។
...............
    រសៀវថ្ងៃត្រង់ប្រហែលម៉ោង១ គ្រប់គ្នាបានមកដល់ គិតទៅក៏ចំណាយពេលមិនតិចម៉ោងដែលព្រោះចេញដំណើរពីបាំងកក់មកសមុទ្រគឺរាប់រាយគីឡូឯនុះ។
   ឡានទំនើបទាំងពីរ ចត់ឈប់មុខវីឡាតូចដែលមិនឆ្ងាយពីសមុទ្រប៉ុន្មាន! គិតទៅក៏មិនពិបាកស្មុគ្រស្មាញគេងសណ្ឋាគារព្រោះម៉ាក៏មានវីឡាទីនេះមួយខ្នង ទុកសម្រាប់ពេលលំហែរកាយនេះឯង។
   «ហឺយចុកចង្កេះដល់ហើយ!»សម្លេងមនុស្សចាស់ជរារអ៊ូឡើង នោះគឺម៉ានឹងឯង ចាស់ជាងគេក៏ត្រូវពិបាកជាងគេហើយ ថាមិនចង់មកតែក៏ចង់មានដំណើរកំសាន្តជុំគ្រួសារ។
   «ចាំខ្ញុំជួយម៉ា!»បៀវរហ័សមកជួយគ្រាម៉ា គិតទៅមិនប្រែតែម្តង តាំងពីក្មេងដល់ពេលនេះគឺនៅតែដដែល ចេះជួយ ចេះយកអាសារ សំណាងពិតមែនដែលបៀវបានទៅចៅគាត់។
   បៀវជួយគ្រាម៉ាចូលក្នុង ឯគ្រប់គ្នាក៏ចូលទៅតាម រួមទាំងអ្នកបម្រើយួរឥវ៉ាន់ចូលហូរហែ។
   «ធ្វើដំណើរហត់ហើយ ទៅសម្រាក់សិនចុះ ព្រលប់ៗ ចាំជួបជុំគ្នានៅមាត់ឆ្នេរ»ម៉ាស្តីឡើង ហាក់ដឹងថាម្នាក់ៗដូចនឿយណាយពេកទើបអោយទៅសម្រាក់ ព្រោះល្ងាចក៏ត្រូវមានកម្មវិធីជួបជុំ ។
   គ្រប់គ្នាចេញទៅ តែនៅតែបៀវ ដែលចាំជួនម៉ាទៅបន្ទប់សិន ។ ឯអ្នកដទៃទៀត មិនមែន មិនគិតពីម៉ានោះទេ តែគាត់ចង់បានតែចៅប្រសារគាត់នៅក្បែរចាំមើលថែទើបគ្មានអ្នកណាហ៊ាន។
   «ចៅបៀវ...»ដល់បន្ទប់បៀវរៀបចំអោយម៉ាបានស្រួលបួល ក៏រៀបថានឹងចេញមកវិញតែម៉ាហៅកាត់។
   «មានអ្វីមែនទេម៉ា?»បៀវសួរ។
   «យប់នេះពាក់ឈុតដែលម៉ាទិញអោយលឺទេ! ម៉ាចង់ឃើញ»រ៉ូបពណ៌ផ្កាឈូកស្តើង ទើបទិញអោយម្សិលមិញនេះ ពេលទិញមិនបាន.ល ចឹងល្ងាចនេះម៉ាក៏អោយស្លៀកតែម្តង ចង់ឃើញថាវាសាកសមដល់គម្រិត! បើចៅប្រសារគាត់ក៏ស្អាតបែបនេះ!
   «ខ្ញុំអត់ហ៊ានទេម៉ា!»រ៉ូបវាលខ្នង ដៃតូច អោយបៀវហ៊ានពាក់ឈុតនេះបែបណា បើរាល់ដងពាក់តែជិតៗ មិនដែលហ៊ានបញ្ចេញផង ! ដល់មកអោយបញ្ចេញម្តងបែបនេះអត់ទម្លាប់សោះ!
   «ខ្លាចអីបៀវ វាអត់មានអីត្រូវខ្មាសទេ ឈុតនោះពាក់គេងក៏បាន ដើរលេងក៏បាន! ឯល្ងាចនេះគ្រាន់តែអង្គុយញុាំអាហារក៏មានតែក្រុមគ្រួសារនេះឯងគ្មានអ្នកដទៃទេ»ម៉ាបន្ថែម ប្រហែលបៀវគិតថាខ្លាចខ្មាសអ្នកដទៃ តែត្រូវខ្មាសអីទៅ! ល្ងាចនេះមានតែគ្រួសារឯង ឯតំបន់នេះក៏គ្មានអ្នកណាមករំខាន់ ព្រោះជារបស់ម៉ាផ្ទាល់។
   «...»បៀវ។
   «ទៅបន្ទប់ចុះ ល្ងាចកុំភ្លាចពាក់ឈុតម៉ាទិញអោយផង»
    «ប៎...បាទ»បៀវមិនហ៊ានតវ៉ា ក៏មិនចង់អោយម៉ាអន់ចិត្ត ព្រោះម៉ាខំទិញអោយហើយ យប់នេះក៏ប្រថុយម្តងចុះ...
..................
   ម៉ោងប្រាំមួយល្ងាច ទីវាលឆ្នេរបំភឺដោយភ្លឺចម្រុះ គ្រប់ពណ៌ ទីធ្លារៀបចំដោយតុសម្រាប់អង្គុយ  ក៏មានទាំងអាហារសព្វគ្រប់ ទាំងគ្រឿងសមុទ្រ និងសាច់អាំងរួមទាំងភេសជ្ជៈផ្សេងៗ ហើយក៏មានស្រាតិចតួចដែរព្រោះត្រៀមសម្រាប់ប្រុសៗនេះឯង។
  ពេលនេះគ្រប់គ្នាក៏បានមកជុំគ្នាអស់ នៅឡើយតែបៀវម្នាក់បាត់មិនទាន់មក មិនដឹងថាកើតអី ទាំងដែលពេលនេះ គ្រប់គ្នាមកអស់ហើយរួមទាំងបៃប៊លផងដែរ។
   «បៃប៊ល! មិចចៅបៀវយូរម្លេះ? »ម៉ាសួរ ព្រោះគ្រប់គ្នាមកជុំគ្នាមួយស្របក់ហើយ តែបាត់បៀវឈឹងមិនទាន់ឃើញមក ឬក៏កើតអីមិនស្រួលទេដឹង គិតហើយក៏បារម្ភភ្លាម!
   «ខ្ញុំក៏មិនដឹងដែរម៉ា»
   «ទៅតាមមួយភ្លែតទៅមើល មិចក៏យូរម្លេះ?»
   «ប្រហែលគេមកឥឡូវហើយ»គេហីៗ មិនខ្វល់ ព្រោះមិនមែនជារឿងរបស់ខ្លួន ចង់បាត់ទៅណាក៏បាត់ទៅ បាត់រហូតក៏រិតតែល្អ!
   «ទៅតាមមកក្រែង.លប្រពន្ធឯងកើតអី!»
   «គ្មានកើតអីទេ ប្រហែលគេមិនចង់មក!»
   «បៃប៊ល!!!»ម៉ាខឹងមួយរំពេច ចៅនេះប្រើមិនបានហើយ នៅឆ្លៀតតមាត់ទៀត។
   «មិនអីទេម៉ាចាំខ្ញុំទៅតាមបងថ្លៃ»ហ្វាឯណេះចេញមុខស្មគ្រចិត្តទៅតាមបងថ្លៃ ដើម្បីកុំអោយម៉ានិងបងបៃរបស់គេទាស់សម្តីនឹងគ្នា មិនអីចឹងទេ បានរំសាយ ដំណើរកំសាន្តមួយនេះឡូវហើយ ទើបមិនចាំយូររហ័សទៅតាមបៀវភ្លាមៗ។
   តុកៗ
   «បងថ្លៃនៅឬអត់?បើទ្វាអោយបន្តិច!»ហ្វាមកដល់បន្ទប់ក៏គោះទ្វាហៅ។
    «ខ្...ខ្ញុំអត់ទាន់រួចទេ»
    «បើកសិនមកបង ចាំខ្ញុំជួយរៀបចំ»ធ្វើអីក៏សម្បើមម្លេះ បានជាមិនទាន់រួចទៀត បើថាពិបាកចាំហ្វា ចូលទៅជួយរៀបចំខ្លួនអោយ។
   «ម...មិនអីទេ ខ្ញុំចេញទៅហើយ»ថាហើយបៀវក៏បើទ្វាចេញមក។
   «ហ៉ឺយ...បងថ្លៃ»នាងក្រមុំស្រែកឡើង ខណៈដែលឃើញបៀវចេញមកជាមួយនឹងឈុតគេងយប់បែបខ្ជូតៗ មើលទៅស្អាត វាមិនស៊ិចស៊ីពេក សមអើយសែនសម រាងតូចច្រមិចចង្កេះមួយក្តាប់ សាច់សខ្ចីញេញ ដាក់មួយឈុតនេះហើយសមឥតទាស់។
   «ខ្ញុំគិតថាទៅដូរចេញវិញហើយ!»
   «ដូរធ្វើអី បងស្លៀកពាក់បែបនេះស្អាតណាស់ដឹងអត់?»បៀវចង់ចូលទៅដូរឈុតនេះចេញតែហ្វាចាប់ជាប់ ស្អាតប៉ុណ្ណឹងហើយចង់ដូរទៅណាទៀត?
   «ខ្ញុំអត់ទម្លាប់ទេ»
   «យូរទៅទម្លាប់ហើយ មកលឿនឡើងម៉ាចាំ»មិនអោយបៀវតវ៉ាទាន់ នាងក្រមុំក៏ទាញដៃបៀវដើរចេញទៅត្រុយ ឯសមីខ្លួនក៏ស្របតាម។
   មកដល់បៀវក៏ខ្មូរៗ ដើរបាំងអ៊ិនហ្វា ព្រោះអៀន មិនទម្លាប់ រហូតធ្វើអោយនាងតូចសើចទាំងហួសចិត្ត ។
   «មកហើយម៉ា»ហ្វា។
   «អៅចៅបៀវ សមដល់ហើយនៀគ»ម៉ាញញឹមស្រស់ទាញចៅមកឈរជិតមើលពីលើដល់ក្រោម អត់មិនសរសើរមិនបានពិតមែន ។
   «...»ក្រឡេកមកអ្នកមួយចំនួនដែលថាមិនខ្វល់ខ្វាយពីគេវិញ ពេលនេះបែរជាភ្លឹកសម្លឹកបៀវជាប់មិនដកភ្នែក ។សម្លឹងរហូតដល់ដល់ត្រូវសម្លឹងចំកែវភ្នែកតូចប្រសព្វមកទើបគេបែរមុខចេញ...

  

អន្ទាក់បេះដូងWhere stories live. Discover now