ភាគទី«៤៨»

265 42 6
                                    

   «ឯងឈ្លើយមកពីណាហ្អាស៎បៀវ???»សម្តីក្អឺត ធ្វើអោយគេក្រឺតក្នាញ់ ក៏ចង់ចូលទៅចាប់ក្រញិចនៅនឹងកន្លែង តែបៀវក៏លើកវែកចង់សំពងទើបគេព្រមឈប់មួយកន្កែង។ក្នុងចិត្តក៏សង្ស័យហេតុអីក្មេងនេះឥឡូវកាច ឆេវឆាវចម្លែក ឬក៏នៅជិតម៉ាយូរឆ្លងតាមទេដឹង។
   «ចេញទៅខ្ញុំធ្វើម្ហូប!»
   «...»
   «បើអត់ទៅលោកត្រូវខ្ញុំសម្ពងមិនខាន»
   «ហ៊ើយ...ទៅហើយៗ»នាយចង់ឈ្នះ ចង់ឈ្នះទើបបៀវលើវែកគម្រាម នាយក៏ព្រមស្ងាត់ ចេញមកក្រៅទាំងចិត្តនៅមិនស្ងប់។
...............
   មួយស្របក់មនុស្សតឿក៏ចេញមក ជាមួយនឹងអាហារលើកមកដាក់លើតុ អោយមានឯបម្រើជញ្ជូនមកបន្តបន្ទាប់ពីក្រោយ ឯម៉ា និងនាយកម្លោះបៃប៊លអង្គុយចាំជាស្រេច។
   «ហាមមិនដែលស្តាប់សោះ ប្រាប់ប៉ុន្មានដងហើយ ថាចាំអោយអ្នកបម្រើធ្វើ»ម៉ាស្តីឡើង ពេលដែលបៀវដាក់ខ្លួនអង្គុយជាប់អ្នកជាប្តី។
   «ខ្ញុំទំនេរទើបចង់ធ្វើ ហើយក៏ចូលចិត្តធ្វើម្ហូបផងដែរ»
   «លើកក្រោយមិនបាច់ធ្វើទេ ចាំរកការងារអោយធ្វើ»បៃប៊លពោលព្រមទាំងព្រានដាក់ប្រឡង ។តែមិនបាននិយាយលេង បើប្រពន្ធគេទំនេរចាំរកការងារអោយធ្វើ ។ការងារក៏ស្រួលទៀតមិនចាំបាច់ប្រើកម្លាំងពលកម្ម ទុកនាយជាអ្នកបញ្ចេញតែម្នាក់បានហើយ។
   «ការងារអ្វី?បើធ្ងន់មិនចាំបាច់ធ្វើទេ ម៉ាមិនអោយធ្វើ នៅតែផ្ទះធ្វើការងារតិចតួចទៅបានហើយ»
   «វាធ្ងន់ តែមិនហត់ទេម៉ា»នាយបញ្ជិតបញ្ជៀង ភ្នែករេមើលទៅបៀវ ដែលកំពុងសម្លក់នាយ ទាំងកំពុងខឹង គួរអោយក្នាញ់ខ្លាំងណាស់។
   «ហ៊ឹម??ការងារស្អី ធ្ងន់តែមិនហត់ ?ម៉ាមិនយល់»
   «គឺ...»
   «នេះម៉ា! ម្ហូបដែលម៉ាចូលចិត្ត ឆាប់ពិសាទៅ ត្រជាក់អស់ហើយ»បៀវកាត់សម្តីបៃប៊ល ងាក់ដួសម្ហូបដាក់ចានអោយម៉ា មិនចង់អោយគេនោះនិយាយពាក្យមិនល្អចេញមក ។
   «អរគុណចៅ»ម៉ាញញឹមតបបៀវ ភ្លេចអស់ អ្វីដែលនិយាយមុននេះ ទើបចាប់ផ្តើម ការញុាំអាហារទាំងអស់គ្នា។
   «ល...លោកស្រីធំ»មិនប៉ុន្មាននាទី អ្នកបម្រើក៏ត្រហេបត្រហបមកដល់ កាត់ចង្វាក់អោយអ្នករួមតុអាហារទាំងអស់ងាក់ទៅព្រមគ្នា។
   «មានរឿងអី?»
   «គឺ!!!គឺ...»
   «ជម្រាបសួរម៉ា!»សម្លេងកាត់ បណ្តាលអោយគ្រប់គ្នា ត្រូវសម្លឹងទៅរកប្រភពសម្លេង ម្នាក់ៗភ្ញាក់ផ្អើលគ្រប់គ្នា ម្តេចក៏គេមកដល់ទីនេះ គេមកក្នុងបំណងអី?
   «ហ្វាន់នី...»អ្នកខាងនេះក៏ឧទានទាំងភ្ញាក់ផ្តើលដូចគ្នា។បៃប៊លសម្លឹងទៅនាងទាំង ភាំង  ។
   «សួស្តីបងបៃប៊ល ខានជួបគ្នាមួយរយៈហើយ»
   «មកមានការអី?»ហ្វាន់នីសម្លឹងទៅរកប្រភពសម្លេង មុននឹងញញឹមដាក់ មិនមែនជាបៃប៊ល តែជាម៉ា ។
   «...»នាងមិនតប ដើរទៅក្បែរបៀវ ឯនាយតូចក៏សម្លឹងមកនាងដូចគ្នា មុននឹងនាងពោលបន្ថែម...
   «សុំកន្លែងផង!»
   «ជាសិទ្ធអីនាង មិចក៏មកហ៊ានដេញចៅបៀវ?»ម៉ាមិនស្រណុក ទើបទប់សម្តីមិនបាន វាដូចជាហួសហេតុពេក មិនគោរពសូម្បីតែម្ចាស់ផ្ទះ។
    «ខ្ញុំក៏ជាប្រពន្ធម្នាក់ដែល »
    «នាងសំអាងអី? នៅនឹងមុខប្រពន្ធគេមិចក៏ហ៊ាននិយាយបែបនេះទៅកើត»
    «ខ្ញុំគិតថាម៉ាប្រហែលបានឃើញព័ត៌មាននោះហើយ»
   «នាងមានចេតនាអោយវាទៅជាបែបនេះ!ថ្ងៃនោះខ្ញុំមិនបានដឹងអី»
   «បងថាបងមិនដឹងអី? ចុះនេះជាអ្វី?»
   «ហ្អាស៎???»វាជាប្រដាប់ពិនិត្យទឹកនោម ដែលមានលោត២ឆ្នូតនៅលើនោះ គ្រប់គ្នានៅទីនោះសម្លឹងមកបៃប៊លជាគោល តែមួយ រួមទាំងបៀវផងដែល។
    «ម...មិនពិតទេ!»
    «បងគ្មានទំនួលខុសត្រូវបែបនេះឬ? ខ្ញុំជាអ្នកខូចខាតរឿងនេះបងត្រូវទទួលខុសត្រូវលើខ្ញុំ»
    «ខ្ញុំច្បាស់ខ្លួនឯង ថាមិនបានធ្វើអ្វី!!!»
    «បងស្រវឹងហើយ អាចដឹងទេ? បងមិនសូម្បីតែចាំផងថាបងបានទៅណាខ្លះ »
    «...»ដល់ត្រឹមនេះបៃប៊លក៏ស្ងាត់ មិនមែននាយមិនច្បាស់ជាមួយខ្លួនឯង តែដោយសារក្រសែភ្នែកទាំងម៉ាទាំងបៀវ ត្របាញ់មករកនាយជារួម ទើបហាក់គាំងមិនដឹងហាស្តីបែបណា!
   «...»ឯកាយតូចត្រឡឹងដែលអង្គុយស្តាប់រឿងទាំងអស់មុននេះ ក៏ប្រុងប្រៀបងើបឡើង !គឺចេញពីត្រង់នេះ ចេញអោយផុតមកចង់លឺអ្វីទាំងអស់។
   «ទៅណាចៅបៀវ?»
   «ខ្ញុំមិនឃ្លានទេម៉ា ឡើងទៅខាងលើមុនហើយ !»
   «ប្រញាប់ទៅណា? មិនចង់ទាំងរឿងទាំងអស់ទេឬ?»បានដៃក៏បញ្ឆេះ! ហ្វាន់នីញញឹមបញ្ឈឺរបៀវ !ក៏ដឹងថាខ្លួនមានប្រៀបជាង។យ៉ាងណាៗ ដើរដល់ត្រង់នេះហើយ មិនអាចបកក្រោយបានទេ នាងត្រូវតែបានគេ គេជារបស់នាងតែម្នាក់គត់។
   «រឿងរបស់អ្នកដទៃ ខ្ញុំមិនចង់រវល់!»ទឹកមុខស្មើមិនរេ ក៏មិនបាន រលីងរលោងដូចរាល់ដង ក៏ចង់ប្រាប់ថាបៀវពេលនេះមិនមែនជាបៀវពេលមុន ដែលចេះតែយំ និងចុះញ៉មអ្នកដទៃ។ឃើញទឹកមុននេះហើយហ្វាន់នីក៏ធ្លាក់ទឹកមុខពីញញឹមមកវិញ មកនេះគឺមកចង់បញ្ឈឺគេ ចង់អោយគេឈឺចាប់ ។
   «បៀវ...»បៀវដើរចេញទៅ ឯបៃប៊លក៏ប្រុងងើបទៅតាម តាមអ្នកក្បែរនេះចាប់ដៃជាប់  តើចង់ទៅណា ?មិនទាន់ដោះស្រាយគ្នាទេ។
   «ម៉ាក៏គិតដូចចៅបៀវ! រឿងនេះគិតយ៉ាងមិញក៏គិតខ្លួនឯងចុះ !ម៉ាឈប់ហាម ឈប់ខ្វល់រឿងរបស់ចៅហើយ!»ស្តីចប់ត្រឹមនេះម៉ាក៏ចេញទៅ ។តើនៅធ្វើអ្វី?ពីមុនយកគេមកបង្អួតម៉ាមិនអីចឹង! នៅថាចង់រៀបការជាមួយគេទៀតផង ។ឥឡូវក៏សមបំណងហើយ! ធម្មតា បើប្រដៅមិនស្តាប់ក៏មិនចាំបាច់ប្រដៅ ហាមមិនស្តាប់ក៏ឈប់ហាម រឿងកើតឡើងហើយ អោយគេដោះស្រាយខ្លួនឯងចុះ ចេះធ្វើក៏ត្រូវចេះទទួល។
   «ហ៊ឹស!!!មិចក៏ធ្វើបែបនេះ»សល់តែពីរនាក់គេក៏គ្រវាស់ដៃនាងចេញ ក៏ចង់សួរអោយច្បាស់ថាម្តេចក៏ធ្វើបែបនេះ?
   «ធ្វើអី?»
   «រឿងកូនឆ្កួតឡប់ស្អីនោះ! នាងប្រឌិតឡើងធ្វើអី?»
   «ខ្ញុំមិនបានប្រឌិត»
   «កុហក!!!»
   «ខ្ញុំមិនបានកុហក»
   «...»
   «...»
   «ចេញទៅ! »ស្ងាត់មួយសន្ទុះទើបបៃប៊ល ចេញហាស្តី ទោះនិយាយយ៉ាងណា ក៏នាងស្តាប់គ្នាមិនបាន អីចឹងក៏មិនចាំបាច់ទេនិយាយទៀតទេ ។
   «ខ្ញុំមានកូន មិនទាន់ដឹងដល់អ្នកព័ត៌មានទេ បងអាចសាកគិតបាន ថាតើគួរធ្វើយ៉ាងណា!»
  

អន្ទាក់បេះដូងWhere stories live. Discover now