ភាគទី«៦៩»

282 45 10
                                    

    «ចៅបៀវ! មិនអីទេៗ»បៀវញ័រខ្លួនតតាត់ មិនយល់សោះថាហេតុអីក៏ខ្លាចគេដល់ម្លឹង?
   «កូន...គេមកកូនខ្ញុំមែនទេ! ហ៊ឹកកូនខ្ញុំ»ទើបចាប់ភ្លឹកថាកូននៅក្បែរគេ ទើបបៀវម្នីម្នាចូលទៅបីកូន ចេញពីគេ។
   «បៀវ...»
   «ហ៊ឺ!លែង!!!!»
    ......
    បៃប៊លចូលទៅក្បែរព្រោះខ្លាចថាបៀវនឹងដួល ព្រោះទើបតែសម្រាលពុំទាន់មានកម្លាំងណា អាចដើរ ឈរបានសេរីទេ! តែគ្រាន់តែនាយក្បែរចង់ជួយតែបន្តិចបៀវក៏ក្រាញននៀល ចេញពីគេខ្លាំងៗបាត់ទៅហើយ។
   «បៀវស្តាប់បងសិនបានទេ»នាយអោបជាប់មិនអោយបៀវរើទៅណាបាន ចង់បកស្រាយអោយដឹងថានាយមិនបានលួច ឬឆក់កូនពីបៀវទេ !នាយមិនបានស្អប់ តែនាយស្រឡាញ់ចង់ថ្នាក់ថ្នមចង់មើលថែ។
   «លែង!! ហ៊ឺ...ប្រាប់អោយលែង!»
   «ចៅបៀវៗ ស្អប់អារម្មណ៍សិនចៅ!»ឃើញបៀវគិតថាពីរើបម្រាស់ស្រែកយំ ខ្លួនក៏បីកូននឹងដៃជាប់ខ្លាចថាបៃប៊លនឹងដណ្តើមយកទៅ។ ចុះបើដួលទាំងម្តាយនិងកូនមិនគ្រួសារទៅហើយទេឬ? បែបនេះទើបម៉ានិងអ៊ិនហ្វាត្រូវចូលមកជួយជាប្រញាប់។
   «បងបៃ ទៅក្រៅសិនទៅ!»អ៊ិនហ្វាចូលមក ចេញបងថ្លៃចេញពីបងប្រុស ព្រោះមើលទៅកំពុងភ័យខ្លាំងហើយ។
   «ហ្វា...»
   «ឬក៏ចង់អោយចៅបៀវត្រូវទាស់ស្លាប់សិន!!»មនុស្សដែលទើបតែសម្រាលកូន គឺមិនអាចយំ ឬធ្វើអ្វីធ្ងន់ៗបានទេ មិនអីចឹងច្បាស់ជាទាស់ ទៅជា ងងឹតភ្នែក ឈឺចុកចាប់ពេញខ្លួន ដល់ស្លាប់ក៏អាចមាន ម៉ាមិនមែនចេះតែថាទេ។
   «...»លឺម៉ាស្រែកក្តែងៗ នាយក៏សម្កឹងទៅមើលបៀវបន្តិច! បៀវយំញ័រខ្លួនតតាត់តែដៃនៅតែបីកូនជាប់ ហាក់ខ្លាចក្រែងមាននរណាយកកូនចេញពីខ្លួន។
   «ចេញទៅសិនទៅ! ចាំចៅបៀវស្រួលបួលចាំមកម្តងទៀត»
   «បាទ...»នាយមើលទៅបៀវទាំងទឹកមុខក្រៀមក្រំ អាណិតសែនអាណិត ។ ខ្លួនក៏ទើបតែសម្រាល តែបែរជាមកជួបអារម្មណ៍ភិតភ័យបែបនេះ តែទោះជាយ៉ាងណាក៏មិនហ៊ានព្រលែងទុកកូនតូចចោលដែល គឺស៊ូស្លាប់ដើម្បីកូន។
   រហួតដល់នាយព្រមដើរចេញទៅខាងក្រៅ។ បែរវិលមកមើលក្នុងបន្ទប់ឯណ្ណេះវិញ បៀវនៅ
តែយំដង្ហក់ញ័រខ្លួនដដែល យំហើយយំំទៀតសឹងតែរីកងខ្លួនទៅហើយ។ រអាម្មណ៍នៅតែគិតថាគេម្នាក់នោះនឹងមកដណ្តើមកូនខ្លួនប្រាកដណាស់។
   «ម៉ា...ហ៊ឺៗ...គេមកដណ្តើមកូនខ្ញុំមែនទេ?  ហ៊ឹកហ៊ឺ»
   «អង្គុយសិនមកចៅ»ម៉ាទាញចៅប្រសារអោយអង្គុយលើគ្រែសិន។ ព្រោះម្នាក់នេះនៅតែយំបីកូនជាប់ ដូចប្រុងព្រៀមតែដាក់មេប្រូចទេមើលទៅ។
   «ខ្ញុំមិនអោយទៅគេទេម៉ា! ហ៊ឺៗ មិនអោយទេ...»
   «មិនអីទេចៅៗ ម៉ានៅទីនេះហើយកុំភ័យអី»
   «បើគេមកយកកូន តើត្រូវធ្វើយ៉ាងមិច? ហ៊ឹកហ៊ឺ...»
   «បៃប៊លមិនបានមានបំណងបែបនោះទេចៅ!»ម៉ាអង្វែលក្បាលអោយឈប់យំ សរសៃរនៅខ្ចីនៅឡើយទេ យំអីក៏យំយ៉ាងនេះ មិនអាណិតកូនតូចដែលនៅក្នុងដៃដែលមិនដឹងអីទេហ្អ៎?
   «ទេ!គេស្អប់ខ្ញុំ! គេច្បាស់ជាចង់បំបែកកូននិងខ្ញុំ! គេមិនអោយខ្ញុំមានក្តៅសុខទេម៉ា...ហ៊ឹកៗ ហ៊ឺ»ពោលដល់ប្រយោគនេះទឹកភ្នែកក៏រិតតែស្រកស្រោចលើសដើម ។តើគេនឹងយកកូនចេញពីខ្លួនទេ? កូនដែលទើបតែឃើញពន្លឺថ្ងៃក៏ត្រូវបែកពីម្តាយបែបនេះឬ? ម្តេចក៏ជីវិតនេះវាអភ័ព្វអ្វីម្លេះ?
   «បៃប៊លមិនបានស្អប់ចៅបៀវទេ»
   «គេស្អប់! ហ៊ឹក គេនិយាយខ្លួនឯងថាគេស្អប់ខ្ញុំ ហ៊ឺ»
   «តែពេលនេះគេស្រឡាញ់!»
   «...»លឺបែបនេះអ្នកដែលយំខ្លាំងមុននេះក៏ប្រែជាយំស្ងាត់ៗមិនលឺសម្លេងវិញ ព្រោះភាំងនឹងអ្វីដែលម៉ាកំពុងនិយាយ! ហ៊ឹស! កំប្លែកពេកហើយដែលគេមកស្រឡាញ់ខ្លួន ក្រែងគេកំពុងរួមរស់ជាមួយមនុស្សដែលគេស្រឡាញ់មែនទេ! នៅមានកូនរបស់គេទៀត គេច្បាស់ជាមិនស្រឡាញ់កូនរបស់ខ្លួនទេ ព្រោះគ្រាន់តែជាកូនដែលកើតចេញពីការស្អប់របស់គេ។
  

អន្ទាក់បេះដូងWhere stories live. Discover now