ភាគទី«៦៥»

252 46 3
                                    

    ក្នុងផ្ទះស្ងាត់គ្មានមនុស្ស ឬក៏បៀវសម្រាលកូន ចុះបើមែន អោយនាយទៅរកបៀវនៅពេទ្យណា ! បើអាមេរិកសុទ្ធសឹងតែពេទ្យធំៗគ្រប់កន្លែងបែបនេះ ឬក៏នាយត្រូវនៅចាំទីនេះដល់ព្រឹក តែបេះដូងនាយលោកតសឹងតែគាំងទៅហើយ រំភើបអរណាស់កាលដែលសុខៗ ក៏ជួបមនុស្សជាស្រឡាញ់ដោយមិនបានស្មានទុក។
   «បងនឹកអូនណាស់ បៀវ!»
......
   គ្រប់ពាក្យគ្រប់ម៉ាត់គឺអាចពោលស្តាប់តែម្នាក់ឯង តែមិនយូរទេ គេនឹងពោលពាក្យនេះចំពោះមនុស្សដែលនាយស្រឡាញ់អស់ពីចិត្ត បេះដូង ទោះពីមុននាយធ្លាប់ពោលថាស្អប់តែវាមិនមែនជាពាក្យពិតទេ ។តាមពិតនាយស្រឡាញ់ ស្រឡាញ់តាំងតែពីដំបូងមកម្លេះ គ្រាន់តែពាក្យដែលពោលនោះ នាយមិនទាន់យល់ពីខ្លួនឯង តែពេលនេះនាយយល់ហើយ យល់ច្បាស់គ្រប់យ៉ាង ថាបេះដូងមួយនេះគឺសម្រាប់តែបៀវម្នាក់ប៉ុណ្ណោះ។
   ពេលនេះនាយធ្វើអីមិនបានទេ មានតែចាំស្អែក ចង់ខលទៅអ៊ិនហ្វាក៏មិនបាន ព្រោះខ្លាចម៉ាដឹង ម៉ានឹងយកប្រពន្ធគេគេចចេញទៀតមិនខាន! មានតែម្យ៉ាង គឺចាំមើលអោយដល់ថ្ងៃស្អែក ស្អែកអ្វីៗនឹងដូចដើម គេនឹងថ្នាក់ថ្នម មើលថែបៀវអោយល្អ មិនសាងកំហុសម្តងទៀតឡើយ។
...
   អ្វីៗក៏ឈានចូលដល់ព្រឹកថ្មីជារហ័ស.
   បៀវបន្ទាប់ពីចេញពីបន្ទប់វះកាត់ ក៏ត្រូវប្តូរមកបន្ទាប់ធម្មតា ។បែរសម្លឹងទៅមើលលើគ្រែអ្នកជំងឺ ឃើញថាម្តាយ និងទារកតូចកំពុងតែគេងជិតគ្នា ។ពេលនេះហ្វាមិននៅ ព្រោះត្រូវម៉ាប្រើអោយទៅយករបស់ប្រើប្រាស់នៅផ្ទះ ឯម៉ាផ្ទាល់ក៏មិនបាននៅជមួយបៀវ ព្រោះ ត្រូវមានធុរៈចុះទៅទិញអាហារ និងផ្លែឈឺនៅខាងក្រោមជាមួយជាមួយអ្នកបម្រើមួយភ្លែត។ឯបៀវពេលនេះក៏នៅតែពីរនាក់កូនតូច ។
   តក់!!
   ទឹកភ្នែកមួយតក់ក៏ស្រកចុះ ខណៈដែលសម្លឹងដល់វង់ភត្រារបស់កូន ជាកូនដំបូង ជាកូនដែលម្តាយខំលះបង់គ្រប់យ៉ាងដើម្បីអោយកូនម្នាក់គត់ ។តែពេលនេះទឹកភ្នែកអ្នកម្តាយក៏ស្រក់ចុះ ស្រក់ចុះព្រោះអន់ចិត្ត! ព្រោះកូនកាត់ទៅរកគេទាំងអស់ សឹងតែ90%ទៅហើយ! អ្វីៗគឺចប់ហើយ  មិនគិតស្រម៉ៃថានឹងបានជួបជុំជាមួយគេវិញទេ រឿងកន្លងដែលធ្លាប់ឈឺចាប់ក៏ខំបំភ្លេចហើយ បែរពេលនេះកូនតែមួយក៏កាត់ទៅគេទាំងស្រុង វារិតតែកើនអារម្មណ៍ឈឺចាប់ ទ្វេដង។កូនដូចគ្នាក៏បាន តែកុំដូចពេក ខ្លួនស៊ូណាស់ព្រោះកូនម្នាក់នេះ តែគេបែរជាលំអៀងទៅរកប៉ាៗគេទាំងស្រុង ។សប្បាយចិត្តពេលកូនកើតមក តែអន់ចិត្តដែលកូនកាត់ទៅរកគេ។
   «ង៉ា...»ទារកដែលគេងជិតក៏យំតិចៗ។
   «កុំយំកូន អ៊ឺៗ កុំយំ...»បៀវអង្វែលកូនតិច មុននឹងឈោងយកទឹកដោះគោះដាក់លើតុក្បែរនេះអោយកូនបៅ ។ មាត់តូចត្រមិច ក្រហមព្រឿង ប្រឹងបឺតបឹមទឹកដោះគោឃើញហើយធ្វើអោយអ្នកជាម្តាយ ក្រឺតក្នាញ់ ញញឹមលាយទឹកភ្នែក។
   ពេលសម្រាលកូនមនុស្សគ្រប់គ្នាប្រហែល មានប្តីនៅជិត ចាំមើលថែ អោយកម្លាំងចិត្ត ខុសតែបៀវ ដែលត្រូវសម្រាលកូនតែឯងជាមួយនឹងគ្រូពេទ្យ ។ គិតពេលណាក៏ឈឺចាប់ពេលនោះ តាំងពីដើម គេមិនដែលខ្វល់ គិតតែពីធ្វើបាបអោយយំរាល់ថ្ងៃ ។
   «មិនអីទេ! កូនមានតែម៉ាក់ក៏បានណា៎»បៀវពោលញញឹម មើលទៅកូនតិចៗ ទាំងក្តីអាណិតចំពោះកូន។ តើពេលនេះប៉ាគេយ៉ាងមិញហើយ មានដែលនឹករលឹកគិតដល់បៀវទេ? ប្រហែលជាអត់ទេ ព្រោះ គេកំពុងតែមានក្តីសុខជាមួយមនុស្សដែលគេស្រឡាញ់ ពេលនេះហ្វាន់នីក៏ប្រហែលជាកំពុងជិតសម្រាលកូនដូចគ្នា ឬក៏សម្រាលរួចហើយក៏មិនដឹង!!!!!
   ក្រាក
   ទ្វាបើកឡើងទើប បៀវរហ័សជូតទឹកភ្នែកចេញជាប្រញាប់ មិនចង់អោយម៉ាសង្ស័យ សួរច្រើន ។ម៉ាចូលមកដោយមានរបស់ប្រើប្រាស់ខ្លះ និងអាហារ ក៏ហួសយកទៅទុកលើតុមុននឹងលើកកៅអីមកអង្គុយជិតគ្រែចៅ។
   «ចៅមិចហើយចៅបៀវ? មិនស្រួលត្រង់ណាប្រាប់ម៉ាលឺទេ!»
   «ខ្ញុំមិនអីទេម៉ា»
   «ហ្អឹម...មិនអីក៏ល្អហើយ!នឹងបានឆាប់ចេញពីពេទ្យ ព្រោះពេទ្យប្រាប់ថាបើសុខភាពចៅបៀវល្អ មួយអាទិត្យនឹងចេញបានហើយ!»
   «បាទ ម៉ា...»បៀវញញឹមខ្សោះព្រោះគ្មានកម្លាំង ។
   «ចៅទួតម៉ាៗ មឹមទោះទៅគួរអោយស្អប់ដល់ហើយ»ម៉ាបែរនិយាយទៅទារកតូចវិញម្តង !មើលចុះ មុនប៉ោងៗ ថ្ពាល់ក្រហម បបូរមាត់ផ្កាឈូកស្តើងគួរអោយស្រឡាញ់ដល់ហើយ។
   «ចៅទួតម៉ាសំណាងអើយសំណាង!»
   «...»ឯបៀវដែលស្តាប់ក៏មិនបានតបអ្វី ព្រោះមិនទាន់យល់ពីអ្វីដែលម៉ាពោល។
   «ចៅទួតសំណាងហើយ ដែលកាត់មកម៉ាៗធំ បើកាត់ទៅប៉ាៗចប់ហើយ មុខក៏មិនបាន ចរិកក៏អន់ថែមទៀត »
   «????»
  
 

  
  

អន្ទាក់បេះដូងWhere stories live. Discover now