ភាគទី«១៨»

326 43 6
                                    

មួយស្របក់បៃប៊លក៏បីបៀវចេញមក មុននេះមិនមែនត្រឹមតែងូតទឹក ប៉ុន្តែបៃប៊លអុកឡុកបៀវ រហូតត្រូវខ្សោះអស់កម្លាំងពីខ្លួន ទើបគេឈប់ ។
   «ទៅក្រោមកើតអត់???»
   «ហ៊ឹក...»បៀវមិនមាត់ តែពេបមាត់យំ អោយចុះទៅយ៉ាងមិច?៊ បើគេលេងទាំងយប់ ទាំងថ្ងៃបែបនេះ! អ្នកណាទ្រាំទ្ររួច!!!!
   ...............
   «អីចឹងនៅនឹងហើយ ចាំយើងទៅយកអាហារមក»ថាហើយបៃប៊លក៏ប្រញាប់ ផ្លាស់ខោអាវញាប់ដៃញាប់ជើង ព្រោះមុនមកប្រាប់ម៉ាថាងូតទឹកតែមួយភ្លែត ប៉ុន្តែនេះឈានដល់រាប់ម៉ោងហើយ។
   «...»បៀវយំស៉ឺតសត មិនមាត់រកគេ ក៏ខឹងតែធ្វើអីមិនបាន ! បើគេនៅតែបែបនេះ មួយខែមកទាន់ទេ ខ្លួននឹងស្លាប់មិនខាន់! ត្រឹមបំពាន់បៀវរាល់យប់វាហួសពេកទៅហើយ នៅឆ្លៀតឆ្មក់ពេលថ្ងៃបាន១-២ទៀត! នេះមនុស្សមិនតុក្កតាឯណាដែលអោយគេធ្វើអីតាមចិត្តនោះ។
   បៀវមិនតប នាយក៏មិនចង់ធ្វើបាប ទើបចុះទៅក្រោម តែគ្មានអ្នកណានៅ ព្រោះពេលនេះក៏ក្បែរម៉ោង១ទៅហើយ គិតថាប្រហែលគ្រប់គ្នាញុាំអាហាររួចអស់ហើយ  ទើបនាយបញ្ជារអោយអ្នកបម្រើរៀបចំអាហារតែម្តង ទើបយកអោយបៀវនៅខាងលើ។
   «ងើបមក ខ្ញុំយកអាហារមកហើយ»
   «ខ្ញុំអត់ឃ្លានទេ ហ៊ឹក!»យំឡើងហ៊ាទឹកភ្នែកទឹកសម្បោរ អត់មិនអោយនាយសើចមិនបាន!
  «ចុះអាផ្សេងឃ្លានអត់??»បៃប៊លនិយាយបែបបង្កប់ន័យអោយបៀវដឹង បើថាមិនញុាំបាយទេ គេក៏មានអាផ្សេងអោយញុាំជំនួសបាយ។
   «...»បៀវយល់បំណងគេ ទើបងើបអង្គុយឆ្ងក់ ព្រមញុាំបាយដែលគេយកមក។ឯគេក៏ទៅអង្គុយពូក ចុចទូស័ព្ទធ្វើមិនដឹង! គេមិនញុាំ ព្រោះមិនឃ្លាន ដោយសារគេឆ្អែត ឆ្អែតដោយសារញុាំអូន!
...........
   យប់ព្រលប់ម៉ោង៩យប់ វិមានធំស្កឹមស្កៃ នៅតែមានភ្លើងបើកភ្លឺពាស់ពេញទាំងអស់ ព្រោះពេលគ្រប់គ្នា កំពុងរៀបចំ ត្រៀមខ្លួន ដើម្បីដំណើរកំសាន្តទៅសមុទ្រព្រឹកស្អែកនេះ។
   ក្រលេកមកមើលភរិយាមួយគូថ្មីថ្មោង ម្នាក់កំពុងអានសៀវភៅធ្វើមុនដឹង ឯម្នាក់ទៀត កំពុងរៀបចំបត់ឈុតសម្លៀកបំពាក់រៀបដាក់វ៉ាលី ។បៃប៊លមិនបានខ្វល់ មិនបានជួយ ព្រោះតែមានបៀវរៀបចំអោយជាស្រេច ទើបមិនបាច់ហត់នឹងអង្គុយរើសសម្លៀកបំពាក់។
   «ឈុតស្អីនឹង???»បៃប៊លសួរទៅបៀវ ខណៈដែលឃើញកាយតូច ទាញរ៉ូបទាំងប៉ុន្មានរលាស់បត់ ដាក់ក្នុងវ៉ាលី។
   «ឈុតគេង!»បៀវ ភ្លឹសៗមើលទៅគេ តិចគេស្តីអោយទៀតទៅ???
   «ពាក់ខ្លួនឯង???»
   «គ្រាន់ដាក់ទៅសាគួរ ខ្លាចថាម៉ាសួររក»ម៉ាទិញអោយ ប្រាប់ថាទុកពាក់ពេលទៅសមុទ្រ ទើបបៀវដាក់ទៅ តែក៏មិនបានចង់ស្លៀកពាក់ឈុតអស់ទាំងនេះដែល ។
   «ហ៊ឹសៗ!!»សុខៗបៃប៊លក៏សើចឡើង ទើបបៀវត្រូវមើលមុខគេភ្លឹសៗ ! គេក៏ចេះសើចដែលណ៎ ស្មានថាបានស្រែក ធ្វើមុខដូចតោអីតើ!
   «លោកសើចអី?»
   «មកនេះមើល!»សុខៗ គេក៏ហៅទៅជិត។
   «!!!»បៀវភ្នែកសព្រាត រករត់ទៅម្ខាង ព្រោះមើលទៅគេដូចជាមិនស្រួល! តែមិនទាន់បានរត់ទៅណាផងគេក៏ស្រែកកាត់។
   «អោយមកនេះ!!!»ហៅមកស្រួលៗមិនតាម ទើបបៃប៊លត្រូវស្រែកដាក់មួយអស់សម្លេង។
   «...»បៀវផ្តើមញ័រខ្លួន ក្តោបដៃជាប់ ដើរទៅរកគេ ទាំងបេះដូងលោតញាប់ ឯភ្នែកក៏រលីងរលោងទៀតហើយ ! បៀវភ័យតែមិនហ៊ានជាមួយគេ ទើបបានត្រឹមទៅឈរក្បែរគេ ឱនមុខចុះមិនហ៊ានប្រឈប់។
   «រាងបែបនេះមែនទេ ចង់ពាក់ឈុតនោះទាក់ទាញយើង !!!»គេមើលរាងតូចពីលើដល់ក្រោម មុននឹងពោល អោយរាល់យប់ហើយបែបមិនទាន់ស្ងប់ទើបទាក់ទាញបន្ថែម  កុំគិតថានាយមិនដឹងអោយសោះ តែតឿៗបែបនេះ ទាក់ទាញនាយឯណារួច។
  «???»តើគេគិតអី? គិតថាបៀវចង់ទាក់ទាញគេឬ? រាល់ដងបៀវមិនព្រមរាល់លើក តែគេបង្ខំ ហើយពេលនេះបែរជាប្រើភាសាមើលងាយគ្នាទៀត!
   «យ៉ាងមិចនិយាយត្រូវចំណុចមែនទេ ទើបស្ងាត់?»
   «ខ្ញុំមិនបានទាក់ទាញ!»
   «កុហក! មនុស្សឯងពុតត្បុត រាល់ដងធ្វើជាយំ តែតាមការពិតក៏ចង់ឡើងញ័រខ្លួន»
   «ខ្ញុំមិនបានចង់បាន ជាលោកខ្ញុំរិតតែរអា អា៎...»និយាយមិនទាន់ផុត គេក៏ចាប់ដៃតូចជាប់ រហូតបៀវស្រែកយៃ ។
   «កុំមកសម្តីខ្លាំង!!!»បៃប៊លសម្លុត សម្លក់បៀវជាប់ខាំថ្គាមទប់អារម្មណ៍ខឹង ព្រោះមិនចង់ធ្វើបាប ។ គេខឹងដែលបៀវហ៊ានតមាត់ ឌឺដងបកអោយគេ! មានតែគេទេ ដែលអាចនិយាយបាន បៀវគ្មានសិទ្ធ !
   «លែងទៅ ខ្ញុំឈឺ!»បៀវរើចេះតែគេលែង មុននឹងពោល...
   «បើមិនចង់ឈឺខ្លួន លើកក្រោយនិយាយអីអោយគិតផង ឋានៈខ្ញុំមិនដូចឯង មិនមែនចេះតែនិយាយតាមចិត្តបានទេ!»ថាហើយគេក៏គ្រវាស់ដៃបៀវ សឹងតែដួលផ្កាប់មុខ ហើយគេក៏ឡើងលើគ្រែគេងបាត់! ឯបៀវក៏មិនហ៊ាននិយាយអ្វីទៀត ទើបត្រឡប់មករៀបចំការងាររបស់ខ្លួនវិញ។
   រួចរាល់អស់បៀវក៏រៀបចំកន្លែងគេង គឺសាឡុងនេះឯង យប់នេះក៏សំណាងដែលគេមិនធ្វើបាប ទើបបៀវគេងបានស្ងប់ខ្លះ ។
......
   ព្រឹកព្រលឹមថ្ងៃថ្មី !
   ឡាន២គ្រឿងរៀបចំមុខភូមិគ្រិះ ត្រៀមចេញ ! ពេលនេះទើបតែម៉ោងប្រាំមួយព្រឹកនៅឡើយ តែព្រោះចង់ដល់ឆាប់ទើបត្រូវងើបចេញពីព្រឹកបែបនេះ ។
   «រួចអស់ហើយមែន?»ម៉ាសួរទៅគ្រប់គ្នាដែលនៅទីនេះ ឃើញថាជុំគ្នាហើយ  តែមុននឹងចេញទៅត្រូវសួរអោយអស់សិន ខ្លាចថាភ្លេចរបស់អ្វីផ្សេងៗ។
   «រួចហើយ!»បៃប៊លឆ្លើយ ឯគ្រប់គ្នាក៏អូខេ មិនមានអ្វីត្រូវភ្លេចឬខ្វះទេ ព្រោះសុទ្ធតែរៀបចំពីយប់គ្រប់ៗគ្នា។
    «បៃប៊ល បៀវ និង ហ្វា ជិះឡានខាងមុខចុះ  ឯឡានខាងក្រោយទុកអោយចាស់ៗ»
   «បាទ»
   «អីចឹង ចេញដំណើរទៅកុំអោយថ្ងៃជាងនេះ»ថាហើយគ្រប់គ្នាក៏ឡើងឡានចេញដំណើរទៅ។

  
   
  
  

អន្ទាក់បេះដូងWhere stories live. Discover now