ភាគទី«៥៧»

309 53 5
                                    

   «...»ម៉ាមិនបានស្តីតប បណ្តោយអោយគេនិយាយចុះ ទាន់ពេលនេះស្រវឹងអាចនិយាយចេញគ្រប់យ៉ាងបាន ព្រោះពេលនេះម៉ាកំពុងថត! ថតvdoផ្ញើអោយចៅប្រសារមើល ហើយដឹងថា ចៅប្រុសម៉ាពិតជាស្រឡាញ់បៀវពិតមែន។
   «បៀវប្រហែលជាសប្បាយចិត្តដែលអាច គេចចេញទៅបាន»
   «...»
   «បៀវប្រហែលជាមានថ្មីហើយ!»
..................
   ...អាមេរិក ...
   ទីង...
    សម្លេងរោទ៍ចេញពីទូរស័ព្ទលាន់ទីង ដែលទុកក្បែរដំណេកមនុស្សដែលកំពុងគេង ប្រឹងស្រវ៉េស្រវ៉ាទាំងភ្នែកមមីមមើម គឺគ្មានអ្នកណាក្រៅពីបៀវទេ ។ពេលនេះក៏មិនមែនពេលយប់អីដែល គឺម៉ោងដប់ព្រឹក តែគេងនេះក៏មិនមែនដោយសារតែខ្ជិលច្រអូស ដេកទ្រមក់ដែរ គឺដោយសារតែឈឺ ព្រោះមួយរយៈក្រោយនេះក៏វិលមុខញឹកញាប់ មិនដឹងថាមកពីមូលហេតុអី?
   «????»ឃើញជាVDOដែលម៉ាផ្ញើរមក ក៏ឃើញរូបអ្នកខ្លះ អង្គុយផឹកស្រា៤-៥ដបតែឯង។ក៏មិនទាន់ចុចមើលវាទេ ខ្លាចថាបេះដូងដែលខាន រង្គោះរង្គើយូរនោះ នឹងត្រឡប់មកឈឺចាប់ម្តងទៀត។ ឃើញរូបគេពេលណា ក៏ផ្តើមស្កៀបទ្រូងខាងធ្វេង មិនចង់ជួប ឃើញមុខគេងទៀតទេ ចង់បំភ្លេចអោយបាត់មិនសូម្បីតែរលឹក។ តែនេះជាលើកទីមួយហើយដែលម៉ាផ្ញើVDOរបស់គេមក ថាមិនត្រូវគេផឹកស្រាព្រោះខូចចិត្តរឿងសង្សាផងក៏មិនដឹង?
តក់!
   ទឹកភ្នែកមួយដំណក់ក៏ស្រក់មកបានសម្រេច មុននឹងសាមីខ្លួន លើកដៃវាស់ជូតចេញ ប្រះខ្លួនគេងវិញ។ត្រមុះក៏ផ្តើមតឹងដកដង្ហើមស៊ឺតសត ឯក្បាលក៏ចាប់ឈឺខ្ទោកៗមួយរំពេញ ។
   «ហ៊ឹក!!!»គិតថានឹងមិនមើលvdoនេះទេ តែហាមចិត្តមិនបាន ទើបទាញទូសព្ទទូរសព្ទយកមកបើកមើលទាំងទឹកភ្នែករហេមរហាម។
   (ហេតុអីក៏គេចទៅយូរយ៉ាងនេះ?)
   (ពេលនេះបៀវនៅទីណា ?តើមានដឹងទេថាមនុស្សរងចាំ ទាំងយប់ ទាំងថ្ងៃ ចាំរាល់ថ្ងៃមិនដែលភ្លេចឡើយ)
   (យើងសុំទោសបៀវ! សុំទោសដែលមិនធ្លាប់ល្អដាក់ ! សុំទោសដែលសម្តីអាក្រក់ដាក់...សុំទោស! សុំទោសដែលតែងតែធ្វើបាប)
   (យើងត្រូវការបៀវ តើដឹងទេ?)
   (នឹកគេខ្លាំងមែនទេ?)
   (នឹក! នឹកខ្លាំង)
   (នឹកអ្នកណា?)
   (នឹកប្រពន្ធ )
   (ចុះប្រពន្ធដែលថានឹងជាអ្នកណា?)
   (បៀវ! គឺបៀវជាប្រពន្ធតែម្នាក់)
   (ចុះស្រឡាញ់បៀវអត់?)
   (ស្រឡាញ់! ហ៊ឹក ខ្ញុំស្រឡាញ់គេហើយម៉ា...)
   (ហ៊ឹម...កុំយំអីចៅ មិនយូរទេចៅបៀវនឹងមកវិញ)
   (គេលែងមកវិញហើយ!)
   (ហេតុអី? ហេតុអីក៏ដឹងថាចៅបៀវលែងមកវិញ)
   (បៀវស្អប់ខ្ញុំ!)
   (បៀវប្រហែលជាសប្បាយចិត្តដែលអាច គេចចេញទៅបាន)
   (បៀវប្រហែលជាមានថ្មីហើយ!)
   «ហ៊ឹកៗ»គ្រប់ពាក្យសម្តីគ្រប់ម៉ាត់ដែលស្តាប់លឺចេញពីមាត់គេទាំងប៉ុន្មានធ្វើអោយបៀវត្រូវយំហ៊ូ ទប់ទឹកភ្នែកមិនជាប់ដូចបាក់ទំនប់។
   «ស្រា! ព្រោះតែស្រាហ៊ឹក...លោកអត់ដែលស្រឡាញ់ខ្ញុំទេ! លោកនិយាយព្រោះតែលោកស្រវឹងស្រា ហ៊ឹក!»គេនិយាយបានក៏ព្រោះតែស្រា គ្រប់ពាក្យ គ្រប់ម៉ាត់ដែលនិយាយមកទាំងអស់គឺសុទ្ធតែស្រាបញ្ជា តែអារម្មណ៍គេមិនបែបនោះឡើយ។គេស្អប់ គេមិនចង់ជួបមុខ គេធ្វើបាប ទាំងនោះជាទង្វើដែលបៀវចង់ចាំ នោះគឺជាទង្វើពិត មិនមែនព្រោះតែស្រាដូចជាពេលនេះ។
   ទោះពេលនេះ បេះដូងមួយនេះ ត្រូវការគេយ៉ាងណាក៏ដោយ តែនឹងមិនត្រឡប់ទៅរកគេវិញឡើយ ។ជួបគ្នាតទៅមុខទៀត ក៏គ្មានក្តី ជួបគ្នាតែត្រឹមនេះនឹងអស់ទុក ផុតព្រួយ រស់នៅរៀងខ្លួន។
    ឃើញvdoនេះពេលណាខួរក្បាលក៏ចេះតែគិតមិនឈប់ ។បៀវវាស់ជូតទឹកភ្នែកស្អាត នាំរាងកាយដែលគ្មានរៀបចំខ្លួនចុះទៅខាងក្រោម គិតថាទៅរកការងារធ្វើវិញល្អ ព្រោះមិនចង់គិតរឿងខ្លះនាំស្មុគ្រស្មាញខួរក្បាលគិតអីមិនចេញ។
   «អ្នកប្រុសបៀវ ក្រែងមិនស្រួលខ្លួនមែនទេ ចុះមកធ្វើអី?»
   «មិនអីទេ ចាំខ្ញុំជួយធ្វើ »
   «តែអ្នកនាងហ្វា...»
   «លាងបន្លែអោយខ្ញុំបន្តិច!!»មិនអោយអ្នកបម្រើស្តីចប់ទាន់ ទើបបៀវកាត់។ ទឹកមុខស្មើៗ ធ្វើអោយអ្នកបម្រើខ្លាច ទើបធ្វើអ្វីតាមតួនាទីដែលចាហ្វាយប្រើ។
   ដល់ម៉ោង១១អាហារក៏រួចល្មម ឯអ៊ិនហ្វាក៏មកដល់ដូចគ្នា ទើបត្រូវរៀបចំអាហារដើម្បីញុាំតែម្តង។
   «បងថ្លៃជាហើយមែនទេ?»អ៊ិនហ្វាសួរ ព្រោះប៉ុន្មានថ្ងៃនេះបៀវវិលមុខញឹក សំណាងហើយដែលមានមនុស្សនៅផ្ទះចាំមើលថែ មិនអីចឹងហ្វានឹងត្រូវដាក់ច្បាប់ឈប់មើលថែបងថ្លៃមិមខាន។
   «គ្រាន់តែនៅវិលតិចតួចប៉ុណ្ណោះ!»
   «មិនបាច់ធ្វើអីក៏បាន »
   «មិនអីទេ...»
   «បងឧស្សាហ៍ពិតមែន កាលខ្ញុំនៅជាមួយបងបៃ អោយគាត់ញុាំមីតែញយ ព្រោះខ្ញុំអត់សូវចេះធ្វើម្ហូបទេ»ហ្វាមិនត្រឹមតែនិយាយ ប៉ុន្តែនៅមានសើចកក្អឹក នឹកអស់សំណើច កាលនៅជាមួយបងប្រុស ពេលណាដែលនាងមិនបានទៅទិញរបស់ក្រៅញុាំ ក៏អោយបងប្រុសញុាំមីតែញឹក ណាអ្នកជាបងក៏ខ្ជិលថែមទៀត អោយញុាំមី សមហើយ។
   «...»អ្នកនិយាយសើចខខិក តែអ្នកដែលស្តាប់បែរជាទម្លាក់ទឹកមុខទៅជាក្រៀមស្រពោនបន្ទាប់ពីលឺឈ្មោះរបស់គេ មុននេះក៏ភ្លេចហើយ ឥឡូវមានអ្នកមករំលឹកទៀត។
   «ប...បងថ្លៃ»ហ្វាទើបតែចាប់អារម្មណ៍ឃើញបៀវ ។
   «មិនអីទេ អ្នកនាងហ្វា...»
   «អោយខ្ញុំសុំទោសផងដែលនិយាយមិនបានគិត»ហ្វារអៀស ឱនមុខចុះតិចៗ ។មាននេះចំជាចង្រៃមែននិយាយរកផ្លូវទុក្ខទាល់តែបាន។
   «ខ្ញុំមិនអីទេអ្នកនាងហ្វា កុំគិតច្រើនអី»បៀវញញឹមវិញតិចៗ ទាំងគ្មានកម្លាំង ព្រោះមិនចង់អោយប្អូនថ្លៃអាក់អន់ស្រពោនចិត្តទៀត។
   «អីចឹងញុាំទៅ នេះ! មួយនេះដែលបងចូលចិត្ត»ហ្វាញញឹមតបវិញ គិតទៅក៏ឆាប់លួងម្យ៉ាង ។អាយុម្ភៃជាងហើយ តែចរិកនៅដប់ប្រាំបី ។ បងប្អូនថ្លៃទាំងពីរក៏ចាប់ផ្តើមញាំអាហារ ហ្វាយកចិត្តដួសអាហារដាក់ចានបៀវញឹក ដឹងថាបងថ្លៃគិតច្រើន យកចិត្តបន្តិចបៀវនឹងសប្បាយចិត្ត។
...
   «បងថ្លៃ! ធ្វើអីនឹង?»បន្ទាប់ពីបញ្ចប់អាហារនាពេលថ្ងៃត្រង់ ចានអាហារទាំងអស់ត្រូវតម្រៀបដាក់ក្នុងថាសគរលើគ្នា ដោយបៀវរាបនឹងជញ្ជូនទៅហើយតែមានអ្នកខាតទាន់។
   «ខ្ញុំយកចានទៅលាង»
   «ហយ៎!មិនបាច់ទេៗ អោយមកខ្ញុំវិញមក»
   «តែ...»
   «តែអី?មិនស្រួលខ្លួនមិនអីចឹង បងថ្លៃទៅគេងទៅ ចាំខ្ញុំរៀបចំទុក»អ៊ិនហ្វាទាញថាសដាក់ចានអាហារ មកខាងខ្លួន អោបជាប់ ព្រោះបងថ្លៃគេមុខស្លេកដូចត្រាំទឹកកកហើយនៅចង់ធ្វើការទៀត ពិតជាយ៉ាប់ណាស់។
   «អីចឹងខ្ញុំសុំឡើងទៅខាងលើហើយ»
   «ទៅចុះៗ»
   កាយតូចក៏បង្វិលខ្លួនតម្រង់ទៅខាងលើ ឈានបានតែពីរជំហានក៏...
   «...»បៀវលើកដៃទប់ក្បាល ព្រោះវាល់កំពុងតែវិលហើយ ។ដៃម្ខាងទប់កៅអីដៃម្ខាងទៀតក៏ទប់ក្បាល  ព្យាយាមទប់លំនឹងខ្លួន ព្រោះវាកំពុងតែចង់ដួលទៅហើយ។
   «បងកើតអីនឹង?»
   «មិន...មិនអីទេ»
   ព្រូស!!!!!!!!!!
   «បងថ្លៃ!!!!!!!!»
   «អ្នកប្រុសបៀវ!!!!»

  
   

អន្ទាក់បេះដូងWhere stories live. Discover now