«!!!»ដៃតូចក៏វាស់ដៃគេចេញ បែរខ្លួនទៅម្ខាង ។
«???»បៀវកើតអីនាយមិនដឹង? តើមិចក៏ប្លែកៗអីចឹង? ឃើញបែបនេះនាយក៏មិនសួរច្រើន ទើបដាក់ខ្លួនគេងតាម មុននឹងអោបកាយតូច តែត្រូវម្ចាស់ខ្លួនគេបេះដៃចេញ ឯនាយចង់ឈ្នះ នៅតែប្រឹងអោយជាប់រហូត...
«ហ៊ឹស!!!ឌឹបៗៗ...»បៀវខឹង បែរខ្លួនមករកគេ មុននឹងគក់ទ្រូងមាំពីរបីដៃ ។
.................................
កាលដែលគក់ទ្រូងគេហើយ តែគេមិនមាត់នោះ ក៏បែរមកម្ខាងវិញទៅមុខក្រម៉ូវ ។
«កើតអី! ប៉ុន្មានថ្ងៃនេះប្លែកម្លេះ?ឆាប់ខឹង ឆេវឆាវ នៅហ៊ានវាយប្តីទៀត»អត់ឆ្ងល់មិនបាន ពីមុនម្នាក់នេះខ្លាចគេឡើងញ័រ ឥឡូវហ៊ានខឹង ហ៊ានទះតប់នាយទៀតផង ពេលខ្លះក៏ខ្មើតគួរសមដែល។
«...»ទៀតហើយឃើញទេ! ពេលគេសួរក៏មិនខ្ចីស្តីរក ។
«ហ៊ឹស!!!»អត់មិនបានក៏រកចាប់ថើបប៉ុន្តែបៀវក៏រុញចេញមួយទំនេរ ។
«ខឹងរឿងអីក៏និយាយមក ចាំបាច់ស្ងាត់បែបនេះធ្វើអី?»អត់ទម្លាប់ទេដឹងអត់ ធ្លាប់សុភាពៗ ខ្លាចៗ មកបែបនេះមិនសូវសាំសោះតែក៏គួរអោយក្នាញ់។
«...»
«ស៊ឺត!!!»អត់មិនបានក៏ដាក់មួយខ្សឺតចង់វៀចថ្ពាល់។
«ហ៊ឺ...ឌឹប!!!ទៅថើបស្រីរបស់លោកទៅ!!»បៀវញីថ្ពាល់ខ្លាំងៗ គក់ទ្រូងគេមួយដៃ មុននឹងពោល។
«???»
«ចេញទៅ!!!ខ្ពើមណាស់!!!»ដៃតូចៗ លើករុញទ្រូងគេ តែអាចធ្វើអីបានទៅ កម្លាំងប៉ុនស្រមោចបែបនេះ ទើបបណ្តាលអោយនាយកម្លោះចាប់ដៃជាប់មិនលែង។
«ប្រច័ណ្ទមែនទេ?»អាចជាបៀវប្រច័ណ្ទហើយ ប្រហែលព្រោះបានឃើញរូបនោះ ។
«អ្នកណាប្រច័ណ្ទ? ជារឿងរបស់លោកទេតើ»
«ប្រពន្ធត្រូវប្រច័ណ្ទប្តីបែបនេះហើយ»
«ខ្ញុំមិនមែនប្រពន្ធលោក!»
«មិនមែនប្តីប្រពន្ធគេគេងជាមួយគ្នា ថ្ងូរជាមួយគ្នាហ្អ៎?»
«និយាយអីក៏ឈ្លើយម្លេះ?»
«និយាយការពិត»
«មិនមែនជាការពិត»
«ចុះបើបែបនេះពិតទេ?»កាយមាំទាញកាយតូចមកនៅក្រោមទ្រូង នាយសង្រ្គប់ពីលើញញឹមឌឺដាក់ប្រពន្ធ។
«ចេញទៅខ្ញុំធ្ងន់»
«រាល់ដង១ម៉ោង ២ម៉ោងមិចក៏មិនស្រែកថាធ្ងន់ផង ឃើញតែបិទភ្នែកចំហមាត់រាល់តែលើក»សង្កត់តែបន្តិចក៏ស្រែកធ្ងន់ រាល់លើពេលគេងជាមួយគ្នា នាយសង្កត់រាប់ម៉ោងអត់ដែលស្រែកថាធ្ងន់ផង មានតែស្រែកថាឈឺ ឈឺ អីបែបនឹង។
«ន៎ែ...កុំមកឈ្លើយជាមួយខ្ញុំណា! អ៊ឹប...»បៀវច្រានគេចេញតែគេចាប់ដៃជាប់ ផ្គួបទៅលើ សង្កត់បបូរមាត់អោយស្ងាត់មាត់ មិន គំរោះគំរើយដាក់នាយទៀត។
សម្លេងរើបម្រាស់លឺឡើង ដោយកាយតូច។ដំបូងក៏រើខ្លាំងៗ តែយូរទៅក៏ស្ងាត់ឯកឯង ។
«...»នាយកម្លោះប្រលែងដៃដកខ្លួនចេញពីការថើប ងើបសម្លឹងមើលមុខប្រពន្ធឃើញថាបៀវធម្មតាមិនបានយំ នាយញញឹមដាក់តិចៗមុននឹងចង់ឱនទៅត្របាក់បំបូរមាត់តូចច្រមិចបោះម្តងទៀត។
ឌឹប!!ប្រូស!!!
«អ៊ួយ!!!!!»ធ្លាក់ពីលើគ្រែបានសម្រេច។មុននេះក៏ឃើញគេស្ងៀមស្មានថាគេព្រម មិនគិតបៀវខូចបែបនេះសោះ ។ធាក់ត្រង់ណាមិនធាក់ មកធាក់ចំកូនប្រុសរបស់គេ។ទប់មិនជាប់ទេ ទើបយកដៃទៅខ្ទប់ត្រង់នោះជាប់ ខ្ជឹបមាត់ទប់សម្លេង ប្រហែលជាបាក់ចុងហើយក៏មិនដឹង វាចុកអួលណែនណាស់ តិចប្រើការលែងកើតទៅ មិនទាន់បានកូនប្រើផង។
«អោយស្លាប់ទៅមនុស្សឆ្កួត»ស្រដីត្រឹមនេះ កាយតូចក៏ងើបចុះពីពូក រត់ត្រុយទៅក្រៅបាត់ ព្រោះថាបើហ៊ានតែនៅយូរ គេចាប់បាន ច្បាស់ជាចប់មិនខាន។
«ងាប់បាត់ហើយទេដឹងកូនប៉ា!!»គេខ្ទប់បណ្តើរ ត្អូញបណ្តើរ ក៏នឹកខឹងក្រឺតក្នាញ់ដល់អ្នកដែលរត់ចេញមុន ចាំមើលចុះនាយសងសឹកមិនអោយរំលងយប់នេះទេ ។
«ខ្លាំងបែបនេះនឹងយកភ្លោះ៣-៤តែម្តងចាំមើល!!ស៊ឺត...អូយ...ឈឺ!ឈឺណាស់វើយ»មាត់រអ៊ូតែដៃក៏ក្តោបអាក្នុងខោមិនឈប់សោះ មួយជើងណា៎ បើមិនឈឺទើបវាចម្លែក។ក៏សឹងតែស្រែកយំទៅហើយ តែយំទៅវាមិនរួច។
រហូតក៏មកដល់ពេលល្ងាចជាបន្ត ។ល្ងាចនេះក៏មិនខុសពីល្ងាចរាល់ដង ផ្ទះបាយក៏តែងតែមានរាងតូចចាំជួយចម្អិនចាត់ចែងអាហារជានិច្ច វាជាទម្លាប់ទៅហើយ មិនធ្វើក៏មិនបាន ចេះតែមិនស្រណុក ទោះម៉ាហាមហើយក្តី តែមនុស្សចូលចិត្តចូលចង្រ្កានបើនៅស្ងៀមៗក៏ធ្វើមិន។
ផឹប!!!
រវល់តែចាត់ចែងផ្សំគ្រឿងលិចកើត សុខៗ ក៏មានដៃមឹកពីណាមកក៏មិនដឹងស្រវ៉ាអោបជាប់សឹងតែធ្វើអោយរាងតូចត្រូវភ្ញាក់ទៅហើយ។
«ហ៊ើយ...លែងមើល»
«ធ្វើម្ហូបអី?ឈ្ងុញណាស់»គេមិនប្រលែងចេញពីរាងតូចទាំងដែលគេកំពុងបេះដៃនាយចេញ តែបែរជាឱនឈ្ងោកមកហិនក្លិនខ្លួនក្រអូបឆ្ងុញរបស់ប្រពន្ធ តែបែរជាសរសើរខ្លួនម្ហូប ។ម្ហូបក៏ឆ្ងុញតែចាញប្រពន្ធគេទេ ហិតពេលណាក៏ចង់ហូបពេលនោះ ។
«ហ៊ឹស!!បើលោកហ៊ានតែរញ៉េរញ៉ៃ ខ្ញុំសំពងមែបណា!!!»បៀវព្យាយាមប្រលេះដៃគេចេញរហូតដល់បាន ក៏នៅមានលើកវែកសម្ល មកគម្រាមគេទៀត ។មិនបាននិយាយលេងទេ បើគេហ៊ានតែសុាំញុាំច្រើនបែបនេះខ្លួននឹងសំពងពិតមែន ! ម៉ាក៏នៅផ្ទះ ដូចជាគ្មានអ្វីដែលត្រូវភ័យ។
«យូរទៅប្តីនៅជិតលែងហើយ???»
«លោកសុាំបែបនេះអ្នកណាចង់នៅជិត!»
«ឯងឈ្លើយមកពីណាហ្អាស៎បៀវ???»សម្តីក្អឺត ធ្វើអោយគេក្រឺតក្នាញ់ ក៏ចង់ចូលទៅចាប់ក្រញិចនៅនឹងកន្លែង តែបៀវក៏លើកវែកចង់សំពងទើបគេព្រមឈប់មួយកន្កែង។ក្នុងចិត្តក៏សង្ស័យហេតុអីក្មេងនេះឥឡូវកាច ឆេវឆាវចម្លែក ឬក៏នៅជិតម៉ាយូរឆ្លងតាមទេដឹង។
«ចេញទៅខ្ញុំធ្វើម្ហូប!»
«...»
«បើអត់ទៅលោកត្រូវខ្ញុំសម្ពងមិនខាន»
«ហ៊ើយ...ទៅហើយៗ»នាយចង់ឈ្នះ ចង់ឈ្នះទើបបៀវលើវែកគម្រាម នាយក៏ព្រមស្ងាត់ ចេញមកក្រៅទាំងចិត្តនៅមិនស្ងប់។
«
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?