«ដេកអង្រឹងចុះអាច្រម៉ក់...»
....
រហូតក៏ឈានចូលដល់ព្រឹកព្រលឹមសារជាថ្មី!
ក្រាក...
«បៃប៊ល!!!!»
...
សម្លេងរំពងពេញបន្ទប់ដាស់អោយមនុស្សដែលគេងគៀកកើតគ្នាពីយប់ត្រូវភ្ញាក់មកទាំងគូ ។ ទាំងពីរនាក់មើលមុខគ្នាមុននឹងសម្លឹងទៅម៉ាទាំងភ្ញាក់ផ្អើល។
ទ្រនិចនាឡិកាទើបតែម៉ោង៦ព្រឹកទេ ម៉ាអត់ការងារធ្វើឬយ៉ាងបានភ្ញាក់លឿនយ៉ាងនេះ?
«ម...ម៉ា»បៃប៊ល។
«ស្លាប់...ស្លាប់ហើយចៅទួតរបស់យើង!»ម៉ាដើរវាងមករកចៅទួតសំពណ្វចិត្ត មុននឹងលើកចៅមកបីទាំងកំពុងគេងលក់នៅឡើយ។ វាគិតយ៉ាងមិចបានជាហ៊ានដាក់កូនអោយដេកអង្រឹងហើយខ្លួនឯងទៅដេកលើគ្រែជាមួយប្រពន្ធវិញ បើកូនធ្លាក់គិតយ៉ាងមិច?
«...»ស្ងាត់ៗ ឃើញម៉ាភ្លេចខ្លួននឹងចៅទួតបាត់ ទើបបៀវលបៗ ចុះពីលើគ្រែរត់ចូលបន្ទប់ទឹកបាត់ ព្រោះខ្លាចត្រូវមាត់ម៉ា។
«?????»បៃប៊លចង់ហាម តែមិនទាន់ហាស្តីផង បៀវចូលបន្ទប់ទឹកបិទទ្វាជិតបាត់ទៅហើយ។ ច្បាស់ហើយ...ច្បាស់ជាត្រូវមាត់ម៉ាតែនាយម្នាក់ទេ ព្រោះប្រពន្ធកំហូចយករួចខ្លួនបាត់ហើយ។
«គេងលើពូកវិញណាចៅទួតរបស់ម៉ា»ម៉ាប៉មបីចៅពៅមកដាក់លើពូកវិញ។រៀបចំអោយរួចរាល់ ទើបងាក់មករកបៃប៊ល។
«ខួរក្បាលគិតអី? មិចក៏អត់ចៅគិតសោះអីចឹង បើកូនធ្លាក់ពីលើអង្រឹងគិតយ៉ាងមិច?»
«មិនធ្លាក់ទេម៉ា កូនទើបតែ២ខែ មិនទាន់ចេះរពិសទេ»កូននាយ នាយស្រឡាគ់ស្រាប់ហើយ។ណាកូនទើបតែពីរខែ មិនទាន់ទាំងចេះក្រឡាប់ផង ទើបនាយហ៊ានដាក់លើអង្រឹង។
«ក្មេងគួរតែមានម្តាយនៅជិត មិនមែនអោយកូនគេងតែឯងឆ្កុយៗអីចឹងទេ!!»
«អីចឹងខ្ញុំទិញឧបករណ៍មកកែអោយធំជាង»បើម៉ាមិនពេញចិត្ត នាយទិញឧបករណ៍មកតគ្រែអោយធំជាងនេះក៏បាន ពេលគេងនឹងបានគេងទាំង ប៉ា ម៉ាក់ហើយនិងកូន។
«មិនបាច់ទេ! គេងលើសាឡុងទៀត»ថាហើយម៉ាក៏បែរមកមើលមុខចៅទួតវិញ ខ្ជិលប្រលាក់មាត់ជាមួយគេច្រើន។
«បើអីចឹងទៅប្រទេសថៃវិញ ខ្ញុំទិញផ្ទះថ្មីហើយ នាំប្រពន្ធកូនទៅនៅទីនោះតែម្តង មិនអោយម៉ាពិបាកយាមមុខក្រោយបែបនេះទៀត។
«បៃប៊ល!!!»ម៉ាងាក់មកសម្លក់គេវិញ គ្រហឹមដើមក ។នេះអាចៅម្នាក់នេះចង់ផ្គើនមែនទេ? មិនស្គាល់ភ្លើងក្តៅឬយ៉ាងមិច បែបចង់បែកប្រពន្ធម្តងទៀតហើយមើលទៅ។
«អិក្ហ អិង្ង៉ា...»ភ្លាមៗនោះ ក្មេងតូចក៏យំពេបឡើងតិចៗ ព្រោះមានសម្លេងរំខាន។ ដៃក៏រវើកនៅមិនសុខ បោចមួក បោចភួយព្រោះមួម៉ៅដែលមានមនុស្សមករំខានទាំងកំពុងគេង។
«អ៊ូៗ...អាល់ហ្វីនចៅ...ចៅទួតរបស់ម៉ា កុំយំណា កុំយំ...»ម៉ាលើកចៅមកបី បំពេរអោយគេងវិញ ចៅអាច្រម៉ក់នៅប៊ូញមាត់ស្រួចមិនព្រមគេងសោះ។ឯម៉ាក៏មិនបានចាប់អារម្មណ៍ទឹកមុខអ្នកដែលប្រតិកម្មនៅក្បែរនេះដែល។
«អាល់ហ្វីន...អាល់ហ្វីនអីគេម៉ា?»
«គឺជាឈ្មោះ»
«ឈ្មោះនរណា?»នាយមិនសូវបានជួបម៉ា ទើបមិនដឹងថាម៉ាហៅឈ្មោះកូនបែបនេះ ព្រោះរាល់ដង មិនដែលចូលមកជួបបៀវពេលណានៅទេ ដូច្នេះទើបនាយមិនដឹងថាម៉ាដាក់ឈ្មោះកូនបែបណា។
«អ៎េ...ឈ្មោះចៅទួតរបស់ម៉ានោះអី មិចក៏សួរច្រើនយ៉ាងនោះ?»ម៉ាសម្លក់ មុននឹងងាក់មកបំពេរបមបី មាត់ជីពអូចៗ លេងជាមួយចៅទួតវិញ។
«មិចក៏អត់ស្រដៀងខ្ញុំ និងបៀវ?»
«មុខស្រដៀងម៉ា អោយដាល់ឈ្មោះស្រដៀងឯង?»
«ស្រដៀងម៉ា???»នាយគាំង គាំងសម្តីម៉ា ប៉ាកូនគេចេញមកពុម្ភតែមួយម៉ាហ៊ាននិយាយថាដូចគាត់ទៅរួច ។កូននាយមិចនឹងអាចដូចម៉ា មុខពិបាកហើយ នៅចរិកយ៉ាប់ទៀត។
«ត្រូវហើយ អែលស្រដៀងនឹង អាល់ ! ហ្វី ស្រដៀងនឹង ហ្វីន! អែលហ្វីស្រដៀងនឹងអាល់ហ្វីន តើយល់ទេ?»ម៉ានិយាយមួយៗ អោយច្បាស់ អោយយល់ ម៉ាមិនមែនចេះតែដាក់ៗនោះទេ ម៉ាមើលមុខមើលក្រោយ គុណគូឃើញថាឈ្មោះនេះល្អទើបម៉ាដាក់អោយ។
«ទេ...ខ្ញុំអត់ស្រឡាញ់ឈ្មោះនឹងទេ! មិនដាក់ឈ្មោះនឹងទេ»
«មិនស្រឡាញ់អត់ទៅ តែម៉ាស្រឡាញ់យល់ទេ?»
«ម៉ាគិតអី ប្រពន្ធខ្ញុំខំពពោះ៩ខែ១០ថ្ងៃ តែសូម្បីតេឈ្មោះក៏គ្មានសិទ្ធដាក់អោយកូន? ឈ្មោះនេះខ្ញុំមិនទទួលទេ ទុកអោយបៀវជាអ្នកដាក់ឈ្មោះកូន»កូននាយ មុខដូចនាយ តែបែរជាឈ្មោះស្រដៀងម៉ា ទាំងដែលបៀវជាអ្នកបង្កើត នាយមិនព្រមទេ ឈ្មោះកូនត្រូវតែកាត់ទៅបៀវហើយនឹងនាយ។ កូនពៅ កូនពូជផង ដាក់ឈ្មោះខុសឆ្កុយពីឪម្តាយ មិចនឹងកើត?
«ចៅបៀវព្រមហើយ ឃើញដូចជាមិនអីទេ! ដាក់ឈ្មោះដូចម៉ាក៏ល្អ មុខស្រដៀងម៉ា បើចរិកស្រដៀងម៉ាទៀត ល្អលើសពីល្អហើយ»
«ឈ្មោះកូនខ្ញុំត្រូវផ្តើមពីអក្សរ“ប” ក្រៅពីនេះខ្ញុំមិនអោយដាក់»
«តែម៉ាដាក់រួចហើយ ឈ្មោះត្រូវតែស្រដៀងម៉ា»
«បើម៉ាចង់ដាក់ឈ្មោះខ្លាំង បង្កើតកូនខ្លួនឯងហើយដាក់ឈ្មោះទៅ តែនេះកូនខ្ញុំម៉ាគ្មានសិទ្ធ»
«អាបៃ!!!!»
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?