«នៅនេះ!!!»គេញ៉ុល របស់ខ្លះ មកប៉ះត្រគៀកបៀវ ជួយមិនបាន អោបធម្មតាតើ តែម្នាក់នេះបែរជារើខ្លាំងៗ រហូតដល់អារបស់ខ្លះក៏ងើបឆ្ងក់ មិនអោយដំណឹង គិតទៅខឹងលឿនពិតមែនកូនប៉ា។
«លែងខ្ញុំទៅ ...»បៀវ រើចេញ ទើបតែយល់ភាសារបស់គេ ដឹងច្បាស់ថាគេគិតអី ក៏ប្រឹងបេះដៃគេចេញតែគេអោបជាប។
«ទៅងូតទឹកពីរនាក់ ចាំប្តីដុះខ្លួនអោយ»
....................................
«ខ្ញុំមិនងូតជាមួយលោកទេ!!!»បៀវបេះដៃគេចេញមួយទំហឹង បង្ករសម្លេងង៉ក់ងរ សម្លេងខឹង បណ្តាលអោយអ្នកដែលអោបពីក្រោយនោះ សើចតិចៗ ព្រោះបានញោះអោយរាងតូចខឹង។
«គ្រាន់តែងូតទឹកជាមួយប្តីសោះពិបាកត្រង់ណា?»
«អត់ពិបាកទេ តែខ្ញុំមានដៃមានជើង ចេះងូតខ្លួនឯងហើយ»
«អ៎...បែបនេះហ្អ៎?»
«...»
«តែថ្ងៃនេះប្តីឧស្សាហ៍ ចង់ងូតអោយប្រពន្ធ»
«អា៎...ដាក់ខ្ញុំចុះ!!លែងណា៎!!»រាងតូចច្រឡឹង ត្រូវគេលើកបីឡើង ចូលទៅក្នុងបន្ទប់ទឹកបាត់ទាំងពីរនាក់។ មួយស្របក់ ក៏បង្ករលាន់លឺសម្លេងចេញមកក្រៅស្តាប់ពុំបានភាសា...
យូរម៉ោងគួរសម ទាំងពីរនាក់ក៏ចេញមកវិញ ដោយរាងកាយក្រាស់ក្រាលគ្មានល្វែងខាងលើ បីរាងតូចចេញមក មុននឹងទម្លាក់លើពូកថ្នមៗ។
«...»គ្រាន់តែរាងកាយដល់ពូក បៀវបង្ខិតខ្លួនទៅម្ខាងនៃគ្រែ គេងបែរខ្នងដាក់បៃប៊ល ដែលកំពុងឈរមើលញញឹមតិចៗនោះ។ទើបនាំខ្លួនឡើងលើគ្រែតាមខិតទៅគៀកកើយរាងតូច។
«ជុប៎...»ស្នាមថើប ទម្លាក់លើស្មាសខ្ចី ដោយថ្វីមាត់នាយក្រាស់ ប៉ុន្តែបៀវបែរជាក្រញែងគេចចេញ។ក៏ដឹងច្បាស់ថាកំពុងខឹង។
«សុំទោស!លើកក្រោយមិនអោយជ្រុលបែបនេះទៀតទេ»ជ្រុល?តើជ្រុលអីមានដឹងទេ?គឺគេជ្រុលលេងដៃធ្ងន់ យកម្តងហើយម្តងទៀត តាមតែចិត្ត ទាល់តែរាងតូចទ្រាំលែងបាន យំអង្វរទើបគេព្រមឈប់។ក៏មិនបានតាំងចិត្ត ប៉ុន្តែរាងតូចច្រឡឹងមួយក្តាប់នេះទាក់ទាញនាយពេក ឃើញពេលណាក៏អត់ទ្រាំមិនបាន ទើបជ្រុលម្តងហើយម្តងទៀត ទាល់តែបៀវយំអោយទាល់តែបាន។
«...»បៀវមិនតប ព្រោះសម្តីគេយកជាការមិនបាន និយាយ១០ម៉ាត់ជឿបានមួយម៉ាត់ មនុស្សគេផ្អែមក្រៅ តែល្វីងក្នុង ខាងក្រៅសម្តីផ្អែមស្រទន់ តែខាងក្នុងកំពុងស្អប់ ចង់សម្លាប់ខ្លួនផងក៏មិនដឹង។
«សន្យាណា...សន្យា! ថាមិនធ្វើបែបនឹងទៀតទេ...»ឃើញបៀវមិនតប ទើបនាយលើកម្រាមដៃកូនឡើង បើនិយាយតែមាត់បៀវមិនជឿ អីចឹងខ្លួនស្បថក៏បាន ព្រោះក៏មិនចង់ឃើញរាងតូចយំឬព្រងើយបែបនេះឡើយ។
«មិនបាច់ទេ!!!»សម្លេងឆ្មាបន្លឺឡើង រុញដៃគេចេញ ។
«បៀវ...»
«ចេញទៅ!»គេនៅតែមិនឈប់ ទើបរាងបែរខ្លួនមក រុញទ្រូងគេចេញ តែគេមានះ នៅមិនព្រមទៅណា ទើបបៀវខឹងងើបអង្គុយឆ្ងក់ បម្រុងចុះពីលើគ្រែតែចាប់ដៃជាប់។
«ចង់ទៅណា?»
«មិនគេងជាមួយទេ! លោកនិយាយច្រើនណាស់»បៀវបេះដៃបៃប៊លចេញ តែគេមិនព្រមលែង គិតឬថាកម្លាំងស្តួចស្តើងបែបនេះ អាចអាចរើទៅបាន!
«លែង!!!»
«ឡើងគេងវិញ! យើងឈប់និយាយហើយ»
«...»
«លឿន!!!មិនគេង ឬក៏ចង់បាន២-៣ទៀត»រាងតូចនៅតែរឹងទទឹង ទើបនាយគម្រាម តែបើបៀវមិនស្តាប់បង្គាប់នាយនឹងមិននិយាយលេងទេ ដាក់អោយណាណីតែម្តង។
«អ៊ឹក...»អ្នកខ្លះក៏ពេប បេះដៃគេចេញ ត្រឡប់មកគេងកន្លែងដើមវិញ ឯបៃប៊ល ក៏ដាក់ខ្លួនគេងតាម មុននឹងទាញ ក្តឹបមនុស្សយកមកអោប។
«ចង់ទៅលេងសមុទ្រអត់?»គិតថាគេងទៅហើយ តែបែរជានឹកចង់ទៅលេងសមុទ្រទើបនាយពោល។ក៏មិនចង់ទៅអីណាស់ណាទេ គ្រាន់មិនចង់នៅក្បែរម៉ា គឺទើសទាល់ណាស់ ចង់ទៅលំហែរស្ងាត់ៗ បានពីរនាក់ប្រពន្ធគ្មានអ្នករំខាន ។ម៉ាមកវិញបែបនេះចាំតែចាប់កំហុសនាយទេ ស្រួលមិនស្រួលម៉ាបំបែកបន្ទប់ប្តីប្រពន្ធគេទៀតមិនខាន។
«អត់ទេ...»
«មិចក៏មិនចង់ទៅ?»
«ទើបតែទៅហើយ»
«អ៎ៗ...ភ្លេចអោយឈឹងថាទើបតែទៅសមុទ្រ»យ៉ាប់ណាស់ អត់ទាន់មានកូនប្រើផង ក៏ចាប់ផ្តើមភ្លេចទៅហើយ ។
«អីចឹង...ចង់បោះតង់លើភ្នំអត់?»គេសួរបន្ត បើទៅសមុទ្រ បោះតង់លើភ្នំក៏បាន ហើយមិនហៅអ្នកណាទៅដែល សុំទៅតែពីរនាក់ប្រពន្ធទេ ចង់ធ្វើអីក៏បាន គ្រាន់តែគិតក៏អែមដែល។
«អត់ទៅទេ...»
«មិចក៏មិនទៅ?»
«មិនចង់ទៅទេ!!»
«មិចក៏មិនចង់ទៅ???»កុំប្រាប់ណាថា មិនចង់នៅក្បែរប្តី ឬក៏ទៅលួចលាក់ជាមួយអាណា បើនាយដឹង ល្អមើលមិនខាន! ឃើញម្នាក់នេះព្រងើយៗ មិនចង់ស្តីបែបនេះ គឺធ្វើអោយដួងចិត្តមួយនេះប្រហែលក្តៅក្រហាយភ្លាមៗ។
«ខ្ញុំមិនចូលចិត្តភ្នំ! លោកប្រាប់ថាឈប់និយាយនោះអី ? មិចក៏និយាយច្រើនម្លេះ!»
«...»
«ហ៊ឹស!!»បៀវបេះដៃដែលគេអោបចេញ ខិតទៅម្ខាង មិននៅជិតទៀតទេ គេម្នាក់នេះសុាំច្រើនណាស់ ពីមុនក៏មិនដែលបែបនេះ ចុះឥឡូវក៏និយាយច្រើនម្លេះ ចង់ដេកពួនក៏មិនបាន គេរករឿងមិនឈប់។
«ក៏បានៗ...គេងក៏បាន»ចប់សម្តី គេទាញកាយតូចមកអោបជាថ្មី មុខតូចច្រមិច ជ្រប់នឹងទ្រូងមាំ ដកដង្ហើមវែងៗ សម្ងំគេង ក៏មិនបានរើបម្រាស់ការអោបរបស់គេដែល។
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?