(គ្មានលើកក្រោយ វាត្រូវតែល្ងាចនេះ បើបងមិនមកខ្ញុំប្រាប់រឿងយើងដល់ម៉ាហើយ»នាងមិនបាននិយាយលេង តែធ្វើមែន បើគេហ៊ាននាងនឹងលេងមិនអោយស្ងប់ឡើយ។
(ហ្វាន់នី!!!!)
(យ៉ាងមិច ព្រមឬអត់?)
(បានៗ ម៉ោង៦ជួបគ្នា...»បៃប៊លដកដង្ហើមធំ មុននឹងតបទៅហ្វាន់ គេមិនគួរសោះ មិនគួរភ្លេចខ្លួនអោយមានរឿងបែបនេះសោះ។
................
(អីចឹងអូនបិទហើយ)
(ឈប់ៗ ភ្លេចថាម៉ោង៦រវល់ហើយ ដូរមកម៉ោង៤វិញចុះ)ទើបតែនឹកឃើញថាបងជួបនាងម៉ោង៦ចុះបៀវ អ៊ីចឹងដោះស្រាយរឿងជាមួយហ្វាន់នីហើយ ចាំជួបបៀវតាមក្រោយ។
(រវល់ជាមួយអ្នកណា?)
(គ្មានអ្វីទេ ប៉ុណ្ណឹងបានហើយ)មិនអោយអ្នកម្ខាងទៀតសួរច្រើនជាងនេះទាន់នាយក៏បិទ! ព្រោះមិនចូលចិត្តអោយអ្នកណាមកចេះសួរនាំ មកចេះដឹងរឿងគេ គេមិនចូលចិត្ត។
...
រហូតមកដល់ម៉ោង៤ល្ងាច ។កាយសង្ហារងើបចេញពីតុធ្វើការមុននឹង ទាញទូរស័ព្ទមកមើលទីតាំងដែលហ្វាន់នីបានផ្ញើរ ទើបរៀបចំចេញទៅ។
មិនយូរគេក៏មកដល់ភោជនីយដ្ឋានល្បីមួយ។ គេចុះពីលើឡានចូលទៅ តាមបុគ្គលិកនាំទៅ ។ មើលទៅការណាត់ជួបលើកនេះវាជាលក្ខណះឯកជន ព្រោះកន្លែងដែលខ្លួនណាត់ជួប គឺវានៅដាច់ដោយឡែកពីគេពុំមានមនុស្ស។
«សុំអញ្ជើញបាទ»មកដល់អ្នកបម្រើក៏ ណែនាំដល់បៃប៊លដែលក្បែរនោះ បង្ហាញទិសដៅដែលនារីរូបកំពុងអង្គុយចាំ។
«អរគុណ»ថាហើយបៃប៊លក៏ចូលទៅ ភ្នែកនាយក្រលេកមើលជុំវិញ គិតឆ្ងល់ហេតុអីក៏ចាំបាច់មកណាត់ជួបសម្ងាត់អីបែបនេះ ធម្មតាៗក៏បាន ណាមួយនាយក៏មកមិនយូរ។
«បងមកហើយ»ហ្វាន់នីញញឹមស្រស់ ក្រោយក្រលេកមកឃើញបុរសដែលគេរងចាំ មកតាមការណាត់។ នាងរត់វឹងមករកគេ គៀកដៃជាំមុននឹងបណ្តើរចូលតុ។
«មានអីក៏និយាយមកបងប្រញាប់!»ដាក់គូទអង្គុយភ្លាម បៃប៊លក៏និយាយភ្លែងព្រោះមិនចង់ខកណាត់ជាមួយម្នាក់នោះ គេកំពុងតែខឹងខ្លួនស្រាប់ផង បើខកណាត់គេទៀតគេខឹងស្លាប់មិនខាន។
«ញុាំអីសិនទៅ!»
«តែបងប្រញាប់!!!»
«ខ្ញុំខំកម្មង់អាហារដែលបងចូលចិត្ត ញុាំបន្តិចសិនទៅ»នាងមិនខ្វល់ រក្សាទឹកមុខញញឹមស្រស់ដែលតបទៅគេ ។
«...»
«យ៉ាងមិចហើយ! ហេតុអីក៏ប្រញាប់ម្លេះ ? ញុាំបង្តិចក៏បានអោយអូនអស់ចិត្ត ឬក៏ពេលនេះស្អប់អូនហើយមែនទេ? បងប្លែកណាស់ដឹងអត់?»ឃើញបៃប៊លធ្មឹងមុខមិនស្រស់ ទើបនាងដើរតួកម្សត់អោយគេអាណិត ។ នាងចង់ក្បែរគេ ចង់អោយគេដូចមុន! តើដឹងទេ ថាពេលនេះគេប្លែកណាស់! គេមិនដែលខកទៅ ឬក៏ពេលដែលនាងខលមកគេក៏ព្រមលើ ឯពេលខ្លះទៀតគេមិនបានលើក ចង់ណាត់ជួបក៏ពិបាក គេមកជួបម្តងៗ ក៏មិនបាន នៅយូរសោះ។
«បងញុាំក៏បាន ! តែបងដាក់កំហិត គឺមិនអោយលើសម៉ោង៦ទេ»គេក៏អាណិតពិតមែន ទើបព្រមទទួលញុាំអាហារមួយពេលនេះ ។នាយផ្ទាល់ក៏ប្រញាប់ទើបមិនចង់សូញសាញច្រើន នាំតែខាតពេលជាងនេះ ពេលនេះម៉ោង៥ដូចគ្នា ព្រោះទម្រាំនាយចេញមកក៏ម៉ោង៤ជាងទៅហើយ។
«ចា៎ស ញុាំទៅ»នាងញញឹមស្រស់ ដួសអាហារដាក់ចានអោយគេ ។ឯបៃប៊លក៏មិនបានខ្វល់ គេក៏ព្រមញុាំ ញុាំអោយរួចនឹងអាលបានទៅជួបបៀវម្តង ពេលនេះប្រហែលជារៀបខ្លួនចាំហើយ។
មួយស្របក់ អាហារមួយពេលនេះក៏បានបញ្ចប់ ។ រាងមាំលូកដៃមកទាញទឹកផឹកក្អឹកៗ មុននឹងដាក់ចុះទើបនាយនិយាយ...
«និយាយមក»គេនិយាយភ្លាម ហាក់ជ្រួលច្រាល ពេលនេះម៉ោងក៏គៀក៦ល្ងាចទៅហើយ។
«បងញុាំតិចណាស់»នាងនិយាយហីៗ លេងសើចបែបមិនខ្វល់ខ្វាយ ។
«កុំសុាំញុាំច្រើនហ្វាន់ បងប្រញាប់!»
«អូខេនិយាយក៏បាន...អូនគិតថាបងគួរលែងលះជាមួយគេហើយ...»
«???»
«វាល្មមហើយ គិតទៅក៏យូរគួរសម »
«បងធ្វើមិនបាន! បងធ្វើមិនបានទេហ្វាន់»
«ហេតុអីក៏មិនបាន ? ម៉ាក៏ដឹងថាបងមិនស្រឡាញ់គេ វាមានអីពិបាកទៅ!»
«ម៉ាមិនព្រមទេ»ម៉ាស្រឡាញ់បៀវសឹងអី រឿងអីដែលម៉ាព្រមនោះ នាយផ្ទាល់ពេលនេះក៏ហាក់ស្រពិចស្រពិល មានអារម្មណ៍ថាអាណិតគេយ៉ាងណាក៏មិនដឹង!
«បើម៉ាមិនព្រម ក៏ប្រាប់គាត់ពីរឿងពួកយើងទៅ»ហ្វាន់នីនិយាយឡើងដោយគ្មាន ភាពអៀនខ្មាស ! ព្រោះខ្លួនត្រូវតែទាមទារ ទាមទារតំណែងជាប្រពន្ធមកជារបស់ខ្លួន ព្រោះតាំងតែពីដើម គឺនាងតែម្នាក់ ដែលសាកសមជាប្រពន្ធរបស់បៃប៊ល។
«បងធ្វើមិនបាន»
«បើបងមិននិយាយ ទុកខ្ញុំជាអ្នកនិយាយខ្លួនឯង»
«បងមកនិយាយតែបែនេះបងទៅវិញហើយ ព្រោះរឿងលែងលះវាមិនអាចទៅរួច!!»
«វានឹងអាចទៅរួច បន្ទាប់ពីផុតយប់នេះ»
«!!!!»ដំណើរដែលរៀបនឹងដើរចេញទៅ ក៏ឈប់អាក់មួយកន្លែងវិញ ភាំងនឹងអ្វីដែលហ្វាន់នីបាននិយាយមុននេះ ។ប្រាកដណាស់ថាហ្វាន់នីនឹងគិតរឿងមិនល្អទៀតហើយ។
«ក...កើតអី?»សុខៗ ក៏មានអារម្មណ៍ថាមានចំហាយក្តៅភាយៗចេញពីខ្លួន ផ្តើមបែកញើសសស្រាក់ឡើងមក តើខ្លួនអីទៅ?
«នៅចង់ទៅវិញអត់?...»ហ្វាន់នីមកគៀក លើកដៃអោប.កគេ ញញឹមដាក់គេតិចៗ៊
«ល..លែង»បៃប៊លរើចេញ តែនាងអោបជាប់មិនលែង មុននឹងលោទៅរកទៅរកបបូរមាត់មនុស្សប្រុសម្នាក់នេះ។នឹងថើប ថើបមាត់គេថ្នមៗ រហូតដល់គេឈ្លក់វវង្វេងតាម។
«ហ្អឹស!!!»បៃប៊លតាំងស្មារតីបាន ទើបច្រានហ្វាន់នីចេញពីខ្លួន រត់ចេញក្រៅយ៉ាងរហ័ស ព្រោះដឹងថាមានអ្វីមិនស្រួលផ្តើមកើតឡើងហើយ បើនៅបន្តិចទៀតច្បាស់ជាវីវរមិនខាន។
«បងបៃប៊ល»នាងក្រមុំឯណេះ មានត្រឹមហៅ តែតាមមិនទាន់ព្រោះគេរហ័សក៏ទៅបាត់។
មកដល់ខាងក្រៅបៃប៊ល ក៏ប្រញាប់ប្រញាល់ បើកឡានមកភូមិគ្រិះ ទាំងវេទនា។ ពេលមកដល់ក៏ឡើងពីខាងលើយ៉ាងប្រញាប់ ព្រោះដឹងពេលនេះជាតិថ្នាំវាកំពុងសាយភាយពេញរាងកាយហើត ដូច្នេះខ្លួនត្រូវទៅគេងត្រាំក្នុងអាងទឹកជាប្រញាប់ មិនអីចឹងជាតិថ្នាំសម្រើកធ្វើទុកដល់ស្លាប់មិនខាន។
ក្រាក!
«លោក...ល...លោកកើតអី?»បើកទ្វាមកក៏ជួបជាមួយបៀវតែម្តង។ បៀវគ្រាន់តែជួបមុខគេភ្លាមក៏រហ័សសួរនាំ ព្រោះគេនៅក្នុងសភាពយ៉ាប់មើលខ្លាំងណាស់ គេបែកញែកពេញរាងកាយ ថែមទាំងក្រហមពេញតួខ្លួនទៀតផង។
«អ៉ឹប...»
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?