ភាគទី«៧១»

225 39 5
                                    

«ខ្ញុំសុំដូរបន្ទប់បានទេ! អ្នកនាងហ្វា?»
   «ហេតុអីទៅ?»បងបៃគេខំរៀបចំដល់ទៅ២-៣ថ្ងៃនៀគមិចក៏ចង់ដូរចេញ?
   «ម្ចាស់គេមកវិញហើយ ខ្ញុំចង់រើទៅបន្ទប់ផ្សេង!»
   «តែគាត់ខំរៀបចំអោយបងណា?»
  ......
   «អោយគេគេងចុះ! ខ្ញុំគេងបន្ទប់ផ្សេងក៏បាន»របស់គេបៀវមិនចង់ប្រឡាក់។ បើថាគេជ្រុលជារៀបអោយអោយគេគេងទីនេះចុះ បើរកបន្ទប់ផ្សេងគេងក៏បាន។
   «តែអត់មានបន្ទប់ទំនេរទៀតទេ!»វាអស់ពិតមែននឹងណា មិនមែនហ្វាចេះតែកុហក ផ្ទះក៏មិនធំខ្លាំង ព្រោះកាលទិញគោលបំណងនៅតែពីរបងប្អូននេះឯង ដល់បៃប៊លទៅបាត់ក៏ហ្វានៅតែម្នាក់ឯងទៀត ហើយឥឡូវបែរជាមនុស្សច្រើនបែបនេះ គឺអត់កន្លែងនៅហើយ។
   «...»បៀវអស់អ្វីតប ក៏មិនហ៊ានហាមាត់ដេញគេអោយទៅគេងក្រៅទេ ព្រោះខ្លួនដូចជាអ្នកស្នាក់អាស្រ័យម្នាក់តែប៉ុណ្ណោះ។
   «អីចឹងបែបនេះចុះ បើគេងនៅបន្ទប់នេះហើយ ឯបងប៊លអោយគាត់ទៅគេងសណ្តាគារចុះ!»
   «មិនសមទេដឹង!»
   «សម! ខ្ញុំថាសមៗហើយ បងសម្រាកចុះចាំខ្ញុំទៅជួយយករបស់ខ្លះឡើងមកខាងលើ»
   «បាទ...»
   ហ្វាក៏ចេញទៅឯ បៀវក៏សន្សឹមដើរមកជិតគ្រែយ៉ាងថ្នមខ្លួន។ មុននឹងសម្លឹងហួសទៅតុនៅជាប់ក្បាលគ្រែ គឺឃើញ មាត់ប្រអប់តូចមួយវាក៏ទំនងជាប្រអប់ដាក់គ្រឿងអលង្ការ។
   ដៃតូចៗ ក៏ហួសទៅទាញវាយកមកបើកមើល!
   «...»វាជា ចិញ្ចៀន! ជាចិញ្ចៀនពេជ្រ ។តែកាយតូចពុំបានគិតអីច្រើនទេ ក៏ទុកវាវិញព្រោះវាក៏មិនមែនជារបស់ខ្លួន ពិសេសរបស់គេនោះរិតតែមិនចង់ប៉ះ!
..........
   ម៉ោង៨យប់!
   សម្លេងឡានក៏បានបញ្ឈប់មុខផ្ទះ ស្ងាត់ៗរាងមាំក៏ចុះចេញពីឡានសម្តីចូលទៅក្នុងផ្ទះ...
   «បងបៃ...»មកដល់ខាងក្នុងក៏ឃើញអ៊ិនហ្វាតែម្នាក់ប៉ុណ្ណោះ គឺកំពុងអង្គុយចុចទូរសព្ទនៅបន្ទប់ទទួលភ្ញៀវ ព្រោះកំពុងចាំបងប្រុសនាងនេះឯង ឃើញមុខភ្លាមទើបហៅភ្លែត។
   «មានអ្វីមែនទេហ្វា?»
   «ហ៊ឹម! ស្តុយស្រាឡើងហួង! ផឹកស្រាមែនទេ?»មកជិតទើបដឹងថាក្លិនស្រាឡើងភាយតែម្តង បាត់មួយថ្ងៃមិនដឹងថា ទៅផឹកឬទៅងូតអោយប្រាកដ។
   «តិចតួចទេ!»
   «នៅថាតិចតួចទៀត ខ្ញុំនៅជិតតែមួយភ្លែតចង់ស្រវឹងហើយដឹងទេ?»
   «មានអីនិយាយទៀតឬអត់? បងងងុយគេង!»នាយតបទាំងទឹកមុខបង្ហាញច្បាស់ថាកំពុងធុញថប់ មិនចង់និយាយច្រើន
   «មាន!! យប់នេះបងគេងសណ្ឋាគារទៅ អត់មានបន្ទប់ទំនេរទេ!»
   «ចុះបន្ទប់បង?»
   «បងថ្លៃគេងហើយ»
   «អីចឹងបងគេងជាមួយបៀវ!»ថាតែប៉ុន្នេះនាយក៏ងាក់ចង់តម្រង់ទៅខាងលើ តែហ្វាមកស្ទាក់មុខជាប់។
   «មិនបានទេ! បងគេងសណ្ឋាគារទៅ ប្រពន្ធកំពុងសរសៃខ្ចីផង កុំទៅរញ៉េរញ៉ៃ»ប្រពន្ធកំពុងតែខ្លាច អត់មានដឹងខ្លួនទេ ធ្វើអីមិនចេះគិតសោះបងប្រុសគេនេះ។ហ៊ានតែអោយឃើញមុខច្បាស់ជាភិតភ័យទៀតមិនខាន អីចឹងចាំកូនចាស់ខែពេលណាចាំជួប។
   «ហ្វាកុំហួសហេតុពេកបានទេ!»នាយចង់ជួបប្រពន្ធ ចង់ជួយមើលកូន ធ្វើភារកិច្ចជាប្តីហេតុអីក៏ពិបាកយ៉ាងនេះ? ថាម៉ាពិបាកនិយាយគ្នា ចុះអ៊ិនហ្វា កាត់តាមម៉ាតាំងតែពីពេលណា? ម្តេចក៏ចរិកបែរជាស្រដៀងគ្នាបែបនេះ!!
   «ខ្ញុំហួសហេតុ! ខ្ញុំគ្រាន់តែមិនចង់អោយមានរឿង បងក៏ដឹងថាពេលនេះបងថ្លៃខ្លាចបង ទុកអោយគាត់នៅសុខស្រួលសិនបានអត់?»
   «តែបងមិនបានទៅរករឿងបៀវទេ !»
   «យ៉ាងណាក៏មិនបាន!»
   «...»បៃប៊លបិទភ្នែក ដកដង្ហើមធំមួយឃូស មុននឹងវៀងឡើងទៅខាងលើ។
   «អេស៎ បងបៃ!!!»រកឃាត់មិនទាន់ បៃប៊លក៏រត់ឡើងទៅខាងលើវឹងបាត់។
   «ស្រវឹងរិតតែពិបាកនិយាយគ្នា! មិនដឹងទេស៎  តាមនឹងទៅ!!!»
...
   «ទៅណា?»មកដល់ខាងលើ មុខបន្ទប់បៀវ គាប់ជួនក៏ជួបអ្នកបម្រើ ដែលប្រុងនឹងចូលទៅទើបបៃប៊លសួរ។
   «ខ្ញុំមកជួយមើលថែអ្នកប្រុសបៀវ!»
   «ខ្ញុំនៅមើលខុសត្រូវខ្លួនឯង ទៅសម្រាកចុះ!»
   «តែលោកស្រីធំ...»
   «ថ្មើនេះម៉ាសម្រាន្តបាត់ហើយ គាត់មិនដឹងទេ បើមានរឿងខ្ញុំដោះស្រាយខ្លួនឯង»អ្នកបម្រើត្រឹមឈ្ងោកមុខចុះ ព្រោះមិនហ៊ានជំទាស់ចៅហ្វាយម្លោះនេះដូចគ្នា អ្នកណាក៏ដឹងថាពាលកម្រិតណា។
    ក្រាក...
    នាយក៏បើកទ្វាចូល ហើយក៏បិទវិញថ្នមៗ ជៀសវាងអ្នកខាងក្នុងភ្ញាក់ ព្រោះពេលនេះបៀវកំពុងគេងលើគ្រែជាមួយកូន ។
    «...»នាយសន្សឹមៗ ដើរទៅក្បែរ ទៅរកម៉ាក់កូនដែលកំពុងគេង ។សម្លឹងមុខកូន ទាំងញញឹមតិចៗ ! កូនតូចនេះមុខខ្ជូតណាស់ មាត់ស្រួចៗ ដូចម៉ាក់គេអីចឹង ឃើញហើយក៏ក្រឺតក្នាញ់ ទប់មិនបានឱនទៅថើប...
   តែ...ក៏ឈប់វិញ ព្រោះទើបចាប់ភ្លឹកថាខ្លួនមានក្លិនស្រា ទាំងបែកញើសទៀតផង មិនអាចអោយកូននៅតូចៗស្រង់ក្លិនបែបនេះទេ ទើបនាយរហ័ស ទើបបើកទូរថ្នមៗ ទាញ សម្លៀកបំពាក់ចេញមកមួយកំប្លេរ ចូលទៅក្នុងបន្ទប់ទឹក ដើម្បីសម្អាតខ្លួនប្រាណ។
    មួយស្របក់ក៏ចេញមកវិញ ជាមួយឈុតគេងយប់ ឯសក់ក៏សើមតិចៗ ។នាយក៏មកជិត ម្តាយកូនដែលកំពុងគេង។
   «សឺត...»ក្លិនថ្ពាល់ក្រអូប ត្រូវបានស្រង់ដោយលោកប៉ា បន្ទាប់មកក៏សម្លឹងហួសទៅកាន់ប្រពន្ធវិញ តែពុំអាចធ្វើអ្វីបានក្រៅពីសម្លឹង។ តែនាយក៏អាចញញឹមតិចៗ ព្រោះយ៉ាងណា ក៏អាចបានឃើញភក្ត្រាមូលក្រឡង់នេះម្តងទៀត។
     គ្រែក្នុងបន្ទប់ដាក់តែពីរនាក់ម៉ាក់កូនក៏ពេញល្មម ។ កូនក៏នៅតូចពេកមិនទាន់ដាក់អង្រឹងបាន យប់នេះប្រហែលមានតែម្យ៉ាងគឺគេងលើសាឡុង ទើបនាយត្រូវហួសទៅបើកទូរសារជាថ្មីដើម្បីយក ខ្នោយ និង ភួយ។
   ប្រាវ!!!
   «ហ៊ឺ!!!»នាយមិនប្រយ័ត្ន ទើបប៉ះនឹងរបស់ធ្លាក់ ធ្វើអោយអ្នកដែលគេងលក់ភ្ញាក់មកទាំងភិតភ័យ។
  

អន្ទាក់បេះដូងWhere stories live. Discover now