Hello y'all
long time no see.... -.-
យប់យន្តកាន់តែជ្រៅខ្យល់ត្រជាក់បកមករវេចៗប៉ះជាមួយវាំងននពណ៍សដែលនៅជាប់បង្អួចក៏រសាត់ទៅតាមកម្លាំងខ្យល់តិចៗ ពន្លឺភ្លឺព្រាលៗចេញពីភ្លើងទាននៅក្នុងបន្ទប់បង្ហាញអោយឃើញរាងស្ដើងដែលដេកស្ដូលស្ដឹងមិនដឹងអ្វីទាំងអស់ ដោយមានបរុសសង្ហាឈរព័តដៃមើលនាងដោយទឹកមុខស្មើធេង ដៃក្រាស់លើកឡើងទៅអង្អែលសក់នាងថ្នមៗតាមដែលចិត្តនឹករលឹក នាងស្គមជាងមុនច្រើនណាស់តើប៉ុន្មានឆ្នាំនេះនាងរងទុកប៉ុណ្ណាទៅ?
" ឆាប់ដឹងខ្លួនឡើងណា! បងចាំអូន " ជុងគុកដាក់ខ្លួនអង្គុយចុះទាញដៃដែលគ្មានញាណនោះមកអោបផ្អឹបជាប់ថ្ពាល់ ទឹកភ្នែកកូនប្រុសស្រក់ចុះមិនប្រណីដៃ មុខមាត់សាកសពរលួយគ្មានសល់សូម្បីតែភុស្តតាងអោយមើលស្គាល់ជានរណាអោយប្រាកដ បេះដូងគេស្ទើតែឈប់លោតបន្តជីវិត នាយអង្គុយយំគ្មានសម្លេងទាំងក្នុងទ្រូងឈឺចាប់ចុកច្អុលគ្មានកន្លែងសល់អោយដកដង្ហើមទៅមុខទៀត គេឈឺគេចង់តែស្លាប់ទៅតាមប្រពន្ធកូនតែក៏ធ្វើមិនបានព្រោះគេនៅមានរឿងជាច្រើនត្រូវធ្វើដើម្បីនាង
" បងជុង! ញាំអ្វីបន្តិចទៅណា..."
" ..." ស្ងាត់!
" មិនអីទេកូន អោយគេនៅបែបនេះសិនទៅនៅពេលដែលគេទទួលយកបានគេប្រាកដជាលែងអីវិញហើយ " លោកស្រីចន លើកដៃវាយស្មានាងតូចតិចៗ មុននឹងងាកទៅមើលេរាងកាយខ្សត់ខ្សោយអង្គុយនៅពីមុខផ្លាកឈ្មោះរបស់ភរិយាខ្លួនដែលកំពុងតែរៀបចំធ្វើពិធីបុណ្យសព នាយអង្គុយធ្មឹងមិនកម្រើកមុខស្មើមិនបង្ហាញអារម្ភណ៍អ្វីមកបន្តិច ទាំងដែលខាងក្នុងវិញគេអ៊ួលណែនឈឺចាប់គ្រាំចិត្តស្ទើតែស្លាប់ បេះដូងប្រេះបែកដូចគេយកកាំបិតមកពុះហែកជាពីរជាបីចំណែកយកទៅជាន់ឈ្លី ចង់តែស្រែកយំអោយខ្លាំងស្រែកហៅអង្វរក.ភរិយាដែលដេកស្ដូកស្ដឹងក្នុងមឈូសនោះអោយងើបមករកគេវិញតែធ្វើមិនបានព្រោះពេលនេះគេគ្មានទាំងកម្លាំងនិងអង្គុយស្ងៀមមួយកន្លែងផង គ្មានវត្តមានភរិយាជាទីស្រឡាញ់ហើយនៅបាត់ដំណឹងបងប្រុសឈឹងទៀត តើគេគួរធ្វើអ្វីទៅ ? គេចង់តែសើចនឹងជីវិតអភ័ពរបស់គេពេលនេះទេហេតុអីបានជាមានរឿងបែបនេះ? វាកើតឡើងឡើនពេកហើយ ។
" បងស្រឡាញ់អូន ចាំបងផងណាមិនយូរទេបន្ទាប់ពីបងគ្រប់គ្រងសភាពការក្នុងពេលនេះបានហើយបងនឹងតាមទៅកំដរអូន " បន្ទាប់ពីពិធីបុណ្យសពរបស់ឆីមមីរៀបចំរួចសព្វគ្រប់អស់ហើយក៏គេនៅតែធ្មឹងគ្មានសកម្មភាពអ្វីទាំងអស់ក្រៅពីអង្គុយផ្លឹកស្ងៀមៗមួយកន្លែង
" បងជុងចាត់ទុកថាបងធ្វើវាដើម្បីប្រពន្ធរបស់បងចុះណា នាងមិនសប្បាយចិត្តទេបើសិនជាឃើញបងស្ថិតក្នុងសភាពបែបនេះ " ជេនដើរមកក្បែរគេដោយក្នុងដៃមានកាន់ថាសម្ហូបបាយមកជាមួយព្រោះលួងលោមគេមួយថ្ងៃហើយដូចជាមិនបានផលសោះ បងប្រុសធំក៏បាត់ខ្លួនមិនដឹងដំណឹងស្ងាត់ឈឹងតែម្ដង
ត្រឡប់មកចំការទំពាំងបាយជូរឯនេះវិញ
" ពួកឯងមើលរៀបចំស្រួលបួលផងប្រយ័ត្នប្រយែងបន្តិចទៅ " កូនចៅជំនិតលោកដនស្រែកឡើងប្រកូកប្រកាសព្រោះលោកដនបានដាក់ការងាររៀបចំពិធីអោយទៅគេអ្នកគ្រប់គ្រង
" អីយ៉ាៗ !! និយាយមិនទាន់ចប់ផងមើលចុះដាក់ថ្នមៗទៅមើស៍! " ផុនស្រែកហើយក៏ច្រឡដៃដូចជាបម្រុងនឹងវាយអាម្នាក់ដែលលើកថូផ្កាដាក់រៀបចំពិធីមិនប្រយ័ត្នធ្វើអោយវិះនឹងធ្លាក់ខូចខាតអស់។
" នែ៎! លោកគិតច្បាស់ហើយមែនដែរទេ? " ជុងនីដាក់ខ្លួនអង្គុយចុះក្បែអ្នកកម្លោះដែលអង្គុយពីលើផ្ទះមើលមកក្រោមពីរបៀបដែលគេរៀបចំពិធី
" យ៉ាងម៉េចនាងមិនចង់មែនដែរទេ? " អ្នកកម្លោះបែរមកធ្វើភ្នែកម៉ក់ៗគួរអោយស្រឡាញ់ដាក់អ្នកនៅចំពោះមុខ
ជុងនីសម្លឹងមើលគេវិញមិនដាក់ភ្នែកមិនដឹងជាមានរឿងអ្វីបានធ្វើអោយគេប្រែភ្លាមៗបន្ទាប់ពីសម្រេចចិត្តរៀបការជាមួយគ្នាទាំងដែលការរៀបការពួកនាងគ្រាន់តែបំភាន់អ្នកភូមិប៉ុហ្នឹង
" ព្រោះយ៉ាងណាក៏ពួកយើងទើបតែជួបគ្នាមិនបានប៉ន្មានថ្ងៃផងមិនចឹង!"
" ជួបមិនប៉ុន្នានថ្ងៃក៏អាចស្រឡាញ់គ្នាបានដែរ! ទម្រាំតែអ្នកខ្លះជួបគ្នាមិនប៉ុន្មាននាទីផងក៏ស្រឡាញ់បាត់ទៅហើយនាងមិនគិតពីចំណុចនេះ ?"
" ចឹងលោកស្រឡាញ់ខ្ញុំទេ? "
".....!! "
To be comtinued......

ESTÁS LEYENDO
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Romanceបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។