បាំង !!
" អ្ហាយយយយ ! " ស្នូរសម្លេងកាំភ្លើងឡាន់លឺកងរំពងពេញទីធ្លាផ្ទះ Jungie ស្រែកភ្លាត់សម្លេងព្រោះតែភ្ញាក់នឹងហេតុការបែបនេះ(បញ្ជាក់ទីធ្លាផ្ទះគឺធំព្រោះមានចំការដាំជាច្រើនហិចតា)
បាំង បាំង!!
" ចង្រៃយ៍ ! " Taehyung ទាញស្រីល្អរត់ចេញពីមាត់ទឹកព្រោះគេដៅដឹងថាកាំភ្លើងនោះបាញ់សម្ដៅមករកគេច្បាសណាស់ នេះមកឆ្ងាយដល់ណាណីហើយនៅតាមរកឃើញអោយទាល់តែបាន ពិតជាកំពូលឃាតករមែន ។
" នាងមិនអីទេ?? អ៊ុប! " Taehyung សួរនាងមិទាន់ចប់ស្រួលបួលផងក៏ត្រូវដៃតូចលើកមកផ្ទុបមិនអោយនិយាយអ្វីបន្តទៀត រាងស្ដើងរើចេញពីរង្វង់ដៃក្រាស់ មុននឹងក្រលាស់ខ្លួនឡើនដូចព្យុះដៃតូចលូកទាញយកកាំភ្លើងចេញពីចង្គេះខោខៅបយ៍
បាំង !បាំង!
នាងក្រមុំស្ទុះពីកន្លែងមួយចូលកន្លែងមួយទៀតហក់បាញ់ពូកនោះមិនប្រណីដៃម្នាក់ក្នុងចំណោមពួកវាត្រូវរបួសត្រង់ជើងដួលប៉ះថ្មក្បែមាត់ទឹកនោះសម្លប់បាត់។
" ហ៊ីយ លោកបងចៅហ្វាយគ្រាន់តែអោយមកគម្រាមវាតែប៉ុណ្ណោះ ដកថយទៅ "គ្នាវាម្នាក់ថាហើយក៏នាំគ្នាត្រឡប់ទៅវិញអស់ទុកអោយអាម្នាក់នោះដេកស្ដូកស្ដឹងលើថ្មហូរឈាមមិនតិចទេ សកម្មភាពរបស់នាងទាំងអស់ធ្វើអោយអ្នកកំលោះភ្លឹកបន្តិចតែក៏ត្រូវភ្ញាក់ពេលដែលលឺសម្លេងស្រែកកោកៗ
" គេត្រូវរបួសហើយឆាប់មកជួយលើកគេបន្តិចមក នៅឈរមើលដល់ណាទៀត"នាងតូចទុកកាំភ្លើងកន្លែងដើមមុននឹងស្រែកស្ដីបន្ទោសអោយមនុស្សអត់ចិត្តដែលសុខចិត្តឈរឧបដៃមើកមិនអើពើ
" ទុកទីនេះហើយ កុំទៅខ្វល់ " ថាហើយអ្នកកំលោះដើរចេញធ្វើមិនដឹងទុកអោយនាងក្រមុំអង្គុយសម្លក់ខ្នងក្រាស់សឹងជ្រុះគ្រាប់ភ្នែក
" អន់ចរឹក"
" នែ! ចង់ឬមិនចង់ក៏លោកត្រូវតែជួយគេដែរបើលោកមិនធ្វើទេខ្ញុំមិនធានាទេណាថា..."
និយាយមិនទាន់ចប់ផងនាងតូចក៏ទទួលបានមកវិញកែវភ្នែកមួយគូរដែរកំពុងតែឈរសម្លក់នាងមិនដាក់ភ្នែក
" ក៏បានដែរ ឆឹស! ប្រឹងធ្វើមនុស្សល្អដើរជួយអ្នកដ៏ទៃបន្តិចទៅ តិចទៀតនឹងបានពួកនឹងវាបកក្បាលមកសម្លេសនាងវិញមិនខាន "
Taehyung ថាហើយក៏ដើរតម្រង់នាងតូច បន្ទាប់មកក៏លើកអាម្នាក់ដែលដេកស្ដូកជិតស្លាប់នោះដាក់លើស្មាដើរទៅមុនបាត់
" ក្រែងខ្ញុំជាអ្នកជួយលោកដែរតើមែនទេ ចឹងលោកចង់បកក្បាលមកសម្លាប់ខ្ញុំវិញដូចដែលនិយាយឬយ៉ាងម៉េច ?" jungnie រត់ទៅពីក្រោយនិយាយថាអោយអ្នកកម្លោះមិនសម្លក់មិនបាន នេះនាងប្រុងរករឿងអោយគេម៉ួរម៉ៅដល់ពេលណាមិនចេះហត់ទេឬយ៉ាងម៉េច ក្ដៅចិត្តណាស់ចង់តែចាប់រំលោភអោយណាណីម្ដងទេ ខំតែគេមិនដឹងទៅទីក្រុងវិញតាមណាទេម្លេះហើយពេលនេះ នាងក៏គ្មានវត្តមាននៅស្រុកភូមិតូចៗបែបនេះដែរ
" និយាយហើយនៅសម្លក់ទៀត បែបនេះប្រហែលជាចង់ប្រកាស់សង្គ្រាមជាមួយខ្ញុំមែនទេនហើយមែនទេ? ចូលមកខ្ញុំមិនខ្លាចទេ Yah...!" នាងតូចថាហើយក៏លើដៃលើកជើងដូចជាប្រុងព្រៀបនឹងប្រយុទ្ធជាមួយសត្រូវនៅក្នុងសង្គ្រាម អ្នកកំលោះទ្រាំមិនបានក៏ទម្លាក់អាម្នាក់ដែលសម្លប់ក្បែស្លាប់នោះទៅលើដីមួយទំហឹងដូចជាបោះរបស់
" អ៊ូយ!! "គួរអោយអាណិតបន្តិចហើយគាប់ជួនទើបតែដឹងខ្លួនមិញនេះក៏ត្រូវគេទម្លាក់ធ្វើអោយគ្នាជិតស្លាប់មែនទែនហើយ
" ចូលមកនាងកាតឿ " ប្រុសសង្ហាក៏លើកដៃត្រៀមប្រយុទ្ធដូចគ្នា
" ហ៊ិយ " នាងតូចគេចឡើនដូចព្យុះព្រោះតែដៃក្រាស់ធំលើកមកបម្រុងវាយប្រហារ
" ពូកែកេចណាស់តើនៀក កាតឿ!"
" ហ្អាយយយយ! "ស្រីតូចលូកដៃទៅប្រុងនឹងដាល់គេទៅហើយតែបែរជាផ្លាត់ស្នៀតបិះនឹងឆ្លាក់ទឹក សំណាងហើយដែលរាងសង្ហារហ័សចាប់ចង្គេះនោះជាប់ ទាញមកជិតខ្លួនវឹប! ហៃយ៉ាមុខសង្ហាៗក៏ទៅនៅជិតមុខរលោងតូចសរស្អាតដូចសម្លីមួយរំពេច អ្នកទាំងពីរចាប់ផ្ដើមគាំងរៀងខ្លួនធ្វីបែបនេះ ផ្ទៃមុខសង្ហារបស់គេនេះបដិសេធមិនបានពិតមែនថាវាសង្ហាៗខាបប្រលឹងមិនស្ទើទេនេះគេមកនៅស្រុកស្រែចុះទម្រាំតែគេលេងខ្លួនឡូយឆាយដូចដែលគេនៅទីក្រុងទៀតនោះមិនដឹងជាទៅជាយ៉ាងណាទេ
>អ៊ូយគិតអ្វីឆ្កួតៗបែបនេះ <
ផាច់ !
" អ៊ូយ ! " ដៃធំក្រាស់លើលមកវាយថ្ងាស់នាងតូចផាច់អោយភ្ញាក់ នេះហើយរវល់តែភ្លឹក
" ខ្ញុំឈ្នះហើយ " taehyung និយាយទាំងមានអំណួតជាអ្នកឈ្នះធ្វើអោយរាងស្ដើងឆេះដុំមិនស្ទើទេតែយ៉ាងណាក៏ទទួលស្គាល់ថាចាញ់ដែរ
" អឺៗ ឈ្នះក៏ឈ្នះទៅមិនខ្វល់ទេ " jungnie លើលដៃមកស្ទាបថ្ពាល់ដែលមានអារម្ភណ៍ថាក្ដៅភាយៗនោះបន្តិចមុននឹងដើរចេញទៅធ្វើមិនដឹង
" នាងក្ដៅមែនដែរទេ ?" ដើរសុខៗគេក៏សួរមកចំឡែកៗ
" គ្មានទេ មានអ្វីហេស "
"ហេតុអីមុខក្រហម ? "
រាងក្រាស់អោនទៅជិតបន្តិចដើម្បីបានញោះនាង អោយសមចិត្តនេះពូកែរករឿងមែនទេមានតែសងសឹកវិញមិនអោយចាញ់
" គ្មានទេ កុំចេះតែថា "
" នែបើថាស្រឡាញ់ខ្ញុំក៏សារភាពមកមិនបាច់លាក់លៀម " Taehyung នៅតែបន្តញោះមិនព្រមឈប់
" មិនដឹងជាស្អីទេ កុំនិយាយច្រើនឆាប់យកបងម្នាក់នេះទៅភូមិវិញអោយលឿនទៅបើគេស្លាប់លោកមានភស្ដុតាងដែរទេ? "
នាងក្រមុំលើកចិញ្ចើម សួរដោយយកប្រៀបជាង អ្នកកម្លោះមិនមាត់បន្តហើយក៏នាំគ្នាដើរទៅដោយុម្នាក់គិតរឿងរាងខ្លួន ។
" បង Tae "
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
