នៅក្នុងភូមិគ្រឹះធំទូលាយតែក៏មិនមានសភាពស្ងប់ស្ងាត់ ទោះជាភូមិគ្រឹះមានទីធ្លាធំយ៉ាងណាក៏យើងអាចសម្លឹងទៅណាក៏ឃើញថាសុទ្ធតែជាអ្នកបម្រើកំពុងតែធ្វើការស្រូតដៃស្រូតជើងតាមតួនាទីមុខងារខុសប្លែកៗពីគ្នាគ្រប់គ្នាមានទឹកមុខស្រស់ញញឹមរកគ្នាតាមទម្លាប់ ។ ជុនហ្វីស្ថិតក្នុងឈុតរលុងៗអាវពណ៍ប្រផេះរលុងតិចៗបង្ហាញអោយឃើញសាច់ដុំទ្រូងផុសឡើងបុកផុសសាច់ក្រណាត់ខោជើងវែងរលុងពណ៍ប្រផេះដិតបន្តិច រាងសង្ហាឈរសម្លឹងមើលទៅពួកអ្នកបម្រើទាំងនោះ កែវភ្នែកថ្លាត្រចង់សម្លឹងមើលពួកគេទាំងញញឹមតិចៗតែស្នាមញញឹមទាំងនោះមិនមែនសម្រាប់ពួកបាវបម្រើដែលកំពុងតែធ្វើការឡើយ តែព្រោះក្នុងខួក្បាលនឹកឃើញតែស្នាមញញឹមរបស់សង្សារជាទីស្រឡាញ់ដែលផុសឡើងតាំងពីពេលណាក៏មិនដឹង ដៃក្រាស់លើកក្រលែងកែវស្រាក្រហមតិចៗដៃម្ខាងទៀតក៏លូកចូលហោប៉ៅខោសាច់ក្រណាត់រលុង នាយឈរញញឹមម្នាក់ឯងអៀនម្នាក់ឯងសូចជាមនុស្សឆ្កួត ។
" អ្នកប្រុស ! " បុរសកើនវ័យម្នាក់កំពុងតែដើរមករកនាយជាម្ចាស់ ដែលបុរសម្នាក់នោះមានវ័យ48ឆ្នាំទៅហើយតែកាយសម្បទានៅតែល្អឥតខ្ចោះ ។
ជុនហ្វីងាកទៅក្រោយទាំងញញឹមស្រស់បំព្រងដាក់បុរសចំណាស់ម្នាក់នោះទាំងចិត្តអាណិតមេត្តាព្រោះយ៉ាងណាគាត់ក៏ជួយណែនាំធ្វើកិច្ចការជាមួយគេមកតាំងពីតូច ។
" ខ្ញុំមិនបានប្រាប់ពូទេឬថាការងារទាំងអស់នេះទុកអោយលីលីជាអ្នកធ្វើ ? " នាយទុកកែវស្រាក្រហមក្នុងដៃទៅលើតុមូលតូចមានក្បាច់រចនាយ៉ាងថ្លៃថ្នូតាមតម្លៃកប់ពពករបស់វា ជើងវែងបោះជំហានដើរចូលទៅជិតអតីតជំនិតរបស់ខ្លួនមុននឹងលូកដៃទៅយកឯកសារពីដៃរបស់គាត់មកពិនិត្យមើល ។
" កូនស្រីខ្ញុំនាងនៅក្មេងខ្លាចថាធ្វើការមិនបានដូចចិត្តអ្នកប្រុស "
" មិនដូចចិត្ត? នេះបើលីលីស្ដាប់ឭនាងប្រាកដជាអន់ចិត្តមិនខានឡើយ " នាយងាកទៅលើកចិញ្ចើមដាក់អតីតជំនិតខ្លួនញោះគាត់អោយអស់សំណើចជាមួយចរឹករបស់គេ យ៉ាងណាគាត់ទម្លាប់ទៅហើយព្រោះតែធ្វើការជាមួយ ជុនហ្វីតាំងតែពីតូចដូចដែលបានដឹងចឹងថាគាត់ជាមនុស្សតែម្នាក់ដែលស្មោះស្មាក់ជាមួយជុនហ្វីកាលពីជុនហ្វីនៅជារាជទាយាទម្លេះរហូតដល់ទ្រង់សោយរាជ្យមកម្លេះ ។
" ពេលនេះប្រទេសជាតិដូចជារើកចំរើនច្រើនណាស់ក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតីណាមជុន "
" ខ្ញុំសង្ឃឹមថាប្រជាជនទាំងអស់នឹងរស់នៅដោយមានជីវិតជារបស់ខ្លួនឯង កាលដែលមិនគ្រងរាជ្យបន្តព្រោះតែចង់អោយពួកគឹធ្វើអ្វីដែលខ្លួនឯងចង់មិនមែនរស់នៅក្រោមការគ្រប់គ្រងច្បាប់បង្ខិតបង្ខំរស់នៅទាំងមានការភ័យខ្លាច ខ្ញុំសម្រេចចិត្តដាក់រាជ្យបល័្ហងនេះវាជារឿងត្រឹមត្រូវទេ? " ជុនហ្វីទម្លាក់ឯកសារចុះលើកជើងកងអន្ទាក់ក្លាទម្រេតខ្លួនទៅលើសាឡុងបិទភ្នែករឹះគិតបន្ត ។
" ពេលនេះអាណាចក្រប្រែក្លាយជាប្រទេសទៅហើយ ការរើកចម្រើនក៏មានកាន់តែច្រើនរបស់ថ្មីៗក៏កាន់តែមានចេញមកបន្តបន្ទាប់ពិតជានឹកស្មានមិនដល់ឡើយ កាលដែរទ្រង់ធ្វើបែបនេះវាក៏ជារឿងមួយដ៏ត្រឹមត្រូវផងដែរព្រោះមិនបាច់នឹងមានសត្រូវច្រើន ហើយពេលនេះព្រះបរមរាជវាំងក៏ក្លាយទៅជាសារៈមន្ទីផងដែរ អ្នកប្រុសពិតជាអស្ចារ្យណាស់ដែលបានកសាងភាពរុងរឿងមុនពេលបោះបង់រាជ្យ " ពាក្យសម្ដីរបស់គាត់ធ្វើអោយជុនហ្វីបានសប្បាយចិត្តខ្លះគេធំឡើងជាមួយការបណ្ដុះបណ្ដាលអោយជាព្រះរាជទាយាទចេះសព្វគ្រប់បែបយ៉ាងគ្មានអ្វីដែលថាគេធ្វើមិនបានឡើយទើងពេលដែលឡើងគ្រងរាជ្យមិនសូវជាបញ្ហាសម្រាប់គេ ពួកគេក៏នៅតែបន្តនិយាយរម្លឹករឿងគ្រប់យ៉ាងកាលពីគេនៅក្មេងៗមកជាបន្តបន្ទាប់រហូតដល់មេឃបាក់ងងឹតបន្តិចទើបរាងខ្ពស់ស្រឡះចុះទៅស្រស់ស្រូបអាហារជុំគ្រួសារតាមទម្លាប់ ។
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
