Part (57)

538 28 2
                                        



រាត្រីកាន់តែជ្រៅបង្ខំចិត្តនឹករលឹករបស់ស្រីកាន់តែខ្លាំងតាំងតែពីគេចេញទៅថ្ងៃនោះមិនដែលឃើញគេត្រឡប់មកផ្ទះវិញម្ដងឡើយ ឆីមមីអង្គុយបង្ងូរទឹកភ្នែកទាំងថ្ងៃទាំងយប់ក្នុងចិត្តមិនស្ងប់ដេករងចាំផ្លូវប្ដីមិនឃើញវិលត្រឡប់សោះ ។
" បងទៅណាអ្ហឹក....ហេតុក៏ថាទៅក៏ទៅបាត់បែនេះ! " ស្រីតូចដេកយំជោកខ្នើយចិត្តដង្ហើយរកតែប្ដីក្ដីស្រឡាញ់ជោជន់ពន់ពេកបែកមួយភ្លេតដូចបែករាប់ឆ្នាំ ។

កាត់មករកផ្នែកម្ចាងទៀត៚

ថេយ៉ុងនិងជុងនីនាំគ្នាឈរសម្លឹងមើលទៅឆីមមីដែលអង្គុយភ្លឹកដូចជាមនុស្សគ្មានវិញ្ញាណមិនដឹងមានរឿងអ្វីអោយប្រាកដបានជាទំនាក់ទំនងពួកគេផ្ដើមប្រេះឆា ។
" អូនគិតចង់ធ្វើយ៉ាងម៉េច? " ថេយ៉ុងអង្អែលស្មាភរិយាងាកមកលើកចិញ្ចើមសួរនាំ ជុងនីបានត្រឹមដកដង្ហើមធំព្រោះមិនដឹងថាគួរធ្វើអ្វីបន្តទៀត។
" អូនគិតថាជុងហ្គុកមិនអាក្រក់ដល់ថ្នាក់ដាច់ចិត្តទៅចោលប្រពន្ធបែបនេះឡើយ "
" តែបងមិនប្រាកដដែរព្រោះខ្លាចថាអារម្ភណ៍ផ្លូវចិត្តរបស់គេរើឡើងក៏ថាបាន អ៊ូយ! "
" បងកុំចេះតែគិតបែបនេះបានដែរទេ...គេជាមកស្រួលធម្មតាវិញហើយ ម្យ៉ាងទៀតគេស្រឡាញ់ប្រពន្ធកូនស្ទើលេបបែបនេះម៉េចនឹងអាចសុខៗក៏ប្រាប់ថាចង់លេងលះ " ជុងនីវាយដៃរបស់នាយមួយដៃផាច់មុននឹងចងចិញ្ចើមគិតពីរឿងទំនាក់ទំនងប្អូនថ្លៃវិញ វាពិតជាស្មុកស្មាញណាស់
" ប្រាកដជាមានរឿងពីក្រោយការលេងលះនេះមិនខាន " ស្រីតូចងាកទៅសម្លឹងមើលប្អូនថ្លៃពិនិត្យមើលចុះឡើងតាមអាការៈអ្នកជំងឺស្នេហាចង់ដឹងថាវាជាប្រភេទអ្វី
" អាហ្គុកមានស្រីទេដឹង អ៊ូយ " មួយដៃផាច់ចំមាត់យ៉ាងតំណមថេយ៉ុងប្រញាប់លើកដៃទៅអង្អែលសម្លឹងមុខភរិយាម៉ក់ៗមុខស្លូតដូចកូនឆ្កែពេលដែលម្ចាស់វាខឹងគ្រោធម្ដងៗដូចជាខ្លា ។
" បងស្រឡាញ់អូនទេ? "
" ស្រឡាញ់ ហើយស្រឡាញ់ខ្លាំងទៀតផង " នាយស្ញេញដាក់រាងស្ដើងទាំងយកចិត្ត ខុសពីនាងងាកមកសម្លក់មិនដាក់ភ្នែកថែមទាំងសួរនាំទាំងសម្លេងកាចទៀតផង
" បើស្រឡាញ់បែបនេះបងទៅមានស្រីក្រៅបានទេ? "
" ប្រាកដជាអត់ហើយ ស្រឡាញ់ប្រពន្ធបងយ៉ាងនេះអោយទៅរកខាងក្រៅមកធ្វើអីនាំតែចង្រៃយ៍ " ប្រុសសង្ហាញញឹមទាញរាងស្ដើងមកអោបថើបជាប់ទ្រូង
" បែបនេះបងយល់អារម្ភណ៍ប្អូនបងខ្លះទេ? មនុស្សកំពុងពេញស្រឡាញ់គ្នាអោយគេទៅមានស្រីយ៉ាងម៉េច? បងនេះចំជាល្ងង់មែនហើយ អូនប្រាប់ណាថ្ងៃក្រោយអោយតែបងមានស្រីពិតមែនអូននឹងកាប់ប្អូនបងជាពីរបីកង់ ចាប់មីស្រីស្មោកគ្រោកនោះទៅចិញ្ជ្រាំមិនអោយសល់សាច់ទេអោយដឹងផងទៅ " ជុងនីសម្លក់មុខកាចដាក់ប្ដីរាងសង្ហាធ្វើមុខលេងឡង់លេបទឹកមាត់ក្អឹកស្អិតបំពុងក.សឹងតែឆ្លក់ទឹកមាត់ដាច់ខ្យល់ស្លាប់មិនស្មានថាប្រពន្ធគេមហាអស្ចារ្យដល់ថ្នាក់នេះ
" បាទប្រពន្ធ "

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Where stories live. Discover now