Part (64)

514 34 6
                                        



នៅក្នុងបន្ទប់ធំរបស់អ្នកអង្គម្ចាស់ អុីមមីនយ៉ូប្រែសភាពជាស្ងាត់ជ្រងំបានបន្តិចលាន់សម្លេងយំឮកងរំពងតែម្នាក់ឯង សម្លេងស្រែកយំដោយការឈឺចាប់រៀបរាប់ពីចិត្តអាណិតអាសូរបង្ហូរទឹកនេត្រាស្រក់ចុះច្រោកៗ កែវភ្នែកក្រហមងាំងដាបដោយទឹកភ្នែកទាំងត្លុកសម្លឹងមើលរាងកាយរឹងមាំត្រូវដេកដួលលើឥដ្ធត្រជាក់ស្រេបព្រមទាំងបង្ហាញស្នាមញញឹមដែលនាងតែងនឹករលឹកមករកនាងទៀតផងវាកាន់តែធ្វើអោយអ្នកដែលទន់ជង្គង់ដួលយំកាន់តែខ្លាំង ។
" អ្ហឹក អ្ហឹក ! " ស្រីតូចប្រឹងប្រមូលកម្លាំងដែលសេសសល់ប៉ុន្មានវាតិចៗទៅរករាងកាយអ្នកអង្គម្ចាស់ដែលដេកសម្លឹងមកនាងក្នុងថ្លុកឈាមគួរអោយសង្វែក នាងលូកដៃទៅលើកកាយទ្រង់មកអោបក្រសោបទាំងក្នុងទ្រូងឈឺពើតផ្សារ ។
" អូនកុំយំអី ហ្អឹ...! " អ្នកអង្គម្ចាស់លើកដៃទៅអង្អែលជូតទឹកភ្នែកស្រីតូចថ្នមៗខំប្រឹងនិយាយទាំងពិបាកហារមាត់ ឈាមក្រហមឆ្អិនហូរស្រក់ចេញពីមាត់ទ្រង់កាន់តែច្រើនតែស្នាមញញឹមនៅតែរក្សាជាប់មុខមាត់ស្រស់សង្ហាដដែលជុងនីឃើញហើយកាន់តែរន្ធត់ព្យាយាមអោបក្រសោបទ្រង់ជាប់ដៃទឹកភ្នែកស្រីក៏កាន់តែស្រក់ ។
" ចាំបន្តិចទៅខ្ញុំម្ចាស់នឹងខលហៅឡានពេទ្យជូនព្រះពរអ្ហឹកអ្ហឹក ! "
" គ្ម...គ្មានប្រយោជន៍ទេហ្អឹក ! "
" អ្នកអង្គម្ចាស់ព្រះពរអ្ហឹក ដល់ដំណាក់កាលនេះហើយទ្រង់គួរតែស្ដាប់តាមខ្ញុំម្ចាស់ម្ដងទៅព្រះពរខ្ញុំម្ចាស់អង្វរ "
" ទុកអោយយើងទទួលទោសទាំងនេះចុះនី...អ្ហឹក ទុកអោយយើងស្លាប់ក្នុងដៃអូនទៅវាជាបំណងប្រថ្នាចុងក្រោយរបស់យើង " អ្នកអង្គម្ចាស់ញញឹមសម្លឹងមើលនាងទាំងពិបាកដកដង្ហើម ។
" ហេតុអីអ្ហឹក ហេតុអីបានជាទ្រង់ធ្វើបែបនេះព្រះពរអ្ហឹកអ្ហឹក ទ្រង់ធ្វើបែបនេះមិនបានឡើយ "

ត្រឡប់ទៅការប្រយុទ្ធប៉ុន្មាននាទីមុន ៚

រវាងអ្នកទាំងពីរធ្វើការវាយបកគ្នាទៅវិញទៅមកអ្នកអង្គម្ចាស់លើកដាវភ្ជុងទៅរកជុងនី ចំណែលនាងក៏លើកកាំបិទត្រៀមឡើងដូចគ្នា ។
ជ្រិក ....ហ្អឹ!
នៅពេលដែលដាវជិតទៅដល់ខ្លួនស្រីតូចអ្នកអង្គម្ចាស់ក៏ក្រលាស់ប្ដូរមុខសញ្ញាដាវដោយបង្វែរវាយ៉ាងរហ័សអោយបែរមករកទ្រង់វិញ ជុងនីដោយមិនបានដឹងក៏ចាក់ចំដើមទ្រូងខាងស្ដាំរបស់ទ្រង់កប់កូនកាំបិតចំណែកដាវរបស់ទ្រង់ក៏ត្រូវបានប្ដូរពីផ្លែដាវទៅជាដងដាវបុកផ្ទុបទ្រូងខាងឆ្វេងរបស់នាងវិញធ្វើអោយជុងនីបើកភ្នែកធំៗភ្ញាក់ផ្អើលជាខ្លាំង ដោយខំប្រមូលកម្លាំងប្រយុទ្ធគ្នាអស់ជាច្រើនម៉ោងផងទើបធ្វើអោយនាងទន់ជង្គង់ដួលទៅលើឥដ្ធទាំងដង្ហក់ដង្ហើមស្ទើដាច់ខ្យល់ម្ដងៗ ចំណែកអ្នកអង្គម្ចាស់ក៏ឈរទប់កាំបិតជាប់ទ្រូងដេកដួលទៅលើឥដ្ធត្រជាក់ស្រេបដូចគ្នា ។

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Where stories live. Discover now