យប់ធ្លាក់ខ្យល់ត្រជាក់ស្ទើររឹងថ្គាមបើមើលតាមអទុនិយមថ្ងៃនេះនឹងមានធ្លាក់ភ្លៀងធំតែមិនច្បាស់ឡើយថាពេលវេលាណាក្នុងយប់នេះ។
ជុងនីស្លៀករ៉ូបគេងយប់ពណ៍សាច់ស្ដើងតាមទម្លាប់មុននឹងដើរចេញមករានហាលដោយមានក្រណាត់ក្រាស់ក្របពីលើហុំព័ន្ធជិតឈឹង នាងតូចសញ្ជឹងសម្លឹងមើលច្រកចូលវីឡាទាំងទ្រាំរងាញ័រញាក់ ព្រោះជំនិតហានចូបានខលមករាយការណ៍ថាសឹង្ហនឹងមកគេងវីឡាថ្ងៃនេះតែមិនប្រាកដថាត្រឡប់មកពេលណាវាអាចនឹងយប់បន្តិច
" ងឺត ! " ស្នូរសម្លេងឡានជាន់ហ្វ្រាំងលាន់កងរំពងពេញក្នុងវីឡា!! ជុងនីដែលឈរសម្លឹងមើលពីខាងលើរានហាលនោះទៅក៏ញោចស្នាមញញឹមបន្តិចមុននឹងរត់ស្រចុះពីជាន់ខាងលើមកក្រោមភ្លាមៗ
" ថេយ៍ !! " នាងបម្រុងនឹងរត់មកអោបគេទៅហើយតែនាយបែរជាគេចដើរឡើងទៅបន្ទប់បាត់ទុកអោយនាងតូចនៅឈរអន់ចិត្តតែម្នាក់ឯង
" ថេយ៍! អូនរៀបចំទឹកក្ដៅអោយបងរួចហើយ អូនដាក់ក្លិនផ្កាកុលាបដែលបងចូលចិត្តរួចរាល់ដែរ នៅថ្ងៃនេះគេប្រាប់ថានឹងមានព្រិលធ្លាក់ទើបអូនរៀបចំរបស់របរត្រៀមទុកជាមុន " ស្រីតូចចូលខ្លួនមកជួយដោះលាវអាវអោយស្វាមីនិយាយរាបរាប់ប្រាប់គេទាំងញញឹមញញែម រាងក្រាស់ក៏មិនបានបដិសេធគ្រាន់តែឈរស្ងៀមៗសម្លឹងមើលមុខនាងទាំងកែវភ្នែកទទេរស្អាត
" រួចហើយបងទៅសម្អាតខ្លួនចុះ អូនទៅយកសម្លៀកបំពាក់មកអោយ " ថាចប់នាយក៏រលាស់ដៃនាងចេញពីទ្រូងមុននឹងដើរចូលទៅបន្ទប់ទឹកសម្ងំស្ងាត់ជ្រាប ជុងនីឈរសម្លឹងទ្វាបន្ទប់ទឹកទាំងទឹកភ្នែកហូរមករហាមទាំងក្ដីនឹករលឹក នាងនឹកគេចង់ប៉ះខ្លួនគេចង់អោបគេណែបណិតដូចមុនមិនមែនអោយគេប្រងើយដាក់បែបនេះឡើយ ។
បន្ទាប់ពីសម្អាតកាយរួចរាល់ថេយ៉ុងក៏ដើរចេញមកវិញជាមួយឈុតគេងយប់រលុងពណ៍ប្រផេះ ដើរតម្រង់រកគ្រែឡើងទៅគេងយ៉ាងស្ងប់ស្ងាត់គេមិននិយាយស្ដីឬក៏សម្លឹងមុខនាងឡើយថែមទាំងបែរខ្នងទៅម្ខាងមិនរវល់នឹងភរិយាដែលខំរងចាំមើលថែគេទាំងកណ្ដាលខ្យល់ត្រជាក់សឹងកកស្លាប់ទៅហើយនោះ
" ហ៉ឹម... " ដៃតូចស្រឡោនលូកទៅអោបចង្គេះស្វាមីពីក្រោយអ៊មដោយទឹកភ្នែកស្រក់ចុះមកច្រោកៗ នាងតូចផ្អឹបក្បាលទៅជាប់នឹងខ្នងធំទូលាយព្យាយាមចូលទៅជិតអោបអោយស្អិតមិនចង់លែង នាងថើបកញ្ចឹងកស្វាមីខ្សែតៗស្រង់យកក្លិនខ្លួនក្រអ៊ូបពីកាយមាំកត់ចំណាំទុកជាប់បេះដូង
" បង.... " ជុងនីព្យាយាមនិយាយហៅគេដោយសម្លេងស្រទន់ទោះជាប្រឹងទប់យ៉ាងណាក៏វារាងញ័រដោយអ៊ួលដើមកដែរ
" បងសម្រាន្ដហើយមែនទេ? អូនមានរឿងជាច្រើនចង់និយាយជាមួយបង .. អូននឹកបងណាស់ថេយ៍ " ជុងនីកាន់តែកិលខ្លួនចូលទៅអោបរាងកាយក្រាស់កាន់តែណែនទាំងអ៊ួសដើមកនិយាយស្ទើរតែមិនចេញ ទឹកភ្នែកក៏ហូរប្រដេញគ្នាមិនឈប់ស្របបបូរមាត់ក៏ចេះតែហើបនិយាយ
" អូនស្រឡាញ់បង! ទោះពួកយើងរៀការដោយវិធីណាមូលហេតុអ្វីក៏អូនមិនគិតដែរលោកប្ដីអ្ហឹក ... ទោះបីបងប្រាប់ថាគ្រាន់តែធ្វើពុតជាល្អដាក់អូនក៏អូនសប្បាយចិត្តព្រោះបងបានធ្វើអោយបេះដូងអូនចាប់ផ្ដើមមានកម្ដៅឡើងជាថ្មី "
" សូមអង្វរណា កុំចោលអូនអោយនៅម្នាក់ឯងអីអ្ហឹកអ្ហឹក ទោះបងមិនស្រឡាញ់មិនយកចិត្តទុកដាក់តែសូមកុំនៅឆ្ងាយពីអូនអីទោះត្រឹមបានគេងអោបបងពីក្រោយទោះបងអោយអូនគេងលើឥដ្ធក៏អូនសុខចិត្តទាំងអស់អោយតែបានក្បែរបង អ្ហឹកអ្ហឹក..." រាងស្ដើងយំរងំខ្សឹបអណ្ដើតអណ្ដកញ័រពេញខ្លួនប្រាណ ដៃតូចក្ដាប់ចាប់ជាយអាវនាយជាប់ហាក់ខ្លាចគេងើបចេញទៅចោលនាងពេលណាមួយ កាន់តែយំកាន់តែអស់កម្លាំងបេះដូងក្រៀមស្វិតក៏មានកម្ដៅឡើងវិញបន្តិចព្រោះតែនាយមិនបម្រាស់ខ្លួនដូចរាល់ដង ទោះបីវាយនាងអោយស្លាប់ក៏នាងមិនចេញពីជីវិតគេដែរ ។ យប់កាន់តែកៀកចូលថ្ងៃថ្មីនៅបន្តិចទៀតនេះមេឃកាន់តែចុះត្រជាក់កាន់តែធ្វើអោយបេះដូងនារីកាន់តែរងាឯកោលើសដើម ។
YOU ARE READING
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Romanceបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
