បន្ទាប់ពីបញ្ចប់ការជួបជុំនោះមកពួកគេក៏បំបែកគ្នាទៅតាមកន្លែងរៀងៗខ្លួន ស្មានថាជារឿងអ្វីធំដុំតាមពិតគ្រាន់តែចង់ប្រឆាំងនឹងច្បាប់របស់គេសោះ សឹង្ហដើរសម្ដៅឡានសេរីទំនើបផ្ទាល់ខ្លួនមិនខ្វល់ពីក្រសែភ្នែកច្រណែនដែលខំប្រឹងប្រឆាំងជាមួយគេមករហូត ស្មានថាឆ្លាតខ្លាំងតែមិនបានចុងក្រចករបស់គេផង
" អាចង្រៃយ៍ឯងចាំតែមើលចុះ ថាយើងធ្វើអ្វីឯងបានខ្លះ " លូឌៀ សាន់តូសម្លឹងមើលទៅផែនខ្នងបរុសម្នាក់នោះជាប់រហូតទាំងក្នុងចិត្តគិតគុំគួនចង់តែសម្លេសអោយបាត់ចេញពីផែនដី ក្ដៅក្រហាយមិនស្ទើបន្ទាប់ពីមកគិតពីរឿងខ្លះៗដែលគេមិនអាចតវ៉ាបាន
" លោកប្រុងគិតធ្វើអ្វីបន្តទៀត ? " វីយ៉ា សេដ ជាបរុសចំណាស់ម្នាក់ដែលតាមគាំទ្រ លូឌៀ សាន់តូមករហូត ដូចដែលបានឃើញក្នុងអង្គជុំនួបមុននេះចឹង
" អោយធ្វើយ៉ាងម៉េចចេញបើពួកយើងមិនសូម្បីតែស្គាល់ឈ្មោះពិតរបស់វាផងនោះ " លូឌៀ និយាយឡើងទាំងកំហឹងដើមឡើយទីក្រុងនេះកន្លែងនេះជាទឹកដីរបស់គេប៉ុន្តែបន្ទាប់ពីវាលេចមុខចេញមកវាក៏លេបត្របាក់យកគ្រប់គ្នាទៅធ្វើជាអ្នកក្រោមបង្គាប់របស់វាយ៉ាងងាយស្រួលទៅវិញ
" ពួកឯងសើបការមកបានអ្វីខ្លះហើយ? " វីយ៉ា សេដ ងាកមកសួរកូនចៅទាំងតានតឹងតំណឹងអ្វីក៏គ្មានបានការបន្ទាប់ពីគេអោយសើបមករយះពេលជិត4ឆ្នាំមកនេះនៅតែគ្មានបានតំណឹងអ្វីដែលទាក់ទងជាមួយសឹង្ហសោះ
" សូមទោសទានគឺដូចដើម ពួកខ្ញុំមិនបានការសូមដាក់ទារុណកម្មមកចុះទាន " ពួកគេប៉ុន្មានអ្នកក៏ទម្លាក់ជង្គង់ម្ខាងបញ្ឍរម្ខាងតាមដែលគំនាបទៅម្ចាស់ខ្លួន ព្រោះពិបាកតាមដានខ្លាំងណាស់នៅខាងសឹង្ហរាយអង្គរក្សគ្រប់ទីកន្លែងទាំងអស់ធ្វើអោយពួកគេពិបាកតាមដានពេលខ្លះក៏ប្រឈមនៅពីមុខកាំភ្លើងស្រស់ៗទៀតផង
" មិនបន្ទោសពួកឯងទេវាសាំទៅហើយ មិនស្គាល់មុខអាសឹង្ហនោះហើយវាជារឿងធម្មតាតែសូម្បីឈ្មោះក៏មិនដែលឮទៀត "
" ពួកយើងទៅវិញ "
" សួស្ដីអ្នកស្រី!! អ្នកស្រីដឹងខ្លួនហើយមាននៅឈឺត្រង់ណាទៀតទេ?? " នៅក្នុងបន្ទប់ស្ងប់ស្ងាត់ប្រែមកសភាពអ៊ូអរវិញបន្ទាប់ពីមានអ្នកបម្រើមកចាំទទួលបញ្ជានិងមើលថែនាង ជុងនីងាកមកសម្លឹងមើលទៅពួកគេទាំងមិនមាត់មិនក នាងមិនចង់ឭអ្វីឡើយក្រៅពីសុខភាពអ្នកម្ខាងទៀតតើគេយ៉ាងមិចហើយ
YOU ARE READING
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Romanceបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
