Part (29)

951 43 4
                                        



" អ្នកណាអោយចុះទៅក្រោមដោយគ្មានការអនុញ្ញាត? " នាយនៅតែធ្វើសម្លេងកាចដាក់នាងដដែល ខឹងណាស់សឹងតែហ៊ុយផ្សែង
" ខ្ញុំចង់ទៅស្រែកជេរប្រដៅលោកប្រុសដូចជាលោកអោយចេះគិតគូរពីអ្នកដ៍ទៃខ្លះ នេះនែ៎! រឿងដោះស្រាយមិនចប់មកស្រែកដាក់ខ្ញុំទៀត លោកលែងចង់រស់ហើយ"
" អ៊ូយ!! ឈឺ...ឈឺ "នាងលូកដៃទៅចាប់ទាញថ្ពាល់នាយមួយទំហឹងរហូតដល់គេព្រមប្រលែងដៃចេញពីការចាប់.កអាវនាងមកស្ទាបមុខរបស់ខ្លួន ធ្វើអោយអ្នកបម្រើនៅធ្វើការបោសសំម្អាតក្បែរៗនោះមាំគ្នាបញ្ឈរភ្នែកបុកពោះជំនួសនាងតូច នាងមិនស្គាល់ថាសឹង្ហជាអ្នកណាទេឬយ៉ាងម៉េចបានជាលែងបែបនេះ ត្បិតថាថ្ងៃដំបូងនាងមកដល់ទីនេះតែក៏គិតថានាងក៏ខ្លាចម្ចាស់ខ្លួនដែរតែពេលនេះពួកគេគិតខុសហើយ ប្រាប់បានណាថាញញើតជំនួស
" ហ៉ីយ !! ពួកឯងយើងគិតថាអ្នកស្រីមិនរស់ដល់ស្អែកទេ "
" អ្នកស្រីប្រហែលជាមិនចង់រស់ហើយ លែងសើចនឹងជីវីតបែបនេះ អ៊ំនិយាយអ្វីខ្លះទៅ " អ្នកបម្រើ2 3 អ្នកនោះនាំគ្នាខ្សឹបខ្សាវវិភាគមិនទំនេរនៅគេះហៅអ្នកគ្រប់គ្រងអ្នកបម្រើមកនិយាយជុំគ្នាដែរ
" ពួកឯងមិនបាច់និយាយច្រើនទេនាំគ្នាត្រៀមសម្ភារៈសម្រាប់រៀបចំសាកសពអ្នកស្រីអោយហើយទៅ " អ៊ំសែងក៏តបទៅវិញទាំងមុខស្មើរធេងមុននឹងដើរកត់បញ្ជីបន្ត
" តែខ្ញុំថាមិនមែនអ្នកស្រីទេ តែជាសឹង្ហច្រើនជាង " ពួកអ្នកបម្រើនាំគ្នាជំហរមាត់ធ្លុង ខណៈពេលដែលងាកទៅឃើញសឹងដួលក្រេងលើដីអោយស្រីមាឌតូចវាយដុំអ្នកខ្លះស្រឡាំងកាំងមិនកម្រើកអ្នកខ្លះក៏ជ្រុះរបស់របរចេញពីក្នុងដៃព្រោះមិនជឿអ្វីដែលនៅនឹងភ្នែក
" អ្នកណាប្រើមែនទេ ? សួរថាអ្នកណាមែនទេ?? "
" អ៊ូយ! បងឈឺណាអូន ...បានហើយអ៊ូយ!!  " ជុងនីលើកដៃវាយយកៗមិនខ្វល់ថាអ្នកណាមើលមិនខ្វល់ថាគេឈឺឡើយ នាងខឹងខ្លាំងណាស់នាងមិនមែនតុក្កតាអោយគេយកមកលេងសើចដោយយកទៅបញ្ឈឺនរណាម្នាក់ឬក៏យកមកទុកសម្រាប់ប្រើប្រាស់ដែរ
" ចប់ការងារពេលណាយកទៅសម្លាប់ចោលមិនខានទេស្រីមាត់ដាច " នាយច្រុតដៃប្រឹងងើបឈរឆ្ងាតពីនាងតូចពេញកម្ពស់ទាំងសក់បះរញ៉េរញ៉ៃព្រោះស្នាដៃមេខ្លានៅចំពីមុខគេដែលមានកម្ពស់ត្រឹមដើមទ្រូងគេសោះតែកម្លាំងមហិមាណាស់តបមិនបានឡើយ មាត់វិញបើនិយាយចាញ់គេហែកចោល
" លោកឯងនឹងហើយជាអ្នកងាប់ ឈប់ភ្លាមកុំរត់អោយសោះ " ថេយ៉ុង ធ្វើមុខកាចដាក់នាងតែស្មានមិនដល់ថានាងមិនខ្លាចបែរជារត់ចាប់គេវាយតបវិញ បើមិនរត់មានតែភ្លើរ ពួកគេទាំងពីរក៏រត់ដេញគ្នាប្រសាចពេញក្នុងបន្ទប់ទទួលភ្ញៀវមិនព្រមចាញ់ងាយៗសោះ
" ស្លា..ស្លាប់ហើយ ! "
" អ៊ំសែង !! " អ៊ំសែងបន្ទាប់ពីមើលសកម្មភាពសឹង្ហនឹងភរិយាចប់ក៏វិលមុខដួលសម្លប់គ្រេង ហួសចិត្តដល់ប៉ែតគ្មានអ្វីនឹងវាចារទេ នេះសឹង្ហណា!! បរុសឃោឃៅមុខស្មើគ្មានអារម្ភណ៍អ្វីទាំងអស់ឃើញត្រង់ណាសម្លាប់ត្រង់នោះមិនសូម្បីតែញញើតខ្លាចអ្វីនៅចំពោះមុខឡើយ មនុស្សដែលគ្រប់គ្នាគិតថាគេជាបិសាចពិឃាតនរណាៗក៏កោដខ្លាចគោរពតែពេលនេះបែរជាមកញ៉មជាមួយស្រ្តីដែលមានងារជាភរិយានៅចំពោះមុខទៅវិញ មិនអាចទេប្រហែលជាគាត់ដេកយល់សប់ហើយបែបនេះត្រូវតែប្រញាប់ភ្ញាក់ឡើង មិនមែនតែអ៊ំសែងគិតបែបនេះម្នាក់ឯងទេសូម្បីតែជំនិតនិងកូនចៅទាំងអស់ក៏ចំហរមាត់គិតដូចជាអ៊ំសែងដែរ ដល់ថ្នាក់ម្នាក់ៗសឹងតែស្រក់ទឹកភ្នែកមកទៅហើយ
" ហ៉ីយ ! ហត់ណាស់ ហឹស ហឹស!!'' បន្ទាប់ពីរត់ប្រដេញគ្នាដូចជាធ្វើសង្គ្រាមមុននេះម្នាក់ៗក៏ដាក់ខ្លួនផ្ដេកលើសាឡុងសើចដាក់គ្នាដោយដកដង្ហើមញាប់ហត់កខូស
" ឈប់គិតទៅថាខ្ញុំអោយលោកយកទៅប្រើបានស្រួលៗនោះ ប្រុសមាត់ឆ្កែ "
" បើប្រើស្រួលមិនមែនមានតែយើងទេដែលស្រួលនាងក៏ស្រួលដែរមិនចឹងប្រើទាំងអស់គ្នាសោះកុំពូកែចោទ "
" នែ៎ ! អារោគចិត្ត " ជុងនីស្រែកជេរទាំងមុខក្រហមតែត គេចូលចិត្តតែលើករឿងនោះមកញ៉ោះនាងរហូតដឹងទេថានាងធ្វើអ្វីមិនត្រូវ វាគួរអោយខ្មាស់ណាស់
ក្រូក!!
សម្លេងកូរពោះបន្លឺឡើងភ្លាមៗចេញពីពោះស្រីតូច មើលមកថាពេលនេះក៏ជិតថ្ងៃត្រង់ហើយណាមួយមិនបានញាំអ្វីមកតាំងពីព្រឹកដែរទើបវាកូរឡើងបែបនេះ
» ឯងមកកូរអ្វីពេលនេះ « រាងស្ដើងនិយាយម្នាក់ឯងក្នុងចិត្ត មិនដឹងយកមុខទៅទុកប្រហោងណាទេបើច្បាស់ៗបែបនេះ
" ឃ្លានហើយ?? " នាយលើកចិញ្ចើមសួរនាំមុននឹងងើបឡើងលើកនាងបីចេញពីបន្ទប់ទទួលភ្ញៀវ ម្ដងត្រជាក់ម្ដងក្ដៅ មុននេះនៅទុកនាងជាឱបករណ៍សមម្រាប់គេលេងសើចនៅឡើយហើយពេលនេះក៏បែរមកធ្វើជាយកចិត្តទុកដាក់ទៅវិញតើនាងគួរទុកចិត្តអំពើល្អរបស់គេទេ ? បានត្រឹមគិតតែក៏មិនហានសួរព្រោះព្រោះខ្លាចថាចម្លើយដែលគេឆ្លើយមកមិនដូចអ្វីដែលនាងគិត ជុងនីផ្អែកក្បាលទៅនឹងដើមទ្រូងគេស្ដាប់ឭសម្លេងបេះដូងរបស់គេញ័រឌឹបៗពិរោះរណ្ដុំនាងតូចបិទភ្នែកទទួលយកសម្លេងនោះរហូតដល់ដេកលង់លក់ទាំងមិនដឹងខ្លួន ។
" អោយខ្ញុំជួយទេសឹង្ហ ? " ហានចូដើរពីក្រោយមកយូរហើយតែក៏មិនឃើញថេយ៉ុងដើរទៅតុអាហារតែបែរជាដើរទៅបន្ទប់សិក្សាវិញ
" ទៅធ្វើការឯងវិញទៅ " ហានចូហាក់ផ្អើលជាមួយនឹងចម្លើយរបស់សឹង្ហសឹងតែដាច់ផ្ងារព្រោះរាល់ដងគេនិងសាន់តែងតែនៅក្បែរសឹង្ហសឹងតែ24ម៉ោងតែពេលនេះបែរជាមិននឹងស្មានថាគេនិយាយបែបនេះដាក់សោះ រកនឹងដោះសារដែរប៉ុន្តែបែរជាប្រទះជាមួយនឹងក្រសែភ្នែកកាចអាចថាស្លាប់ភ្លាមៗបើមិនធ្វើតាម ទើមគេមានតែអោនគំនាបចុះបន្តិចមុននឹងដើរចេញទៅ
" ឯងនៅធ្វើអីដែរ " អស់ពីមួយនៅមួយគេចង់តែហក់ទៅសម្លាប់កាប់ជាកង់ៗទេ
" សឹង្ហថាអោយតែបងហានទេមិនមានឈ្មោះខ្ញុំទេទាន ! "
" ឯងចង់បាន50ដំបង ឬ មួយក៏ចង់ចុះទៅនៅក្នុងអាងក្រពើរ? " នាយប្រញាប់និយាយដោយទឹកមុខប្រាកដប្រជា
" បើចង់នៅតែជាមួយប្រពន្ធពីរអ្នកក៏និយាយទៅចាំបាច់បង្ខំអោយគេចេញនៅគម្រាបសម្លាប់ទៀត អាក្រក់ណាស់ " សាន់ដើរចេញទៅក៏មិនភ្លេចនិយាយឭអោយចៅហ្វាយបានស្ដាប់ អាទម្លាប់ញ៉ោះចៅហ្វាយនេះទោះកាំបិទនៅពីមុខ.កក៏គេកែមិនបានដែរ
" ហេតុអីសឹង្ហរកតែរឿងខ្ញុំចឹងបង ខឹងណាស់ " មាត់និយាយបែបនេះហើយមិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាសឹង្ហចង់តែផ្ដាច់យកសង្ខាប្អូនខ្លួនទៅម្ដងៗ ហានចូសើចបន្តិចអស់សំណើចនឹងប្អូនប្រុសក្បាលខូចរបស់ខ្លួន នាយមិនមាត់ហើយក៏នាំគ្នាដើរចេញទៅយាមល្បាតមើលការខុសត្រូវខាងក្រោមជំនួសចៅហ្វាយ
" ដេកដូចខ្មោចងាប់ " បន្ទាប់ពីអង្គុយដាក់នាងលើភ្លៅដោយគេឆ្លៀតពិនិត្យមើលឯកសារបណ្ដើរដៃម្ខាងទៀតក៏ចាប់ទប់ខ្លួនរាងស្ដើងបណ្ដើរទម្រាំតែនាងភ្ញាក់គេធ្វើការរួចហើយល្មមទើបគេពោលពាក្យគ្រោតគ្រាតដាក់នាងតូច
" ហ្អឹម ! នៅកន្លែងណា " រាងស្ដើងបើកភ្នែកឡើងសឹមៗទាំងនៅងងុយ ទម្រាំតែភ្ញាក់ពេញភ្នែកទើបនាងដឹងខ្លួនថានៅអង្គុយគេងលើភ្លៅប្រុសរោគចិត្តសោះ នេះកុំប្រាប់ថាគេដាក់អោយនាងដេកបែបនេះមករហូតណា !
" ចុកជើងចុកដៃណាស់ប្រពន្ធ!! " នាយអោបក្រសោបកាយតូចក្រអ៊ូបឆ្ងុយឆ្ងុបដូចថ្នាំសណ្ដំយ៉ាងណែនមុននឹងអោនមុខចុះមកថែថើបក្រញិចលើមុខនាងតូចគ្រប់កន្លែង គេឆ្កួតមែនដែរទេបានជាធ្វើបែបនេះជុងនីបានត្រឹមតែគិតសម្លក់គេមិនដាក់ភ្នែកលើកណាក៏គេកេងចំណេញលើនាងបានរហូត
" ប្ដីខំមិនដាក់ចុះអោយដេកអោបហើយយ៉ាងម៉េចទៀត " ថេយ៉ុងជ្រួញចិញ្ចើមមិនពេញចិត្តខណៈដែលគេព្រមអោយនាងមានសំណាងម្ដងហើយនៅធ្វើមុខក្រញ៉ូវដាក់គេទៀត
" ខ្ញុំមិនបានសុំអោយលោកធ្វើបែបនេះទេ ហ្អឹប !!! "


To be continued......

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Место, где живут истории. Откройте их для себя