Part (26)

908 38 2
                                        


> លង់ស្រឡាញ់ប្ដីខ្លួនឯង <

ព្រឹកប្រលឹមនៅមិនទាន់ភ្លឺនៅឡើយមាន់ក៏មិនទាន់រងាវអាចដៅដឹងថាទើបតែម៉ោង4ភ្លឺប៉ុណ្ណោះ រាងកាយតូចស្ដើងធ្ងន់ខ្លួនត្រុដុកបូកផ្សំជាមួយខ្យល់ចំហាយត្រជាក់ចេញពីម៉ាសុីនត្រជាក់ទៀតធ្វើអោយរាងនាងភ្ញាក់ឡើងទាំងមីងមាំងមិនអស់ងងុយ
" អ៊ុយ! ឆ្ងន់ណាស់ " នាងតូចរអ៊ូរទាំព្រោះភ្ញាក់ឡើងក៏ដោយសារតែរបស់ធ្ងន់ៗមកនៅលើខ្លួននាង កែវភ្នែកថ្លាយ៉ងចោលទៅសម្លឹងមើលមុខមាំក្រាស់ដែលដេកលង់លក់មិនដឹងពីពេលណានោះមក ដោយពន្លឺនៃភ្លើងរាត្រីក៏អាចធ្វើអោយនាងមើលមុខគេបានច្បាស់បន្តិច
" ហ្អឹម!! " នាយបម្រាស់ខ្លួនភ្លាមៗដៃមាំក្រាស់ក៏រិតរង្វង់ដៃនៃការអោបកាន់តែណែនរកតែជុងនីដកដង្ហើមមិនចង់រួច នាងបែរមកងើយសម្លឹងមុខគេស្ងៀមៗមិនហានកម្រើកខ្លាចថារំខានដល់ដំណេកគេ
" បើរាល់ថ្ងៃធ្វើមុខមិនដឹងខ្យល់អ្វីដូចពេលនេះមិនដឹងជាគួរអោយស្រឡាញ់យ៉ាងមិចទេ... " នាងតូចសម្លឹងមើលមុខអ្នកដេកមិនដឹងខ្យល់អ្វីនោះទាំងញញឹម មិនងាយបានមើលមុខគេចំៗបែបនេះទេ យ៉ាងណាស្វាមីនាងក៏សង្ហាដែរពេលដែលគេគេងមានទឹកមុខស្ងប់ស្ងាត់ស្លូតបូតមិនមែនចេះតែជ្រួញចិញ្ចើមសម្លក់សម្លឹងនាងដូចសព្វដង
" អុឹម! " មុខសង្ហាទម្លាក់មកក្បែរកៀកមុខតូចមុននឹងអោនទៅថើបបបូរមាត់តូចច្រមិចថ្នមៗទាំងនៅបិទភ្នែកនៅឡើយ កំពុងតែជក់ចិត្តដិតអារម្ភណ៍ជាមួយនឹងសម្រស់ស្វាមីមិនដឹងជាមកមមើរស្អីពេលនេះរកតែនាងត្រៀមខ្លួនមិនទាន់ទើបប្រឹងងើយ.កអោយគេបានថើបតាមចិត្តមិនមែនមិនចង់ប្រកែកតែក៏រើមិនបានព្រោះរាងកាយតូចស្ដើងត្រូវគេអោបរិតជាប់មិនអោយមានផ្លូវស៊ូររួចសោះហើយ
" ហឹម .. ផ្អែមដល់ហើយ " នាយងើបមុខចេញមកវិញមុននឹងបើកភ្នែកមកនិយាយញោះនាងតូចអោយអៀនប្រៀនភ្លាមៗ នេះគេមានចេតនាច្បាស់ណាស់
" លោកភ្ញាក់ហើយ?? តាំងពីពេលណា ? " ជុងនីត្រូវបើកភ្នែកធំភ្ញាក់ផ្អើលមិនស្មានថាគេសម្ងំធ្វើជាដេកដូចមែនទេនបែបនេះចង់តែសង្រ្គប់វាយអោយបែកមុខមាត់ល្អទេ
" តាំងពីពេលដែលប្រពន្ធសរសើរប្ដីថាគួរអោយស្រឡាញ់ អ៊ួយ !! ឈឺណាស់ដៃធ្ងន់យ៉ាងនេះតិចប្ដីស្លាប់ដោយសារខ្លួន" នាយចងចិញ្ចើមនិយាយងក់ងរមុននឹងយកដៃមករិតដើមទ្រូងខ្លួនឯងខ្សាវៗព្រោះមុននេះភរិយាដាក់មួយដៃមិនមែនកម្លាំងស្រមោចទេ
" រកតែទុក្ខដាក់ខ្លួនឯងបែបនេះសមតែត្រូវខ្លាំងជាងនេះមិនគ្រាន់តែមួយដៃនេះទេ "
" ឈឺពិតមែនណាប្រពន្ធ " គេនៅតែទាញនាងទៅអោបរិតមិនព្រមប្រលែងសោះ ម្ដងក្ដៅម្ដងត្រជាក់នាងតាមគេមិនទាន់ទេ
" មើស៍ លែងទៅខ្ញុំមិនចង់គេងទៀតទេ " នាងជ្រួញចិញ្ចើមខំប្រឹងបេះដៃនាយចេញយ៉ាងណាក៏គេមិនព្រលែង
" មិនទាន់ភ្លឺទេ ប្រញាប់ទៅណាគេងទៀតទៅ "
" មិនបានទេព្រឹកហើយ "
" នៅតិចទៀតទៅ " នាយបើកភ្នែកម៉ក់ៗសម្លឹងមកនាង ជុងនីពិបាលបដិសេធទើបបានត្រឹមផ្ដេកខ្លួនគេងវិញតាមបំណងគេព្រោះអាទឹកមុខតួកំសត់វាបង្ហាញច្បាស់លើមុខគេបិទបាំងភាពកំណាចភ្លាមៗ
" ស្ដាប់បង្គាប់ ហ្អឹម ! " នាយទាញកាយតូចអោយចូលទៅក្នុងរង្វង់ដៃគេធោបថើបនាងតូចតាមចិត្តគេចូលចិត្តក្លិនកាយរបស់នាង ក្លិនក្រអ៊ូបប្រហើរចេញពីស្បែកសខ្ចីរលោងទោះជាហិតយ៉ាងណាក៏មិនចេះធុញ

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Where stories live. Discover now