បំរាម : ហាមជេរ me ណា៎គ្រាន់ប្រាប់ទុកអោយហើយ😍
" វាយ៉ាងម៉េច? មិនដែលឃើញប្ដីចាញ់ជំនួសប្រពន្ធទេឬយ៉ាងម៉េច? កុំធ្វើដូចជាភ្ញាក់ផ្អើលពេកអីព្រោះប្រពន្ធយើងកំពុងតែពពោះកូនរបស់យើង " និយាយអ្វីមិនដឹងកាន់តែធ្វើអោយនាងរំភើបម្ដងៗចង់ស្ទះខ្យល់ស្លាប់ហើយនាងតូចមុខឡើងក្រហមអស់
" ប្រពន្ធយើងយ៉ាងម៉េច? "
" ឆេនសុីនោះអី ល្ងង់" ឌឹប! ពាក្យសម្ដីដូចជាអាវុធមុតស្រួចជាងកាំបិតចាក់ទម្លុះបេះដូងតូចដែលទើបតែមានសង្ឃឹមធ្លាក់ដល់ដីស្នាមញញឹមតិចៗមុននេះក៏ទម្លាក់មកជាសោកសៅវិញភ្លាមៗជុងនីស្ងាត់មាត់មិននិយាយបើជ្រុលជាបែបនេះទៅហើយម៉េចគេមិនទៅរកឆេនសុីទៅមកព្យាយាមយកចិត្តនាងធ្វើអី
" ទៅបានហើយនៅ? "
" អ៎!ចាស់តាមតែលោក " ជុងនីផ្អែកក្បាលទៅលើស្មានាយព្យាយាមស្រង់ក្លិនក្រអ៊ូបបរុសចេញពីខ្លួនគេអោយបានច្រើនចាត់ទុកថាគេធ្វើវាដើម្បីនាងទៅចុះព្រោះនាងក៏ពពោះកូនរបស់គេដូចគ្នាគ្រាន់តែគេមិនទាន់ដឹងប៉ុណ្ណោះ
" អហឹម..! " ចុះមកដល់ក្រោមមិនទាន់ដើរដល់បន្ទប់អាហារផងក៏ឭសម្លេងក្រហែមចេញពីបន្ទប់ទទួលភ្ញៀវនៅក្បែរនោះបាត់ទៅហើយ ទើបជុងនីប្រញាប់ទះស្មានាយជាស្វាមីអោយទម្លាក់នាងចុះព្រោះខ្មាស់គេមិនតិចទេ
" ដាក់ខ្ញុំចុះទៅលោក "
" យ៉ាងម៉េច? " ថេយ៉ុងមិនយកចិត្តទុកដាក់នឹងសម្លេងហាមឃាត់អ្នកនៅក្នុងរង្វង់ដៃគេបីឡើយតែបែរងាកមកសួរនាំបរុសម្នាក់នោះយ៉ាងចម្លឺយទៅវិញ
" និយាយជាមួយបងប្រុសអោយស្រួលបួលតិចទៅ " លោកប្រធានាធិបតីដែលអង្គុយអានការសែនក្បែរនោះក៏ទម្លាក់ការសែតចុះងាកមកថាអោយប្អូនប្រុសពៅជាទីស្រឡាញ់ចង់តែបាញ់បំបែកក្បាលគេនៅនឹងកន្លែង
" ព្រះ!! នេះលោកប្រធានាធិបតីមែនទេ ? ថេយ៉ុងដាក់ខ្ញុំចុះទៅអោយឡើនឡើង " ដោយនាងតូចរើចេញមិនឈប់ទើបនាយអស់ជម្រើសដោយទម្លាក់នាងអោយឈរស្រួលបួលក៏មិនភ្លេចអោនទៅសម្លក់នាងថ្លែដូចគ្នា ទោះនាងមកពីស្រុកស្រែចំការតែយ៉ាងណាក៏ធ្លាប់ឃើញគេតាមទូរទស្សន៍ដែរ។
" អឹ..សូមអភ័យទោសផងលោកប្រធានាធិបតី ខ្ញុំមិនដឹងថាលោកនិងលោកឧត្ដមសនីយមកទីនេះទេសុំទោសផងហិហិ " ជុងនីប្រញាប់គំនាបជាការគោរពព្រោះពួកគេសុទ្ធតែមានឋានៈខ្ពង់ខ្ពស់មិនចេះតែធ្វើអ្វីមិនត្រឹមត្រូវឡើយ ខុសពីអ្នកម្ខាងទៀតបែរជាឈរសម្លក់ពួកគេទៅវិញ
" នែ៎...ហេតុអីមិនគោរពគួរសមបែបនេះ? "
" មិនអីទេខ្ញុំមិនប្រកាន់ឡើយ " ឧត្ដមសនីយស៊ុកជីនប្រញាប់ទាញដៃនាងតូចទៅអង្គុយក៏មិនភ្លេចនិយាយគួរសមដាក់នាងផងដែរ
" អឹ... "
" អាចហៅខ្ញុំធម្មតាទៅបានហើយ មិនប្រកាន់ទេសុទ្ធតែជាគ្រួសារតែមួយ " លោកប្រធានាធបតីនិយាយព្រមទាំងញញឹមចេញថ្ពាល់ខួចទាក់ទាញ ធ្វើអោយជុងនីបែរជាធ្វើមុខភ្លើអស់ឧត្ដមសនីយជីនឯនេះវិញក៏លើកដៃវាយភ្លៅនាយជាប្អូនមួយដៃយ៉ាងខ្លាំងទើបនិយាយបន្លប់ទៅរឿងផ្សេងវិញ ណាមជុនមិនទាន់ដឹងឡើយថាថេយ៉ុងគេមិនទាន់ប្រាប់ពីសាវតារបស់ខ្លួន
" ហិហិ គឺមិត្តភក្ដិត្រូវចេះជួយមិត្តភក្ដិជួនអីបងទើបតែជិះកាត់ទីនេះទើបឈាងមកលេង ហិហិ"
" រញ៉េរញ៉ៃ " ថេយ៉ុងឈរសម្លឹងមើលមុខបងបបរុសទាំងពីរហាក់ប្លែកៗចរឹកធម្មតាមឺងម៉ាត់ណាស់តែម្នាក់បែរជាធ្វើចរឹកដូចក្មេងនៅចំពោះមុខស្រីម្នាក់នោះ
" ឯងយ៉ាងម៉េច? មិនសប្បាយចិត្តឬយ៉ាងម៉េចយើងខំទុកការងាចោលដើម្បីមកទីនេះ " ប្រធានាធិបតីជ្រួញចិញ្ចើមនិយាយទាំងក្ដៅក្រហាយគេជាអ្នកគ្រប់គ្រងអាណាចក្រនេះបន្ទាប់ពីស្ដេចផែនដីបែរជាមកអង្គុយមើលមុខប្អូនប្រុសធ្វើចរឹកកូនក្មេងមិននិយាយស្ដីរកគេបែបនេះមែនទេ? បើបងប្រុសធំមិនបង្ខំគេក៏មិនមក
" មិនបានហៅអោយមកទេ "
" ឯង..! "
" បានហើយ ពួកឯងចេះត្រូវគ្នាមួយថ្ងៃបានមិនបានឬយ៉ាងម៉េច? " ពួកគេទាំងបីក៏នាំគ្នាអង្គុយចុះតាមកន្លែងឆ្ងាយៗពីគ្នាគួរសមព្រោះទាស់សម្ដីគ្នាហើយវាអស់អារម្ភណ៍សប្បាយៗមុននេះម្នាក់ៗក៏ប្រែទឹកមុខមកនឹងធឹងដល់ថ្នាក់ជុងនីដែលអង្គុយចំណុចកណ្ដាលនោះក៏អត់មិនបាននឹងធ្វើមុខងីងើនាងវល់អស់ហើយតើរឿងវាយ៉ាងម៉េច?មិនយល់ទេ
" អឹ...គឺថាខ្ញុំមិនយល់ថាអ្នកទាំងអស់គ្នាមានទំនាក់ទំនងអ្វីនឹងគ្នាឡើយប៉ុន្តែចេះចុះខ្ញុំ..អឹ..! "
" ជាបងប្អូនបង្កើតជាវង្សត្រកូលតែមួយ ជាប្រពន្ធបែបណាមិនដឹងពង្សសាវតាស្វាមីខ្លួន? " ដោយឃើញនាងនិយាយរដាក់រដុបទើបណាមជុននិយាយកាត់ដោយស្ដីថាអោយព្រមទាំងប្រាប់ពីសមាសសភាពសាច់ឈាមជាមួយស្វាមីនាងទៀត ។
ជុងនីញញឹមទាំងមិនសមតាំងចិត្តបង្ខំញញឹមទាំងពិបាកដកដង្ហើមស្ទើស្ទះ ពាក្យសម្ដីគ្រប់ម៉ាត់ចេញពីមាត់លោកប្រធានាធិបតីធ្វើអោយចិត្តនាងតូចល្ហ៎ល្ហែវគ្មានកោះត្រើយមានតែងើយមុខមកសម្លឹងមុខស្វាមីទាំងអាក់អន់ចិត្តស្វាមីមិនយល់ចិត្តហើយនៅអោយគ្រួសារខាងប្រុសជេរស្ដីថាអោយនៅមុខគ្រួសារគេទៀត អោយនាងឆ្លើយយ៉ាងម៉េចបើគ្រាន់តែមុខស្វាមីនាងមិនទាំងចង់ងាកមកសម្លឹងផងនោះកាន់តែគិតកាន់តែខូចចិត្តខំប្រឹងអង្គុយក្ដាប់ដៃទប់ទឹកភ្នែករឹងខ្លួនអស់
" ឯងជាប្រធានាធិបតីបានយ៉ាងម៉េច ឯងគួរតែប្រយ័ត្នសម្ដីបន្តិចទៅ " ឧត្ដមសនីយជីនងើបមុខមកសម្លឹងមុខប្អូនទាំងកំហឹងគេនិយាយស្ដីដូចជាហួសហេតុពេកហើយ ពេលនេះបន្ទប់ទទួលភ្ញៀវក៏ប្រែជាស្ងាត់ច្រងំគ្មាននរណាហានហារមាត់និយាយស្ដីអ្វីឡើយ កាន់តែធ្វើអោយស្រីតូចធ្វើខ្លួនមិនត្រូវទៀតហើយនាងមិនដឹងថាគួរធ្វើអ្វីឡើយមិនដឹងថាគួរយំឬក៏សើចឡើយបន្ទាប់ពីមានរឿងមិនល្អកើតឡើង
" សូមទោសផង ខ្ញុំមិនគួរធ្វើអោយមានបរិយាកាសអាប់អ៊ួរបែបនេះទេ... "
" មិនបាច់សុំទោសពៃពីនរណាម្នាក់ឡើយនាងជាភរិយារបស់យើង នាងមានសិទ្ធគ្រប់យ៉ាង " ថេយ៉ុងដែលអង្គុយស្ងាត់មកជាយូរក៏ចេញមុខមកការពារនាងក៏មិនភ្លេចងាកទៅមើលមុខណាមជុនដោយដាក់កំហិតទាំងអំណាចរៀងៗខ្លួន
" យើងគិតថារកទៅវិញសិនហើយព្រោះមានរឿងក្ដីប្រញាប់ត្រូវចាត់ចែង " ឧត្ដមសនីយជីនថាហើយក៏ងាកទៅអោយសញ្ញាលោកប្រធានាធិបតីថាគួរតែដល់ពេលត្រឡប់ទៅវិញ
" បងទៅហើយឯងគួរតែមើលថែសុខភាពអោយល្អផងកុំគិតពីសម្ដីឥតប្រយោជន៍របស់គេម្នាក់នោះអី " ឧត្ដមសនីយថាហើយក៏ញញឹមផ្ដល់កំលាំងចិត្តដល់នាងតូចដែលអង្គុយធ្វើភ្នែកម៉ក់ៗញញឹមមករកគេដោយក្ដីស្រឡាញ់ជាបងប្អូនថេយ៉ុងនៅក្បែរនោះក៏អត់មិនបាននឹងចូលខ្លួនទៅជ្រៀតជ្រែក
" ទៅហើយកុំត្រឡប់មកវិញ " នាយក្រោកឈរទាញកាយតូចអោយឈរពីក្រោយខ្នងគេមុននឹងស្រែកដេញលោកឧត្ដមសនីយទាំងមិនញញើត ទើបស៊ុកជីនបានត្រឹមតែក្រវីក្បាលក៏មិនភ្លេចអើតមើលអ្នកក្រោយកាយសង្ហានោះលាដៃបាយបាយរួចក៏ចេញទៅតាមពីក្រោយណាមជុនបាត់ទៅ ។
YOU ARE READING
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Romanceបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
