> នឹកប្រពន្ធពេកទេដឹង ? <
រាងកាយមាំទាំប្រញាប់ក្រោកឡើងចេញពីកៅអីស្បែកភ្លាមៗហេតុអ្វីបានជាប្រហែសបែបនេះ
" កុំអោយពួកវាចាប់បានដាច់ខាត " ថេយ៉ុងពោលឡើងទាំងមុខមាំទាំព្រមជាមួយនឹងសម្លេងរឹងធ្វើអោយកូនចំនិតតានតឹងជាមួយដែរ ព្រោះប្លង់គម្រោងនោះគឺមានតែសឹង្ហប៉ុណ្ណោះដែលដឹងនិងយល់ពួកវាបញ្ឆោយដោយការធ្វើជាជ្រុះហើយក៏ចាប់ផ្ដើមពន្យល់ពីកម្រោងមួយនេះបន្ទាប់មកពេលនេះពួកវាចង់សាកល្បងដោយចង់ដឹងថាតើ គីមថេយ៉ុងម្នាក់នេះយល់ដឹងពីវាច្បាស់ដែរទេ ព្រោះគម្រោងនេះមិនងាយមើលយល់គ្រប់កន្លែងនោះទេ
" បានសឹ...អឹចៅហ្វាយ " សាន់ប្រញ៉ាប់ប្ដូររហ័សនាមឡើនដូចព្យុះខណៈដែលមុននេះភ្លេចខ្លួនថាគេធ្លោយមាត់ហៅចៅហ្វាយថាជា ^ សឹង្ហ^ មាត់ចង្រៃមែនហើយទាំងដែលពេលនេះចៅហ្វាយកំពុងខឹង
" មិនយកទោសទេ ឆាប់ទៅចាត់ការរឿងនេះអោយបានឆាប់បើមិនចឹងទេយើងមិនទុកជីវិតអោយពួកឯងជាដាច់ខាត "
" ទទួលតាមគ្រប់យ៉ាងទាន " ពួកគេពោលហើយក៏ប្រញាប់រ៉ូតរៈចេញដំណើរទៅបិទព័ត៍មានគ្រប់ច្រកល្ហកក៏ដូចជាពពួករកសុីផ្ដល់ព័ត៍មានក្នុងផ្លូវងងឹតក៏មិនលើកលែង ព្រោះព័ត៍មានថាចៅហ្វាយគេជាសឹង្ហដែលគ្រប់គ្នាគោរពនិងច្រណែនចង់បានតំណែងនោះដូចគ្នាបានដឹងពិតមែនថាជាសុីអីអូវិញនោះពួកវាប្រាកដជាមករញ៉េរញ៉ៃជីវិតឯកជនរបស់សឹង្ហមិនខាន ផ្លូវតែមួយអាចដណ្ដើមកន្លែងសឹង្ហបានគឺ^ សម្លាប់ ^ ដូច្នេះហើយមិនអាចបណ្ដោយបានទេ
" ចង់សាកល្បងយើងហេស៎ ហឹស !! "
2 ខែហើយអាការៈរបស់ប្រុសជុងក៏បានធូរស្បើយម្ដងបន្តិចៗទោះវាមិនល្អខ្លាំងតែក៏គេអាចដើរចេញមកក្រៅផ្ទះមិនសម្ងំតែក្នុងបន្ទប់ថ្នាំក៏លេបទៀងទាត់មិនអោយនរណាទៅប្រាប់ណែនាំដូចមុនដោយក្រោមការមើលថៃយ៉ាងយកចិត្តទុកដាក់របស់ជុងនីបងស្រីថ្លៃដែលគ្រប់គ្នាមិនគិតថានាងអាចមានវត្តមានមកនៅក្នុងភូមិគ្រឹះនេះក្នុងនាមជាភរិយារបស់ គីមថេយ៉ុងនោះឡើយ
" ប្រុសជុងស្បើយក្នុងទ្រូងទេ " នាងជួយរិតទ្រូងគេថ្នមៗបន្ទាប់ពីគេបានលេបថ្នាំគ្រាប់ទាំងមិនចង់ចូលរាងកាយជុងគុកស្ពឹកស្រពន់មកជាយូរទើបពេលនេះត្រូវប្រើរទេះរុញជំនួយ
" មិនអីទេបងថ្លៃ អរគុណច្រើនហើយ " ទោះជាហៅមិនស្និតព្រោះធ្លាប់តែហៅអ្នកផ្សេងបែបនេះ តែក៏កក់ក្ដៅព្រោះមាននាងនៅលួងលោមគេរហូតមក
" ប្រុសជុងមិនបាច់គុណស្រ័យអ្វីទេព្រោះបងពេញចិត្តនឹងមើលថែ " នាងបង្ហាញស្នាមញញឹមលួងលោមទៅកាន់គេធ្វើអោយអ្នកក្នុងផ្ទះដែលបានឃើញពួកគេក៏បានធូរចិត្តព្រោះអ្វីគ្រប់យ៉ាងកំពុងតែដើរមករកសភាពដើមម្ដអបន្តិចៗហើយ
" កុំពិបាកចិត្តច្រើនពេកអីបែបនេះក៏សប្បាយមិនចឹង " នាងតូចរុញរទេះមកឈប់នៅក្រោមដើមឈឺធំត្រជាក់ល្ហឹមមុននឹងចោលភ្នែកមើលទៅរាងកាយស្គមស្គាំងដែលសម្លឹងមើលទៅមាត់ទឹកទាំងទឹកមុខបង្ហាញច្បាស់ថាគេកំពុងតែគិតអ្វីចេញមក
" ត្រូវការពេលយូរប៉ុណ្ណា...! ទើបឈប់ខូចចិត្តដោយសារគេទៀត? ត្រូវការពេលយូរប៉ុណ្ណា? " នាយពោលឡើងទាំងអ៊ួលដើមក គេនឹកនាងណាស់នឹកគ្រប់ដង្ហើមចេញចូលតើគេគួរធ្វើយ៉ាងណាទើបអាចបំភ្លេចគ្រប់យ៉ាងចោលបាន
" ពេលជុងគិតដល់គេ នឹងមិនឈឺចាប់ទេ " នាងតូចញញឹមសម្លឹងមើលទៅផ្ទៃទឹកស្រះក្នុងភូមិគ្រឹះនោះដូចគ្នា
" ខ្ញុំមិនយល់ទេ " គេនៅតែមានទឹកមុខស្រងូតស្រងាត់មិនផ្លាស់ប្ដូរគ្រាន់តែសម្លឹងមើលគេជុងនីក៏ដឹងថាវាឈឺចាប់ខ្លាំងប៉ុណ្ណា
" ពេលនេះខួក្បាលប្រុសជុងពោពេញទៅដោយរូបគេមែនទេ? គ្មានថ្ងៃដែលមិនគិតពីគេទេពិតទេ? " នាងតូចដាក់ខ្លួនអង្គុយលើថ្មមាត់ស្រះក្បែរនោះអោយជិតទៅនឹងជុងហ្គុកដើម្បីងាយស្រួលនិយាយលួងលោមប្អូនថ្លៃ ជុងហ្គុកងាកមកមើលមុខស្រពោនរបស់បងស្រីថ្លៃបន្តិចទាំងងឿងឆ្ងល់តើនាងចង់និយាយពីអ្វីអោយប្រាកដ! តែក៏មិនចង់កាត់សង្វាក់ទើបបែរមកវិញសម្លឹងមើលទៅផ្ទៃទឹកដូចគ្នា
" ប្រុសជុង ! ស្ដាប់ណាបើសិនជាព្យាយាមមិនគិតកាន់តែពិបាកទ្រាំ កាលដែលជុងនៅតែក្នុងផ្ទះជុងតែងតែគិតដល់គេបើសិនជាប្រុសជុងចេញទៅក្រៅពេលនោះខួក្បាលរបស់ប្រុសជុងអាចនឹងគិតពីរឿងផ្សេងបានខ្លះពេលនោះជុងក៏លែងឈឺចាប់ហើយ ព្រោះជុងត្រូវផ្ដោតអារម្ភណ៍គិតលើរឿងផ្សេង"
" បងថ្លៃនិយាយដូចជាធ្លាប់មានបទពិសោធន៍ !! "នាយសើចបន្តិចព្រោះមិនស្មានថាបងថ្លៃគេនេះប្រសព្វលួងលោមគេណាស់
" ត្រូវហើយព្រោះបងធ្លាប់ដូចជាប្រុសជុងចឹង !! ពេលនោះពេលដែលឭដំណឹងថាគេចាកចេញទៅបងក៏ស្ទើតែស្ទះទ្រូងស្លាប់នៅនឹងកន្លែងទៅហើយ តែប៉ាក៏ប្រាប់ថាគេទៅហើយក៏ព្រមដោះលែងអោយគេទៅៗដើម្បីក្ដីសុខគេមិនថាគេចង់ទៅណាវាជាសិទ្ធរបស់គេយើងមិនអាចធ្វើជាម្ចាស់ជីវិតគេបានទេ "
" ចុះបងរៀនកាត់ចិត្តដូចដែលបានប្រាប់នេះប៉ុន្មានឆ្នាំដែរ? "
" គឺប្រាំពីរឆ្នាំ "
" ប្រាំពីរឆ្នាំចឹងហេស៎! បើបែបនោះមែនខ្ញុំមិនស្លាប់ទៅហើយទេ!! "
" ប្រុសជុងប្រាកដជាអាចធ្វើបាន មើលពេលនេះទៅយ៉ាងណាប្រុសជុងក៏កំពុងតែវិវត្តចិត្តនិងកំនិតបានហើយតើ!! "
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
