Part ( 4 )

1.2K 66 0
                                        


" បង ថេយ៍" រាងកាយតូចស្ដើងមុខមាត់ស្អាតបាតដូចកូនតុក្កតា កាយស្ដើងល្វត់ល្វន់សាច់សរដូចសំឡីស្លៀកពាក់បែបហាយ៍សូអ្វីបែបនេះ នាងមកអង្គុយចាំរាងសង្ហាជិតកន្លះថ្ងៃហើយ ដោយមានកងអង្គរក្សបួនប្រាំអ្នកតាមយាមការពារផងដែរ ( គេខ្សែរដ្ធមន្រ្តី )

" អូនយ៉ារីម"វិយ៉ារីមគឺជាគូដណ្ដឹងរបស់ប្រុសសង្ហាគីមថេយ៉ុងនេះឯងកុំឆ្ងល់អីហេតុអីបានជានាងមករកគេឃើញបែបនេះ ព្រោះតែនាងពូកែតាមជាប់ជាងតុកែទៀតនោះអី

" បងថេយ៍ដឹងថាយ៉ារីមបារម្ភណ៍ពីបងប៉ុណ្ណានោះ អូនខំរកបងយ៉ាងយូរទម្រាំតែឃើញ"យ៉ារីមរត់ស្រមករកអ្នកកម្លោះ អោបដៃអោបជើងស្អិតរម៊ួតបែបនេះណាមិនបាច់ប្រាប់ក៏អ្នកនៅជិតនោះគេយល់ដែរថាពីរអ្នកនេះមានទំនាក់ទំនងអ្វីនឹងគ្នា

" អូនយ៉ារីមលែងបងសិនទៅ មិនឃើញទេហេ!ថាបងកំពុងតែលីមនុស្ស" ថេយ៉ុងសម្លឹងមុខនាងក្រមុំទាំងធុញទ្រាន់មិនដឹងជាជាប់កម្មពារវេរាអ្វីជាមួយនាងទេបានជាតាមស្អិតបែបនេះ

" គឺយ៉ារីមនឹកបងពេកនឹងណា សូមទោសចាស!!" ថាហើយកាយល្វត់ល្វន់ក៏ព្រមប្រលែងដៃចេញមកវិញទាំងចិត្តមិនចង់ មុននឹងងាកមកប៉ះចំមនុស្សស្រីប្លែកមុខទើបក្នុងចិត្តក្នក់ក្នាញ់ចង់តែចាប់ទះតែបានត្រឹមតែឈរសម្លក់លើក្រោមពេបជ្រាយមិនរអា

" មានរឿងអីមែនដែរទេ " លោកដនចុះមកដល់ក្រោមភ្លាមក៏លឺសម្លេងចេចចាចភ្លាមក៏ដើរមកសួរនាំតែក៏មិនបានចម្លើយមកវិញថែមទាំងទទួលរងសម្លេងក្រហឹមរបស់ខ្លាស្រែកឡើងលាន់ចងើផ្អើលពេញភូមិ។

" ពុកនៅសួរបែបនេះវិនាទីបន្ទាប់គេច្បាស់ជាស្លាប់មិនខាន " ជុងនី ស្រែកអោយត្រហឹងមុននឹងងាកមកសម្លក់អ្នកកំលោះមួយប្រយោលហើយក៏ដើរចេញទៅបាត់

" អា!!យកគេមកសិនមកមើលទៅរបួសធ្ងន់ហើយ " លោកដនតាមសម្លឹងកូនស្រីទាំងប្លែកៗអ្វីបែបនេះ ហើយក៏នាំគ្នាឡើងទៅខាងលើផ្ទះឈើប្រណិតភ្លាមមិនចាំយូរព្រោះខ្លាចថាអាម្សៀនេះវាស្លាប់មែន គេគ្មានភស្ដុតាងហើយក៏គ្មានតម្រុយដែរ

" អាផុន ឯងនៅចាំស្អីទៀតម៉េចមិនទៅហៅគ្រូពេទ្យមក បើនៅយូរជាងនេះគេអាចស្លាប់បានណាអាចង្រៃយ៍ ឯងនេះចាំតែអោយយើងបញ្ជាឬយ៉ាងម៉េច" លោកដនស្រែកស្ដីបន្ទោសទាំងមុខមាំធ្វើអោយអ្នកក្នុងផ្ទះស្ងាត់ជ្រាបគ្មានអ្នកមាត់មួយអើសតែអនិច្ចា...

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Место, где живут истории. Откройте их для себя