Part (47)

870 54 34
                                        


បន្ទាប់ពីរឿងនោះកើតឡើងមកថេយ៉ុងក៏មិនដែលអោយជុងនីទៅណាម្នាក់ឯងឡើយ រាងសង្ហាស្មាក់ចិត្តដើរតាមគ្រប់ជំហានដង្ហើមចេញចូលមិនអោយនាងបាត់ពីភ្នែកពីច្រមុះ ។

" លោក..! " នាងតូចងាកមកសម្លក់មុខអ្នកដែលដើរតាមនាងត្រុកៗមិនចេះហត់ទេឬយ៉ាងម៉េចបែរជានាងឯណេះខំគេចពីគេឡើងហត់ទៅហើយ
" ល្មមឈប់ដើរតាមខ្ញុំទៅ លោកទំនេរខ្លាំងណាស់រឺ? "
" បាទ! ទំនេរជានិច្ចអោយតែនៅក្បែរប្រពន្ធ "នាយពោលឡើងទាំងញញឹមចាប់ផ្ដើមបញ្ចេញចរិកដូចដែលគេនៅចំការឆក់យកបេះដូងនាងម្ដងហើយម្ដងទៀត
" ឈប់ទៅខ្ញុំធុញណាស់ " ស្រីតូចជ្រួញចិញ្ចើមក្ដៅក្រហាយ
" អត់ទេ! កុំខឹងអីបងសូមអង្វរ " បើអោយនាងខឹងគេប្រាកដជាត្រូវរត់ទៅក្អួតឆ្កួតទៀតមិនខាន
" បើចឹងកុំមកក្បែរខ្ញុំ "
" ខ្លាចចង្អោទៀត ..." នាយនិយាយដោយទឹកមុខគួរអោយអាណិត ជុងនីមិនមាត់បានត្រឹមដកដង្ហើមធំហើយដើរចេញទៅមើលជុំវិញវីឡាបន្តទៀត គេអាងលេសចាញ់ជំនួសនាងមកបាំងមុខ បើកុំតែខ្លាចគេសន្លប់ដូចលើកមុនដោយសារតែក្អួតនេះម្លេះហើយនាងវាយគេអោយរាងចាលម្ដង។

នៅក្នុងសួនច្បារមានសភាពអ៊ូអរជាងរាល់ដងព្រោះតែថ្ងៃនេះសាណាត្រឡប់មកវិញរួមទាំងយ៉ារីមជាមួយសាន់ក៏នៅទីនោះ ជុងនីនារីពោះធំអង្គុយលើកម្រាលក្រណាត់ពណ៍ស្វាយឈ្នូតៗពណ៍សឈូកលាយចូលគ្នារួមទាំងមានម្ហូបអហារសម្រាប់ពិចនិចនៅក្រោមម្លប់ឈឺធំលាតមែកសណ្ធឹងត្រជាក់ល្ហឹម គ្រប់គ្នាសើចក្អាកក្អាយលើកលែងតែមនុស្សម្នាក់ទៀតដែលឈរមើលពួកគេពីចម្ងាយដោយស្នាមញញឹមនៃក្ដីសុខ
" ហ្អេ៎ ! ហើយបងប្រុសធ្វើអីនៅទីនេះ ? " សម្លេងក្រលបន្លឺឡើងក្រោយខ្នងក្បែរត្រចៀកថេយ៉ុងធ្វើអោយគេភ្ញាក់សឹងបះដៃជើងមិនដឹងយ៉ាងម៉េចទេតាំងតែពីគេនិយាយលួងលោមភរិយានោះមកគេដូចជាឆាប់ភ័យយ៉ាងម៉េចមិនដឹង។
" អាចង្រៃ! ឯងជាខ្មោចឬយ៉ាងម៉េចមកមិនអោយឮសម្លេង " នាយងាកមកជេរស្ដីអោយប្អូនប្រុសកំហូចមិនដឹងជាមកតាំងពីពេលណាមិនអោយដំណឹងគេសោះ
" ឃើញថាមានឆ្កែឆ្មាអើតលើមនៅទីនេះទើបមកសួរ " ជុងហ្គុកនិយាយញោះកាន់តែធ្វើអោយអ្នកខ្លះក្ដៅក្រហាយងំ
" ឯងថាអោយអ្នកណាឆ្កែឆ្មាអាហ្គុក "
" មិននិយាយសាញជាមួយបងច្រើនទេ ខ្ញុំមានរឿងចង់ពិភាក្សា "

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Donde viven las historias. Descúbrelo ahora