Part (27)

861 54 21
                                    



ផាំង!!

" ពួកឯងធ្វើការយ៉ាងមិចបានជាអោយអាជីមីនមកកាត់មុខបាន " លូឌៀស្រែកមួយវ៉ាស់គួសតុមួយទំហឹងតាមចិត្តដែលខឹងសម្បារដូចបាយពុះ
" ពេលនេះទំនិញយើងពួកវាយកទៅអស់ហើយ យើងនៅសល់ស្អីទៀត ចង្រៃយ៍ "
" មើលទៅលោកដូចជាក្ដៅក្រហាយដល់ហើយ លូឌៀ សាន់តូ " សម្លេងពោលឡើងមួយៗធ្ងន់ៗក្រហឹមលាន់ឭដូចជាខ្លា ប្រុសសង្ហាគីមថេយ៉ុងដើចូលមកជាមួយនឹងទឹកមុខបែបសើចចំអ៊កអោយអ្នកម្ខាងទៀតព្រឺព្រួចរអ៊ាភ្លាម
" ព...ពួកឯងមកធ្វើស្អី!! " លូឌៀញ័រខ្លួនតតាក់តែក៏ប្រឹងទប់លំនឹងព្រោះមិនចង់បង្ហាញច្បាស់នៅចំពោះមុខសត្រូវពេក អ្នកណាៗក៏ដឹងដែរថា ប្រុសសង្ហាគីមថេយ៉ុងជាដៃស្ដាំរបស់សឹង្ហតែគេមិនដឹងថាបរុសដែលគេប្រមាតមើលងាយប្រឆាំងគ្រប់ពេលនោះជាសឹង្ហនៅចំពោះមុខគេនោះទេ ស្ថិតក្រោមឈ្មោះជាគីម ថេយ៉ុង សម្លាប់មិនរើសមុខអោយតែខុសប្រាកដជាមួយកាំបិតដាច់ក្បាលពី.កមិនខាន ចុះទម្រាំតែគេដើរតួជាងារសឹង្ហវិញនោះ....
" គ្រាន់តែមកសួរសុខទុក្ខប៉ុណ្ណោះចាំបាច់ភ័យញ័រដល់ថ្នាក់នេះ "
" ឯងមកហើយអង្គុយលេងសិនទៅ '' លូឌៀចាប់ផ្ដើមបែកញើសប៉ុនគ្រាប់ពោតសម្លឹងមើលនាយទាំងពិបាកលេបទឹកមាត់
'' អ៊ូនេះជាលិខិតរបស់សឹង្ហ!! សឹង្ហខឹងហើយ "  នាយនិយាយដោយញោចស្នាមញញឹមបន្តិចកែវភ្នែកពណ៍ត្នោតចាស់ក៏ប្រែមកជាពណ៍ខ្មៅក្រឹបរលើបទៅវិញច្បាស់ណាស់ជាសញ្ញានៃការស្លាប់របស់អ្នកនៅចំពោះមុខ

ឆ្វាច់ !! ជ្រិក

ស្នូរសម្លេងនៃផ្លែដាវមុតស្រួចក្រវាសមួយឆ្វាច់ដាច់ក្បាលរបស់លូឌៀរមៀលធ្លាក់មកក្បែរជើងអ្នកកម្លោះបញ្ឈរភ្នែកគួរអោយញញើតតែក៏មិនបានធ្វើអោយអ្នកលើកដៃកាំផ្ដាច់ក្បាលចេញពីស្មាមុននេះខ្លាចអ្វីបន្តិច ឈាមក្រហមឆ្អិនឆ្អៅបាញ់ចេញពី.កប្រសាចពេញផ្ទៃបន្ទប់គួរអោយខ្លាច ថេយ៉ុងឈរញញឹមចុងមាត់សម្លឹងមើលរាងកាយកន្ត្រាក់សរសៃប្រសាចឈាមហូរនោះយ៉ាងពេញចិត្តឈាមស្រស់ក៏បាចមកលើរាងកាយរបស់នាយប្រលាក់ពេញមុខនិងខ្លួនផងដែរ
" នេះសឹង្ហ " ហានចូប្រញាប់ដើរចូលមកហុចកន្សែងពណ៍ស អោយទៅលោកម្ចាស់របស់គេជូតឈាមកខ្វក់ចេញដោយប្រើរហ័សសនាមថាជាសឹង្ហ ព្រោះពេលនេះគ្រប់យ៉ាងក៏ទៅតាមផែនការរបស់គេ
" អ៊ូហូ!! នេះប្រលឹងសឹង្ហត្រឡប់ចូលកាយវិញហើយមែនទេ? មើលចុះសមចិត្ត " កម្លោះសង្ហាផាកជីមីនមាននាមជាប្រមុខគ្រប់គ្រងលើក្រុមសាំម៉ូរៃ បង្ហើរវាចារឡើងទាំងមិនខ្លាចជ្រុះក្បាលចេញពីស្មាឡើយ ទាំងដែលគ្រប់គ្នាមិនថាជំនិតក៏មិនហានទាំងងើយក្បាលសម្លឹងមើលទៅសឹង្ហចំៗផង
" .... " ស្ងាត់!! ថេយ៉ុងនៅតែមិនមាត់មិន.កព្រោះឈាមកំពុងពុះកញ្ជ្រោលក៏ដឹងថាអាមិត្តម្នាក់នេះវាពូកែញ៉ោះបែបនេះមិននិយាយល្អជាង
" នេះតាំងពីបាត់ដំណឹងមកដល់ពេលនេះ យើងឭថាឯងការប្រពន្ធហើយហេស៎? សឹង្ហចេះមានស្នេហាដែរតើនេះ!! " លោកប្រមុខអង្គុយកងអន្ទាក់ខ្លាលើសាឡុងសម្លឹងនិងនិយាយឌឺដងអោយអ្នកដែលកំពុងសម្អាតខ្លួនដោយមានបរិវាមកចាំជួយជាស្រេច
" ឯងបិទមាត់ខ្លះទៅមិនបានរឺយ៉ាងមិច "
" កើតមលក៏យកមាត់មកតាមបើមិនអោយនិយាយដេរមាត់យើងទៅចប់ហើយ "
" ពួកឯងចាប់អាចង្រៃនោះដេរមាត់ទៅ " សឹង្ហជ្រួញចិញ្ចើមក្ដៅក្រហាយជាមួយនឹងមិត្តជិតស្និត មុននឹងងាកទៅបញ្ជាកូនចៅផ្ដល់តាមបំណងរបស់គេ
" ហ៉ីយ!! ឈប់និយាយក៏បានមិនលេងចូលទេ " គ្រប់គ្នាក៏ដឹងថាសម្ដីសឹង្ហនិងកាយវិការមិនបានលេងសើច ទើបនាំគ្នាលំទោនតាមក្បួនច្បាប់
" គិតយ៉ាងមិចជាមួយថ្នាំអស់នោះ ? " ប្រមុខជីមីនចងចិញ្ចើមស្មុងស្មាញមិនដឹងថាគួរធ្វើយ៉ាងណាជាមួយបញ្ហានេះបើប្ដឹងប៉ូលីសវាមិនសាកសមព្រោះវាជារឿងផ្ទៃក្នុងរបស់ក្រុម
" ដុតចោលទៅ " ថេយ៉ុងរៀបចំខ្លួនរួចជាស្រេចលើកដៃរាប.កអាវបន្តិចមុននឹងបោះជំហានដើរចាកចេញពីទីនោះបាត់ទៅទាំងទឹកមុខមាំ ធ្វើអោយលោកប្រមុខបានត្រឹមតែក្រវីក្បាលហួសចិត្តនឹងចរិកសឹង្ហម្នាក់នេះកាន់តែឃោឃៅទៅៗហើយ

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Onde histórias criam vida. Descubra agora